កំសាន្ដ
កម្សាន្តចុងសប្តាហ៍

កម្សាន្តចុងសប្តាហ៍

ថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០១១ ម៉ោង ០៨:៤៦

យុវ​ជន​ម្នាក់​ចូល​ចិត្ត​លេង​តឺន្នីស ស្រាប់​តែ​ថ្ងៃ​មួយ​​ជួប​គ្រោះ​ថ្នាក់​​ចៃដន្យ​​ដោយ​​គ្រាប់​​តឺន្នីស​​ដែល​ ​​​គូ​ប្រកួត​វាយ​ខ្លាំង​ពេក​វា​​ជ្រែក​ខ្យល់​ហើរ​​មក​បុក​ចំ «ផ្នែក​​ទន់» របស់​ល្វែង​ក្រោម បណ្តាល​ឱ្យ​រង​របួស​យ៉ាង​ធ្ងន់ ។ យុវ​ជន​យើង​ដួល​គ្រឹប​សន្លប់​​នៅ​នឹង​កន្លែង​ ហើយ​​បាន​មិត្ត​ភក្តិ​​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ ។ ​ពេល​ដឹង​ខ្លួន​វិញ យុវ​ជន​ចូល​ចិត្ត​លេង​តឺន្នីស​​សួរ​លោក​វេជ្ជ​បណ្ឌិត ៖ -របួស​​ប្រដាប់​​ខ្ញុំ​ធ្ងន់​​ធ្ងរ​ទេ​​លោក​វេជ្ជ​បណ្ឌិត? ​សប្តាហ៍​ក្រោយ​ខ្ញុំ​ដល់​ពេល​រៀប​ការ​​ក្រេប​ចន្ទ​ទឹក​ឃ្មុំ​​ផង ។ ប្រពន្ធ​ខ្ញុំ​ជា​ស្រី​ព្រហ្ម​ចារី​​បរិ​សុទ្ធ តើ​​ខ្ញុំ​អាច​... -មិន​អី​ទេ, ចាំ​ខ្ញុំ​ផ្អោប​ឈើ​​លាប​ថ្នាំ​ឱ្យ​វា​ត្រង់​ឡើង​វិញ ។ ប្អូន​ឯង​​នៅ​ក្មេង​កំពុង​ពេញ​កម្លាំង, ធានា​ពីរ​សប្តាហ៍​​ក្រោយ​វា​អាច​លូត​​ត្រង់​​ខ្លួន​ប្រើ​ការ​បាន​ដូច​ដើម ។ និយាយ​​រួច​លោក​វេជ្ជ​បណ្ឌិត​​ចាប់​ផ្តើម​​ផ្អោប​ឈើ​៤​បន្ទះ ហើយ​យក​ថ្នាំ​ម្សៅ​ទឹក​បំពោក​​យា៉ង​ក្រាស់​ មើល​ទៅ​ឃើញ​​ដូច​ប្រអប់​​តូច​មួយ ។

កម្សាន្ត​ចុងសប្តាហ៍

កម្សាន្ត​ចុងសប្តាហ៍

ថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០១១ ម៉ោង ១៤:៥៨

ផ្សាយ​ពាណិជ្ជ​កម្ម​ អ្នក​ជំនួញ​ធំ​ម្នាក់​​ជួប​រឿង​អកុសល​ស្លាប់​​ក្នុង​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​មួយ ។ ពេល​ស្លាប់​ភ្លាម​​ព្រលឹង​​គាត់​បាន​ឡើង​ដល់​ឋាន​សួគ៌ និង​បាន​​ជួប​ទេវ​តា​មួយ​អង្គ​ឈរ​ស្ទាក់​ផ្លូវ​ ។ ទេវតា​​អង្គ​នោះ​និយាយ​ប្រាប់​​គាត់ ៖ -ចាំ​យើង​បង្ហាញ​​រូប​ភាព​ឱ្យ​មើល​សិន, ​មើល​រួច​អ្នក​ឯង​មាន​សិទ្ធិ​ជ្រើស​រើស​ដោយ​ខ្លួន​ឯង ​យើង​នឹង​ជួយ​បំពេញ​បំណង​តាម​ក្រោយ ។ ប្រាប់​រួច​ទេវតា​នាំ​ឈ្មួញ​ដើរ​ទៅ​ឈរ​ខាង​មុខ​អេក្រង់​ធំ​មួយ​ ហើយ​យក​តេឡេ​កុម្មង់​​ចុច​​បន្តិច​ ស្រាប់​​តែ​​រូប​ភាព​បង្ហាញ​ឱ្យ​ឃើញ​​ទេវតា​​រាប់​រយ​អង្គ​ផ្លុំ​​ខ្លុយ​អត់ ​បទ​អត់​ន័យ និង​មាន​មនុស្ស​រាប់​ពាន់​នាក់​ដើរ​ទៅ​​​ដើរ​មក​យ៉ាង​ខ្ជិល​ច្រអូស មិន​តែ​ប៉ុណ្ណោះ​​ដើរ​បណ្តើរ​ស្ងាប​បណ្តើរ​ ហាក់​បី​ដូច​ជា​ពួក​គេ​មួយ​ណា​ក៏​ងងុយ​ដេក ។ ទេវតា​សួរ​ព្រលឹង​ឈ្មួញ ៖

