ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន (​ខេ​ម​បូ​ឌា​) ផ្តល់​គ្រឿង​ឧបភោគបរិភោគ​ជូន​ពលរដ្ឋរង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ នៅថ្ងៃ​ទី​ ១៧ ខែឧសភា ឆ្នាំ​ ២០២១ នេះ ក្រុមការងារ​ អាន់​ឆ័​រ…

រាជធានី​ភ្នំពេញ ​៖ នៅថ្ងៃ​ទី​ ១៧ ខែឧសភា ឆ្នាំ​ ២០២១ នេះ ក្រុមការងារ​ អាន់​ឆ័​រ ដែល​ជា​ម៉ាក​យីហោរ​ដ៏​ល្បី​មួយ​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​ផ្ដល់​គ្រឿង​ឧបភោគបរិភោគ ជូន​ដល់​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​រស់នៅ​ក្បែរ​រោងចក្រ​ផលិត​ស្រា​បៀរ​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន (​ខេ​ម​បូ​ឌា​)​ ។ អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​នេះ ត្រូវ​បាន​ប្រគល់​ជូន​ដោយ លោក ចេ​ង មុនី​រ៉ា អភិបាល នៃ​គណៈ​អភិបាល ខណ្ឌ​ច្បារ​អំពៅ ដែល​រៀបចំ​ឡើង​នៅ​ក្នុង​សង្កាត់​ព្រែក​ឯង​នៅ​ថ្ងៃនេះ និង​សម្រាប់​រយៈ​បួន​ថ្ងៃ​បន្តបន្ទាប់ អំណោយ​នេះ​រួម​មាន​គ្រឿង​ឧបភោគបរិភោគ និង​ផលិតផល​សម្លា.ប់​មេរោគ​ផង​ដែរ​។

លោក ហ្វា​មី រ៉ា​ជែ​ន​ដ្រា (Fahmi Rajendra) ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ​របស់​ស្រា​បៀរ អាន់​ឆ័​រ បាន​ថ្លែង​ថា ​៖ «​ក្រុមហ៊ុន​យើង​ជឿជាក់​ថា យើង​រីក​ចម្រើន​ទៅ​បាន លុះត្រាតែ​ប្រជាពលរដ្ឋ និង​សហគមន៍​ដែល​នៅ​ក្បែរ​យើង​រីក​ចម្រើន​ ។ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន (​ខេ​ម​បូ​ឌា​) ផ្សារ​ភ្ជាប់​ខ្លួន​យ៉ាង​ស្អិតរ​មួ​តទៅ​នឹង​សហគមន៍​ក្នុង​មូលដ្ឋាន​របស់​យើង ​។ ហេតុនេះ​ហើយ​ទើប​បានជា ក្រុមហ៊ុន​យើង​សម្រេចចិត្ត​ផ្ដោត​ការ​ផ្ដល់​ជំនួយ​នេះ ទៅ​លើ​តំបន់​ដែល​នៅ​ក្បែរ​រោងចក្រ​ផលិត​ស្រា​បៀរ​របស់​យើង​»​ ។

សមាជិក​ក្រុមការងារ​របស់ អាន់​ឆ័​រ បាន​ប្រគល់​កញ្ចប់​ជំនួយ​ដែល​មាន​អង្ករ មី ប្រេងឆា ត្រីខកំប៉ុង សាប៊ូ និង​ម៉ាស់ នៅ​ឯ​ពិធី​មួយ​ដែល​ធ្វើ​ឡើង​នៅ​ជាប់​នឹង​រោងចក្រ​ផលិត​ស្រា​បៀរ​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន (​ខេ​ម​បូ​ឌា​) ​។ ពិធី​ប្រគល់​អំណោយ​នេះ​គឺជា​ចំណុច​ចាប់ផ្តើម​សកម្មភាព​ផ្តល់​អំណោយ​រយៈពេល ៤​ថ្ងៃ ដែល​ក្នុងអំឡុងពេល​នេះ កញ្ចប់​អំណោយ​ចំនួន ១.៨០០​ កញ្ចប់​ត្រូវ​បាន​រំពឹង​ថា​នឹង​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ដែល​ស្ថិត​ក្នុង​តម្រូវការ​ចាំបាច់ ​។ បងប្អូន​ដែល​មាន​វត្ត​មាននៅ​ឯ​ពិធី​ប្រគល់​អំណោយ​នេះ បាន​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​ទៅ​នឹង​វិធានការ​របស់​ក្រសួងសុខាភិបាល ដូច​ជា​ការ​រក្សា​គម្លាត ការ​ពាក់​ម៉ាស ការ​ត្រួតពិនិត្យ​សីតុណ្ហភាព និង​បាន​បា.ញ់​អាល់កុល​សម្លា.ប់​មេរោគ​ជាដើម ​។

