ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គ​ន្លឹះ​ខ្លី​ៗ​ក្នុង​ការ​ចៀស​វាង​ពី​ជំងឺមហារីក ​!

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ជំងឺមហារីក គឺជា​ជំងឺ​ដែល​កើតឡើង​ដោយសារ​កោសិការ​មិន​ប្រក្រតី​លូតលាស់​នៅ​ក្នុង​រាង​កាយ​ ។ កោសិការ​ទាំងនោះ​អាច​រាលដាល និង​បំប្លែង​ខ្លួន​ទៅ​ផ្នែក​ផ្សេង​ៗ​ នៃ​រាង​កាយ​មនុស្ស​យើង​ ។ ភាគរយ​នៃ​ការ​ស្លា.ប់​ដោយសារ​ជំងឺមហារីក…

រាជធានី​ភ្នំពេញ ​៖ ជំងឺមហារីក គឺជា​ជំងឺ​ដែល​កើតឡើង​ដោយសារ​កោសិការ​មិន​ប្រក្រតី​លូតលាស់​នៅ​ក្នុង​រាង​កាយ​ ។ កោសិការ​ទាំងនោះ​អាច​រាលដាល និង​បំប្លែង​ខ្លួន​ទៅ​ផ្នែក​ផ្សេង​ៗ​ នៃ​រាង​កាយ​មនុស្ស​យើង​ ។ ភាគរយ​នៃ​ការ​ស្លា.ប់​ដោយសារ​ជំងឺមហារីក ​ច្រើន​កើតឡើង​ដោយសារ​ជំងឺមហារីក​ថ្លើម ជំងឺមហារីក​សួត និង​ជំងឺមហារីក​ពោះវៀនធំ​ ។ ជំងឺមហារីក​ថ្លើម​ជា​ជំងឺ​ដែល​មាន​អត្រា​ការ​ស្លា.ប់​ខ្ពស់​បំផុត បើ​ធៀប​ទៅ​នឹង​ជំងឺមហារីក​ដទៃ ​។ ចំណែកឯ​ស្ត្រី​វិញ គេ​តែង​ប្រទះ​ឃើញ​កើត​មាននូវ​ជំងឺមហារីក​សុដន់​ ។ ដូច្នេះ​ហើយ​ការ​ពិនិត្យ​ស្វែងរក​ជំងឺមហារីក​ក្នុង​ដំណាក់កាល​ដំបូង​ពិតជា​សំខាន់​ណាស់ ​។ អ្នក​គួរ​ធ្វើការ​ពិនិត្យ​តាមដាន​ស្ថានភាព​ជំងឺ និង​រោគ​សញ្ញា​ផ្សេង​ៗ​កើត​មាន​លើ​រាង​កាយ រួច​កែ​លម្អបៀបរបប​នៃ​ការ​រស់នៅ​ដើម្បី​ចៀសវាង​ពី​ជំងឺមហារីក​ ។ ទាំងនេះ​ជា​គន្លឹះ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ប្រកបដោយ​សុខភាព​ល្អ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក ​៖

១. ទទួលទាន​អាហារ​ល្អ​សម្រាប់​សុខភាព
អាហារ​ជា​ប្រភព​នៃ​ជីវជាតិ​ដែល​ទ្រទ្រង់​រាង​កាយ​របស់​យើង ប៉ុន្តែ​ការ​បរិភោគ​អាហារ​មិន​ត្រឹមត្រូវ​នឹង​ធ្វើ​ឲ្យ​អ្នកមាន​បញ្ហា​សុខភាព​ជា​ច្រើន​ ។ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ​ទាំងនោះ លោក​អ្នក​គប្បី​ទទួលទាន​អំបិល​តិច​ជាង ៥​ក្រាម​ក្នុង​មួយ​ថ្ងៃ (​តិច​ជាង​ ១​ស្លាបព្រា​កាហ្វេ​) ​។ លោក​អ្នក​ក៏​គួរ​យកចិត្តទុកដាក់​ចំពោះ​ការ​ទទួលទាន​សាច់​ក្រហម​ដូច​ជា សាច់​គោ សាច់​ចៀម សាច់​ជ្រូក និង​សាច់​កែ​ច្នៃ រួម​មាន​សាច់​ហែម សាច់​ជ្រូក​ក្រៀម និង​សាច់ក្រក​ជាដើម​ ។ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បង្ហាញ​ថា​ សាច់​ទាំងនេះ​អាច​បង្ក ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀន និង​ក្រពះ ​។ ដូច្នេះ​លោក​អ្នក​គួរ​ទទួលទាន​អាហារ​ដែល​ផ្តល់​ប្រយោជន៍ ​ដល់​សុខភាព​រួម​មាន បន្លែ ផ្លែ​ឈើ គ្រាប់​ធញ្ញជាតិ និង​សណ្តែក​វិញ ​ដែល​វា​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន ​។