កម្សាន្តអារម្មណ៍

កម្សាន្តអារម្មណ៍

ថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០១១ ម៉ោង ០៩:០៩

ខ្លាចបែកថ្លើម នារីម្នាក់ខឹងម្តាយស្តីបន្តោសបន្តិចបន្តួច ក៏សម្រេចចិត្តទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វា ហើយក៏បានហៅអ្នករត់ម៉ូតូឌុប ៖ -នារី ៖ ពូជូនខ្ញុំទៅស្ពានជ្រោយចង្វាបន្តិច ។ ពូយកថ្លៃប៉ុន្មាន? -ពូម៉ូតូឌុបឆ្លើយ ៖ បាទ, ៣០០០រៀល ។ ពូម៉ូតូឌុបឆ្ងល់ក្នុងចិត្ត ហេតុអីបានជានារីម្នាក់នេះទៅណាមិនទៅ បែរជាទៅស្ពានជ្រោយចង្វាទៅវិញ? រួមក៏ចេះតែបន្តដំណើរទៅមុខទៀត។ ពេលដល់ពាក់កណ្តាលផ្លូវ នារីនោះឃើញហាងមួយលក់សម្ភារសម្រាប់ហែលទឹក ក៏អោយពូម៉ូតូឌុបឈប់ទិញពោះវៀនកង់ឡានមួយ។ ពេលនេះធ្វើអោយពូម៉ូតូឌុបកាន់តែឆ្ងល់ខ្លាំងឡើងៗ ទ្រាំមិនបានក៏សួរ ៖

កម្សាន្តចុងសប្តាហ៍

កម្សាន្តចុងសប្តាហ៍

ថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០១១ ម៉ោង ១៤:២០

ជាង​កាត់​សក់​មាត់​ច្រើន យុវ​ជន​ម្នាក់​ចូល​អង្គុយ​ កាត់​សក់​ប្រាប់​​ជាង​ជួយ​កាត់​ឱ្យ​ស្អាត​ ព្រោះ​ខ្លួន​ត្រៀម​ធ្វើ​ទេស​ចរណ៍​ទៅ​ប្រទេស​អីុតាលី ​និង​ចង់​នៅ​សប្បាយ​បួន​ប្រាំ​ថ្ងៃ​ក្នុង​ទី​ក្រុង​រ៉ូម របស់​ប្រទេស​នោះ ។ ឮ​ភ្លាម​ជាង​កាត់​សក់​មាត់​ច្រើន​និយាយ​​​ប៉ប៉ោច ៖ -ទៅ​ណា​មិន​ទៅ​បែរ​ជា ​ទៅ​ទី​ក្រុង​​រ៉ូម ​ទៅ​វិញ ។ ​ទី​ក្រុង​រ៉ូម គគ្រិច​ណាស់ ក្រែង​តែ​មនុស្ស​ឆ្កួត​ទើប​ចង់​​ទៅ​លេង ។ អូ, នែ!​ ប្អូន​ឯង​ប្រុង​ធ្វើ​ដំណើរ​តាម​អី? -ខ្ញុំ​ជិះ​​​យន្ត​ហោះ​ក្រុម​ហ៊ុន Air Liberté ។ -ទៀត ​ហើយ! ប្អូន​ឯង​​គ្មាន​ដឹង​អី​សោះ​តែ​​​ម្តង។ ​យន្ត​ហោះ​​​ក្រុម​ហ៊ុន Air Liberté សុទ្ធ​តែ​កញ្ចាស់ៗ​ដូច​របស់​អេត​ចាយ, ​បែរ​ទៅ​គុណ​ភាព​សេវា​កម្ម​​វិញ​សូន្យ​តា​ប្លាក ។ ចុះ​ពេល​ទៅ​ដល់​ក្រុង​រ៉ូម ប្រុង​សម្រាក​កន្លែង​ណា? -ខ្ញុំ​បាន​កក់​បន្ទប់​​រួច​ហើយ​នៅ​សណ្ឋា​គារ​ម៉ារី​យ៉ូត ។ -ស្អី? ម៉េច​មិន​កក់​បន្ទប់សណ្ឋា​គារ​ផ្សេង បែរ​ជា​​ទៅ​យក​សណ្ឋា​គារ​ម៉ារី​យ៉ូត​ទៅ​វិញ? -ចុះ​សណ្ឋា​គារ​​នោះ​យ៉ាង​ម៉េច?

