Wait ...
កំសាន្ដ
ជួយ​ការ​ពារ​ដូច​ជួយ​ឱ្យ​ឈឺ​ខ្លួន

ជួយ​ការ​ពារ​ដូច​ជួយ​ឱ្យ​ឈឺ​ខ្លួន

ថ្ងៃសុក្រ ទី៤ ខែមករា ឆ្នាំ២០១៣ ម៉ោង ១០:០៥

យប់​មួយ​ភីធើរ​កំពុង​​ដើរ​ម្នាក់​ឯង​កណ្តាល​អធ្រាត្រ​ក៏​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន ព្រោះ​ឃើញ​រូប​រាង​ប្រហាក់​ប្រហែល​អ្នក​ទោស​លួច​រត់​ពី​គុក​កាល​ខែ​មុន ។

អ៊ុត​អាវ​ធំ​

អ៊ុត​អាវ​ធំ​

ថ្ងៃព្រហស្បតិ៍ ទី៣ ខែមករា ឆ្នាំ២០១៣ ម៉ោង ០៨:២៤

បុរស​ម្នាក់​ចង់​ប្រាប់​ដំណឹង​អកុសល​ដល់​ប្រពន្ធ​របស់​មិត​្ត​ខ្លួន ដែល​ទើប​តែ​អស់​ជីវិត​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរ តែ​ពុំ​ដឹង​និយាយ​យ៉ាង​ម៉េច​ឱ្យ​សម ក៏​ធ្វើ​ជា​សួរ ៈ -​បង​ស្រី ថ្ងៃ​នេះ​ប្តី​របស់​បង​ពាក់​អាវ​ធំ​ទៅ​ធ្វើ​ការ​មែន​ទេ ?

ជញ្ជក់​ៗ​ ជញ្ជក់​ៗ

ជញ្ជក់​ៗ​ ជញ្ជក់​ៗ

ថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១២ ម៉ោង ០៨:១៥

នារី​ម្នាក់​កំព្រា​ឪពុក​ម្តាយ​ រស់​ជា​មួយ​ជីដូន​អាយុ​៨០​ឆ្នាំ តែ​នាង​លាក់​ជីដូន​លួច​​ប្រកប​របរ​លក់​ខ្លួន ។ ថ្ងៃ​មួយ​ប៉ូលិស​សម្រុក​ចូល​ក្រសោប​​មនុស្ស​ក្នុង​ផ្ទះ​បន ហើយ​ឱ្យ​ស្រី​ៗ​ទាំង​អស់​ឈរ​តម្រង់​ជួរ​ចាំ​ឱ្យ​គេ​កត់​ឈ្មោះ, កត់​ទី​លំនៅ និង​ឱ្យ​ផ្តិតមេ​ដៃ ។ ពេល​នោះ​ជីដូន​អាយុ​៨០​ឆ្នាំ បាត់​ចៅ​ស្រី​យូរ​ពេក​ក៏​ដើរ​រក​ លុះ​ឃើញ​ចៅ​ស្រី​កំពុង​ឈរ​ក្នុង​ជួរ​ជា​មួយ​គេ គាត់​ម្នី​ម្នា​សួរ ៖

ប៊ែរ​ឡាំង​

ប៊ែរ​ឡាំង​

ថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១២ ម៉ោង ១០:១០

នៅ​មន្ទីរ​ពេទ្យ​វិកល​ចរិត​ អ្នក​ជំងឺ​ពីរ​នាក់​និយាយ​គ្នា ៖ -បង​ឯង​ដឹង​រដ្ឋ​ធានី​ប្រទេស​អាល្លឺ​ម៉ង់​ឈ្មោះ​អី​ទេ ? -​ប៊ែរ​ឡាំង -​ចុះ​រដ្ឋ​ធានី​ប្រទេស​ប៉ូឡូញ ?