២. រក្សា​ទម្ងន់ រស់នៅ​ប្រកបដោយ​សុខភាព​ល្អ និង​គ្រប់គ្រង​សុខភាព​ផ្លូវចិត្ត
មាន​ភ័ស្តុតាង​បញ្ជាក់​ថា ខ្លាញ់​ក្នុង​ខ្លួន​ពិតជា​អាច​បណ្តាល​ឲ្យ​កើត​ជំងឺមហារីក ​។ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក លោក​អ្នក​គប្បី​រក្សា​ទម្ងន់​ឱ្យ​បាន​ល្អ ដោយ​ទទួលទាន​របប​អាហារ​ល្អ​សម្រាប់​សុខភាព និង​ធ្វើ​លំ​ហាត់ប្រាណឱ្យបាន ១៥-៣០ នាទី​ជា​រៀងរាល់ថ្ងៃ ​។ ការ​គេង​ឱ្យបាន​គ្រប់គ្រាន់ និង​ការ​ស្រូប​យក​វីតាមីន​ដេ (Vitamin D) ពី​កំ​ដៅ​ព្រះអាទិត្យ​ជា​ប្រចាំ​ក៏​មាន​សារៈសំខាន់​ដែរ​ ។ វីតាមីន​ដេ (Vitamin D) អាច​កាត់​បន្ថយ​អត្រា​ការ​ស្លា.ប់​ដោយសារ​ជំងឺមហារីក​ ។ ការ​ធ្វើ​លំ​ហាត់ប្រាណ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​រាង​កាយ​របស់​អ្នកមាន​រាង​ស្អាត និង​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​ជួយឱ្យប្រព័ន្ធ​សរសៃឈាម​បេះដូង​របស់​អ្នក​ដើរ​បាន​ស្រួល កាត់​បន្ថយ​ភាព​តានតឹង និង​បញ្ហា​ថប់​អារម្មណ៍​ផង​ដែរ ​។

៣. កាត់​បន្ថយ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល ​និង​ស្ករ
ការ​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល និង​ជាតិ​ស្ករ​គ្រប់​ប្រភេទ​អាច​ប្រឈម​ខ្ពស់​នឹង​ហានិភ័យ​នៃ​ជំងឺមហារីក​ ។ ដូច្នេះ​លោក​អ្នក​គួរ​ព្យាយាម​កាត់​បន្ថយ​ការ​ទទួលទាន​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់កុល និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ ដោយ​ជ្រើសរើស​យក​ការ​ទទួលទាន​ទឹកឱ្យបាន​ច្រើន​ជំនួស​វិញ ​។ ក្រៅពី​ការ​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ ការ​យល់​ដឹង​បន្ថែម​អំពី​រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺមហារីក​ក៏​សំខាន់​ផង​ដែរ​ក្នុង​ការ​ការពារ​ខ្លួន​អ្នក​ពី​ជំងឺមហារីក ​។ ជា​ធម្មតា​ជំងឺមហារីក​ចាប់ផ្តើម​ដោយ​គ្មាន​រោគ​សញ្ញា​អ្វី​ទាំងអស់​ ។ ប៉ុន្តែ លោក​អ្នក​នឹង​កត់​សម្គាល់ការ​ផ្លាស់​ប្តូរ​តិចតួច​នៅ​ក្នុង​ខ្លួន​ដូច​ជា​ការ​ឈឺចាប់​ដោយ​គ្មាន​មូលហេតុ ការ​បែកញើស​ខ្លាំង​នា​ពេល​យប់ ការ​ស្រក​ទម្ងន់​ដោយ​មិនដឹង​ខ្លួន និង​ការ​លេច​ចេញ​នូវ​ដុំ​ពក ឬ​ហើម​នៅ​លើ​ដងខ្លួន​ជាដើម​ ។ ទាំងនេះ​គឺជា​រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺមហារីក​ ។

