ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ ដូ​ស​ទី​២ ក្នុង​គម្រោង លែ​ន ម៉ាក ២៧១ (​ផ្លូវ​៦០​ម​) របស់ ជីប ម៉ុង លែ​ន នឹង​ចាប់ផ្តើម​ថ្ងៃ​ទី​២២ ខែមេសា

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង បាន​ប្រគល់​ទីតាំង​គម្រោង លែ​ន ម៉ាក ២៧១ ជូន​ក្រសួងសុខាភិបាល​ប្រើប្រាស់​សម្រាប់​រៀបចំ​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង បាន​ប្រគល់​ទីតាំង​គម្រោង លែ​ន ម៉ាក ២៧១ ជូន​ក្រសួងសុខាភិបាល​ប្រើប្រាស់​សម្រាប់​រៀបចំ​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ ដូ​ស​ទី​២ សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខណ្ឌមានជ័យ ចាប់ពី​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២១ តទៅ​។

សូម​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​មក​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃ​ទី​២០ និង​២១ មេ​សា ប៉ុន្តែ​ខក​ខានមិនបាន​ចាក់ មេត្តា​យោគយល់​អធ្យាស្រ័យ ចំពោះ​ភាពយឺត​យ៉ាវ​ក្នុង​ការ​រៀបចំ​អំឡុង​ពេល​វិធានការ​បិទ​ខ្ទប់​បច្ចុប្បន្ន​។ គម្រោង លែ​ន ម៉ាក ២៧១ មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​២៧១ កែង​នឹង​ផ្លូវ​៣៧១​។

សូម​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​អនុវត្ត​វិធានការ ៣​ការពារ ៣​កុំ របស់​រាជរដ្ឋាភិបាល និង​ការ​ណែនាំ​របស់​ក្រសួង​សុខ​ភិ​បាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩៕ ដោយ​សហការ