រឿងដែលនឹកស្មានមិនដល់

រឿងដែលនឹកស្មានមិនដល់

ថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០១១ ម៉ោង ១៤:៥៣

កម្សាន្តចុងសប្តាហ៍ បណ្តាំឳពុក ថ្ងៃ​មួយ​ក្រោយ​ពី​ដឹង​ថា​ខ្លួន​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​គ្រួសារ តា​លី​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ជា​បណ្តាំ​ចុង​ក្រោយ​ដល់​ប្រពន្ធ កូន និង​កូន​ប្រសា ដោយ​មាន​ខ្លឹម​សារ​ដូចត​ទៅ ៖ ពី​ខ្ញុំ​ជា​ ប្តីៗ... និង​ជា​ឳ​ពុកៗ... ខ្ញុំ​សូម​លា​ៗ...ទាំង​អា​ល័យ​ៗ... ហើយ​ៗ... ដោយ​ឳពុក​ជា​មនុស្ស​ឆោត​ល្ងង់ ចាញ់​បោក​ស្រី​រក​ស៊ី​ផ្លូវ​ភេទ ។ ពេល​នេះ ឳពុក​សូម​លា​អ្នក​ទាំង​អស់​គ្នា​ហើយ​ៗ... សូម​ម៉ែ​វារស់​នៅ​ថែ​រក្សា​កូន​ជំនួស​ខ្ញុំ​ផង​ៗ... ។ បន្ទាប់​ពី​សរសេរ​បណ្តាំ​រួច ស្រាប់​តែ​លួច​ទៅ​ចង.ក​ស្ងាត់ៗ ស្លាប់​ចោល​ប្រពន្ធ​កូន​យ៉ាង​រំភើយ‌ ! ៕

កម្សាន្តចុងសប្តាហ៍

កម្សាន្តចុងសប្តាហ៍

ថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០១១ ម៉ោង ០៩:២៦

កម្សាន្តចុងសប្តាហ៍ ៖ សុបិន​ទេព ថម​​ចូល​ដំណេក​ដូច​សព្វ​ដង តែ​យប់​នេះ ទើប​នឹង​ដេក​បាន​បន្តិច ស្រាប់​តែ​ឃើញ​បុរស​​ម្នាក់​ពាក់​អាវ​ធំ​ពណ៌​​ស​ពុំ​ដឹង​មក​ពី​ណា ឈរ​​ក្បែរ​​គ្រែ​ដេក​របស់​ខ្លួន ។ ថម​បើក​ភ្នែក​ធំៗ​ស្រែក​ដាក់​​មនុស្ស​ចម្លែក ៖ -នែ, លោក​ឯង​មក​​ពី​ណា ហ៊ាន​ចូល​បន្ទប់​​ដេក​ខ្ញុំ? មនុស្ស​​ចម្លែក​ឆ្លើយ​វិញ ៖ -​មិន​មែន​បន្ទប់​ដេក​អ្នក​ឯង​ទេ, ទី​នេះ​ឧទ្យាន​​សួគ៌ា ។ យើង​ជា​​ទេវ​តា​ចង្កៀង ។ -និយាយ​​ស្អី​ហ្នឹង? ខ្ញុំ​ស្លាប់​​ហើយ​ឬ? ទេ! ខ្ញុំ​មិន​ទាន់​ចង់​​ស្លាប់​ទេ។ ​ខ្ញុំ​អត់​ទាន់​ចាស់​​ឯ​ណា ។ លោក​ត្រូវ​នាំ​ខ្ញុំ​ទៅ​ជួប​ប្រពន្ធ​​ខ្ញុំ​វិញ ។ -ហឹះ, និយាយ​អី​ស្រួល​ម៉្លេះ? អ្នក​ឯង​ចង់​ត្រឡប់​​ទៅ​ឋាន​មនុស្ស​វិញ​អាច​ទៅ​បាន តែ​មិន​មែន​ជា​មនុស្ស​ដដែល ឈ្មោះ​ «ថម» នោះ​ទេ ។ ​ម្តង​នេះ​ទៅ​ឋាន​​មនុស្ស​វិញ អ្នក​ឯង​ត្រូវ​ចាប់​ជាតិ​ជា​ឆ្កែ ​ឬ​មេ​មាន់ ។ ​សម្រេច​ចិត្ត​ទៅ, ចង់​​ចាប់​ជាតិ​​ជា​ឆ្កែ ឬ​មេ​មាន់?