លោក ហ្វា​មី រ៉ា​ជែ​ន​ដ្រា បាន​បន្ថែម​ថា ​៖ «​ក្រុមការងារ អាន់​ឆ័​រ តែងតែ​យកចិត្តទុកដាក់​ចំពោះ ប្រជាជន​កម្ពុជា និង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា ​។ យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក​អភិបាល​ខណ្ឌ និង​ចៅសង្កាត់ ព្រមទាំង​មេ​ភូមិ​ដែល​បាន​ជួយ​ឱ្យ​កម្មវិធី​នៅ​ថ្ងៃនេះ​ដំណើរការ​ទៅ​បាន​ដោយ​រលូន​»​ ។

លោក ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ​បាន​ថ្លែង​ថា ​៖ «​ចំនួន​នេះ គឺជា​ចំនួន​មួយ អាចនិយាយ​បាន​ថា ​ច្រើន ច្រើន​សន្ធឹកសន្ធាប់​សម្រាប់​សង្កាត់​ទាំងមូល គឺ​បាន​ទទួល​រហូត​ទៅ​ដល់ ១.៨០០ ​គ្រួសារ ឬ​អាច​និយាយ​ថា ១.៨០០ ​កញ្ចប់ ​។ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​ចែករំលែក​របស់​ក្រុមហ៊ុន ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ដែល​ខ្លួន​បាន​ និង​កំពុង​តាំងនៅ​» ​។

ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​បុគ្គលិក​ជិត ៧០០ ​នាក់ និង​ផ្ដល់​ការងារ​ជូន​ប្រជាជន​កម្ពុជា​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀត ដែល​ប្រកបការងារ​ជា​ផ្នែក​មួយ​នៃ​បណ្ដាញ​អាជីវកម្ម​របស់​ក្រុមហ៊ុន ពោល​គឺ​រាប់​ចាប់ពី​កសិករ​ដំណាំ​ស្រូវ រហូត​ដល់​អាជីវករ​លក់ដូរ​ភេសជ្ជៈ​នៅ​តាម​ហាង​នានា​ ។ វត្ត​មាននៅ​កម្ពុជា ក្រោម​ឈ្មោះ ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា ឬ Cambodia Brewey Limited ដែល​ហៅ​កាត់​ថា CBL តាំងពី​ឆ្នាំ​ ១៩៩៤ មក ក្រុមហ៊ុន​នេះ​បាន​ផ្លាស់​ប្ដូរ​ឈ្មោះ​ថ្មី​កាលពី​ពេល​ថ្មី​ៗ​នេះ ពី CBL ទៅ​ជា​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន (​ខេ​ម​បូ​ឌា​) វិញ​ ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ដែល​ចេញផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន (​ខេ​ម​បូ​ឌា​) ត្រូវ​បាន​ទទួលស្គាល់ និង​ផ្តល់​ជូន​លិខិត​ថ្លែងអំណរគុណ ​និង​កោតសរសើរ​ថា ​ជា​ក្រុមហ៊ុន​បង់ពន្ធ​ច្រើន​ជាងគេ​លំដាប់​លេខ​១ ដោយ​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណា ចក្រ​កម្ពុជា​។

អ្នកស្រី Anne Ollivier ប្រធាន​កិច្ចការ​សាជីវកម្ម​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន (​ខេ​ម​បូ​ឌា​) បាន​ថ្លែង​ថា ​៖ «នៅ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន (​ខេ​ម​បូ​ឌា​) យើង​ទទួលខុសត្រូវ​លើ​កាតព្វកិច្ច​របស់​យើង​ចំពោះ​ប្រទេស​ជាតិ​យ៉ាង​ម៉ុ​ត​មាំ​ ។ ក្នុង​នាម​ជា​ក្រុមហ៊ុន​បង់ពន្ធ​ច្រើន​ជាងគេ​នៅ​កម្ពុជា និង​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ធំ​បំផុត​មួយ​ក្នុង​ប្រទេស ក្រុមហ៊ុន ហ៊ិ​ន​នី​គែន (​ខេ​ម​បូ​ឌា​) មាន​ភាព​សកម្ម​ខ្លាំង​ក្នុង​សង្គម​កម្ពុជា ដែល​ហេតុ​ដូច្នេះ​ហើយ​បានជា​យើង​ដឹង​ពី​ភាព​ចាំបាច់​ក្នុង​ការ​ជួយ​គ្នា​ក្នុងអំឡុងពេល​ដ៏​លំបាក​នេះ​» ​។

