ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ ​នឹង​បើក​ការ​លក់​ដេញថ្លៃ​តាម Online នូវ​សម្ភារ​ប្រើ​រួច រួម​ទាំង​រថយន្ត​មួយ​ចំនួន​ដល់​សាធារណជន​ទូទៅ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ​នឹង​បើក​ការ​លក់​ដេញថ្លៃ​តាម Online នូវ​សម្ភារ​ប្រើ​រួច​ដូច​ជា ៖ គ្រឿងសង្ហារិម​, សម្ភារ​ការិយាល័យ​, កុំព្យូទ័រ​, ទូទឹកកក​,…

រាជធានី​ភ្នំពេញ​ ៖ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ​នឹង​បើក​ការ​លក់​ដេញថ្លៃ​តាម Online នូវ​សម្ភារ​ប្រើ​រួច​ដូច​ជា ៖ គ្រឿងសង្ហារិម​, សម្ភារ​ការិយាល័យ​, កុំព្យូទ័រ​, ទូទឹកកក​, ម៉ាស៊ីនត្រជាក់​, កង់​…​។​ល​។ រួម​ទាំង​រថយន្ត​មួយ​ចំនួន​ដល់​សាធារណជន​ទូទៅ​ ។

ទីតាំង​លក់ទំនិញ​ដេញថ្លៃ​ ៖
ការ​ដេញថ្លៃ​ប្រព្រឹត្ត​ទៅ​នៅ​លើ​វេ​ប​សាយ (Website): https://online-auction.state.gov/km-KH

កាល​បរិ​ចេ្ឆ​ទ និង​ពេលវេលា ​៖
ការ​ដេញថ្លៃ Online នឹង​បើក​ទទួល​ការ​ចូលរួម​ពី​បណ្តា​សាធារណជន​ចាប់ពី​វេលា​ម៉ោង ​១០​ព្រឹក ថ្ងៃ​ច័ន្ទ ទី​ ១៩ ខែមេសា ឆ្នាំ ​២០២១ រហូត​ដល់​ថ្ងៃ​សុក្រ ទី ​២៣ ខែមេសា ឆ្នាំ​ ២០២១ ម៉ោង​ ៥​ល្ងាច បិទ​ការ​ដេញថ្លៃ​ ។ ស្ថានទូត​នឹង​ធ្វើការ​សរុប​លទ្ធផល​នៃ​ការ​ដេញថ្លៃ ដោយ​មានការ​ចូលរួម​អង្កេត​ពិនិត្យ​ពី​មន្ត្រី​គយ​រដ្ឋាករ​កម្ពុជា​ ។ អ្នក​ឈ្នះ​សម្រាប់​ឡូត៍​នីមួយ​ៗ​នឹង​ត្រូវ​បាន​ទាក់ទង​ដើម្បី​ជូន​ជា​ដំណឹង ​។

លក្ខខណ្ឌ​នៃ​ការ​លក់​ ៖
-​ ​ទំនិញ​នឹង​ត្រូវ​លក់​ជូន​ដល់​អ្នក​ដេញថ្លៃ​ដែល​ឲ្យ​តម្លៃ​ខ្ពស់​បំផុត​ ។
-​ ​ទំនិញ​ដែល​បាន​លក់​ដូច​ឃើញ​តាម​រូបភាព​ស្រាប់ ពុំ​អាច​ប្តូរ​ជា​ប្រាក់​វិញ និង​គ្មាន​ការ​ធានា​ឡើយ ​។ អ្នក​ដេញថ្លៃ​អាច​ចូល​មើល​រូបភាព​ទំនិញ​នីមួយ​ៗ​នៅ​លើ​វេ​ប​សាយ​ដេញថ្លៃ​ ។
-​ ​តម្លៃ​ដេញថ្លៃ​អប្បរ​មា​ត្រូវ​បាន​កំណត់​សម្រាប់​ឡូត៍​នីមួយ​ៗ​ ។