​កាត់​ក្តី​ពូកែ

​កាត់​ក្តី​ពូកែ

ថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១២ ម៉ោង ០៩:០៨

លោក​មន្ត្រី​កាត់​ក្តី​ម្នាក់​ល្បី​ឈ្មោះ​ថា ពូកែ​​កាត់​ក្តី​ ​ថ្ងៃ​មួយ​កាត់​ក្តី​ឱ្យ​បុរស​ពីរ​នាក់​ដែល​មាន​ទំនាស់​នឹង​គ្នា ។ គូ​ទំនាស់​​ខំ​រត់​ការ​ខ្វែង​​ដៃ​ខ្វែង​ជើង​រៀង​ខ្លួន​ដើម្បី​ឈ្នះ​គូប​ដិ​បក្ស ។ ​បុរស​ម្នាក់​ឃើញ​ហេតុ​ផល​របស់​ខ្លួន​លើក​ឡើង​​ហាក់​បី​ដូច​ជា​ចាញ់​​ប្រៀប​គេ ក៏​សូក​លោក​មន្ត្រី​​កាត់​ក្តី​៥​តម្លឹង​ប្រាក់ ។ ចំណែក​បុរស​ម្នាក់​ទៀត​ថ្វី​បើ​​ដឹង​ថា ហេតុ​ផល​របស់​ខ្លួន​មាន​ប្រៀប​ជាង​គេ តែ​បើ​នៅ​ស្ងៀម​​មុខ​​ជា​ចាញ់​មិន​ខាន

​ស្មោះ​​ត្រង់

​ស្មោះ​​ត្រង់

ថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១២ ម៉ោង ០៩:០៨

បុរស​ម្នាក់​ស្មោះ​​ត្រង់​ជា​មួយ​ប្រពន្ធ​​បំផុត ​មិន​ដែល​ផ្តេស​​ផ្តាស​ជា​មួយ​ស្រី​ផ្សេង​ម្តង​ណា​ឡើយ។ ប៉ុន្តែ​គាត់​អាយុ​ខ្លី​ជាង​ប្រពន្ធ ស្លាប់​មុន​ប្រពន្ធ, ស្លាប់​​ភ្លាម​ក៏​បាន​ឡើង​ឋាន​សួគ៌​ជួប​​ព្រះ​ឥ​ន្ទ ៈ -អ្នក​ឯង​ជា​ប្រុស​មាន​គុណ​ធម៌​ រក្សា​ភក្តី​ភាព​គត់​មត់​ជា​មួយ​​ប្រពន្ធ​របស់​ខ្លួន ។ យើង​ប្រទាន​រថយន្ត​ទំនើប​មួយ​គ្រឿង​គ្រាន់​ជិះ​កំសាន្ត​

​ទើប​តែ​សង្កេត​ឃើញ

​ទើប​តែ​សង្កេត​ឃើញ

ថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១២ ម៉ោង ០៩:១៥

ស្ត្រី​ជា​ប្រពន្ធ​ម្នាក់​ដែល​មួយ​ថ្ងៃ​ៗ​និយាយ​​មិន​ចេះ​ហត់ ពេល​មួយ​កំពុង​និយាយ​​ប៉ោចៗ​ស្រាប់​តែ​​ឃើញ​ប្តី​​ចេះ​តែ​មើល​មុខ​ខ្លួន ព្រម​ទាំង​សើច​ញឹមៗ​ផង ។ ស្ត្រី​​នោះ​នឹក​អៀន​ខ្លួន​ក៏​សួរ ៈ -​ម៉េច​​បង​ឯង​ចេះ​តែ​មើល​មុខ​ខ្ញុំ​អីុចឹង? -ព្រោះ​បង​ទើប​តែ​សង្កេត​ឃើញ​ថា បើ​អូន​បិទ​មាត់​​​នៅ​ស្ងៀម គឺ​​ទម្រង់​មុខ​អូន​ស្អាត​ណាស់, ស្អាត​​ទាល់​តែ​មែន​ទែន ៕