ផលិតផល​របស់​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន (​ខេ​ម​បូ​ឌា​) ក្នុង​ប្រទេស​កម្ពុជា រួម​មាន​ស្រា​បៀរ Heineken®, ស្រា​បៀរ ABC ស្រា​បៀរ Tiger ស្រា​បៀរ Anchor និង​ស្រា​បៀរ Gold Crown​ ។ ផលិត​ចេញពី​គ្រឿងផ្សំ​ធម្មជាតិ ស្រា​បៀរ​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន (​ខេ​ម​បូ​ឌា​) ត្រូវ​បាន​ផលិត​ក្នុងស្រុក​តាម​ស្តង់ដារ​គុណភាព​ខ្ពស់​បំផុត​ ។ ក្រុមហ៊ុន​បាន​វិនិយោគ​ទឹកប្រាក់​ចំនួន​ជាង ២៣០​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ទៅ​ក្នុង​រោងចក្រ​ផលិត​ស្រា​បៀរ​របស់​ខ្លួន​នៅ​កម្ពុ​ជានា​អំឡុង​ពេល ៥​ឆ្នាំ​កន្លង​ចុង​ក្រោយ​នេះ ​។

ក្រៅពី​គម្រោង​ផ្តល់​អំណោយ​ក្នុង​អំឡុង​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​គាំទ្រ​ដល់​សហគមន៍​មូលដ្ឋាន ក្រុមហ៊ុន ហ៊ិ​ន​នី​គែន (​ខេ​ម​បូឌា​) មាន​បំណង​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន ព្រមទាំង​លើកកម្ពស់​ការ​ពិសារ​ប្រកបដោយ​ការ​ទ​ទទួលខុសត្រូវ​ផង​ដែរ​ ។

ស្ថិត​ក្រោម​ពាក្យស្លោក​ចូលរួម​អភិវឌ្ឍ​ពិភពលោក​ដ៏​ល្អ​ប្រសើរ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន (​ខេ​ម​បូ​ឌា​) បាន​កាត់​បន្ថយ​បរិមាណ​ទឹក​យ៉ាងច្រើន​ដែល​ក្រុមហ៊ុន​ប្រើប្រាស់​ដើម្បី​ផលិត​ស្រា​បៀរ​របស់​ខ្លួន ដោយ​សម្រេច​បាន​ឋានៈ​ថា​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ដែល​មាន​ប្រសិទ្ធភាព​សន្សំ​សំចៃ​ទឹក​បំផុត​មួយ​នៅ​ទូ​ទាំង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។ ក្រុមហ៊ុន​ក៏​បាន​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូនឌីអុកស៊ីត ៥០ភាគរយ ផង​ដែរ​គិត​ចាប់ពី​ឆ្នាំ​ ២០១៣ ​មក​ ។ ក្រៅពី​នេះ ក្រុមហ៊ុន​បាន​វិនិយោគ​ទឹកប្រាក់​រាប់​លាន​ដុល្លារ​លើ​រោងចក្រ​ប្រព្រឹត្តិកម្ម​សំណល់​រាវ​នៅ​រោងចក្រ​ផលិត​ស្រា​បៀរ​របស់​ខ្លួន​នៅ​ជាយ​រាជធានី​ភ្នំពេញ ដែល​ជា​រោងចក្រ​ប្រព្រឹត្តិកម្ម​សំណល់​រាវ​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា​ ។ ក្រុមហ៊ុន​ក៏​ប្រើប្រាស់​ឡើង​វិញ​នូវ​ជីវឧស្ម័ន​សម្រាប់​ថាមពល​កម្តៅ​ផង​ដែរ​ ។

ក្រុមហ៊ុន ហ៊ិ​ន​នី​គែន (​ខេ​ម​បូ​ឌា​) ក៏​មាន​បំណង​លើកកម្ពស់​ការ​ពិសារ​គ្រឿង​ស្រវឹង​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ផង​ដែរ​ ។ ១០% នៃ​ថវិកា​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ម៉ាក​យីហោ Heineken® ត្រូវ​បាន​ចំណាយ​លើ​ការ​ផ្សព្វផ្សាយ​ការ​ពិសារ​គ្រឿង​ស្រវឹង ប្រកបដោយ​ការ​ទទួលខុសត្រូវ​ជាមួយនឹង​យុទ្ធ​ន​ការ “​ពេល​ស្រវឹង សូមកុំ​បើកបរ​” ​។ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន (​ខេ​ម​បូ​ឌា​) ក៏​គាំទ្រ​ដល់​ការ​បង្ហាញ​តម្លាភាព​ផង​ដែរ​តាម​រយៈ​ការ​ផ្តល់​ព័ត៌មាន​អំពី​គ្រឿងផ្សំ និង​កម្រិត​អាហារូបត្ថម្ភ​នៅ​លើ​ស្រា​បៀរ​គ្រប់​ម៉ាក​យីហោ​ទាំងអស់​របស់​ខ្លួន​ ៕ ដោយ​សហការ
សម្រាប់​ព័ត៌មាន​បន្ថែម​៖
(​ភាសា​អង់គ្លេស​) លោក Glen Felgate, QED 016473057
(​ភាសា​ខ្មែរ​) លោក គុណ គួរ​ចេតនា​, QED 012 955 233