Wait ...
ព្រឹត្ដិការ​ណ៏ពិភពលោក​សំខាន់​ៗ
រ​ន្ឋ​ត់​ណាស់ ! ខ្លាខាំ​ហែក​ស៊ី​បុរស​ម្នាក់​កាលពី​ថ្ងៃ​ម្សិលមិញ (មានវីដេអូ)

រ​ន្ឋ​ត់​ណាស់ ! ខ្លាខាំ​ហែក​ស៊ី​បុរស​ម្នាក់​កាលពី​ថ្ងៃ​ម្សិលមិញ (មានវីដេអូ)

ថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០១៧ ម៉ោង ១០:៣៣

ប្រទេស​ចិន ៖ បុរស​ម្នាក់​បាន​ត្រូវ​សត្វ​ខ្លាខាំ​ហែក​ស៊ី​យ៉ាង​គួរ​ឲ្យ​រ​ន្ឋ​ត់​បំផុត​នៅ​ក្នុង​សួនសត្វ Youngor Wildlife ក្នុង​ទីក្រុង Ningbo ស្ថិត​នៅ

ក្រពើវាយប្រហារ​សម្លាប់បុរសម្នាក់​នៅភាគខាងត្បូងអូស្រ្តាលី

ក្រពើវាយប្រហារ​សម្លាប់បុរសម្នាក់​នៅភាគខាងត្បូងអូស្រ្តាលី

ថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧ ម៉ោង ១៥:៥២

ប្រទេស​អូស្ត្រាលី ៖ បុរស​ម្នាក់ អាយុ​៤៧​ឆ្នាំ មក​ពី​តំបន់​ដាច់​ស្រយាល​ក្នុង​សហគមន៍ Gunbalanya បាន​ស្លាប់​ដោយ​ប៉ូលិស​សង្ស័យ​ថា​សត្វ​ក្រពើ ប្រវែង ៣,៥​ម៉ែត្រ ខាំ​ទាញ​អូស​ទៅ​ក្នុង​ទឹក ខណៈ​ពេល​ដែល​បុរស​រង​គ្រោះ​ដើរ​ឆ្លងកាត់​

គិត​ត្រឹម​រសៀល​នេះ មនុស្ស​ស្លាប់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ថៃ​កើន​ដល់​៤១​នាក់

គិត​ត្រឹម​រសៀល​នេះ មនុស្ស​ស្លាប់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ថៃ​កើន​ដល់​៤១​នាក់

ថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០១៧ ម៉ោង ១៦:២១

ប្រទេស​ថៃ ៖ មនុស្ស​ចំនួន​៤១​នាក់​ហើយ បាន​ស្លាប់​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​១៥ មក​រា​នេះ ។ បើ​តាម​បាងកក​ប៉ុស្តិ៍​ដដែល ចាប់ពី​ថ្ងៃ​ទី​១៦​ដល់​ថ្ងៃ​ទី​២០ មក​រា ២០១៧

កូនប្រុសគ្រូបង្វឹកក្លឹប​ CHAPECOENSE​ ភេ្លចលិខិតឆ្លងដែន​ រួចផុតជីវិត

កូនប្រុសគ្រូបង្វឹកក្លឹប​ CHAPECOENSE​ ភេ្លចលិខិតឆ្លងដែន​ រួចផុតជីវិត

ថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ម៉ោង ១១:០១

ប្រទេសប្រេស៊ីល ៖​ ចាត់ទុកថាជាសំណាងមួយក្នុងមួយលានគ្រោះថ្នាក់​ ដែលកូនប្រុស​របស់​លោក​ CAIO JUNIOR អាយុ៥១ឆា្នំ ​គ្រូបង្វឹក​ក្រុមបាល់ទាត់ CHAPECOENSE គឺលោក ​MATHEUS SAROLI​ បានរួចផុតជីវិតពីគ្រោះថ្នាក់ធ្លាក់យន្តហោះដោយសារ​លោកភ្លេចយក​លិខិតឆ្លងដែនទៅជាមួយ ។

កូរ៉េខាងត្បូងនិងអាមេរិក​​ ផ្តើមសមយុទ្ឋប្រចំាឆ្នាំ​ ​ខណៈកូរ៉េខាងជើង​គំរាម​បាញ់ក្បាលនុយក្លេអ៊ែរ

