ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អស្ចារ្យ​! ដៃគូ​ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស ក្រុម Man City ក្លាយជា​ម្ចាស់​ជើងឯក Premier League ទោះ​សល់ ៣ ប្រកួត

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ក្រុម Manchester City ដែល​ជា​ដៃគូ​ល្អ​ឥត​ខ្ចោះ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក្លាយជា​ម្ចាស់​ជើងឯក English Premier…

រាជធានី​ភ្នំពេញ​៖ ក្រុម Manchester City ដែល​ជា​ដៃគូ​ល្អ​ឥត​ខ្ចោះ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក្លាយជា​ម្ចាស់​ជើងឯក English Premier League ដោយ​ពិន្ទុ​ឈ្នះ​ដាច់ បើ​ទោះបី​នៅ​សល់ ៣ ប្រកួត​ទៀត​ក៏​ដោយ ក្រោយ​ក្រុម Manchester United ទទួល​បរាជ័យ​ក្នុងផ្ទះ​ខ្លួនឯង ក្នុង​ជំនួប​ជាមួយ​ក្រុម Leicester City កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២១ ដោយ​លទ្ធផល ១-២​។

ការ​បរាជ័យ​ក្នុងផ្ទះ​ខ្លួនឯង ធ្វើ​ឱ្យ​ក្រុម Man U រក្សា​ពិន្ទុ​៧០ ឈរ​ចំណាត់ថ្នាក់​លេខ ២ ក្នុង​តារាង ជាមួយនឹង​ការ​ប្រកួត​ចំនួន ៣៥ ដង​។ បើ​ទោះបីជា​ក្រុម Man U ប្រកួត ៣ ប្រកួត​លើក​ក្រោយ​ឈ្នះ​ទាំង ៣ ប្រកួត​ក្តី ក៏​មិន​អាច​មាន​ពិន្ទុ​ទាន់​ក្រុម Man City នោះ​ទេ ដូច្នេះ​ក្រុម Man City គ្រង​ដំណែង​ជើងឯក​លី​ក​កំពូល​របស់​អង់គ្លេស សម្រាប់​រដូវ​កាល ២០២០-២០២១​។ ត្រឹម ៣៥ ប្រកួត Man City រកបាន ៨០ ពិន្ទុ ដោយ​ឈ្នះ ២៥ ប្រកួត ស្មើ​៥ ប្រកួត និង​ចាញ់​តែ​៥​ប្រកួត​។

លោកស្រី គង់ កុសល នាយិកា​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស

លោកស្រី គង់ កុសល នាយិកា​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស មាន​ប្រសាសន៍​ថា​៖ «​នេះ​គឺជា​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​មួយទៀត​របស់​ក្រុម Man City ហើយ​ក្រុមហ៊ុន​យើង​ពិតជា​រំភើប និង​មាន​មោទកភាព​យ៉ាង​ខ្លាំង ពេល​ឃើញ​ដៃគូ​សហការ​ពាណិជ្ជកម្ម របស់​យើង​ទទួល​ជ័យជម្នះ​បែប​នេះ ធ្វើ​ឱ្យ​អ្នកគាំទ្រ​សប្បាយ​រីករាយ និង​ពេញ​ចិត្តជា​ខ្លាំង​»​។

លោកស្រី គង់ កុសល បន្ថែម​ថា ទោះបីជា​យើង​មិន​អាច​ជួបជុំ​គ្នា​បាន តែ​អ្នកគាំទ្រ​ក្រុម Man City ទាំងអស់ ក៏​អាច​ចូលរួម​អបអរសាទរ​ជ័យជម្នះ​ដ៏​រំភើប​នេះ​ទៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន​៕ ដោយ​សហការ