ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រេងឆា ហេល​ស៊ី ឆេហ្វ ធានា​​​ស្តង់ដារ​សុវត្ថិភាព​​ខ្ពស់​បំផុត

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ប្រេង​ឆា​ ហេលស៊ី​ ឆេហ្វ​ (Healthy Chef)​ ​ឆ្លង​កាត់​​ការ​​ផលិត​ប្រកប​ដោយ​​ស្តង់ដារ​​អនាម័យ​ និង​​ការ​ត្រួត​ពិនិត្យគុណភាពយ៉ាង​ហ្មត់ចត់ ​ដើម្បី​ធានា​ឲ្យ​បាន​ថា​…

រាជធានីភ្នំពេញ ៖ ប្រេង​ឆា​ ហេលស៊ី​ ឆេហ្វ​ (Healthy Chef)​ ​ឆ្លង​កាត់​​ការ​​ផលិត​ប្រកប​ដោយ​​ស្តង់ដារ​​អនាម័យ​ និង​​ការ​ត្រួត​ពិនិត្យគុណភាពយ៉ាង​ហ្មត់ចត់ ​ដើម្បី​ធានា​ឲ្យ​បាន​ថា​ ផលិតផលប្រេងឆា ហេលស៊ី​ ឆេហ្វ មាន​គុណភាព និង​សុវត្ថិភាព​ខ្ពស់​​​​សម្រាប់​​ការ​​ចម្អិន​ម្ហូប​អាហារ​​ទទួល​ទាន​របស់​​អតិថិជន ។

ការ​ផលិត​ប្រេងឆា ហេល ស៊ីឆេហ្វ ត្រូវបាន​ត្រួតពិនិត្យលើ​គុណភាព​ចាប់តាំង​ពី​ដំណាក់​​កាល​ដំបូងរាប់​ចាប់​ពី​​​ការ​ជ្រើស​រើស​​គ្រាប់​ធញ្ញជាតិ ។ សណ្តែក​​សៀង​ ខាណូឡា និង​​ផ្កា​ឈូករ័ត្ន ដែល​​ជា​​គ្រឿង​​ផ្សំ​សម្រាប់​​ផលិត​​ប្រេង​​ឆា​​ ហេល ស៊ីឆេហ្វ​ ​ត្រូវ​​បាន​​ផ្គត់​ផ្តង់​​ដោយ​​ក្រុម​ហ៊ុន​​ធំៗ​ ដើម្បី​ធានា​ឲ្យ​​បានថា​ គ្រឿង​ផ្សំ​ទាំង​នោះ​មាន​​គុណភាព​ខ្ពស់ និង​រក្សា​បាន​យ៉ាង​ហ្មត់​ចត់​ពីសំណើម និង​សត្វ​ល្អិត​​ផ្សេងៗ ។ ​​គ្រាប់​ធញ្ញជាតិទាំងអស់នោះ​ត្រូវបាន​​ត្រួត​ពិនិត្យ​យ៉ាង​ហ្មត់ចត់​​​ក្នុង​មន្ទីរ​ពិសោធន៍ ​ដើម្បី​ធានា​បាននូវ​​គុណភាព ។

បន្ទាប់ពីការត្រួតពិនិត្យយ៉ាងហ្មត់ចត់រួចមក គ្រាប់សណ្តែកសៀង ខាណូឡា និង​ផ្កា​ឈូក​រ័ត្ន​ត្រួវ​​បាន​យក​ទៅចម្រាញ់ និង​បន្សុទ្ធដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត ។ បន្ទាប់ពីចម្រាញ់រួច​ ប្រេងឆា ហេលស៊ី ឆេហ្វ​ ត្រូវ​វេចខ្ចប់ដោយប្រើប្រាស់​បច្ចេកវិទ្យាចុង​ក្រោយ​​ ដើម្បី​​ធានាឲ្យ​​បាននូវ​​ការ​វេចខ្ចប់​ដ៏ត្រឹមត្រូវ និង​សុវត្ថិភាព​​បំផុត ។ បន្ទាប់ពីការវេចខ្ចប់រួចរាល់ ផលិតផលប្រេងឆា ហេល​ស៊ី ឆេហ្វ ត្រួវបានត្រួតពិនិត្យម្តង​ទៀត​ដោយក្រុមធានាគុណភាព ដោយបញ្ជាក់ពីគុណភាព សុវត្ថិភាព​​​ចាប់​​តាំងពីដំណាក់ដំបូង រហូតដល់បញ្ចប់ និងធានាថា ផលិតផលប្រេងឆា ហេលស៊ី ឆេហ្វ មានគុណ​ភាពខ្ពស់ មិន​មាន​មេរោគ ជាពិសេស​មេរោគកូវីដ-១៩ ។​

ផលិតផលប្រេងឆា ហេលស៊ី ឆេហ្វ ត្រូវបានទទួលស្គាល់ដោយស្ថាប័នស្តង់ដារផលិតកម្ម​ជាច្រើន​ដូចជា Thailand Trust Mark, HACCP,​​ ISO 9001, ISO14001, GMP, FDA, HALAL ៕ ដោយសហការ

សូមទស្សនាវីដេអូតាមរយៈ Link នេះ ៖ https://fb.watch/4MXkRVPY0c/