ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ថា​ម៉េច ? គ្រាន់តែ​ចាប់​បើក​លក់ OPPO A94 ថ្ងៃ​ដំបូង​សោះ ប៉ុន្តែ​ឮ​ល្ហៀ​ង​ៗ​ថា​ ជិត​អស់​ស្តុក​បាត់​ទៅ​ហើយ​ !

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បើ​តាម​ចាំ​បានកាលពី​យប់​នា​ថ្ងៃ​ទី ​07 ខែឧសភា យើង​សង្កេត​ឃើញ​ថា នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ OPPO ដ៏​ល្បីល្បាញ​បាន​ប្រកាស…

រាជធានីភ្នំពេញ ៖ បើ​តាម​ចាំ​បានកាលពី​យប់​នា​ថ្ងៃ​ទី ​07 ខែឧសភា យើង​សង្កេត​ឃើញ​ថា នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ OPPO ដ៏​ល្បីល្បាញ​បាន​ប្រកាស និង​សម្ពោធ​ដាក់​លក់​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី A ថ្មី​បំផុត​គឺ OPPO A94 ដែល​មាន​តម្លៃ $299 តែ​ប៉ុណ្ណោះ ​។ ហើយ​ក្នុង​ពេល​តែ​មួយ​នេះ​ផង​ដែរ OPPO ក៏​បាន​ធ្វើការ​ប្រកាស​ចេញ​លក់​នូវ​នាឡិកា OPPO Band ជា​ឧបករណ៍​ដើរតួ​នាទី​ជា​អ្នក​ថែរក្សា​សុខភាព​, ជំនួយការ​ផ្នែក​កីឡា និង​អ្នក​តាមដាន​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​លោក​អ្នក ព្រមទាំង​បង្ហាញ​ពី​ភាព​ទាន់សម័យ​ជឿនលឿន​ជាមួយ​បច្ចេកវិទ្យា​ឈានមុខ​ផង​ដែរ ដែល​នាឡិកា​នេះ​គឺ​មាន​តម្លៃ​ត្រឹមតែ $39​ ។

យ៉ាងណាមិញ ស្រាប់តែ​ថ្ងៃ​ទី​ 14 ខែឧសភា ម្សិលមិញ​នេះ​ឃើញ​មាន​វត្តមាន​អតិថិជន និង​ហ្វេ​ន​ៗ​ជា​ច្រើន​បាន​ផ្អើល​ឈូឆរ​ឈរ​តម្រង់​ជួរ​យ៉ាង​អន្ទះសារ​ទន្ទឹងរង់ចាំ​ទទួលយក​ស្មា​ត​ហ្វូ​ន OPPO A94 នៅ​គ្រប់​ៗ​ហាង​លក់​ទូរស័ព្ទ​ទូ​ទាំង​ប្រទេស​យ៉ាង​ភ្លូកទឹកភ្លូកដី ដើម្បី​ក្លាយជា​ម្ចាស់​ស្មា​ត​ហ្វូ​ន OPPO A94 ដ៏​ទាន់សម័យ​ប្រកបដោយ​មុខងារ​ថតរូប សមត្ថភាព​ខ្លាំង និង​បច្ចេកវិទ្យា​ទំនើប​ៗ​មក​កាន់​ក្នុង​ដៃ​ដំបូង​គេ​តែ​ម្តង​ ។

ទាំងនេះ​ក៏​ព្រោះតែ​ស្មា​ត​ហ្វូ​ន​ដែល​ស្ថិត​ក្នុង​ត្រកូល A ស៊េរី OPPO A94 បាន​បំពាក់​មក​ជាមួយនឹង​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ៗ​រួម​មាន​ដូច​ជា​ ៖

