ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិត្ត​ហ្វូ​ន ​ចូលរួម​ការ​ស្ថាបនា​ផ្លូវ​ថ្មីមួយ​ខ្សែ​នៅ​ស្តូប ឈ្នះ ឈ្នះ ខេត្តកោះកុង

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ កាល​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​ ១០ ខែឧសភា ឆ្នាំ​ ២០២១ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង…

រាជធានី​ភ្នំពេញ ​៖ កាល​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​ ១០ ខែឧសភា ឆ្នាំ​ ២០២១ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ​ភាព​ជា​ដៃគូ​រវាង​អនុ​គណៈ កម្មការ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ ឈ្នះ ដើម្បី​សាងសង់ និង​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ ​ដែល​ត​ភ្ជាប់​ពី​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ ឈ្នះ នៅ​ខេត្តកោះកុង ​។ ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព ឯកឧត្តម ប៊ុ​ន លើ​ត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​អនុ​គណៈកម្មការ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ និងលោក ហ្វុ​ង វ៉ា​ន់ គឿ​ង នាយក​ប្រតិបត្តិ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ដោយ​មានការ​ចូលរួម​ពី​មន្ត្រី បុគ្គលិក និង​ថា្ន​ក់​ដឹកនាំ​ស្ថាប័ន​ទាំង​ពីរ​ផង​ដែរ ​។

ពិធី​ចុះហត្ថលេខា​នេះ ក្នុង​គោលបំណង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​រយៈពេល​វែង​ជាមួយនឹង​រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ពិសេស​ក្រសួងការពារជាតិ​ទទួល​បន្ទុក​លើ​ការងារ​សាងសង់​ស្តូប​ឈ្នះឈ្នះ ជាមួយនឹង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ដែល​ជា​បណ្តាញ​ទូរគមនាគមន៍​ដ៏​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។

នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​លោក ហ្វុ​ង វ៉ា​ន់ គឿ​ង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​មាន​ប្រសាសន៍​ថា ​៖ «ជាមួយ​ទស្សនវិស័យ​របស់​យើង​ជា​ប្រតិបត្តិ​ករ «​អ្នក​យកចិត្តទុកដាក់ និង​ច្នៃប្រឌិត​ខ្ពស់​» ក្រៅពី​អាជីវកម្ម​យើង​បាន​ចូលរួម​កិច្ចការ​ទំនួល​ខុស​ត្រូវ​សង្គម​ជា​ច្រើន​នា​ពេល​កន្លង​មក និង​ទៅ​អនាគត ដើម្បី រួមចំណែក​គាំទ្រ​ស្ថាប័នរដ្ឋ និង​ឯកជន​ផ្សេង​ៗ​ក្នុង​ន័យ​ធានា​ការ​គាំទ្រ​របស់​អតិថិជន​ទាំងអស់​ចំពោះ​មិត្ត​ហ្វូ​ន ប្រៀប​បាន​ដូច​ជា​ចូលរួម​ជាមួយ​គ្នា​ក្នុង​ការ​ជួយ​សង្គម​ផង​ដែរ​ ។ តាម​រយៈផ្លូវ​បេតុង​ថ្មី​មួយ​ខ្សែ​នេះ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​មាន​មោទនភាព​ក្នុង​ការ​បរិច្ចាគ​ជួយ​គាំទ្រ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តកោះកុង ដើម្បី​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ស្តូប​ឈ្នះ ឈ្នះ ក៏​ដូច​ជា​តំបន់​ទេសចរណ៍ វប្បធម៌ និង​សាសនា​ផង​ដែរ​» ​។ បន្ថែម​ពីលើ​នេះលោក ហ្វុ​ង វ៉ា​ន់ គឿ​ង មាន​ជំនឿ​ជឿជាក់​ថា ផ្លូវ​មួយ​ខ្សែ​នេះ​នឹង​ចេញ​ជា​រូបរាង​ឆាប់​ៗ​នា​ពេល​ខាង​មុខ សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តកោះកុង ក៏​ដូច​ជា​នៅ​ខេត្ត​ផ្សេង​ៗ​ទៀត​បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ទេសចរណ៍​កម្សាន្ត ប្រកបដោយ​ភាព​ងាយស្រួល​ ។

ឯកឧត្តម ប៊ុ​ន លើ​ត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​អនុ​គណៈកម្មការ​សាងសង់​ស្តូប អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ បាន​ស្វាគមន៍​ចំពោះ​ភាព​ជា​ដៃគូ​នេះ ​។ លោក​បាន​មាន​ប្រសាសន៍​ថា ​៖ «​យើង​ពិតជា​រីករាយ និង​កោតសរសើរ​ចំពោះ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ដែល​តែង​តែង​រួម​ដំណើរ​ជាមួយ​រាជរដ្ឋាភិបាល​ក្រសួង ស្ថាប័នផ្សេង​ៗ​ទៀត​ជា​ច្រើន​នា​ពេល​កន្លង​មក ​។ ការ​ចូលរួម​បរិច្ចាគ​របស់​មិត្ត​ហ្វូ​ន​ សម្រាប់​ផ្លូវ​ថ្មី​មួយ​ខ្សែ​នេះ​បាន​កត់​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​សម្រាប់​រដ្ឋាភិបាល ជា​ពិសេស​ក្រសួងការពារជាតិ​ដើម្បី​ជា​ច​លករ​ក្នុង​ការ​សាងសង់​ប្រព័ន្ធ​គមនាគមន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​» ​។

ផ្លូវ​ថ្មី​មួយ​ខ្សែ​ដែល​ត​ភ្ជាប់​ពី​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្ន​ ឈ្នះ ​ឡើង​ទៅ​កំពូលភ្នំ​នៃ​តំបន់​ទេសចរណ៍ វប្បធម៌ និង​សាសនា ប្រវែង ១៥០០ ម៉ែត្រ នឹង​ចាប់ផ្តើម​សាងសង់​នា​ពេល​ខាង​មុខ​ក្នុងអំឡុងពេល​មាន​ភាព​ធូរស្រាល​ពី​ជំងឺ​កូ​វី​ដ​-១៩ ក្រោម​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ​។ បន្ទាប់​ពី​សាងសង់​រួច​ផ្លូវ​ថ្មី​មួយ​ខ្សែ​នេះ​នឹង​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា «​វិ​ថី​មិត្ត​ហ្វូ​ន​» ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៨ ៕ ដោយ​សហការ