ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិនធម្មតា ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសរកដៃគូម៉ាស៊ីនកិនស្រូវដែលអាចផ្គត់ផ្គង់អង្ករដល់ទៅ ១ ពាន់តោន

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ផ្សារកសិផលធម្មជាតិរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កំពុងស្វែងរក​រោង​ម៉ាស៊ីន​កិន​ស្រូវ​ជា​ដៃគូ​ទាំង​ឡាយណាដែល​មាន​ទឹកចិត្ត និង​បេះដូង​សប្បុរសធម៌ជួយ​ប្រជាជន​ក្នុង​ស្ថានភាពលំបាក ក្នុង​ការផ្គត់ផ្គងការបញ្ជាទិញអង្ករចាប់ពី ១០០…

រាជធានីភ្នំពេញ ៖ ផ្សារកសិផលធម្មជាតិរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កំពុងស្វែងរក​រោង​ម៉ាស៊ីន​កិន​ស្រូវ​ជា​ដៃគូ​ទាំង​ឡាយណាដែល​មាន​ទឹកចិត្ត និង​បេះដូង​សប្បុរសធម៌ជួយ​ប្រជាជន​ក្នុង​ស្ថានភាពលំបាក ក្នុង​ការផ្គត់ផ្គងការបញ្ជាទិញអង្ករចាប់ពី ១០០ តោន ដល់ ១០០០ តោន ។ នេះ​បើ​ផ្អែក​តាម​ផេក​​ផ្លូវ​ការ​របស់​អ្នក​ឧកញ៉ា​ដែល​បាន​​ផុស​មុន​នេះ ។

ការសហការនេះ នឹងកាន់តែពិសេសថែមទៀត បើសិនខាងរោងម៉ាស៊ីនអាច​ចរចា​លក់​ក្នុង​តម្លៃ​យោគ​យល់​ណាមួយទៅតាមតម្រូវការជាក់ស្ដែង ជាពិសេសរួមចំណែកជួយ​ដល់​ជន​រួម​ជាតិខ្មែរក្នុងស្ថានភាពកូវីដ ដែលកំពុងរាតត្បាតក្នុងសហគមន៍យើងសព្វថ្ងៃនេះ ។ ការ​ប្រកាស​ស្វែង​រកដៃ​គូសហការផ្គត់ផ្គង់អង្ករដល់រាប់ពាន់តោននេះក្នុងតម្លៃដើមនេះ ធ្វើ​ឡើង​ដើម្បី​ទប់​ទល់​នឹង​ការ​ឡើងថ្លៃអង្ករខុសប្រក្រតីក្នុងទីផ្សារផង និង​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​តម្រូវ​ការ​ស្បៀង​ជា​ចាំ​បាច់​ផង ។

សកម្មភាព​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​ឧកញ៉ា ដែល​មាន​កំណើត​ក្នុង​​ត្រកូល​កសិករ​មក​ពី​ខេត្ត​ព្រៃ​វែង ​ធ្លាប់​​បាន​ចូល​រួម​បរិច្ចាគទឹក​ប្រាក់​ជិត​ ១០ លាន​ដុល្លារ​ជា​មួយ​រដ្ឋាភិបាល​រូប​នេះ បាន​គិតគូរ​ពី​សុខទុក្ខ​ប្រជាជន​ជា​ខ្លាំង ។

ដូច​ដែល​បង​ប្អូន​បាន​ដឹង​ហើយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឲ្យ​តែ​ប្រកាស​ជា​សាធារណៈ​ហើយ ​គឺដឹក​តែ​ធ្វើ​ហើយ ដូច​នេះ​ប្រសិន​បើ​បង​ប្អូន​ជា​ពិសេស​អ្នក​នៅ​ភ្នំពេញ ចង់​បាន​អង្គរ​ធូរ​ថ្លៃ សុទ្ធតែ​ល្អ មាន​គុណភាព​តាម​ស្ដង់ដារ​នេះ សូម​ទាក់​ទង​ទិញ​នៅផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត់ត្រា គ្រប់​សាខា​ទាំង​អស់​​ក្នុង​រាជធានី​ភ្នំពេញ ។

ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត់ត្រា ​មាន​បន្លែត្រីសាច់ ដែលមានប្រភពច្បាស់លាស់ ផលិតតាមស្ដង់ដារ ដែលគិតគូរពីសុខភាព មានលក់នៅផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា !

កសិផលជាតិគិតសុខភាពជាចម្បង ! មិនចាំបាច់ចេញពីផ្ទះក៏បានហូប កុម្មង់តាម App ឥឡូវនេះ ៖

– Google Play store : https://bit.ly/3ed9GlW

– Appstore : https://apple.co/2JXDqW0 ៕ ដោយសហការ