1.​ ​កាមេរ៉ា​ទម្លុះ​អេ​ក្រង់ 32MP និង​កាមេរ៉ា​ក្រោយ 4​គ្រាប់ (48MP+ 8MP+2MP+2MP) បំពាក់​ដោយ​មុខងារ​ថ្មី​ៗ និង​សមត្ថភាព​ប្រើប្រាស់​ផ្សេង​ៗ​គ្នា
2.​ ​មុខងារ AI Color Portrait Video ដែល​ធ្លាប់​ឃើញ​បំពាក់​តែ​នៅ​លើ​ស្មា​ត​ហ្វូ​ន​មាន​តម្លៃ​ថ្លៃ​ៗ​ ខ្ពស់​ៗ​តែ​ប៉ុណ្ណោះ
3.​ ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន 30W VOOC 4.0 សាក​ថ្ម​ពេញ​លឿន 100% ប្រើ​ពេល​ត្រឹមតែ 56 នាទី​តែ​ប៉ុណ្ណោះ
4.​ ​អេ​ក្រង់​ទម្លុះ​ទំហំ 6.43″ ប្រភេទ AMOLED FHD+
5.​ ​រូបរាង​មាន​កម្រាស់​ស្តើង​ត្រឹមតែ 7.8mm ជាមួយនឹង​ទម្ងន់​ស្រាល 172g
6.​ ​អង្គ​ចង​ចាំ 8GB RAM + 128GB ROM
7.​ ​បន្ទះ​ឈី​ប MediaTek Helio P95
8.​ ​ជម្រើស 2 ពណ៌​សម្រាប់​ការ​ជ្រើសរើស ​គឺ Fluid Black និង Fantastic purple​ ។

ទន្ទឹម​ជាមួយ​គ្នា​នេះ​ផង​ដែរ បើ​យោង​តាម​សារព័ត៌មាន​ល្បី​ៗ បងប្អូន​អតិថិជន​ជា​ច្រើន ក៏​ដូច​ជា​បង​ៗ​តាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​បាន​បញ្ចេញមតិ​យ៉ាង​ដូច្នេះ​ថា «​ពិតជា​សរសើរ OPPO ក្នុង​ការ​ផលិត​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ៗ ម៉ូ​ដែល​ថ្មី​ៗ​បំពេញ​តាម​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​ជា​និច្ច ពិសេស​គឺ​អតិថិជន​របស់​ខ្លួន​តែ​ម្តង​ ។ ជាក់ស្តែង​ដូច​ជា OPPO A94 នេះ​អុីចឹង គឺ​វា​មាន​តម្លៃ​សមរម្យ បូក​រួម​ទាំង​សមត្ថភាព​ខ្លាំង កាមេរ៉ា​ថតរូប ថត​វី​ដេ​អូ​អេ​ម ព្រមទាំង​បំពាក់​ជាមួយ​មុខងារ​ថ្មី​ៗ និង​បច្ចេកវិទ្យា​ទំនើប​ៗ​ប្រើ​មិន​សាំ​ហ្មង៎» ​។​

ដូច្នេះ សម្រាប់​ពុក​ម៉ែ​បងប្អូន និង​ប្រិ​យ​មិត្ត​ទាំងអស់​ដែល​មាន​បំណង​ប្តូរ​ទូរស័ព្ទ​ឡើង​ស៊េរី​គួរ​គិតគូរ​ពិចារណា​រក​មើល OPPO A94 បាន​ដែល​វា​មាន​តម្លៃ​ខ្លួន​ត្រឹមតែ $299 ហើយ​អាច​រក​ជាវ​បាន​នៅ​គ្រប់​បណ្តា​ហាង​លក់​ទូរស័ព្ទ​ដៃ​ដែល​មាន​ផ្លា​ក OPPO ទូ​ទាំង​ប្រទេស នោះ​នឹង​ទទួល​បាន​កាដូ​មាន​តម្លៃ $89 រួម​មាន​ ៖ កាដូ​កាបូបស្ពាយ​ដ៏​ស្រស់​ស្អាត ($25) Power Bank 10000mAh ($10) និង​ស៊ី​ម​ស្មា​ត​លេខ​ពិសេស​ភ្ជាប់​ជាមួយ​គម្រោង Smart ធំ​ហ្ម៎ង​ប្រើ​អ៊ី​ន​ធឺ​ណែ​ត​ដោយ​មិន​គិតថ្លៃ 12 ស​ប្តា​ហ៍ (​តម្លៃ $54) ៕ ដោយ​សហការ