ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ខ្មែរ ប៊ែ​វើ​រី​ជី​ស បរិច្ចាគ​ទឹកបរិសុទ្ធ កម្ពុជា ជូន​ដល់​គោលដៅ​ត្រួតពិនិត្យ​ចរាចរណ៍​ទូ​ទាំង​ប្រទេស

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុនផលិតស្រាបៀរ និង​ភេសជ្ជៈ ខ្មែរ ប៊ែ​វើ​រី​ជី​ស កាលពី​ខែ មេ​សា ឆ្នាំ​២០២១ បាន​បរិច្ចាគ​ទឹកបរិសុទ្ធ កម្ពុជា…

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុនផលិតស្រាបៀរ និង​ភេសជ្ជៈ ខ្មែរ ប៊ែ​វើ​រី​ជី​ស កាលពី​ខែ មេ​សា ឆ្នាំ​២០២១ បាន​បរិច្ចាគ​ទឹកបរិសុទ្ធ កម្ពុជា ជូន​ដល់​គោលដៅ​ត្រួតពិនិត្យ​ចរាចរណ៍​ចំនួន​ ១៩៤ ​ទីតាំង ដែល​ជា​ការ​បរិច្ចាគ​ប្រចាំខែ​របស់​យុទ្ធនាការ «​ទឹកចិត្ត​កម្ពុជា​» ដើម្បី​សម្រាល​ការ​លំបាក​ខ្លះ​ៗ​របស់​នគរបាល​ចរាចរណ៍ ដែល​បំពេញការងារ​នៅ​តាម​ដងផ្លូវ​នានា​នៅ​ទូ​ទាំង​ប្រទេស​។

លោក​បណ្ឌិត អ៊ឹម សុធា​រិ​ទ្ធ នាយក​ទំនាក់ទំនង​សាធារណៈ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស មាន​ប្រសាសន៍​ថា​៖ «​នគរបាល​ចរាចរណ៍​នៅ​តាម​គោលដៅ​ទាំង ១៩៤ កន្លែង​នេះ បាន​ឈរ​ប្រចាំការ​ដើម្បី​សម្រួល​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​។ ពួក​គាត់​ក៏​ប្រឈម​នឹង​ការ​លំបាក​នានា​ក្នុងអំឡុងពេល​បំពេញការងារ​ដែរ ដូច្នេះ​ក្រុមហ៊ុន​ធ្វើការ​បរិច្ចាគ​ទឹក​សុទ្ធ កម្ពុជា ជា​រៀង​រាល់​ខែ ដើម្បី​ចូលរួម​លើកទឹកចិត្ត​ដល់​ពួក​គាត់​»​។

គួរ​បញ្ជាក់​ថា យុទ្ធនាការ «​ទឹកចិត្ត​កម្ពុជា​» បាន​ចាប់ផ្តើម​កាលពី​ចុងឆ្នាំ​២០២០ ដោយ​គ្រោង​បរិច្ចាគ​ទឹកបរិសុទ្ធ កម្ពុជា ប្រមាណ​៣​ម៉ឺន​កេស ជូន​ដល់​ស្ថាប័ន​នានា​៕ គិត​មក​ដល់​ពេល​នេះ យុទ្ធនាការ «​ទឹកចិត្ត​កម្ពុជា​» បាន​បរិច្ចាគ​ទឹកបរិសុទ្ធ និង​ភេសជ្ជៈ​ជាង ១ ម៉ឺន​កេស​ដល់​ស្ថាប័ន​នានា​៕ ដោយ​សហការ