ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទឹកចិត្តសប្បុរស ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសលក់អង្ករ ១បាវត្រឹមតែ ៧៦,០០០រៀលប៉ុណ្ណោះ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បន្ទាប់ពីប្រកាសស្វែងរករោងម៉ាស៊ីនកិនស្រូវជាដៃគូទាំងឡាយណា ដែលមានទឹកចិត្ត និងបេះដូងសប្បុរសធម៌ ជួយប្រជាជនក្នុងស្ថានភាពលំបាក ក្នុងការផ្គត់ផ្គង់ការបញ្ជាទិញអង្ករលក់ជូនពលរដ្ឋក្នុងតម្លៃធូរថ្លៃនោះ ពេលនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា…

រាជធានីភ្នំពេញ ៖ បន្ទាប់ពីប្រកាសស្វែងរករោងម៉ាស៊ីនកិនស្រូវជាដៃគូទាំងឡាយណា ដែលមានទឹកចិត្ត និងបេះដូងសប្បុរសធម៌ ជួយប្រជាជនក្នុងស្ថានភាពលំបាក ក្នុងការផ្គត់ផ្គង់ការបញ្ជាទិញអង្ករលក់ជូនពលរដ្ឋក្នុងតម្លៃធូរថ្លៃនោះ ពេលនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរកបានឃើញហើយ គឺក្រុមហ៊ុន City Rice Import Export Co., Ltd.។

ក្រុមហ៊ុនលក់អង្ករចេញមុខជួយបញ្ចេញអង្ករផ្កាម្លិះលេខ ២ នេះ បានឯកភាពគ្នាដោយសម្រេចផ្គត់ផ្គង់អង្ករផ្កាម្លិះលេខ ២ មកផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ក្នុងតម្លៃ ៤២០ដុល្លារក្នុងមួយតោន ក្នុងនោះផ្សារកសិផល ឡេង ណាវ៉ាត្រា នឹងលក់ចេញវិញក្នុងតម្លៃត្រឹមតែ ៣៨០ដុល្លារក្នុងមួយតោន គឺចេញខាត ៤០ដុល្លារក្នុងមួយតោន ដោយក្នុងមួយបាវទម្ងន់ ៥០គីឡូក្រាមតម្លៃតែ ១៩ដុល្លារប៉ុណ្ណោះ ស្មើនឹង ៧៦,០០០រៀល ។

បងប្អូនអាចកុម្ម៉ង់ទិញបានក្នុងមួយគ្រួសារ ច្រើនបំផុតត្រឹមតែ ៦បាវ ស្មើនឹង ៣០០គីឡូក្រាមប៉ុណ្ណោះ ហើយមិនអាចទិញលក់បន្ដបានទេ ។ តម្លៃអង្ករលក់ទាបជាងទីផ្សារខ្លាំងនេះ មានតែនៅតាមផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ប៉ុណ្ណោះ ។ ទទឹមគ្នានោះដែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបន្តប្រកាសរកក្រុមហ៊ុនដឹកជញ្ជូនទាំងឡាយណា ដែលមានចំណាប់អារម្មណ៍អាចទាក់ទងមកដើម្បីសហការជាមួយផ្សារក្នុងការដឹកជញ្ជូនជូនពុកម៉ែបងប្អូនដែលកុម្ម៉ង់ទិញនោះ ។

សកម្មភាពខាងលើនេះ គឺពិតជាបានរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីទប់ទល់នឹងការឆ្លៀតឱកាសកេងចំណេញឡើងថ្លៃអង្ករ និងជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ដែលកំពុងមានតម្រូវការស្បៀងនេះជាចាំបាច់ផងដែរ ។ កន្លងមក អ្នកឧកញ៉ា ដែលមានកំណើតក្នុងត្រកូលកសិករមកពីខេត្តព្រៃវែង ដែលតែងតែគិតគូរពីសុខទុក្ខប្រជាជនជាខ្លាំងរូបនេះ ក៏បានចូលរួមបរិច្ចាគទឹកប្រាក់ជាមួយរដ្ឋាភិបាល សរុបរហូតដល់ជិត ១០លានដុល្លារ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលកូវីដ ១៩ និងការទិញវ៉ាក់សាំងកូវីដ ១៩ ចាក់ជូនប្រជាពលរដ្ឋផងដែរ ។

អ្នកឧកញ៉ា និងក្រុមគ្រួសារ តែងតែចេញមុខដឹកនាំធ្វើសឹងគ្រប់សកម្មភាពសប្បុរសធម៌ជួយសង្គមមិនដែលខាន ។ បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកនៅភ្នំពេញ ចង់បានអង្គរធូរថ្លៃ សុទ្ធល្អ មានគុណភាពតាមស្ដង់ដារនេះ សូមទាក់ទងទិញនៅផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត់ត្រា គ្រប់សាខាទាំងអស់ក្នុងរាជធានីភ្នំពេញ ។ ផ្សារកសិផលធម្មជាតិ ឡេងណាវ៉ាត្រា មានបន្លែ ត្រី សាច់ និងគ្រឿងឧបភោគបរិភោគ ដែលមានប្រភពច្បាស់លាស់ ផលិតតាមស្ដង់ដារ គិតគូរពីសុខភាពអតិថិជន មានលក់នៅផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ! កសិផលជាតិគិតសុខភាពជាចម្បង មិនចាំបាច់ចេញពីផ្ទះក៏បានហូប កុម្ម៉ង់តាម App ឥឡូវនេះ ៕ ដោយសហការ

– Google Play store : https://bit.ly/3ed9GlW

– App store : https://apple.co/2JXDqW0