អ្នក​​ណា​ត្រូវ?​​

អ្នក​​ណា​ត្រូវ?​​

ថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១២ ម៉ោង ០៩:១៥

ក្នុង​​សវនា​ការ​កាត់​ក្តី​រឿង​លែង​លះ​មួយ​​លោក​ចៅ​ក្រម​​និយាយ​​ជា​មួយ​ស្ត្រី​ជា​ប្រពន្ធ ៈ -យោង​តាម​ការ​សារ​ភាព​របស់​អ្នក​ស្រី​​ដែល​ថា បាន​នាំ​ប្រុស​ផ្សេង​​មក​ដេក​ក្នុង​ផ្ទះ​មែន គឺ​ពិត​ប្រាកដ​​ណាស់​ថា​អ្នក​ស្រី​មិន​ស្មោះ​ត្រង់ជា​មួយ​ប្តី។ -មិន​មែន​​ទេ​លោក​តុលា​ការ, គឺ​ប្តី​ខ្ញុំ​ទេ ដែល​មិន​ស្មោះត្រង់​​ជា​មួយ​ខ្ញុំ ។

ប្រភេទ​ណា?

ប្រភេទ​ណា?

ថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១២ ម៉ោង ០៩:១៥

ប្រពន្ធ​​និយាយ​ជា​មួយ​ប្តី ៈ -លើ​លោក​នេះ​មាន​ប្តី​ពីរ​ប្រភេទ ។ ប្រភេទ​ទី​មួយ​ផិត​ក្បត់​ប្រពន្ធ​ តែ​មាន​ការ​ស្តាយ​ក្រោយ ។ ឯ​ប្រភេទ​​ទី​ពីរ​ផិត​ក្បត់​ប្រពន្ធ​ តែ​មិន​ចេះ​ភ្ញាក់​រលឹក​​ គ្មាន​ការ​ស្តាយ​ក្រោយ​អ្វី​ទាំង​អស់​ ។ ចុះ​បង​ជា​ប្តី​ប្រភេទ​ណា? -ប្រភេទ​ទី​បី ។ -ម៉េច​មាន​ប្រភេទ​ទី​បី​ទៀត ។ ប្រភេទ​ទី​បី​ជា​ប្រភេទ​យា៉ង​ម៉េច? -ប្រភេទ​ទី​បី​​គឺ​ប្រភេទ​​មិន​ចេះ​ផិត​ក្បត់​ប្រពន្ធ​តែ​មាន​ការ​ស្តាយ​ក្រោយ​ដែល​ខំ​ស្មោះ​​ត្រង់​អត់​ប្រយោជន៍ ៕

​​ម៉ែ​ប្រាប់

​​ម៉ែ​ប្រាប់

ថ្ងៃសុក្រ ទី៧ ខែធ្នូ ឆ្នាំ២០១២ ម៉ោង ០៩:០៧

កូន​​ប្រុស​ច្បង​​នាំ​មិត្ត​ស្រី​មក​ជម្រាប​សួរ​ឪពុក​ម្តាយ​របស់​ខ្លួន ដើម្បី​ឱ្យ​ឪពុក​ម្តាយ​បាន​ស្វែង​យល់​ពី​នាង ។ ពេល​ឪពុក​​កំពុង​សួរ​​​នាំ​​មិត្ត​ស្រី​របស់​កូន​​ប្រុស​ច្បង ​ស្រាប់​តែ​​កូន​ប្រុស​​ពៅ​រត់​ចេញ​ពី​ខាង​ផ្ទះ​បាយ​មក​មើល​មុខ​គាត់​រួច​ចូល​វិញ បន្ទាប់​មក​រត់​ចេញ​មើល​មុខ​គាត់​ទៀត ហាក់​បី​ដូច​ជា​ចង់​និយាយ​អ្វី​មួយ​​ជា​មួយ​គាត់ តែ​​មិន​ហ៊ាន​និយាយ​នៅ​ចំពោះ​មុខ​អ្នក​ក្រៅ ។ ឃើញ​ដូច្នេះ​ឪពុក​សួរ ៈ