កូរ៉េខាងត្បូងនិងអាមេរិក​​ ផ្តើមសមយុទ្ឋប្រចំាឆ្នាំ​ ​ខណៈកូរ៉េខាងជើង​គំរាម​បាញ់ក្បាលនុយក្លេអ៊ែរ

ថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០១៦ ម៉ោង ១១:៣១

ឧបទ្វីបកូរ៉េ ៖​ កងទ័ពកូរ៉េខាងត្បូងនិងអាមេរិកបានបើកសមយុទ្ឋទ្រង់ទ្រាយ​ធំប្រចំាឆ្នាំនៅព្រឹកថ្ងៃទី០៧ មីនា ២០១៦ ​ដែលលំហាត់សមយុទ្ឋមានលក្ឋណៈទ្រង់ទ្រាយធំនេះ ​ត្រូវបានមន្រ្តីកូរ៉េ​ខាង​

ហ្វ្ល័យមេវេដឌ័រ​ ឈ្នះ ​ប៉ាក់គីអាវ ​ដោយពិន្ទុ

ហ្វ្ល័យមេវេដឌ័រ​ ឈ្នះ ​ប៉ាក់គីអាវ ​ដោយពិន្ទុ

ថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០១៥ ម៉ោង ១១:៥៤

MGM Grand Hotel & Casino (USA)៖​ ទីបំផុតទៅ​ហ្វ្ល័យមេវេដឌ័រ​បានប្រកួតឈ្នះ​​ពិន្ទុប៉ាក់គីអាវ ​ដោយឯកច្ឆន្ទ ​ក្នុងការប្រកួត​ប្រដាល់​ពិភពលោក​ជាប្រវត្តិសាស្រ្តរវាង​ស្តេចប្រដាល់ទំាងពីរ ​នាប៉ុន្មាននាទីមុននេះ ៕

ក្រុមរុករករកឃើញ​សាកសព៦នាក់ហើយ​នៅក្បែរកន្លែងប្រទះឃើញ​បំណែកទ្វារយន្តហោះ Air Asia Flight QZ 8501

ក្រុមរុករករកឃើញ​សាកសព៦នាក់ហើយ​នៅក្បែរកន្លែងប្រទះឃើញ​បំណែកទ្វារយន្តហោះ Air Asia Flight QZ 8501

ថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ២០១៤ ម៉ោង ១៦:២០

Indonesia ៖​ មកដល់ម៉ោង៤រសៀលនេះ​ ក្រុមរុករកយន្តហោះ​Air Asia Flight​ QZ 8501ដែលបាត់ដាន​កាលពីថ្ងៃអាទិត្យកន្លងទៅ​ បានប្រទះឃើញ​សាក​សព៦នាក់ ​នៅក្បែរទីតំាងដែលរកឃើញ​បំណែកទ្វារយន្តហោះដែល​មន្រ្តីឥណ្ឌូនេស៊ីជឿជាក់ថា ​៩៥%​ ស្រដៀងទៅនឹងAir Asia Flight ​QZ 8501ដែល​បាន​ដានពីប្រព័ន្ឋរ៉ាដា ។

តុល្យការមនុស្ស​​ស្លាប់​ដោយ​ការធ្លាក់​ឧទ្ឋម្ភាគចក្រ​​យោធា​វៀតណាម​​កើន​ដល់​១៩នាក់

តុល្យការមនុស្ស​​ស្លាប់​ដោយ​ការធ្លាក់​ឧទ្ឋម្ភាគចក្រ​​យោធា​វៀតណាម​​កើន​ដល់​១៩នាក់

ថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០១៤ ម៉ោង ១៥:៣៧

ទីក្រុង​ហាណូយ ​៖ គិតមកដល់រសៀលថ្ងៃទី០៨ ​កក្កដា ២០១៤នេះ ចំ​នួនមនុស្សស្លាប់​ដោយសារការធ្លាក់​ឧទ្ឋម្ភាគចក្រយោធា​នៅទីក្រុងហាណូយ​ បានកើនដល់១៩នាក់ហើយ ។ គួរបញ្ជាក់ថា ​មនុស្ស​១៦​នាក់ ​បាន​ស្លាប់ភ្លាមៗ និង០​៥​នាក់​​រង​របួស​​ ដោយ​សារ​ធ្លាក់​​ឧទ្ធម្ភាគ​ចក្រ​យោធា​វៀតណាម​មួយគ្រឿង​

អតីត​នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ​លោក អារីយែល សារ៉ូន ​ទទួលមរណភាពក្នុងវ័យ៨៥ឆ្នាំ