-​ ​ស្ថានទូត​សហរដ្ឋអាមេរិក​រក្សា​សិទ្ធិ​ក្នុង​ការ​ច្រានចោល​នូវ​ការ​ដេញថ្លៃ​ណាមួយ​ដែល​ខ្លួន​យល់​ឃើញ​ថា ​មិន​សម​នឹង​តម្លៃ​នៃ​ទំនិញ ឬ​ក៏​មាន​ភស្តុ​តាង​បញ្ជាក់​ថា ​មានការ​សមគំនិត​គ្នា ការ​គប់គិត ឬ​ការ​ទទួល​សំណូក​ណាមួយ​ ។ សេចក្តីសម្រេច​របស់​ស្ថានទូត​ជា​សេចក្តីសម្រេច​ចុង​ក្រោយ និង​មិន​អាច​តវ៉ា​បាន​ឡើយ​ ។
-​ ​ការ​បង់ប្រាក់ ៖ អ្នក​ដេញថ្លៃ​ឈ្នះ​ត្រូវ​បង់ប្រាក់​គ្រប់​ចំនួន​ដែល​គេ​មិន​អាច​ទារ​យក​មក​វិញ​បាន​ក្នុងអំឡុងពេល​ ១២០​ម៉ោង (៥​ថ្ងៃ​ធ្វើការ​) ទៅ​គណនេយ្យ​ធនាគារ​របស់​ស្ថានទូត​បន្ទាប់​ពី​ត្រូវ​បាន​ទាក់ទង ​។ គេ​អាច​យក​ទំនិញ​ចេញ​បាន​ដោយ​បង្ហាញ​បង្កាន់ដៃ​បង់ប្រាក់ និង​បង្កាន់ដៃ​បង់ពន្ធ​ទៅ​ក្រុមការងារ​ទទួល​បន្ទុក​ការ​លក់​ដេញថ្លៃ​របស់​ស្ថានទូត​នៅ​ក្នុង​កំឡុង​ពេល​ ២​ស​ប្តា​ហ៍​បន្ទាប់​ពី​ការ​លក់ ​។ អង្គការ​មិនមែន​រដ្ឋាភិបាល អង្គការ​អន្តរជាតិ ឬ​ក្រសួង​មន្ទីរ​នានា​អាច​សាកសួរ​ទៅ​កាន់​មន្ត្រី​គយ​កម្ពុជា​អំពី​នីតិវិធី​លើកលែង​ពន្ធ​អាករ​ផ្សេង​ៗ​ ។

-​ ​កាតព្វកិច្ច​ពន្ធ​នាំ​ចូល​ទំនិញ និង​អាករ​ផ្សេង​ៗ​ជា​បន្ទុក​របស់​អ្នក​ដេញថ្លៃ ​។ អត្រា​បង់ពន្ធ​គិត​ជា​ភាគរយ (26,50%) ត្រូវ​បាន​កំណត់​ដោយ​សមត្ថកិច្ច​គយ និង​រដ្ឋាករ​កម្ពុជា ​។ ការ​គណនា​ពន្ធ​នាំ​ចូល​គឺ​យក​តម្លៃ​ដែល​ដេញថ្លៃ​ឈ្នះ​គុណ​នឹង​អត្រា​ភាគរយ​ដែល​បាន​កំណត់​នៅ​លើ​ទំនិញ​នីមួយ​ៗ​ ។
-​ ​រាល់​ការ​រៀបចំ និង​ចំណាយ​នៅ​ក្នុង​ការ​លើកដាក់ ដឹក​ជញ្ជូន​យក​ចេញ​នូវ​ទំនិញ​ដែល​ដេញថ្លៃ​បាន​គឺជា​បន្ទុក​របស់​អ្នក​ដេញថ្លៃ​ ។
-​ ​នៅ​ក្នុង​ករណី​ដែល​អ្នកទិញ​ខក​ខានមិនបាន​យក​ទំនិញ​ដែល​ទិញ​បាន​នោះ​ចេញពី​ទីតាំង​លក់​ត្រឹម​ម៉ោង ​៥​ល្ងាច ថ្ងៃ​ទី ​២១ ខែឧសភា ឆ្នាំ​ ២០២១, ស្ថានទូត​អា​មេ​រិ​ក​នៅ​ភ្នំពេញ​ចាត់​ទុក​ថា ​អ្នក​ដេញថ្លៃ​ឈ្នះ​បាន​បោះបង់​ចោល​ឡូត៍​ដែល​ខ្លួន​ដេញ​បាន ហើយ​បាត់បង់​សិទ្ធិ​ក្នុង​ការ​យក​ទំនិញ​ដែល​ទិញ​បាន​នោះ និង​ប្រាក់​ទាំងអស់​ដែល​បាន​បង់​ ។

-​ ​ដើម្បី​យក​ទំនិញ​ចេញពី​ទីតាំង​លក់​បាន អ្នកទិញ​ត្រូវ​បង្ហាញ​បង្កាន់ដៃ​បង់ប្រាក់​ទៅ​គណនេយ្យ​ធនាគារ​របស់​ស្ថានទូត​អា​មេ​រិ​ក​គ្រប់​ចំនួន សំណៅ​នៃ​ការ​បង់ពន្ធ​ទំនិញ និង​សំណៅ​នៃ​ឯកសារ​លើកលែង​ពន្ធ​ទំនិញ (​ចំពោះ​ស្ថាប័ន​ដែល​ស្នើ​សុំ​ការ​លើកលែង​ពន្ធ​) ​។
-​ ​បុគ្គលិក​របស់​ស្ថានទូត​អា​មេ​រិ​ក​ដែល​ធ្វើការ​ទាក់ទង​នឹង​ផ្នែក​ភស្តុ​ភា​ក្នុង​ការ​ដេញថ្លៃ​នេះ​ត្រូវ​បាន​ហាម​មិន​អោយធ្វើ​ការ​ដេញថ្លៃ​ទេ ​។
-​ ​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​រយៈ​លេខ​ទូរស័ព្ទ​ ៖ 023 728 503 រៀង​រាល់​ម៉ោង​ធ្វើការ​ ៕ ដោយ​សហការ