ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ជីប ម៉ុង ផ្ដល់​កម្ចី​ទិញ​ផ្ទះ​នៅ ជីប ម៉ុង លែ​ន រហូត​ដល់ ​៩៥% ពិសេស​មិន​ធ្លាប់​មាន

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន ជីប ម៉ុង លែ​ន និង​ធនាគារ ជីប ម៉ុង បាន​សហការ​គ្នា​ផ្តល់​កម្ចី​ទិញ​ផ្ទះ​នៅ…

រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន ជីប ម៉ុង លែ​ន និង​ធនាគារ ជីប ម៉ុង បាន​សហការ​គ្នា​ផ្តល់​កម្ចី​ទិញ​ផ្ទះ​នៅ ជីប ម៉ុង លែ​ន រហូត​ដល់ ​៩៥% ដែល​ជា​កម្ចី​ដ៏​ច្រើន​បំផុត​ពុំ​ធ្លាប់​មាន ដើម្បី​ចូលរួម​ជួយ​អតិថិជន​សម្រេច​ក្តី​ស្រមៃ​ចង់បាន​លំនៅ​ឋាន​នៅ ជីប ម៉ុង លែ​ន​ ។ លោក​ឧកញ៉ា លាង ហួង (​ហេ​ន​រី​) អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង លែ​ន បាន​បញ្ជាក់​ថា ​៖ «​នេះ​គឺជា​ការ​ផ្តល់​ជូន​អតិថិជន​នូវ​ជម្រើស​ហិរញ្ញវត្ថុ​ដ៏​ប្រសើរ​បំផុត និង​មិន​ធ្លាប់​មាន​ពី​មុន​សោះ​សម្រាប់​អតិថិជន ដែល​មាន​គម្រោង​ទិញ​លំនៅ​ឋាន​ណាមួយ​របស់ ជីប ម៉ុង លែ​ន តាម​រយៈ​កម្ចី​ជាមួយ​ធនាគារ ជីប ម៉ុង​» ​។

លោក​ឧកញ៉ា លាង ហួង (​ហេ​ន​រី​) អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង លែ​ន

លោក​ឧកញ៉ា​មាន​ប្រសាសន៍​បន្ថែម​ថា ការ​ជ្រើសរើស​លំនៅ​ឋាន ជីប ម៉ុង លែ​ន គឺជា​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​បំផុត ពីព្រោះ​គ្រប់​គម្រោង​ទាំងអស់​របស់ ជីប ម៉ុង លែ​ន តែង​ដំណើរការ​ជា​និច្ច មិន​ដែល​អាក់ខាន​ឡើយ បើ​ទោះបី​ស្ថិត​ក្នុង​ស្ថានភាព​នៃ​ការ​ផ្ទុះ​រីក​រាល់ដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ​ក្ដី ដើម្បី​ប្រគល់​លំនៅ​ឋាន​ជូន​អតិថិជន​ឲ្យ​ទាន់​ពេលវេលា​ ។

លោក John Bell អគ្គនាយក​ធនាគារ ជីប ម៉ុង មាន​ប្រសាសន៍​ថា កម្ចី​ទិញ​ផ្ទះ​នឹង​អនុញ្ញាត​ឲ្យ​អតិថិជន​អាច​ទិញ​លំនៅ​ឋាន​ក្នុង​ក្តី​ស្រមៃ​នៅ​គ្រប់​គម្រោង​ទាំងអស់​របស់ ជីប ម៉ុង លែ​ន ជាមួយ​អត្រា​ការ​ប្រាក់​ត្រឹមតែ ០.៧៥% ក្នុង​មួយ​ខែ​តែ​ប៉ុណ្ណោះ ហើយ​រយៈពេល​កម្ចី​បាន​វែង​រហូត​ដល់​ ២០ ​ឆ្នាំ​ទៀត​ផង ​។ លោក John Bell បញ្ជាក់​ថា​៖ «​ការ​សម្រេចចិត្ត​របស់​អតិថិជន​នឹង​លែង​ពិបាក​ទៀត​ហើយ ជាមួយ​ការ​ផ្តល់​ជូន​យ៉ាង​អស្ចារ្យ​ពី​កិច្ចសហការ​រវាង ជីប ម៉ុង លែ​ន និង​ធនាគា ជីប ម៉ុង​»​។

លោក John Bell អគ្គនាយក​ធនាគារ ជីប ម៉ុង

គួរ​បញ្ជាក់​ថា គ្រប់​ពាណិជ្ជកម្ម​ទាំងអស់​របស់ ជីប ម៉ុង តែង​ឈរ​លើ​គោល​តម្លៃ​រួម​មួយ គឺ​ជួយ​បំពេញបន្ថែម​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​បង្កើត​លទ្ធភាព​សម្បូរ​បែប​ជូន​អតិថិជន​ ។ ការ​ផ្ដល់​កម្ចី​ទិញ​ផ្ទះ​រហូត​ដល់ ​៩៥% ក្រោម​ការ​សហការ​រវាង​ធនាគារ ជីប ម៉ុង និង ជីប ម៉ុង លែ​ន គឺជា​ឧទាហរណ៍​ស្រាប់ ដើម្បី​ផ្ដល់​សេវាកម្ម​ដ៏​ល្អ​ឥត​ខ្ចោះ​ជូន​អតិថិជន​ជាទី​គាប់ចិត្ត​ ។ លក្ខខណ្ឌ​ផ្សេង​ៗ​ត្រូវ​បាន​អនុវត្ត​ ! ៕ ដោយសហការ