អតីត​នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ​លោក អារីយែល សារ៉ូន ​ទទួលមរណភាពក្នុងវ័យ៨៥ឆ្នាំ

ថ្ងៃសៅរ៏ ទី១១ ខែមករា ឆ្នាំ២០១៤ ម៉ោង ២២:៥១

អ៊ីស្រាអែល​៖ ទីបំផុតទៅ​អតីតនាយករដ្ឋមន្រ្តីអ៊ីស្រាអែល​ លោក អារីយែល សារ៉ូន ​( Ariel Sharon ) ​បានទទួលមរណភាពហើយនៅថ្ងៃសៅរ៍ទី១១​ មករា​ ២០១៤ បន្ទាប់ពីលោកបាន​សម្រាក​នៅលើគ្រែ​អស់រយៈពេល៨ឆ្នាំ​ ដោយសារជម្ងឺដាច់​សរសៃឈាមក្នុងខួរក្បាល ។ គួរបញ្ជាក់ថា​ លោក អារីយែល សារ៉ូន​ បានឡើងកាន់តំណែង​ជានាយករដ្ឋមន្រ្តីអ៊ីស្រាអែល​នៅថ្ងៃទី០៧ ​មីនា ​២០០១ ​និង បានលាលែងពីតំណែង​បន្ទាប់ពីលោកកើត​មានជម្ងឺនៅក្នុងឆ្នាំ២០០៦ ៕

ព្រលានយន្តហោះអន្តរជាតិក្រុង​ ណៃរ៉ូប៊ីនៃ​ប្រទេសកេនយ៉ា ​ត្រូវបានបិទបន្ទាប់ពីភ្លើងឆេះ

ព្រលានយន្តហោះអន្តរជាតិក្រុង​ ណៃរ៉ូប៊ីនៃ​ប្រទេសកេនយ៉ា ​ត្រូវបានបិទបន្ទាប់ពីភ្លើងឆេះ

ថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០១៣ ម៉ោង ១៥:៣២

ព្រលានយន្តហោះអន្តរជាតិ​ក្រុងណៃរ៉ូប៊ីនៃប្រទេសកេនយ៉ា ​ត្រូវបានភ្លើងឆាបឆេះសន្ឋោសន្ឋៅ​ចេញពីស្ថានីយ៏​អ្នកដំណើរ​ បណ្តាលឲ្យអ្នកដំណើរ​មានការភ្ញាក់ផ្អើល​រត់​ចេញ​យ៉ាងប្រញាប់ប្រញាល់​កាលពីថ្ងៃអង្គារ(ន៉ោងនៅប្រទេសកេនយ៉ា) ​ត្រូវនឹងថ្ងៃពុធ​ម៉ោង​នៅក្នុងប្រទេសកម្ពុជា ។ យ៉ាងណាក៏ដោយយោងតាមទូរទស្សន៏ ​CNN បានឲ្យដឹងថា ​មកដល់ពេលនេះ ​ភ្លើងបានថមថយវិញហើយ ​បន្ទាប់ពីក្រុមពន្លត់អគ្គិភ័យ​បានខិតខំអន្តរាគមន៏បាញ់ពន្លត់។