កម្សាន្តចុងសប្តាហ៍

កម្សាន្តចុងសប្តាហ៍

ថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១០:១៦

សោក​នា​ដកម្ម ស្ថាប័ន​អធិ​ការ​កិច្ច​បឋម​សិក្សា​ បញ្ជូន​មន្ត្រី​​ឈ្មោះ​វិន​សុន ភី​ថឺ ឱ្យ​ចុះ​ត្រួត​ពិនិត្យ​​ការ​បង្រៀន​ និង​ការ​រៀន​សូត្រ​​​របស់​សិស្ស​នៅ​​តាម​សាលា​បឋម​សិក្សា ។ ​ពេល​​មក​ដល់​សាលា​បឋម​សិក្សា​​នៅចុង​កាត់​មាត់​ញក លោក​វិន​សុន ភីថឺ ជ្រើស​រើស​យក​ថ្នាក់​ដំបូង​មួយ​សម្រាប់​ធ្វើ​ការ​សាក​ល្បង​សមត្ថ​​ភាព​សិស្ស ។ គាត់​សួរ​ខ្លាំងៗ ៖ -ចំណោម​ក្មួយៗ​រាល់​គ្នា​​ មានក្មួយ​ណា​​អាច​ឱ្យ​ឧទាហរណ៍​អ្វី​ដែល​ល្មម​​ចាត់​ទុក​​ជា​សោកនាដ​កម្ម​បាន ​ទេ? ក្មួយ​ណា​ក្លាហាន​​ក្រោក​ឆ្លើយ​​មុន​គេ​ឱ្យ​លោក​គ្រូ​ស្គាល់​មុខ​ផង ។ កុមារ​ម្នាក់​​ក្រោក​ភ្លែត​សួរ ៖ -ឧទាហរណ៍ ​​របស់​ខ្ញុំ គឺ​មិត្ត​ខ្ញុំ​ម្នាក់​ពេល​កំពុង​លេង​ជា​មួយ​ខ្ញុំ​លើ​ចិញ្ចើម​ថ្នល់​ ស្រាប់​តែ​មាន​​រថយន្ត​មួយ​​​គ្រឿង​ភ្លាវ​ចង្កូត​ឡើង​មក​កិន​វា​ស្លាប់ តើ​នេះ​ហៅ​ថា សោក​នា​ដ​កម្ម​បាន​ទេ? -​មិន​បាន​ទេ ​នេះ​គេ​ហៅ​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ។ កុមារ​ទី​ពីរ​​ក្រោក​ឡើង​ទៀត ៖ -ចុះ ​ប្រសិន​បើ​រថយន្ត​បឺស​មួយ​​គ្រឿង​ដឹក​សិស្ស​តូចៗ​៥០​នាក់ ទៅ​កម្សាន្ត​​ទេស​ភាព​តាម​ជន​បទ ស្រាប់​តែ​រអិល​ធ្លាក់​ជ្រោះ​ជ្រៅ សិស្ស​​តូច​ៗ​ស្លាប់​​អស់​គ្មាន​សល់​ម្នាក់ ។ តើ​នេះ​ហៅ​ថា សោក​នាដ​​កម្ម​ទេ? -មិន​ដូច​គ្នា​ទេ នេះ​គេ​ហៅ​ការ​បាត់​បង់​ជីវិត​ដ៏​​ធំ ។ ក្នុង ​ថ្នាក់​ស្ងាត់​​ច្រៀប​ បន្ទាប់​​ពី​ឧទាហរណ៍​ដែល​​​លើក​ឡើង​ត្រូវ​បាន​បដិសេធ​ជា​បន្ត​បន្ទាប់។ ឃើញ​ដូច្នេះ​លោក​មន្ត្រី​អធិ​ការ​កិច្ច​បឋម​សិក្សា​​សួរ​បន្ត ៖ -​ម៉េច​ដែរ ​មាន​ក្មួយ​ណា​​អាច​និយាយ​បាន​ពី​ឧទាហរណ៍​សោក​នាដ​កម្ម​ទេ? ចុង ​ក្រោយ​​មាន​ដៃ​ស្គម​តូច​មួយ​លើក​ឡើង​របៀប​ស្ទាក់​ស្ទើរ​​ញញើត​ញញើម​​គឺ​ជា​ កុមារ​តូច​ម្នាក់​​អង្គុយ​ចុង​ថ្នាក់​ក្រោក​ឡើង​​និយាយ ៖ -ឧទាហរណ៍​របស់ ​ខ្ញុំ គឺ​ថ្ងៃ​មួយ​យន្ត​ហោះ​ផ្លូវ​ឆ្ងាយ​​មួយ​គ្រឿង​​ដែល​មាន​​លោក​អធិ​ការ​​វិន​ សុន ភីថឺ ជិះ​ក្នុង​នោះ​ផង ត្រូវ​ពួក​ភេរវ​ករ​​ដាក់​គ្រាប់​បែក​ បណ្តាល​​ឱ្យ​ផ្ទុះ​ឆេះ​កណ្តាល​​អាកាស​ តើ​នេះ​ហៅ​ថា សោក​នាដ​កម្ម​បាន​ទេ? -អស្ចារ្យ! នេះ​ទើប​ពិត​ជា​សោក​នាដ​កម្ម​មែន។ ​ប៉ុន្តែ​ក្មួយ​ឯង​ត្រូវ​បក​ស្រាយ​ឱ្យ​គ្រូ​ស្តាប់ តើ​ហេតុ​ម៉េច​នឹក​ឃើញ​ពី​ដំបូង​ថា នេះ​​ជា​សោក​នាដ​កម្ម? -បាទ! ព្រោះ​ខ្ញុំ​គិតថា វា​មិន​មែន​ជា​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍ ហើយ​ក៏​​មិន​មែន... មិន​មែន​ជា​​ការ​បាត់​បង់​ជីវិត​នរ​ណា​មួយ វា​ជា​ឧទាហរណ៍​​ដែល​មាន​ពាក់​ព័ន្ធ​ដល់​ជីវិត​លោក​គ្រូ​ជាង រឿង​អី​លោក​គ្រូ​មិន​ចាត់​ទុក​​ជា​សោក​នាដ​កម្ម?

