ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សូម​ស្វាគមន៍​សមាជិក​ថ្មី New Ford Ranger FX4 ស៊េរី​ថ្មី​ឆ្នាំ 2022

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បើ​និយាយ​ពី​រថយន្ត Off-Road នោះ​លោក​អ្នក​ប្រាកដជា​គិតដល់​រថយន្ត Ford Pickup មុនគេ​ដោយ​ក្នុង​នោះ​រួម​មាន​៖ រថយន្ត Ford…

រាជធានីភ្នំពេញ ៖ បើ​និយាយ​ពី​រថយន្ត Off-Road នោះ​លោក​អ្នក​ប្រាកដជា​គិតដល់​រថយន្ត Ford Pickup មុនគេ​ដោយ​ក្នុង​នោះ​រួម​មាន​៖ រថយន្ត Ford F-150 Raptor ដែល​ជា​កំពូល​រថយន្ត Off-Road Pickup និង រថយន្ត Ford Ranger Raptor ដែល​ជា DNA រួម​ជាមួយ Ford F-150 Raptor ដោយសារ​តែ​គុណភាព សមត្ថភាព និង​ភាព​ធន់​រឹង​មាំ​នៃ​រថយន្ត Ford Pickup អាច​ជំនះ​បាន​គ្រប់​ឧបសគ្គ​។ រថយន្ត​ទាំង​ពីរ​នេះ​មិន​ត្រឹមតែ​មានការ​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើប្រាស់​នោះ​ទេ ប៉ុន្តែ​នៅ​លើ​បណ្តាញ​សង្គម​ទំនាក់ទំនង​ក៏​មានការ​ផ្ទុះ​សរសើរ​ពី​សមត្ថភាព និង​រូបរាង​ដ៏​មាន​អំណាច​របស់​វា​ផង​ដែរ ហើយ​ក៏​មាន​បងប្អូន​មួយ​ចំនួន​បាន​ចែករំលែក និង​បញ្ចេញមតិ​ថា​ជា​ឡាន​នៅ​ក្នុង​ក្តី​ស្រ​ម៉ៃ ប្រាថ្នា​ចង់បាន​តែ​ថវិកា​មិន​ទាន់​ដល់ ដោយសារ​តែ​មាន​បងប្អូន​ជា​ច្រើន​មានការ​គាំទ្រ​ទៅ​លើ​ប្រភេទ​រថយន្ត Off-Road ទាំងនេះ​ទើប​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ត Ford គ្រប់​ប្រភេទ​ដែល​ជា​ម៉ាក​យីហោ​រថយន្ត​ឈានមុខ​គេ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បាន​សម្រេច​នាំ​ចូល​រថយន្ត New Ford Ranger FX4 ស៊េរី​ថ្មី​ឆ្នាំ 2022 អូ​តូ​កា.ប់​ពី​តាស 4X4 ដែល​ជា​ប្រភេទ​រថយន្ត Off-Road Pickup ដែល​មាន​តម្លៃ​សមរម្យ​ជាងគេ​ក្នុង​ត្រកូល​រថយន្ត Off-Road Pickup របស់ Ford​។

រថយន្ត New Ford Ranger FX4 ស៊េរី​ថ្មី​ឆ្នាំ 2022 អូ​តូ​កា.ប់​ពី​តាស 4X4 ជា​រថយន្ត Off-Road Pickup ដែល​មាន​សមត្ថភាព​បើកបរ​បាន​គ្រប់​ផ្លូវ​ដែល​មាន​ឧបសគ្គ ជា​ពិសេស​មាន​ប្រព័ន្ធ​ជើង​ក្រោម​ហាប់​ណែន និង​ជា​ប្រភេទ​រថយន្ត​ប៉ុង 2 អូ​តូ​កា.ប់​ពី​តាស​។ រថយន្ត​នេះ​បាន​បំពាក់​មក​ជាមួយ​ម៉ាស៊ីន 2.2L ដែល​អាច​ផលិត​នូវ​កម្លាំង​សេះ​បាន​ដល់​ទៅ 160 PS និង​កម្លាំង​រមួល​បាន​ដល់​ទៅ 385 Nm បូក​រួម​ជាមួយនឹង​ប្រអប់លេខ 6​វគ្គ​អូ​តូ​ដែល​ធ្វើ​ឲ្យ​ការ​បើកបរ​មាន​ភាព​រលូន​។

