ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ អេស៊ីលីដា បំពេញសេចក្តីត្រូវការជាធម្មតា ទោះអតិថិជនស្ថិតនៅក្នុងផ្ទះក៏ដោយ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដោយសារតែមេរោគកូវីដ-១៩ រាលដាលកាន់តែខ្លាំងឡើងនៅក្នុងរាជធានីភ្នំពេញ ទើបរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលរយៈពេល ១៤ ថ្ងៃដោយគិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី ១៥ ខែមេសា…

រាជធានីភ្នំពេញ ៖ ដោយសារតែមេរោគកូវីដ-១៩ រាលដាលកាន់តែខ្លាំងឡើងនៅក្នុងរាជធានីភ្នំពេញ ទើបរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលរយៈពេល ១៤ ថ្ងៃដោយគិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី ១៥ ខែមេសា រហូតដល់ថ្ងៃទី ២៨ ខែមេសា ដើម្បីកាត់ផ្តាច់ការចម្លងវីរុសកូវីដ-១៩ ។ ការបិទខ្ទប់នេះ គឺប្រជាពលរដ្ឋនៅតំបន់ទាំងនេះមិនអាចចេញពីផ្ទះ ឬពីទីស្នាក់នៅរបស់ខ្លួនបានទេ ប៉ុន្តែប្រជាពលរដ្ឋនៅតែអាចធ្វើការផ្ទេរប្រាក់ ទទួលប្រាក់ ទិញដូរ ទូទាត់ទំនិញផ្សេងៗ បង់ថ្លៃទឹកភ្លើង ឬក៏បញ្ចូលទឹកប្រាក់នៅក្នុងទូរស័ព្ទបានទាំងអស់តាមរយៈ​ អេស៊ីលីដាម៉ូបាល​ App ដែលជា​ App ដ៏ទំនេីបរបស់អេស៊ីលីដា ។ ជាមួយគ្នានេះ ធនាគារ អេស៊ីលីដា នៅតែបំពេញសេចក្តីត្រូវការរបស់អតិថិជនបានដដែលជាមួយនឹងហេដ្ឋារចនាសម្ព័ន្ឋឌីជីថលដ៏ធំទូលាយគ្រប់ដណ្តប់គ្រប់ទីកន្លែង ក្នុងព្រះរាជាណាចក្រកម្ពុជា ទោះជាស្ថានភាពកូវីដ-១៩ កំពុងរីករាលដាលយ៉ាងណាក៏ដោយ ។

លោកបណ្ឌិត​ អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល កូវីដ-១៩ និងដើម្បីអនុវត្តសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល ធនាគារ អេស៊ីលីដា បានរៀបចំបើកការិយាល័យធនាគារ អេស៊ីលីដា ៤ កន្លែងនៅរាជធានីភ្នំពេញ រួមមាន៖ ការិយាល័យកណ្តាល សាខាបឹងត្របែក សាខាស្ទឹងមានជ័យ និងសាខាចោមចៅ ឲ្យដំណើរការធ្វើប្រតិបត្តិការសេវាធនាគារតាមបញ្ជរជាធម្មតាដើម្បីបំពេញសេចក្តីត្រូវការចាំបាច់របស់អតិថិជន សាធារណជន ។

ដោយឡែកចំពោះសាខាខេត្ត-ក្រុងដទៃទៀតដែលមិនស្ថិតក្នុងភូមិសាស្ត្របិទខ្ទប់នឹងត្រូវបើកបម្រើប្រតិបត្តិការក៏ឲ្យដំណើរការជាធម្មតាផងដែរ ។ លោកប្រធាននាយកប្រតិបត្តិ​ ធនាគារ អេស៊ីលីដា ក៏បានអរគុណអតិថិជនផងដែរដែលតែងតែគាំទ្រប្រើប្រាស់សេវាកម្មធនាគារ អេស៊ីលីដា  ជារៀងរហូតមក ហើយប្រសិនបើអតិថិជនមានចម្ងល់ ឬសំណូមពរផ្សេងៗ សូមទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជនតាមរយៈទូរស័ព្ទលេខ ៖ 023 99 4444 ឬ 015 999 233 ៕