ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ថ្មីទៀតហើយ ! លើកនេះអ្នកស្រី ទ្រី ដាណា លេងចែករង្វាន់ធំឡាន Ford Ranger Wildtrak 2021

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ថ្មីៗនេះអ្នកស្រី ទ្រី ដាណា បានប្រកាសផ្តល់រង្វាន់រថយន្តស៊េរីទំនើប Ford Ranger Wildtrak 2021 …

រាជធានីភ្នំពេញ ៖ ថ្មីៗនេះអ្នកស្រី ទ្រី ដាណា បានប្រកាសផ្តល់រង្វាន់រថយន្តស៊េរីទំនើប Ford Ranger Wildtrak 2021  ម៉ូតូហុងដា ស៊េរី ២០២១ និងទូរស័ព្ទ iPhone 12 ជាច្រើនគ្រឿង ព្រមទាំងរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ថែមទៀត សម្រាប់អតិថិជនរបស់ក្រុមហ៊ុន ដាណាទ្រី ។

អ្នកស្រី ទ្រី ដាណា ម្ខាស់ហាងពេជ្រ និងក្រុមហ៊ុន ដាណាទ្រី បានឱ្យដឹងថា វិធីសាស្ត្រងាយៗដើម្បីឈ្នះរង្វាន់ទាំងនេះ គឺបងប្អូនគ្រាន់តែជាវផលិតផលប្រភេទសារ៉ាយសមុទ្រ NNP មួយកំប៉ុងប៉ុណ្ណោះ ដែលមានតម្លៃស្មើនឹង ២៥ ដុល្លារ ហើយបងប្អូនរក្សាទុកសំបកប្រអប់ រួចសរសេរឈ្មោះ និងអាសយដ្ឋាន ដើម្បីចូលរួមចាប់ឆ្នោតផ្សងសំណាងដែលនឹងប្រព្រឹត្តិទៅរៀងរាល់ចុងខែ ។

សូមបញ្ជាក់ផងដែរថា ការចាប់រង្វាន់នេះ គឺធ្វើឡើងដើម្បីលើកទឹកចិត្តដល់អតិថិជន ហើយក៏ផ្តល់ជូនត្រឹមតែអតិថិជនដែលទិញផលិតផល សារ៉ាយសមុទ្រ NNP យកទៅប្រើប្រាស់តែប៉ុណ្ណោះ ហើយមិនតម្រូវឱ្យតំណាងចែកចាយ ឬ អ្នកលក់ចូលរួមលេងក្នុងកម្មវិធីនេះទេ ព្រោះនេះបញ្ជាក់ឱ្យឃើញថា ជាភាពសុក្រឹតរបស់ក្រុមហ៊ុន ។

អ្នកស្រី ទ្រី ដាណា បន្តទៀតថា ៖ ​«មួយវិញទៀត សូមជម្រាបជូនបងប្អូនទាំងអស់គ្នាថា សម្រាប់ដំណាងចែកចាយ ឬអ្នកដែលទើបចុះទុនដំបូង ខាងក្រុមហ៊ុនយើងខ្ញុំនឹងមានការចែករង្វាន់ជាមាសសុទ្ធៗតែម្តង នៅក្នុងនឹងបងប្អូន សូមចូលទៅស្តាប់ព័ត៌មានលម្អិត ឬអាចទាក់ទងទៅកាន់តំណាងចែកចាយរបស់ក្រុមហ៊ុនផ្ទាល់តែម្តង ។

គួរបញ្ជាក់ផងដែរថា អាហារបំប៉នសារ៉ាយសមុទ្រ NNP ជាផលិតផលពិតរបស់សហរដ្ឋអាមេរិក នាំចូលដោយក្រុមហ៊ុន ដាណាទ្រី មានការទទួលស្គាល់គុណភាពត្រឹមត្រូវទៅតាមស្តង់ដារ ដែលមានអត្ថប្រយោជន៍ជួយបញ្ចុះសម្ពាធឈាម កាត់បន្ថយជាតិខ្លាញ់ និងជាតិពុលនៅក្នុងឈាម មានជាតិកាកសរសៃសម្រួលដល់ប្រព័ន្ធរំលាយអាហារ ហើយជាពិសេសនោះ គឺជួយដល់បងប្អូនដែលមិនចូលចិត្តញុំាបន្លែ ។

សូមជម្រាបជូនថា អ្នកឈ្នះរង្វាន់ទាំងអស់ រួមមាន ៖ រថយន្តស៊េរីទំនើប Ford 2021 មួយគ្រឿង ម៉ូតូហុងដាទ្រីមស៊េរី ២០២១ ចំនួន ១១ គ្រឿង  និងទូរស័ព្ទ iPhone 12 Pro Max ចំនួន ១៧ រង្វាន់ ម៉ៃក្រូវ៉េវ ចំនួន ៥០ រង្វាន់ ម៉ាស៊ីនបំពងអគ្គិសនី ចំនួន ៥០ រង្វាន់ និងចង្ក្រានអាំងសាច់អគ្គិសនី ៥០ រង្វាន់ ៕ ដោយសហការ