ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទិញ​ទំនិញ​តាម Wing App មិន​ចាំបាច់​មាន​ទឹកប្រាក់​ក្នុង​គណនី ហើយ​បញ្ចុះតម្លៃ ​៥០% ​ទៀត

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ឥឡូវនេះ​អតិថិជន​ដែល​មិន​មាន​ទឹកប្រាក់​ក្នុង​គណនី​វី​ង ក៏​អាច​បញ្ជា​ទិញ​ទំនិញ​ដែល​មានការ​បញ្ចុះតម្លៃ​រហូត​ដល់​៥០%​ភាគរយ​ពី វី​ង​ម៉​ល​បាន​ដែរ ថែម​ទាំង​ទទួល​បាន​សេវា​ដឹក​ជញ្ជូន​ដោយ​ឥត​គិត​ថ្ងៃ​ចាប់ពី​ម៉ោង​៦​ព្រឹក​រហូត​ដល់​ម៉ោង​១០​យប់ ។ ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ក៏​ដូច​ជា​ចូលរួម​កាត់​បន្ថយ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ អតិថិជន​អាច​ធ្វើការ​បញ្ជា​ទិញ​ម្ហូបអាហារ…

រាជធានីភ្នំពេញ ៖ ឥឡូវនេះ​អតិថិជន​ដែល​មិន​មាន​ទឹកប្រាក់​ក្នុង​គណនី​វី​ង ក៏​អាច​បញ្ជា​ទិញ​ទំនិញ​ដែល​មានការ​បញ្ចុះតម្លៃ​រហូត​ដល់​៥០%​ភាគរយ​ពី វី​ង​ម៉​ល​បាន​ដែរ ថែម​ទាំង​ទទួល​បាន​សេវា​ដឹក​ជញ្ជូន​ដោយ​ឥត​គិត​ថ្ងៃ​ចាប់ពី​ម៉ោង​៦​ព្រឹក​រហូត​ដល់​ម៉ោង​១០​យប់ ។

ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ក៏​ដូច​ជា​ចូលរួម​កាត់​បន្ថយ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ អតិថិជន​អាច​ធ្វើការ​បញ្ជា​ទិញ​ម្ហូបអាហារ ភេសជ្ជៈ គ្រឿងទេស និង​ប្រដាប់ប្រដា​សម្រាប់​ថ្វាយ​ទេវតា​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ពី​ផ្ទះ បាន​យ៉ាង​ងាយស្រួល ជាមួយ​ការ​បញ្ចុះតម្លៃ​រហូត​ដល់​៥០%​លើ​មុខទំនិញ​មួយ​ចំនួន​។

ជាមួយ​វី​ង​ម៉​ល លោក​អ្នក​អាច​ស្វែងរក​ហាង​ល្បី​ៗ​រាប់រយ​នៅ​រាជធានី​ភ្នំពេញ​រួម​មាន​៖ ហាង​ឡោ​តិច​សេង​លក់​ផ្លែ​ឈើ​ស្រស់ ហាង​ទឹកក្រូច​Coca Cola, Amazon Café, Coffee Today, Pizza Company, Heng Mart, Sun Cha, Huawei, Toys&Me និង​ហាង​ជា​ច្រើន​ផ្សេង​ទៀត​ដែល​កំពុង​ផ្តល់​ការ​បញ្ចុះ តម្លៃ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដែល​លោក​អ្នក​នឹក​ស្មាន​មិន​ដល់​។

អតិថិជន​ដែល​មានកម្ម​វិធី​ស្មា​ត​ហ្វូ​ន​វី​ង អាច​ចូល​ទៅ​ក្នុង​មុខងារ​វី​ង​ម៉​ល រួច​ធ្វើការ​បញ្ជា​ទិញ​ទំនិញ​ដែល​ខ្លួន​ត្រូវការ​បាន​យ៉ាង​ងាយស្រួល​។ អ្នក​ដឹក​ជញ្ជូន​របស់​វី​ង​ម៉​ល នឹង​ដឹក​ទំនិញ​ទាំងនោះ​ដល់​ផ្ទះ​របស់​លោក​អ្នក​ភ្លាម​ៗ​។ បន្ទាប់​មក​លោក​អ្នក​អាច​បង់​ជា​សាច់ប្រាក់​ដោយ​ផ្ទាល់​ជាមួយ​អ្នក​ដឹក​ជញ្ជូន​ក្រោយ​ពេល​ទទួល​បាន​ទំនិញ ហើយ​ការ​ដឹក​ជញ្ជូន​ដោយ​ឥត​គិតថ្លៃ​រហូត​ដល់​ចម្ងាយ ១០​គីឡូ​ម៉ែ​ត​ក្នុង​រាជធានី​ភ្នំពេញ​។

សម្រាប់​អ្នក​ដែល​មិន​ទាន់​មាន​គណនី​វី​ង លោក​អ្នក​គ្រាន់តែ​ចូល​ទៅ​ក្នុង App Store ឬ Play Store បន្ទាប់​មក​ស្វែងរក​ពាក្យ Wing Money នោះ​លោក​អ្នក​អាច​បង្កើត​គណនី​វី​ង​បាន​ដោយ​ខ្លួនឯង​៕ ដោយ​សហការ