ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ស៊ីឡាយថ៍ ប្រគល់ភេសជ្ជៈ ៤៥០ កេស ជូនកងរាជអាវុធហត្ថ ដើម្បីរួមចំណែកទប់ស្កាត់កូវីដ ១៩

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ថិតក្នុងគ្រាដ៏លំបាក់ដោយសារតែការរាតត្បាតនៃជំងឺកូវីដ ១៩ នោះ និងដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺកូវីដ ១៩ ក៏កាចសាហា.វនេះ និងស្របពេលដែលរាជរដ្ឋាភិបាលធ្វើការបិទខ្ទប់រាជធានីភ្នំពេញ…

រាជធានីភ្នំពេញ ៖ ស្ថិតក្នុងគ្រាដ៏លំបាក់ដោយសារតែការរាតត្បាតនៃជំងឺកូវីដ ១៩ នោះ និងដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺកូវីដ ១៩ ក៏កាចសាហា.វនេះ និងស្របពេលដែលរាជរដ្ឋាភិបាលធ្វើការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលរយៈពេល ១៤ ថ្ងៃផងនោះ លោក គី សូដាវីដ អគ្គនាយកក្រុមហ៊ុន ស៊ីឡាយថ៍ បានប្រគល់អំណោយជាភេសជ្ជៈចំនួន ៣០០ កេស ជូនដល់កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២១ នេះ ។

លោក គី សូដាវីដ បានឱ្យដឹងថា ដើម្បីជាការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ ១៩ ក៏ដូចជាមើលឃើញពីភាពលំបាករបស់កងកម្លាំងដែលបានឈរជើង ប្រចាំការតាមគោលដៅនានាក្នុងគោលបំណង ដើម្បីរួមគ្នាធ្វើយ៉ាងណាទប់ស្កាត់ និងប្រយុទ្ធ ប្រឆាំងជំងឺកូវីដ ១៩ នេះ ទើបលោកសម្រេចចិត្តនាំយកភេសជ្ជៈ SAPPE និង ភេសជ្ជៈ B’LUE ផ្តល់ជូនដល់កងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៣០០ កេស ។

លោកបានបន្តទៀតថា ក្រុមហ៊ុន ស៊ីឡាយថ៍ តែងតែនាំយកអំណោយជាបន្តបន្ទាប់ប្រគល់ ជូនកងកម្លាំង ជាក់ស្តែងនៅថ្ងៃនេះក្រៅពីប្រគល់ភេសជ្ជៈជូនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ហើយនោះ ក៏បានប្រគល់ភេសជ្ជៈចំនួន ១៥០កេស ជូនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ផង ដែរ ។ លោកបញ្ជាក់ថា ក្រៅពីនេះជាមួយក្រុមហ៊ុនក៏តែងតែបាននាំយកភេសជ្ជៈប្រគល់ជូន កងកម្លាំងនៅតាមគោលដៅប្រចាំការជាបន្តបន្ទាប់ផងដែរ ។

ជាមួយគ្នានេះតំណាង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានថ្លែងអំណរគុណដល់លោក គី សូដាវីដ ដែលជាអគ្គនាយក ក្រុមហ៊ុន ស៊ីឡាយថ៍ ផងដែរដែលបានចូលរួមបរិច្ចាគភេសជ្ជៈ ជូនកងរាជអាវុធហត្ថ ។ នេះពិតជាបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និង ជាវប្បធម៌ នៃការចែក រំលែកទៅលើការជួយគ្នាក្នុងគ្រាមានទុក្ខលំបាកក្នុងកំឡុងពេលប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ ១៩ ៕ ដោយសហការ