ព្រឹត្តិការ​ណ៍​ពិ​ភព​លោក​សំ​ខាន់​ៗ​​កើត​ឡើង​ក្នុង​ថ្ងៃ​ទី​1​ខែ​មករា​

ព្រឹត្តិការ​ណ៍​ពិ​ភព​លោក​សំ​ខាន់​ៗ​​កើត​ឡើង​ក្នុង​ថ្ងៃ​ទី​1​ខែ​មករា​

ថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០១២ ម៉ោង ០៧:០០

*ឆ្នាំ​១៤៣៨ -ស្តេច​ Albert the Magnanimousបាន​ឡើក​គ្រង​រាជ្យ​ជាព្រះ​មហា​ក្សត្រ​របស់​ប្រទេស​ហុង​គ្រី ។ *ឆ្នាំ​១៦៥១ -ស្តេច ​Charles IIបាន​ឡើង​គ្រង​រាជ្យ​ជា​ព្រះមហា​ក្សត្រ​របស់​ប្រទេស​ស្កុតលែន​ ។​ ​*ឆ្នាំ​១៧០៧ -ស្តេច​ចន​ទី​៥​បាន​ឡើង​គ្រង​រាជ្យ​ជា​មហា​ក្សត្រ​របស់​ប្រទេស​ព័រ​ទុយ​ហ្គាល់​។​ *ឆ្នាំ​១៧៣៩ -កោះ​ Bouvet Islandនៅ​មហា​សមុទ្រ​អា​ត្លង់​ទិក​​ខាង​ត្បូង​​ត្រូវ​បាន​រក​ឃើញ​ដោយ​អ្នក​រុក​រក​ជាតិ​បា​រាំង​ឈ្មោះ​ Jean-Baptiste Charles Bouvet de Lozier។ *ឆ្នាំ​១៧៧២ -សែក​ធ្វើ​ដំណើរ​លើក​ដំបូង​ដែល​អាច​ធ្វើ​ដំណើរ​បាន​ក្នុង​ទី​ក្រុង​អឺរ៉ុប​ចំនួន​៩០​ត្រូវ​បាន​ដាក់​លក់​នៅ​ទី​ក្រុង​ឡុង​ ។​

ព្រឹត្តិការ​ណ៍​ពិ​ភព​លោក​សំ​ខាន់​ៗ​​កើត​ឡើង​ក្នុង​ថ្ងៃ​ទី​31 ​ខែ​ធ្នូ​

ព្រឹត្តិការ​ណ៍​ពិ​ភព​លោក​សំ​ខាន់​ៗ​​កើត​ឡើង​ក្នុង​ថ្ងៃ​ទី​31 ​ខែ​ធ្នូ​

ថ្ងៃសៅរ៏ ទី៣១ ខែធ្នូ ឆ្នាំ២០១១ ម៉ោង ០៧:០០

*ឆ្នាំ​១២២៥ -ខ្សែ​រាជវង្ស​វៀត​ណាម ​nhà Lýត្រូវ​បាន​រលាយ​ផុត​ពូជ​បន្ទាប់​ពី​បាន​គ្រប​់​គ្រង​ប្រទេស​អស់​២១៦​ឆ្នាំ​។ ខ្សែ​រាជ​វង្ស​នេះ​បាន​ចាប់​ផ្តើម​គ្រប់​គ្រង​ប្រទេស​នៅ​ឆ្នាំ​១០០៩​គឺ​នៅ​​ពេល​ដែល​ស្តេច​ Lý Thái Tổផ្តួល​រំ​លំ​ខ្សែ​រាជវង្ស​ Lê Ngọa Triều។​ អំ​ឡុង​ពេល​នោះ​ប្រទេស​វៀត​ណាម​​មាន​ឈ្មោះ​ថា ដាយ​វៀត​(Đại Việt)។ *ឆ្នាំ​១៦៨៧ -សមា​ជិក​វិហារ​កា​តូ​លិក​និ​កាយ​ប្រូ​តេស្តង់​​របស់​​បា​រាំង​​ Huguenotsលើក​ដំបូង​គេ​បាន​ជិះ​ទូក​ក្តោង​ពី​បា​រាំង​ទៅ​កាន់​កោះ​ Cape of Good Hopeប្រទេស​អា​ហ្វ្រិក​ខាង​ត្បូង​។​ *ឆ្នាំ​១៦៩៥​ -ច្បាប់​យក​ពន្ធ​លើ​បង្អួច​ផ្ទះ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ប្រទេស​អង់​គ្លេស​ ​ធ្វើ​ឱ្យ​ម្ចាស់​ផ្ទះ​ជា​ច្រើន​ត្រូវ​រៀប​ឥដ្ឋ​ និង​បង្អួច​ផ្ទះ​ចោល​ដើម្បី​គេច​វេះ​​ពី​ការ​បង់​ពន្ធ​ ។​

ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី30 ធ្នូ

ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី30 ធ្នូ

ថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០១១ ម៉ោង ០៧:០០

*ឆ្នាំ១៨៥៣ -សហរដ្ឋ​អាមេរិក​​ទិញ​ដី​ពី​ម៉ិក​ស៊ិក​ ដើម្បី​​សម្រួល​​ក្នុង​ការ​កសាង​ផ្លូវ​​ដែក​​នៅ​ប៉ែក​និរតី ។ *​ឆ្នាំ​១៩០៣ -អគ្គិភ័យ​ឆាប​ឆេះ​​មហោស្រព​​ Iroquors ក្នុង​​រដ្ឋ​ជីកា​ហ្គោ សហ​រដ្ឋ​អាមេរិក បណ្តាល​​ឱ្យ​មនុស្ស​​៦០០​នាក់ ​ស្លាប់​បាត់​បង់​ជីវិត ។ *ឆ្នាំ​១៩២២ -សហ​ភាព​នៃ​សាធារណ​រដ្ឋ​​សង្គម​និយម​​សូវៀត​​ត្រូវបាន​បង្កើត​​ឡើង ។ *​​ឆ្នាំ​១៩៦៥ -លោក​ហ្វើ​ឌីណង់ ម៉ា​កូស ក្លាយ​​​ទៅ​ជា​​ប្រធានាធិបតី​​រ​បស់​ហ្វ៊ីលីពីន ។

ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី 29 ធ្នូ

ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី 29 ធ្នូ

ថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១១ ម៉ោង ០៧:០០

*ឆ្នាំ១៧៧៨ សង្គ្រាម​​​បដិវត្ត​ន៍អាមេរិក ៖ ​​ទាហាន​អង់គ្លេស​​៣.៥០០នាក់ ​​ក្រោម​ការដឹក​នាំ​របស់លោកវរ​សេនីយ៍​ទោ Archibald Campbell បានចូលកាន់​កាប់​ប្រទេស​ហ្សក​ហ្ស៊ី។ *​ឆ្នាំ​១៩៩១ ប្រទេស​ម៉ុង​ហ្គោលី​ទទួលបាន​ឯក​រាជ្យ​ពី​​សែរាជ្យ​វង្ស Qing របស់​ប្រទេស​ចិន។ *ឆ្នាំ​១៩៩៨ មេ​ដឹ​ក​នាំ​ខ្មែរ​ក្រហម​​បាន​ធ្វើ​ការ​សុំ​ទោ​ស​ចំពោះ​​​របប​ប្រល័យពូជសាសន៍​ក្នុង​ទសវត្ស​ទី៧០ ដែលបានសម្លាប់​ប្រជា​ជន​​ស្លូត​ត្រង់​ជាង​១​លាននាក់ ។

ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី28 ធ្នូ

ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី28 ធ្នូ

ថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១១ ម៉ោង ០៧:០០

*ឆ្នាំ១៨៣៦ ទឹកដី​អូស្ត្រាលី​​​​ភាគខាង​ត្បូង​​​និង​ទី​ក្រុង​​ Adelaide ​ត្រូវបាន​រកឃើញ ។​ -ប្រទេស​អេស្ប៉ាញ​​ទទួលស្គាល់​ឯករាជ្យ ​របស់​ម៉ិកស៊ិក ។ *​ឆ្នាំ​១៨៤៦ អៃអូវ៉ា​​ត្រូវ​បាន​ទទួល​ស្គាល់​​ជា​រដ្ឋ​​​ទី​២៩ ​របស់​​សហរដ្ឋអាមេ​រិក ។ *ឆ្នាំ​១៩០៨ រញ្ជួយ​ដី​​កម្រិត​​៧,២​រីស្ទ័រ ​ក្នុង​ទី​​ក្រុង Messina ​ប្រទេស​​​អ៊ី​តាលី​បណ្តាល​ឱ្យ​មនុស្ស​​៧៥.០០០នាក់ ស្លាប់​បាត់បង់​ជីវិត ។ *​​ឆ្នាំ​១៩៧២ លោក​គីម អ៊ី​ល​ស៊ុង ​ដែលជា​នាយក​រដ្ឋ​មន្ត្រី​​ និងជាអគ្គ​​លេខាធិការ​​គណបក្ស​​កម្ម​ករ​កូរ៉េ​បានក្លាយទៅ​ជា​​ប្រធានាធិបតី​​លើក​ទី១​របស់ប្រទេស​​កូរ៉េ​ខាង​ជើង ។

ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី27 ធ្នូ

ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី27 ធ្នូ

ថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១១ ម៉ោង ០៧:០០

*ឆ្នាំ១៧០៣ -ប្រទេស​ព័រទុយ​ហ្គាល់​​ និង​អង់​គ្លេស​​បាន​ចុះ​​ហត្ថ​លេខា​​ពាណិជ្ជ​កម្ម​ជាមួយ​​គ្នា​ដោយ​អនុ​ញ្ញាតិ​​ឱ្យ​​ប្រទេស​ព័រទុយ​ហ្គាល់​នាំ​ស្រា​ចូល​ក្នុង​ប្រទេស​​អង់គ្លេស ។ *​ឆ្នាំ​១៩១៨ -ចក្រ​ភព​​ប៉ូឡូញ​​ចាប់​ផ្តើម​​បះ​បោ​រ​ប្រឆាំង​​​នឹង​ប្រទេស​អាល្លឺ​ម៉ង់​ ។ *​ឆ្នាំ​១៩២៣ -និស្សិត​ជប៉ុន Namba Daisake ​បាន​ព្យា​យាមប៉ុនប៉ង​ធ្វើ​គុត​ព្រះ​អង្គ​ម្ចាស់​ហ៊ី​រ៉ូហ៊ី​តូ ។ *ឆ្នាំ​១៩៣៩ -រញ្ជួយ​ដី​កម្រិត៨,២រីស្ទ័រ​ ក្នុង​ប្រទេស​​តួកគី បណ្តាល​ឱ្យ​មនុស្ស​៣​ម៉ឺន​នាក់​ស្លាប់​បាត់​បង់​ជីវិត។

ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី26 ធ្នូ

ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី26 ធ្នូ

ថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១១ ម៉ោង ០៧:០០

*ឆ្នាំ១៨៦២ ដូន​ជី​៤នាក់​បាន​ស្ម័គ្រ​ចិត្ត​​បម្រើ​​ការងារ​​ជាគ្រូ​ពេទ្យ​នៅ​លើ​នាវាកង​ទ័ព​ជើង​ទឹក USS Red Rover ។ ការ​ស្ម័គ្រ​ចិត្ត​​នេះ ត្រូវបាន​គេ​ចាត់ទុក​ថា ជាគ្រូ​​ពេទ្យ​ស្ត្រី​លើក​ដំបូង​​​​បង្អស់​​ក្នុង​មន្ទីរពេទ្យនាវា​​​​​សហរដ្ឋអាមេ​រិក ។​ *​ឆ្នាំ​១៩៣៣ ​ វិទ្យុ​ផ្សាយ​សំឡេង FM ​ត្រូវ​បាន​ផ្តល់​អាជ្ញាប័ណ្ណ​​​ឱ្យបើក​ដំណើរ​ការ​ជា​លើក​ដំបូង ។ *​ឆ្នាំ​១៩៧៦ គណបក្ស​កុំមុយនីស្ត​​របស់​ប្រទេស​ណេប៉ាល់​ត្រូវបាន​បង្កើត​ឡើង ។ *ឆ្នាំ​១៩៩៦ កូដកម្ម​ដ៏​ធំ​បំផុត​​មិនធ្លាប់មានពី​មុន​មកបានចាប់​ផ្តើម​កើតឡើង​​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ។ កូដ​កម្ម​នេះ​ មាន​គោលបំណង​​​ឱ្យ​រដ្ឋា​ភិបាល​​គោរព​ច្បាប់ការងារ ។

ព្រឹត្តិការណ៍​អន្តរជាតិ​សំ​ខាន់​ៗ​កើត​ឡើង​នៅ​ថ្ងៃទី​២៥ ​ខែ​ធ្នូ​

ព្រឹត្តិការណ៍​អន្តរជាតិ​សំ​ខាន់​ៗ​កើត​ឡើង​នៅ​ថ្ងៃទី​២៥ ​ខែ​ធ្នូ​

ថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០១១ ម៉ោង ០៧:០០

*ឆ្នាំ១៥៩៩ -ទី​ក្រុង Natalរបស់​ប្រទេស​ប្រេស៊ីល​ត្រូវ​បាន​បង្កើត​ឡើង​។ *ឆ្នាំ​១៩២៧ -គណបក្ស​ជាតិ​និ​យម​របស់​វៀត​ណាម​ត្រូវបាន​បង្កើត​ឡើង​។ *ឆ្នាំ​១៩៣២ -រញ្ជួយ​ដី​ក្នុង​កម្រិត​៧.៦នៅ​ខេត្ត​Gansu​ប្រទេស​ចិន​បាន​សម្លាប់​អស់​ជី​វិត​មនុស្ស​២៧៥​នាក់​ ។ *ឆ្នាំ១៩៤១ -ការ​ប្រយុទ្ធ​គ្នា​នៅ​ទី​ក្រុង​ហុង​កុង​ត្រូវ​បាន​​បញ្ចប់​និង​បន្ទាប់​មក​ជប៉ុន​បាន​ចូល​កាន់​កាប់​។ *ឆ្នាំ​១៩៤៧ -​រដ្ឋ​ធម្មនុញ្ញ​របស់​ចិន​បាន​ចូល​ជា​ធរ​មាន​ ។