កម្សាន្តចុងសប្តាហ៍

កម្សាន្តចុងសប្តាហ៍

ថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១០:៤០

១. ​បានចុះ​កាសែត ប្រពន្ធ​​និយាយ​បង្អាប់​ប្តី ៖ -ខ្ញុំ ​​ឃើញ​បងថ្ងៃ​ណា​ក៏​សរសេរ​​អត្ថ​បទ តែ​មិន​ដែលឃើញ​មាន​អត្ថ​បទ​ចុះ​កាសែត​ទេ, ចាញ់​អាច្រមក់​ចុង​ភូមិ​ ជិះម៉ូតូ​​ប៉ុន្មាន​​ជុំ​មាន​​អត្ថ​បទ​ចុះ​កាសែត​ភ្លាម, ឃើញ​​ទាំង​រូប​​ថត​វាលើ​ទំព័រ​​កាសែត​ច្បាស់ទៀត ។​ -ចុះ​​វា​ធ្វើ​​អីដែរ? -វា ​ជិះ​​ម៉ូតូ​អត់ពាក់​មួក​សុវត្ថិភាព ហើយ​ជិះ​​ប្រណាំង​គ្នា​ពេញថ្នល់​, ដល់​ត្រូវប៉ូលិស​​​ចាប់​តដៃ​​ជា​មួយ​ប៉ូលិស​ទៀត​, មិន​ឱ្យ​​ឆាប់​បាន​ចុះកាសែត​​ម៉េច​កើត? ២.ដូច​ព្រះ​អាទិត្យ​ ស្ត្រី​​ម្នាក់​​ត្អូញ​ត្អែរ​​ប្រាប់មិត្ត​​របស់ខ្លួន ៖ -ប្តីខ្ញុំ​​សព្វ​ថ្ងៃ​​មិន​ខុស​ពី​ព្រះអាទិត្យ​​​ទេ ។​ -​គាត់យ៉ាង​ម៉េច​​បានជា​ថា​ដូចព្រះអាទិត្យ? -​ព្រលប់ៗ បាយទឹក​​រួច​បាត់​ឈឹង​ពេញ​​មួយ​យប់ រហូត​ដល់​ភ្លឺ​​ស្រាងៗ ទើប​​ឃើញ​មុខ​​ត្រឡប់​​មក​ផ្ទះវិញ ។ ​យប់​ណាក៏អ៊ីចឹង ៕

ឱ្យ​ងាយ​ចំណាំ

ឱ្យ​ងាយ​ចំណាំ

ថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០១០ ម៉ោង ០៩:៤៥

ម៉ោង​រៀន​ភាសា​អង់គ្លេស​ដំបូង​ប្រចាំ ថ្នាក់ "A" លោកគ្រូ​ភាសា​អង់គ្លេស​សក់ស្កូវព្រោងដើរ​កោង​ៗ​សំដៅ​ក្ដារខៀន​រួចងាក​មក​ និយាយ​ជាមួយ​សិស្ស ៖

សូម​អរ​គុ​ណបាល់​ទាត់

សូម​អរ​គុ​ណបាល់​ទាត់

ថ្ងៃអាទិត្យ ទី៩ ខែឧសភា ឆ្នាំ២០១០ ម៉ោង ០៩:២៤

បុរស​ម្នាក់​សួរ​មិត្ដ​របស់​ខ្លួន​ដែល​បែក​គ្នាជាង​មួយ​ឆ្នាំទើបតែ​ជួប​គ្នា ​វិញ ៖ -​ក្នុង​ចំណោម​កម្មវិធី​ទាំងអស់​របស់​ទូរទស្សន៍ឯង​ចូល​ចិត្ដ​កម្មវិធី​ណា​ ជាងគេ ? បាល់ទាត់!