ចំណុច​ពិសេស​ទាំង 6 ដែល​ធ្វើ​ឲ្យ​រថយន្ត New Ford Ranger FX4 ស៊េរី​ថ្មី​ឆ្នាំ 2022 ខុស​ប្លែក​ពី​រថយន្ត Ford Pickup ម៉ូ​ឌែ​ល​មុន​ៗ​នោះ​គឺ
•​ ​ចំណុច​ពិសេស​ទី 1 គឺ​ការ​បំពាក់​ជូន​នូវ​ប៉ា​ណា​ផ្នែក​ខាង​មុខ​ព​ណ៍​ខ្មៅ និង​មាន​រាង​ជា​សំណាញ់​ញឹក​ដែល​ផ្តល់​នូវ​ភាព​អំណាច​ជូន​ផ្នែក​ខាង​មុខ​នៃ​រថយន្ត​នេះ​បាន​ថែម​មួយ​កម្រិត​ទៀត

•​ ​ចំណុច​ពិសេស​ទី 2 គឺ​ការ​បំពាក់​ជូន​នូវ​យ៉ា​ន់​បែប​ស្ព័​រ​ម៉ូ​ដ​ថ្មីស្រឡាង​ទំហំ 18 អ៊ី​ញ​ដែល​ឌី​ហ្សា​ញ​ថ្មី​សម្រាប់​តែ​ម៉ូ​ឌែ​ល FX4 នេះ​ដែល​ជា​ប្រភេទ​យ៉ា​ន់​ស្ព័​រ​មាន​រាង​ប្រដេញ​ញឹក និង​មាន​ព​ណ៍​ខ្មៅ​ស្រាប់​ស័ក្តិសម​ជាមួយ​ព​ណ៍​នៃ​ប៉ា​ណា​ផ្នែក​ខាង​មុខ

•​ ​ចំណុច​ពិសេស​ទី 3 គឺ​ផ្នែក​ចំហៀង​គឺ​មាន​តែម​ដែល​បញ្ជាក់​ថា FX4 ព​ណ៍​ក្រហម និង​តែម​ផុស​នៅ​ផ្នែក​ខាងក្រោយ FX4 ព​ណ៍​ក្រហម​ដូច​គ្នា​ដែល​បង្ហាញ​ពី​អនុភាព​នៃ​រថយន្ត​ផង​ដែរ

•​ ​ចំណុច​ពិសេស​ទី 4 គឺ​មិន​ភ្លេច​បំពាក់​ជូន​នូវ​ឈ្នាន់​ជាន់​ជើង​ដើម្បី​ងាយស្រួល​ចេញចូល​រថយន្ត ប៉ុន្តែ​សម្រាប់​ម៉ូ​ឌែ​ល​នេះ​បាន​បំពាក់​ជូន​នូវ​ឈ្នាន់​ជាន់​ជើង​ព​ណ៍​ខ្មៅ​ដែល​មើលទៅ​កាន់តែ​មាន​ភាព​ទាក់ទាញ
•​ ​ចំណុច​ពិសេស​ទី 5 គឺ​ផ្នែក​ខាងក្រោយ​ក៏​មាន​បំពាក់​ជូន​នូវ​កាង​ខ្យល់ (Sport Bar) ព​ណ៍​ខ្មៅ​ដែល​មាន​រូបរាង​សាមញ្ញ​តែ​បង្ហាញ​នៃ​ភាពរឹងមាំ​របស់​រថយន្ត
•​ ​ចំណុច​ពិសេស​ចុង​ក្រោយ​នៃ​រថយន្ត New Ford Ranger FX4 ស៊េរី​ថ្មី​ឆ្នាំ 2022 នោះ​គឺ​ការ​បំពាក់​ជូន​នូវ​កៅអី​ស្បែក​បែប​ស្ព័​រដែ​ល​នៅ​លើ​កៅអី​នេះ​ផ្ទាល់​ការ​មាន​រចនា​ជា​អក្សរ​ផុស FX4 ផង​ដែរ​។

ក្រៅពី​ចំណុច​ពិសេស​ទាំង 6 ខាងលើ​រថយន្ត New Ford Ranger FX4 ស៊េរី​ថ្មី​ឆ្នាំ 2022 ក៏​មាន​បំពាក់​ជូន​នូវ​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ទំនើប​ៗ​ចុង​ក្រោយ​ដូច​ជា​៖
•​ ​ប្រព័ន្ធ​កូនសោ​ឆ្លាត​វៃ (Smart Key) និង​ចុច​បញ្ឆេះ​រថយន្ត (Start-Stop Engine) និង​ចេញចូល​រថយន្ត​ដោយ​គ្រាន់តែ​យកដៃ​ទៅ​ស៊ក​នឹង​ដៃ​ទ្វារ
•​ ​កាមេរ៉ា​ជំនួយ​ចូល​ចត​ផ្នែក​ខាងក្រោយ​ដែល​មាន​ខ្សែ​គំនូស​ព​ណ៍​ស រេ​តាម​ចង្កូត (Rear View Camera)
•​ ​សេន​សឺ​ផ្នែក​ខាងក្រោយ​ចំនួន 4 គ្រាប់ (4 Rear Sensors)

