ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​បរិច្ចាគ​ទឹកបរិសុទ្ធ កម្ពុជា ជូន​គ្រប់​មន្ទីរពេទ្យ​ចាក់​វ៉ាក់សាំង​ទូ​ទាំង​រាជធានី​ភ្នំពេញ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២១ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​បរិច្ចាគ​ទឹកបរិសុទ្ធ…

រាជធានី​ភ្នំពេញ ៖ ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២១ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​បរិច្ចាគ​ទឹកបរិសុទ្ធ កម្ពុជា ចំនួន​៥០០​កេស ជូន​ដល់​មន្ទីរពេទ្យ​ចំនួន​៥ រួម​មាន​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ មណ្ឌល​សុខភាព​ឃ្មួ​ញ មណ្ឌល​សុខភាព​គីឡូម៉ែត្រ​លេខ​៩ មណ្ឌល​សុខភាព​ពញា​ពន់ និង​មណ្ឌល​សុខភាព​ព្រែក​ឯង​។

គិត​មក​ដល់​ត្រឹម​ថ្ងៃនេះ ក្រុមហ៊ុន​បាន​បរិច្ចាគ​ទឹកបរិសុទ្ធ កម្ពុជា ជូន​គ្រប់​មន្ទីរពេទ្យ​ទាំង​១៣ ក្នុង​ខណ្ឌ​ទាំង​១៤ របស់​រាជធានី​ភ្នំពេញ ដែល​រដ្ឋាភិបាល​កំណត់​ជា​កន្លែង​ផ្តល់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ ជូន​ដល់​មនុស្ស​ចាស់​អាយុ​៦០​ឆ្នាំ​ឡើង​ទៅ សរុប​ចំនួន ១៣០០ កេស​។ ក្រុមហ៊ុន​នឹង​បរិច្ចាគ​ដល់​ស្ថាប័ន​នានា​បន្ត​ទៀត​នា​ពេល​ខាង​មុខ​។

លោកស្រី គង់ កុសល នាយិកា​ទីផ្សារ ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ថ្លែង​ថា ការ​បរិច្ចាគ​នេះ គឺ​ធ្វើ​ឡើង​ក្រោម​យុទ្ធនាការ «​ទឹកចិត្ត​កម្ពុជា​» ដោយ​ឧបត្ថម្ភ​ទឹកបរិសុទ្ធ កម្ពុជា ជូន​ដល់​ស្ថាប័ន​សុខាភិបាល និង​នគរបាល ដើម្បី​ចូលរួម​សម្រួល​ដល់​ការ​លំបាក និង​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​ពួក​គាត់ ដែល​កំពុង​បំពេញបេសកកម្ម​យ៉ាង​សកម្ម​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

វេជ្ជបណ្ឌិត ប៉ាវ ដា​រា ប្រធាន​មណ្ឌល​សុខភាព​ឃ្មួ​ញ មាន​ប្រសាសន៍​ថា​៖ «​ការងារ​កំពុង​តែ​មាន​ភាព​មមាញឹក និង​នឿយហត់​ខ្លាំង​។ ការ​ឧបត្ថម្ភ​បែប​នេះ​គឺ​ចាំបាច់​បំផុត​សម្រាប់​មណ្ឌល​សុខភាព​យើង និង​ចាស់​ៗ​ដែល​មក​ចាក់​វ៉ាក់សាំង ព្រោះ​ពួក​គាត់​មាន​សុខភាព​ទ្រុឌទ្រោម ដែល​ត្រូវការ​ពិសា​ទឹកជា​ប្រចាំ ពិសេស​ក្នុង​អាកាសធាតុ​ក្តៅ​បែប​នេះ​»​។

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​ក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ស្រា​បៀរ គូ​ដូ ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក ទឹកក្រូច​អាយ​ស៍ និង​ទឹកបរិសុទ្ធ កម្ពុជា ដែល​សុទ្ធតែ​ជា​ផលិតផល​ ទទួល​បានការ​គាំទ្រ​ខ្លាំង​នៅ​លើ​ទីផ្សារ​៕ ដោយ​សហការ