រឿង “​ផ្កា​រីក​ចុងរដូវ​”

រឿង “​ផ្កា​រីក​ចុងរដូវ​”

ថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០១១ ម៉ោង ១៥:២០

ភាគបញ្ចប់ ផ្កា​រីក​ចុងរដូវ នៅ​ប្លុក​ភ្នំ​ខៀវ​ក្រុងព្រះសីហនុ​...​ប្រហែលជា​វេលា​ម៉ោង​១១​ព្រឹក នាង​ម៉ា​រ៉ា​ថ្ងៃនេះ​មិន​ចេញ​ទៅ​លក់​មឹក​អាំង បង្គា​ស្រុស និង​ក្ដាម​ស្ងោរ​ទេ ដោយ សារ​តែ​ជម្ងឺ​បេះដូង​ធ្វើទុក្ខ និង​ម្យ៉ាងទៀត​លោក​វណ្ណ​រ័​ត្ន​មក​មើលថែ​ផង​...​នាង អង្គុយ​លើ​គ្រែ​បង្អែក​ខ្នង​ទៅ​នឹង​ជញ្ជាំង​ហាក់ដូចជា​រង់ចាំ​អ្វីមួយ​...​បន្ដិច​នេះ លោក​វណ្ណ​រ័​ត្ន​មក​ដល់ ព្រមទាំង​បន្លឺ​សម្លេង​ផង -​តេន ! តេន ! តេន ! តេន !...​បាយ​និង​ម្ហូបអាហារ​មក​ដល់ ហើយ !...​ម៉ា​រ៉ា​...​អូន​ក្រោក​ម៉ោ​...​ញាំ​អាហារ !...​មើល​ណែ៎ ! បង​ទិញ​ស៊ុប​មាន់ ខ្មៅ និង​ឡុកឡាក់​សាច់​គោ​មក​ឱ្យ​អូន​ញាំ​ណា៎ !... នាង​ម៉ា​រ៉ា​ញញឹម​ទាំង​ទឹកមុខ​ស្ងួត អាកា​រៈហាក់​នៅ​ល្វើយ​នៅ ឡើយ ម្នីម្នា​ក្រោក​ចេញពី​គ្រែ​មក​អង្គុយ​នៅ​តុ​ដោយ​លោក​វណ្ណ​រ័​ត្ន​ជា​អ្នក​ស្រាយ ថង់​បាយ​និង​ម្ហូបអាហារ​ដាក់​ចូល​ទៅ​ក្នុង​ចាន និង​រៀបចំ​ស្លាបព្រា សម ជូន​នាង ទាំងអស់

កិច្ចព្រមព្រៀង

កិច្ចព្រមព្រៀង

ថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០១០ ម៉ោង ០៩:០០

បុរស​ពីរ​នាក់​អួត​គ្នា​ពី​ស្នាដៃ​ស្ទូចត្រី​។ បុរស​ទី​មួយ​និយាយ​ថា ៖ -​ខ្ញុំ​ទើបតែ​ស្ទូច​បាន​ត្រី​ក្រាញ់​មួយ​ក្បាល មាន​ទំងន់​ជិត​១០០​គឺ​ឡូ​ក្រាម​, ទាល់តែ​ហៅ ប្រពន្ធ​កូន​ជួយ​ទើប​ទាញ​ត្រី​នោះ​ឡើងគោកបាន​។

ចង​បានស្អី​ទៀត

ចង​បានស្អី​ទៀត

ថ្ងៃអាទិត្យ ទី៩ ខែឧសភា ឆ្នាំ២០១០ ម៉ោង ០៩:០៥

លោកយាយ​ម្នាក់​សួរ​ស្ដ្រី​នៅផ្ទះ​ជិតខាងដែល​ជា​ប្រពន្ធ​មន្ដ្រី​ធំ ៖ -​ប្ដី​នាង​មាន​តួនាទី​ខ្ពស់នាង​មាន​លុយចាយ​សប្បាយ​ដៃហេតុ​ម៉េច​មើលទៅ​នាង​ ដូចជា​មិនសូវ​សប្បាយចិត្ដ​របៀប​អ្នក​ខ្វះខាត អ៊ីចឹង ?

