ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន TF Motors Cambodia ​ប្រគល់​​​កញ្ចប់​ស្បៀងអាហារ ជូន​បុគ្គលិក​​ដែល​ជាប់​នៅ​តំបន់​បិទ​ខ្ទប់

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ឈាន​ចូល​ប្រមាណ​ជាង​ ៣ ​ខែ​នៃ​ការ​រាតត្បាត​ជំងឺ Covid-19 ធ្វើ​អោយ​ប្រជាជន​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ផ្លាស់​ប្តូរ​បែប បទ​នៃ​ការ​រស់នៅ ​។ ជីវិត…

រាជធានី​ភ្នំពេញ ​៖ ឈាន​ចូល​ប្រមាណ​ជាង​ ៣ ​ខែ​នៃ​ការ​រាតត្បាត​ជំងឺ Covid-19 ធ្វើ​អោយ​ប្រជាជន​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ផ្លាស់​ប្តូរ​បែប បទ​នៃ​ការ​រស់នៅ ​។ ជីវិត ​និង​ការងារ​របស់​យើង​ទាំងអស់​គ្នា​គឺ​ពិតជា​បាន​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង តាម​រយៈ​ការ​រក្សា​គម្លាត​, ការ​ពាក់​របាំងមុខ​ការពារ​ និង​ការ​រឹត​បណ្តឹង​ទៅ​លើ​ចំណុច​សំខាន់​ៗ​ ដើម្បី​ជួយ​ទប់ស្កាត់ និង​ជា​ប្រ​យោ​ជ​ន៍​ដល់​សង្គម ​។ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ ១៩ រាជរដ្ឋាភិបាល​បាន​សម្រេចចិត្ត​ធ្វើការ​បែងចែក​តំបន់​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ​ជា​ ៣​ តំបន់ ​គឺ​ (​តំបន់ ​លឿង តំបន់​លឿងទុំ និង​តំបន់​ក្រហម​)​ ។ ដូច្នេះ អាជីវកម្ម​ជា​ច្រើន​បាន​កំពុង​កាត់​បន្ថយ​បុគ្គលិក​ដោយ​ការ​ធ្វើការ​ពី​ផ្ទះ ​។

ក្រុមហ៊ុន TF Motors គឺជា​ក្រុមហ៊ុន​ដ៏​ធំ​ដែល​ទទួល​បាន​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ​ក្នុង​ការ​នាំ​ចូល​រថយន្ត​ល្បី​ៗ​មក​ប្រទេស​កម្ពុជា ហើយ​ផលិតផល​ទាំងអស់​ដែល​បាន​នាំ​ចូល​ត្រូវ​បាន​ផ្តល់​ជូន​យ៉ាង​ទំនើប និង​ទំ​ទុកចិត្ត​ ។ ផលិតផល​ដែល​ស្ថិត​ក្រោម​ការ​នាំ​ចូល​របស់​ក្រុមហ៊ុន ​TF Motors Cambodia​ មាន​ដូច​ជា​ ៖ រថយន្ត​MG, រថយន្ត​Maxus និង​ម៉ូតូ ​Royal Enfield​ ។

ថ្មី​ៗ​នេះ​ ដើម្បី​សម្រួល​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​បុគ្គលិក​ក្នុងអំឡុងពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្រុមហ៊ុន ​TF Motors Cambodia ​បាន​រៀបចំ​កញ្ចប់​ស្បៀងអាហារ​ដើម្បី​ចែក​ជូន​ទៅ​ដល់​បុគ្គលិក​ដែល​ស្ថិត​ក្នុង​តំបន់​ហានិភ័យ ​(​តំបន់​ក្រហម​ និង​តំបន់​លឿងទុំ​) និង​ដើម្បី​ជា​ការ​រួមចំណែក​មួយ​នៃ​ការ​កាត់​បន្ថយ​ចំណាយ​ប្រចាំ​ថ្ងៃ ព្រមទាំង​កាត់​បន្ថយ​ការ​ចេញ​ទៅ​ក្រៅ​ដើម្បី​ទិញ​ស្បៀង​របស់​បុគ្គលិក​ផង​ដែរ​ ។ ក្រុមហ៊ុន​ TF Motors​ បាន​មើលឃើញ​ពី​តម្រូវការ​របស់​បុគ្គលិក ហើយ​នេះ ​គឺជា​សកម្មភាព​ដ៏​សំខាន់​មួយ​ដើម្បី​បង្ហាញ​ថា​ក្រុមហ៊ុន ​TF Motors ​គឺ​ពិតជា​គិតគូរ​និង​យកចិត្តទុកដាក់​ដល់​បុគ្គលិក​របស់​ពួក​គេ ​។

នៅ​ក្នុង​កម្មវិធី​សប្បុរសធម៌​នេះក្រុមហ៊ុន TF Motors​ បាន​គាំទ្រ​ជាមួយ​ហាង​អាហារ​សេរី​រា​ង្គ​ និង​សុខភាព​ក្នុងស្រុក​មួយ ដើម្បី​រៀបចំ​កញ្ចប់​គ្រឿងទេស​និង​ដឹក​ជ​ញ្ផូ​ន​ទៅ​ដល់​ផ្ទះ​របស់​បុគ្គលិក​របស់​ពួក​គេ​ ។ ចំណុច​ដ៏​ល្អ​បំផុត​ដែល​ក្រុមហ៊ុន TF Motors​ អាច​ធ្វើ​បាន​ដើម្បី​គាំទ្រ​ដល់​ក្រុម​របស់​ពួក​គេ គឺ​ផ្តល់​ជូន​នូវ​សុវត្ថិភាព និង​ការ​យកចិត្តទុកដាក់​ដល់​ការ​រស់នៅ​របស់​ពួក​គេ ​។

លោក ពុំ សូ​រិ​យា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន TF Motors Cambodia​ បាន​មាន​ប្រសា​ស​ន៏​ថា ​៖ «​ក្នុង​នាម​យើង​ជា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ឯកជន​ យើង​ត្រូវ​តែ​រៀបចំ​អ្វី​ដែល​ជា​តម្រូវការ​របស់​បុគ្គលិក រក្សា​សុវត្ថិភាព​នៅ​កន្លែងធ្វើការ និង​គាំទ្រ​ដល់​ហាង​អាហារ​សេរី​រា​ង្គ​និង​សុខភាព អំឡុង​ពេល​ដ៏​ពិបាក​នេះ ​។ ប្រសិនបើ​យើង​យល់​ពី​អ្វី​ដែល​បុគ្គលិក​ត្រូវការ នោះ​យើង​នឹង​ក្លាយជា​ក្រុម​មួយ​ដ៏​រឹង​មាំ ហើយ​រួម​គ្នា​ឆ្ពោះទៅ​រក​គោលដៅ​ដ៏​ជោគជ័យ​ទាំងអស់​គ្នា​» ៕ ដោយ​សហការ