•​ ​ចង្កូត​បូម​អេ​ឡិច​ត្រូ​និ​ច​ដែល​មាន​លក្ខ​ណះ​ធូរ​ងាយស្រួល​បើកបរ )Electric Power-Assisted Steering)
•​ ​ប្រព័ន្ធ​បញ្ជា​ដោយ​សម្លេង (Voice Command) សម្រាប់​ការ​ហៅ​ទូរស័ព្ទ និង​បញ្ជា​ប្រព័ន្ធ​គ្រប់គ្រង​សីតុណ្ហភាព​រថយន្ត
•​ ​កុង​ទ័​រ​ឌី​ជី​ថ​ល​រចនា​ម៉ូ​ដ​ថ្មីស្រឡាង​ដែល​ផ្តល់​ព័​ត៍​មាន​យ៉ាង​លម្អិត​អំពី​រថយន្ត (LCD Instrument Cluster)
•​ ​អេ​ក្រង់ Touch Screen 8 អ៊ី​ញ សម្រាប់​គ្រប់គ្រង វិទ្យុ តន្ត្រី និង​ការ​កំសាន្ត​ផ្សេង​ៗ (8” Touch Screen)

•​ ​បច្ចេកវិទ្យា SYNC 3 ជំនាន់​ថ្មី​ដែល​អាច​ធ្វើការ​ភ្ជាប់​ផ្ទាល់​ជាមួយនឹង Apple CarPlay, Android Auto និង Google Map (New SYNC 3 Technology)
•​ ​រន្ធ USB ចំនួន 2 និង​រន្ធ​សាក​កម្លាំង 12V (2 USB Ports / 12V Invertor)
•​ ​ប្រព័ន្ធ​ការពារ​ចោរកម្ម (Anti-Theft Alarm System)
•​ ​ប្រព័ន្ធ​ហ្វ្រាំង ABS និង​EBD (Anti-Lock Braking Systems and Electronic Brake Force Distribution)
•​ ​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ផ្សេង​ៗ​ជា​ច្រើន​។

សម្រាប់​តម្លៃ​គឺ​ពិតជា​ពិសេស​ត្រឹមតែ $45,000 តែ​ប៉ុណ្ណោះ តម្លៃ​នេះ​ផ្តល់​ជូន​សម្រាប់​លោក​អ្នក​ដែល​បាន​កក់​រថយន្ត​នេះ​ទុកជា​មុន​។ សម្រាប់​ព​ណ៍​គឺ​មាន​រហូត​ដល់​ទៅ​4 ព​ណ៍​រួម​មាន​៖ ស ខ្មៅ ក្រហម និង​ទឹកប្រាក់​។ បើ​លោក​អ្នក​ចង់​ជ្រាប​កាន់តែ​ច្បាស់​ព័​ត៍​មាន​លម្អិត​អំពី​រថយន្ត New Ford Ranger FX4 ស៊េរី​ថ្មី​ឆ្នាំ 2022 លោក​អ្នក​អាច​អញ្ជើញ​ទៅ​សាកសួរ​ព័​ត៍​មាននៅ​គ្រប់​អគារ​តាំង​បង្ហាញ​រថយន្ត Ford ដែល​មាន​ដូច​ជា​៖
•​ ​អគារ​តាំង​បង្ហាញ​សាខា​ផ្លូវ​ព្រះ​មុនី​វង្ស​ដែល​ស្ថិត​នៅ​អគារ​លេខ 444 ផ្លួ​វ​ព្រះ​មុនី​វង្ស ជាប់​ទូត​វៀតណាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 023 214 214
•​ ​អគារ​តាំង​បង្ហាញ​សាខា​ទឹកថ្លា​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ទៅ​ព្រ​លាន​យន្តហោះ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 023 890 880
•​ ​អគារ​តាំង​បង្ហាញ​សាខា​ទួល​សង្កែ​ដែល​ស្ថិត​នៅ​លើ​ផ្លូវ 105 ជិត​ផ្សារ​សាំ​ហាន់ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 078 990 800 | 087 990 800
•​ ​អគារ​តាំង​បង្ហាញ​សាខា​ខេត្តសៀមរាប​ដែល​ស្ថិត​នៅ​អគារ​លេខ 593 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 6A លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 063 766 661​៕ ដោយសហការ