រោគ​សញ្ញា​ផ្សេង​ទៀត​រួម​មាន​ស្បែក ឬ​ក្រចក​ប្រែប្រួល​ខុស​ប្រក្រតី ការ​ក្រហាយ​ទ្រូង ឬ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ សំឡេង និង​ដង្ហើម​មាន​ភាព​មិន​ប្រក្រតី ក៏​ដូច​ជា​ការ​បន្ទោបង់​ខុស​ប្រក្រតី ឬ​ការ​ហូរ​ឈាម​ដោយ​មិនដឹង​មូលហេតុ​ជាដើម​ ។ លោក​អ្នក​គួរ​ចង​ចាំ​ថា រោគ​សញ្ញា​មហារីក​អាច​មាន​ភាព​ខុស​ប្លែក​គ្នា ហើយ​មិនមែន​សញ្ញា​ទាំងអស់​ខាងលើ​នឹង​កើត​មាន​ក្នុង​ពេល​តែ​មួយ​ទេ ​។ ប្រសិនបើ​លោក​អ្នក​សង្ស័យ​ពី​ស្ថានភាព ឬ​អាការ​ណាមួយ អ្នក​ត្រូវ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ និង​វិនិច្ឆ័យ​រោគ ​។ ការ​រក​ឃើញ​ជំងឺមហារីក​ក្នុង​ដំណាក់កាល​ដំបូង​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​ឱ្យ​អ្នក​សម្រប​ទៅ​នឹង​របៀប​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ និង​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ជា​សះស្បើយ ​។ ជា​រឿយ​ៗ យើង​តែង​ធ្វេសប្រហែស​ក្នុង​ការ​ពិនិត្យ​សុខភាព ដោយ​គិត​ថា​យើង​មាន​សុខភាព​ល្អ​មាំមួន​ហើយ​ ។ ប៉ុន្តែ​យើង​មិន​អាច​ដឹង​ពី​ស្ថានភាព​សុខភាព​ដោយ​អារម្មណ៍​ផ្ទាល់ខ្លួន ឬ​រង់ចាំ​សញ្ញា​បង្ហាញ​ដោយ​ខ្លួនឯង​នោះ​ទេ​ ។ ដូច្នេះ លោក​អ្នក​គប្បី​ទៅ​ពិនិត្យ​សុខភាព​ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​តាមដាន​សុខភាព​ជា​ទូទៅ ក៏​ដូច​ជា​តាមដាន​អាការ​ជំងឺមហារីក​ដើម្បី​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា ​។

ប្រសិនបើ​លោក​អ្នក​មិន​ច្បាស់​ពី​ទីកន្លែង​សម្រាប់​ពិនិត្យ​ជំងឺមហារីក ប្រទេស​ម៉ា​ឡេ​ស៊ី ជា​ជម្រើស​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​អ្នក​ ។ ប្រទេស​ម៉ា​ឡេ​ស៊ី សម្បូរ​ដោយ​បច្ចេកវិទ្យា​ដ៏​ទំនើប​ៗ​ក្នុង​ការ​ពិនិត្យ​ជំងឺមហារីក ​។ អ្នក​ដែល​ធ្វើ​ដំណើរ​ដើម្បី​ពិនិត្យ​សុខភាព ពួក​គេ​តែងតែ​ពិនិត្យ​រក​ជំងឺមហារីក​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ផង​ដែរ​ ។ ប្រទេស​ម៉ា​ឡេ​ស៊ី គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​ផ្តល់​ការ​ព្យាបាល​ជំងឺមហារីក​បែប Oncology Treatments ជាមួយ​បច្ចេកវិទ្យា​ព្យាបាល និង​ពិនិត្យ​ជំងឺមហារីក​ល្អ​បំផុត​នៅ​លើ​ពិភពលោក ​។ ដោយ​អនុវត្ត​តាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ (SOPs) អ្នកដំណើរ​ដែល​ត្រូវការ​ការ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​អាច​មាន​សិ​ទ្វិ​ចូល​មក​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការ​អនុវត្ត​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ SOP សូម​ចូល​ទៅ​កាន់​លីង​​នេះ​៖ https://malaysiahealthcare.org/sop-for-healthcare-travellers-entering-malaysia/

លោក​អ្នក​ក៏​អាច​សាកសួរ​បន្ថែម​តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​៖ Medical Tourism Malaysia – Cambodia ៕ ដោយសហការ