ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

MVL Labs ប្រកាសពង្រីកទីផ្សារទៅប្រទេសឥណ្ឌា ដើម្បីនាំចូល និងលក់យានយន្តអគ្គិសនី

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ១២ ខែឧសភានេះ  ក្រុមហ៊ុន MVL Labs បានប្រកាសចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Boloton…

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ១២ ខែឧសភានេះ  ក្រុមហ៊ុន MVL Labs បានប្រកាសចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Boloton ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Krishna Group ។ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់នេះ ក្រុមហ៊ុនទាំងពីរអាចបណ្តាក់ទុនរួមគ្នាដើម្បីដំណើរការគម្រោងអាជីវកម្មជាច្រើន ។ Krishna Group គឺជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់យានយន្តនៅប្រទេសឥណ្ឌាដែលបង្កើតទ្បើងក្នុងឆ្នាំ ១៩៩៤ ហើយមានបរិមាណលក់រហូតដល់ទៅ ១ មុឺនលាន ។ ក្រុមហ៊ុននេះមានរោងចក្រផលិតចំនួន ២២ នៅទូទាំងប្រទេសឥណ្ឌាហើយកំពុងផ្គត់ផ្គង់គ្រឿងបន្លាស់ដល់ក្រុមហ៊ុនធំៗដូចជា Jaguar, Honda, Audi, និង Ducati ។

ក្រុមហ៊ុន MVL Labs កំពុងដំណើរការសេវាកម្មកក់ការធ្វើដំណើរ (TADA) តាមប្រព័ន្ធ Blockchain ដែលមានអ្នកប្រើប្រាស់រហូតដល់ទៅ ១ លាននាក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ លើសពីនេះទៅទៀត MVL Labs ក៏មានគម្រោងផលិតដំឡើង និងលក់កង់បីអគ្គិសនីដែលជាមធ្យោបាយធ្វើដំណើរដ៏សំខាន់មួយនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ ។

ការចុះអនុស្សរណៈនៃការយោគយល់រវាង MVL Labs និង Boloton នឹងនាំយកនូវអាជីវកម្មជាច្រើនទៅកាន់ប្រទេសឥណ្ឌាដូចជា ការពង្រីកទីផ្សារសេវាកម្មកក់ការធ្វើដំណើរ (TADA) សេវាកម្មដឹកជញ្ជូន (TADA Delivery) និងការលក់ផលិតផលយានយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌា ។ យោងទៅតាមតម្រូវការនៅក្នុងស្រុក សេវាកម្មដឹកជញ្ជូននឹងដាក់ឲ្យប្រើប្រាស់មុនគេតាមរយៈការដំណើរការសាកល្បងក្នុងស្រុកដែលនឹងចាប់ផ្តើមនៅចុងឆ្នាំ ២០២១ នេះ ។ ចំណែកឯការផលិតកង់បីអគ្គិសនីនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២២ ។

លោក Kay Woo នាយកប្រតិបត្តិក្រុមហ៊ុន MVL Labs បានសម្តែងមតិទៅលើការចុះអនុស្សរណៈនៃការយោគយល់នេះដោយមានប្រសាសន៍ថា «នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលឥណ្ឌាមានគម្រោងក្នុងការជំនួសកង់បីធម្មតា ២៥% មកជាការប្រើកង់បីអគ្គិសនីវិញត្រឹមឆ្នាំ ២០២៤ ។ ជំនួយពីរដ្ឋាភិបាលបានត្រៀមគ្រប់គ្រាន់សម្រាប់រដ្ឋនីមួយៗក្នុងការងាកមកប្រើកង់បីអគ្គិសនីវិញ ។ ការចាប់ដៃគូជាមួយ Krishna Group នឹងជម្រុញឲ្យ MVL Labs អាចចែកចាយកង់បីអគ្គិសនីដោយជោគជ័យដើម្បីឆ្លើយតបទៅនឹងតម្រូវការយានយន្តអគ្គិសនីខ្ពស់ក្នុងទីផ្សារក៏ដូចជាពង្រីកប្រព័ន្ធអេកូរបស់ MVL ក្នុងប្រទេសឥណ្ឌា» ។ កង់បីអគ្គិសនីដែលផលិតដោយ MVL Labs បានទទួលពានរង្វាន់ “Chairman Award of Science, ICT, Broadcasting, and Communication Committee” ក្នុងកម្មវិធីពានរង្វាន់បដិវត្តឧស្សាហកម្មលើកទី ៤ របស់ប្រទេសកូរ៉េដែលធ្វើឡើងកាលពីខែធ្នូ ឆ្នាំ ២០២០ ៕ ដោយសហការ