ព្រឹត្តិការណ៍​អន្តរជាតិ​សំ​ខាន់​ៗ​កើត​ឡើង​ក្នុង​ថ្ងៃទី​២៤ ​ខែ​ធ្នូ​

ព្រឹត្តិការណ៍​អន្តរជាតិ​សំ​ខាន់​ៗ​កើត​ឡើង​ក្នុង​ថ្ងៃទី​២៤ ​ខែ​ធ្នូ​

ថ្ងៃសៅរ៏ ទី២៤ ខែធ្នូ ឆ្នាំ២០១១ ម៉ោង ០៧:០០

*ឆ្នាំ​១៩២៤ -ប្រទេស​អាល់​បា​នី​ក្លាយ​ជា​សាធារណ​រដ្ឋ​ ។ *ឆ្នាំ​១៩៤១ -កង​ទ័ព​ជប៉ុន​ចូល​កាន់​កាប់​ទី​ក្រុង​ គូ​ឈីង​(Kuching)ប្រទេស​ម៉ា​ឡេ​ស៊ី ។ *ឆ្នាំ​១៩៥១ -ប្រទេស​លី​ប៊ី​ទទួល​បាន​ឯក​រាជ្យ​ពី​អ៊ី​តា​លី​ ។​ ស្តេច​ Idris Iត្រូវ​បាន​គេ​ប្រកាស​ជា​មហា​ក្សត្រ​គ្រប់​គ្រង​ប្រ​ទេស​នេះ​។ *ឆ្នាំ​១៩៥៣ -ស្ពានផ្លូវ​រថភ្លើង​មួយ​នៅ​តំបន់​ Tangiwai​ក្នុង​ប្រទេស​ណូ​វែល​ហ្សេឡង់​ត្រូវ​បាន​បំ​ផ្លាញ​ដោយ​ល្បប់​ហូរ​កប់​បង្ក​គ្រោះ​ថ្នាក់​ដល់​អា​យុ​ជី​វិត​មនុស្ស​១៥៣​នាក់​ដែល​កំពុង​ជិះ​នៅ​លើ​រថភ្លើង​មួយ​ខ្សែ​ ។

ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី23 ធ្នូ

ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី23 ធ្នូ

ថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០១១ ម៉ោង ០៧:០០

*ឆ្នាំ១៩១៤ -សង្គ្រាម​លោក​លើក​ទី១ ៖ ​កង​ទ័ព​អូស្ត្រាលី​​ និងនូវែល​សេឡង់ បាន​​មក​ដល់​ទី​ក្រុង​ Cairo ប្រទេស​​អេហ្ស៊ី​ប ។ *​ឆ្នាំ​១៩៤១ -​សង្គ្រាម​លោក​លើក​ទី២ ៖ ​បន្ទាប់​ពី​បើក​ការ​វាយ​ប្រយុទ្ធ​​រយៈ​ពេល​១៥​ថ្ងៃ កង​ទ័ព​​ព្រះចៅអធិ​រាជ​​របស់​ជប៉ុន​បាន​ចូល​កាន់​កាប់​​កោះ Wake របស់សហ​រដ្ឋ​អាមេរិក ។

ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី22 ធ្នូ

ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី22 ធ្នូ

ថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០១១ ម៉ោង ០៧:០០

*ឆ្នាំ១៨៥១ -រថភ្លើង​​ដឹក​ទំនិញ​​លើក​ដំបូង​របស់​​​ប្រទេស​ឥណ្ឌា​​ត្រូវ​បាន​បើក​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​ ។ *​ឆ្នាំ​១៨៨៥ -​លោក​អ៊ី​តូ​ហ៊ី​រ៉ូ​ប៊ូ​មី ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​​លើក​ដំបូងរបស់​​ប្រទេស​ជប៉ុន ។ *​ឆ្នាំ​១៩៤២ -សង្គ្រាម​​លោក​លើក​ទី​២ ៖ ​អាប់​ឌុល​ អ៊ី​ត្លែរ ​បាន​ចុះ​ហត្ថ​លេខា​បញ្ជា​ឱ្យ​​កែច្នៃ​គ្រាប់​រ៉ុក​កែត V-2 ​ទៅជា​គ្រឿង​សព្វាវុធ ។ *​ឆ្នាំ​១៩៤៤ -​កង​ទ័ព​​ប្រជាជន​​វៀតណាម​​ត្រូវ​​​បាន​បង្កើត​​ឡើង​ដើម្បី​វាយ​ប្រយុទ្ធ​ជា​មួយ​​កង​ទ័ព​ជប៉ុន​​ដែល​បាន​កាប់​កាប់​ឥណ្ឌូ​-ឆាយណា​ (បច្ចុ​ប្បន្ន​វៀត​ណាម​) ។

ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី21 ធ្នូ

ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី21 ធ្នូ

ថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១១ ម៉ោង ០៧:០០

*ឆ្នាំ១៩៤១ សង្គ្រាម​លោក​លើកទី២ ៖ ​សន្ធិ​សញ្ញា​​ផ្លូវ​ការ​​​នៃ​ការ​ចងសម្ព័ន្ធ​​​ភាព​​រវាង​ថៃ និង​​ជប៉ុន ត្រូវបានចុះ​ហត្ថលេខា ។​ *​ឆ្នាំ​១៩៦២ ​ ឧទ្យាន​​ជាតិ​​ Rondane National Park លើក​ដំបូងរបស់​​ប្រទេស​ន័រ​វ៉ែស​​ត្រូវបានបង្កើត​ឡើង​ ។ *​ឆ្នាំ​១៩៦៩ ការ​ចងសម្ព័ន្ធភាពរបស់​ក្រុម​មនុស្ស​ស្រឡាញ់​ភេទដូច​គ្នា​ត្រូវបានបង្កើត​ឡើង​​ ជា​ផ្លូវ​ការ​នៅក្នុង​ទីក្រុង​ញូវយ៉ក ។ -អង្គការសហប្រជាជាតិ​បានអនុ​​ម័ត​អនុ​សញ្ញាស្តីពីការ​លុបបំបាត់ចោល​​​រាល់​ទម្រង់​​នៃ​ការ​​រើស​អើង​​ពូជសាសន៍។

ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី20 ធ្នូ

ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី20 ធ្នូ

ថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១១ ម៉ោង ០៧:០០

*ឆ្នាំ១៩១៥ សង្គ្រាម​លោក​លើកទី១ ៖ ​​​​កង​ទ័ព​​អូស្ត្រាលី​ត្រូវ​​បានជម្លៀស​​ចេញពីតំបន់​​ Gallipoli របស់​ប្រទេសតួកគី ។​ *​ឆ្នាំ​១៩២៤ ​ អ៊ី​ត្លែរ​ត្រូវបាន​ដោះ​លែង​​ចេញ​ពី​​គុក​​​ Landsberg ប្រទេស​អាល្លឺម៉ង់។ *ឆ្នាំ១៩៥៥ Cardiff ​ត្រូវបាន​ប្រកាស​ជាទី​ក្រុងរបស់វ៉េល​​​ចក្រភព​អង់គ្លេស ។ *​ឆ្នាំ១៩៦០ រណសិរ្ស​រំដោះ​ជាតិ​​របស់​វៀត​ណាម​​​ត្រូវបាន​បង្កើតឡើង ។

ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី19 ធ្នូ

ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី19 ធ្នូ

ថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១១ ម៉ោង ០៧:០០

*ឆ្នាំ១៩០៧ -កម្ម​ករ​អណ្តូង​រ៉ែ​​២៣៩​នាក់​បាន​ស្លាប់​​បាត់​បង់​ជីវិត​បន្ទាប់​ពី​មាន​ការ​ផ្ទុះ​អណ្តូង​រ៉ែ​​នៅ​ក្នុង​តំបន់ Jacobs សហ​រដ្ឋ​អាមេរិក​។ *ឆ្នាំ១៩២៤ -​រថយន្ត​ម៉ាក​រ៉ូល​រ៉យ Silver Ghost ​ចុង​​ក្រោយ​ត្រូវ​បាន​​ដាក់​លក់​ក្នុង​ទីក្រុងឡុង ប្រទេស​អង់​គ្លេស ។ *ឆ្នាំ១៩៤១ -សង្គ្រាម​លោក​លើក​ទី​២ ​៖ អាប់​ឌុល អ៊ី​ត្លែរ ​បាន​ក្លាយ​ទៅជា​​អគ្គ​មេ​បញ្ជា​ការ​​​កង​ទ័ព​របស់​​អាល្លឺ​ម៉ង់ ។ *ឆ្នាំ១៩៤៦ -​ការ​ចាប់​ផ្តើម​​សង្គ្រាម​​ឥណ្ឌូ​ចិន​លើក​​ដំបូង ។