កំសាន្ត

កំសាន្ត

ថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០១០ ម៉ោង ១៤:១០

ខ្លាំង​ឫខ្សោយ​លិច​ដូច​គ្នា កុមារ​ពីរ​នាក់​ងូតទឹក​ភ្លៀង​បណ្ដើរ​ភ្នាល់ គ្នា​បណ្ដើរ ៖ អ្ហែង​ថា​ភ្លៀង​មួយ​មេនេះ​ខ្លាំង​ឬ​ខ្សោយ? -​ខ្លាំង​ឬ​ខ្សោយ​គ្នា​មិនដឹង​ទេ តែ​គ្នា​ដឹង ច្បាស់​ថា​បន្ដិចទៀត​លិច​ថ្នល់​ដូច​គ្នា ៕

អ្នក​ណា​ថយ?

អ្នក​ណា​ថយ?

ថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០១០ ម៉ោង ០៩:៤២

អ្នក​បើករថយន្ដ​ពីរ​នាក់ដោយ​ស្ពាន​កោងខ្ពស់​ពេក​មើល​មិនឃើញ​ក៏​បើករថយន្ដ​ វាក់​អឺគ្នា​កណ្ដាល​ស្ពាន​តូច​ច​ង្អៀ​ចតែ​គ្មាន​ខាង​ណាចង់​អស់​សាំង​ដោយ​ ព្រម​ថយក្រោយ​សោះ​។

នៅ​ទី​នេះអត់​ខ្លា​ញី

នៅ​ទី​នេះអត់​ខ្លា​ញី

ថ្ងៃអាទិត្យ ទី៩ ខែឧសភា ឆ្នាំ២០១០ ម៉ោង ០៩:១៥

អ្នកទោស​ពីរ​នាក់​និយាយ​គ្នា ៖ -​បង​ឯង​បាន​គេ​លើកលែងទោស​ឱ្យ ត្រឡប់​ទៅ​ផ្ទះ​ជួបជុំ​ប្រពន្ធ​វិញ ម៉េច​ចេះ​តែ ទារ​នៅ​ក្នុង​គុក​តទៅ​ទៀត ?

ភ្នាល់​គ្នា

ភ្នាល់​គ្នា

ថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០១០ ម៉ោង ០៩:២១

នាយក​ក្រុមហ៊ុន A សុំ​ខ្ចី​អ្នក​បើកឡាន ក្រុមហ៊ុន B មួយ​ខែ​។ បន្ទាប់​ពី​អ្នក​បើកឡានទៅ​ក្រុមហ៊ុន A លោកនាយក​ក្រុមហ៊ុន B ទូរស័ព្ទ​ប្រាប់​ក្រុមហ៊ុន A ៖ -​អា​ម្នាក់​នេះ​ចូល​ចិត្ដ​រឿង​ភ្នាល់​ណាស់​, សម្លាញ់​ឯង​ជួយ​ធ្វើ​ឱ្យ​វា​ឈប់​ឆ្កួតល្បែង​ភ្នាល់ផង​។ វា​ធ្វើការ​សកម្ម​ជាង​អ្នក​ណា​ៗ​ទាំងអស់ទាស​តែ​ឆ្កួត​នឹង​ភ្នាល់​មួយ​មុខ​ ប៉ុណ្ណោះ​។ អ​ញ្ចឹ​ង​ហើយ​បានជា​មិន​ដាច់​ចិត្ដ​ដេញ​វាចោល​។ ឮ​ដូច្នេះនាយក​ក្រុមហ៊ុន A សួរ​អ្នក​បើកឡាន ៖

កំសាន្ត

កំសាន្ត

ថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០១០ ម៉ោង ០៩:៤៥

* ខៀវ​ភ្នែក​ព្រោះ​ឈឺ​ឆ្អាល​រឿង​គេ យុវជន​ម្នាក់​ទៅ​ធ្វើការ​ជាមួយ​ភ្នែក​ទាំង​គូជាំ​ខៀវ។ ឃើញ​ដូច្នេះ​អ្នកធ្វើការ​ជាមួយ សួរ ៖ -​នែ​, ភ្នែក​ឯង​យ៉ាងម៉េច​ហ្នឹង? -​មក​ពី​ឈឺឆ្អាល​រឿង​គេ​ហ្នឹង​ណា៎ ។ -​ឈឺឆ្អាល​យ៉ាងម៉េច?

សោក​នា​ដកម្ម

សោក​នា​ដកម្ម

ថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០១១ ម៉ោង ១៤:២៦

ស្ថាប័ន​អធិ​ការ​កិច្ច​បឋម​សិក្សា​បញ្ជូន​មន្ត្រី​​ឈ្មោះ​វិន​សុន ភី​ថឺ ឱ្យ​ចុះ​ត្រួត​ពិនិត្យ​​ការ​បង្រៀន​ និង​ការ​រៀន​សូត្រ​​​របស់​សិស្ស​នៅ​​តាម​សាលា​បឋម​សិក្សា ។ ​ពេល​​មក​ដល់​សាលា​បឋម​សិក្សា​​នៅចុង​កាត់​មាត់​ញក លោក​វិន​សុន ភីថឺ ជ្រើស​រើស​យក​ថ្នាក់​ដំបូង​មួយ​សម្រាប់​ធ្វើ​ការ​សាក​ល្បង​សមត្ថ​​ភាព​សិស្ស ។ គាត់​សួរ​ខ្លាំងៗ ៖ -ចំណោម​ក្មួយៗ​រាល់​គ្នា​​ មានក្មួយ​ណា​​អាច​ឱ្យ​ឧទាហរណ៍​អ្វី​ដែល​ល្មម​​ចាត់​ទុក​​ជា​សោកនាដ​កម្ម​បាន ​ទេ? ក្មួយ​ណា​ក្លាហាន​​ក្រោក​ឆ្លើយ​​មុន​គេ​ឱ្យ​លោក​គ្រូ​ស្គាល់​មុខ​ផង ។

យាយ​ថោក​ជាងគេ

យាយ​ថោក​ជាងគេ

ថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០១០ ម៉ោង ១៤:៣៥

កូនប្រុស​តូច​សួរ​ឪពុក ៖ -​ប៉ា​! លើ​លោក​នេះ​ស្អី​ថោក​ជាងគេ?

កំសាន្ត

កំសាន្ត

ថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០១០ ម៉ោង ០៨:៤១

ផែនដី​ថយ​ទ​ម្ង​ន់ អ្នក​ជក់​បាល់ទាត់​ម្នាក់​បញ្ចេញយោបល់គួរ​ឱ្យ​ភ្ញាក់ផ្អើល ៖ -​ចាប់ពី​ខែ​ក្រោយ​ទៅ​ផែនដី​យើង​ថយទម្ងន់​ច្រើន​បំផុត ។ អ្នក​មានមុខ​ក្នុង​ពិធីជប់លៀងបើកភ្នែកក្រឡង់ ៖ -​មាន​បញ្ហា​អីហ្នឹង? ថយ​ទម្ងន់​ប៉ុន្មាន ?

កំសាន្ត

កំសាន្ត

ថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០១០ ម៉ោង ០៩:១០

* មិន​ចេះរាប់ ទូរទស្សន៍​បញ្ចាំង​ការ​ប្រកួត​វាយ​កូន​ឃ្លីលើ​តុ (​ប៉េង​ប៉ុង​) យ៉ាង​ពុះកញ្ជ្រោលសូ​ម្បីលោក​យាយជី​តូច​ក៏​ចាប់អារម្មណ៍​ទស្សនារហូត​ដល់​ចប់​ ការ​ប្រកួត​ដែរ។ ទស្សនា​រួចគាត់​និយាយ ៖ -​អ្នកកីឡា​ទាំងនេះ​ប្រកួត​ ល្អមើល​មែនទាស់​តែ​អ្នក​ធ្វើ​អត្ថាធិប្បាយ​អត់​ទាន់​ចេះ​រាប់លេខនិយាយ​ ផ្ដេសផ្ដាស​គ្មាន​ដឹង​ចំនួន​ពិតប្រាកដ​សោះ ។ ចៅប្រុស​ដែល​អង្គុយ​មើល​ ជាមួយ​ជីដូនដែរធ្វើ​ភ្នែក​ឡឹ​ង​ឡង់​សួរ៖

មាន​កូនសោ​ហើយ

មាន​កូនសោ​ហើយ

ថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០១០ ម៉ោង ១៥:១៩

បុរស​ម្នាក់​ស្រវឹង​លែង​ដឹង​ទិស​តំបន់ត្រឡប់​មក​ដល់​ផ្ទះ​ក្រិះ​ក្រុះ​ យ៉ាង​យូរបើកទ្វារមិន​បាន​សោះ។ ប្រពន្ធ​ដេក​នៅ​ជាន់​លើបើកបង្អួច​អើត​មក​សួរ ៖ - ​បង​មាន​កូនសោ​ទេ​, ចាំ​ខ្ញុំ​បោះ​កូនសោឱ្យ ។

នឹកឃើញ​ក្រិ​ត្យ​ក្រម​ធម្មជាតិ

នឹកឃើញ​ក្រិ​ត្យ​ក្រម​ធម្មជាតិ

ថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០១០ ម៉ោង ០៨:៥២

កើត​មិន​គ្រប​ខ្ញុំ​ខែ

កើត​មិន​គ្រប​ខ្ញុំ​ខែ

ថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០១០ ម៉ោង ១៤:៥៩

ប្ដី​និយាយ​ជាមួយ​ប្រពន្ធ ៖ -​អូន​ឯង​សួរ​ម៉ែ​ឱ្យ​ច្បាស់​មើល អូន​ឯងកើត​មិន​គ្រប់​ខែ​មែន​ទេ? ប្រពន្ធ​ខឹង​តូង ៖