បើ​ខ្ញុំ​ចេះ

បើ​ខ្ញុំ​ចេះ

ថ្ងៃអង្គារ ទី៤ ខែធ្នូ ឆ្នាំ២០១២ ម៉ោង ០៩:១២

​រថយន្ត​តូយ៉ូ​តា​មួយ​គ្រឿង​កំពុង​ធ្វើ​ដំណើរ​​តាម​ផ្លូវ​ ស្រាប់​តែ​មាន​រថយន្ត​ហ្វដ​​មួយ​គ្រឿង​​ទៀត​បើក​​ដេញ​តាម​យា៉ង​លឿន ​លុះ​តាម​ទាន់​ទន្ទឹម​គ្នា អ្នក​បើក​រថយន្ត​ហ្វដ​​សីុ​​ផ្លេ​ទីត! ទីត! ព្រម​ទាំង​ស្រែក​សួរ ៈ «នែ, បង​ឯង​ចេះ​​បើក​ឡាន​ទេ?» ។ ​អ្នក​បើក​​រថយន្ត​តូយ៉ូ​តា​នឹក​មួម៉ៅ​ខំ​បង្កើន​​​ល្បឿន​​ទៅ​ឱ្យ​ផុត តែ​ត្រូវ​អ្នក​បើក​បរ​រថយន្ត​ហ្វដ​​បង្កើន​​ល្បឿន​​រថយន្ត​របស់​ខ្លួន​ដែរ, ពេល​រថយន្ត​​ទាំង​ពីរ​

ជីព​ចរ​ឈើ

ជីព​ចរ​ឈើ

ថ្ងៃអាទិត្យ ទី២ ខែធ្នូ ឆ្នាំ២០១២ ម៉ោង ១០:៣៩

យោធិន​ពិការ​ម្នាក់​ទៅ​ពិនិត្យ​​ជំងឺ​ក្នុង​គ្លីនិក​មួយ ។ លោក​វេជ្ជ​បណ្ឌិត​ស្ទាប ក.ដៃ​គាត់​​មួយ​សន្ទុះ រួច​​ងើយ​មុខ​ញញឹម​និយាយ​ប្រាប់​​គាត់ ៖ -ល្អ​ណាស់! ជីព​ចរ​ដើរ​ស្មើ​​ល្អ​មែន​ទែន ។ យោធិន​ពិការ​បើក​ភ្នែក​ធំៗ ៖

ភ្លាត់​ស្នៀត

ភ្លាត់​ស្នៀត

ថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ ម៉ោង ១៣:៤០

បុរស​ម្នាក់​ចូល​ចិត្ត​តាំង​ខ្លួន​ជា​អ្នក​មាន​ ដើម្បី​ឱ្យ​គេ​កោត ។ ថ្ងៃ​មួយ​មាន​ភ្ញៀវ​មក​លេង ។ ​បន្ទាប់​ពី​អញ្ជើញ​​ភ្ញៀវ​ បុរស​នោះ​លួច​ទៅ​ផ្ទះ​នៅ​ជិត​ខាង​ជួល​ក្មេង​ម្នាក់​​ឱ្យ​ដើរ​តួ​ជា​អ្នក​បម្រើ​​របស់​ខ្លួន, ​លុះ​និយាយ​ត្រូវ​ថ្លៃ​គ្នា​​រួច គេ​ក៏​ត្រឡប់​មក​វិញ អង្គុយ​កំដរ​ភ្ញៀវ​ធ្វើ​មិន​ដឹង ។ មួយ​សន្ទុះ​​ក្មេង​ផ្ទះ​ជិត​ខាង​ដើរ​មក​ តែ​វា​ឈរ​ស្ងៀម​ត្រង់​មាត់​ទ្វារ​​របង​អត់​ព្រម​ចូល ។ ​ឃើញ​ដូច្នេះ​​បុរស​នោះ​ធ្វើ​ជា​ងើប​ឈរ​ស្រែក​បន្ទោស ៖

ធ្វើ​ស្អី?​

ធ្វើ​ស្អី?​

ថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១២ ម៉ោង ១០:៥៩

ស្ត្រី​ម្នាក់​​ឡើង​រថយន្ត​តាក់​សីុ​ធ្វើ​ដំណើរ​​ត្រឡប់​ទៅ​ផ្ទះ ប៉ុន្តែ​ពេល​ជិត​ដល់​គោល​ដៅ​​ ស្រាប់​តែ​នឹក​ឃើញ​​ភ្លេច​​កាបូប​លុយ, ឯ​នៅ​​ផ្ទះ​ក៏​អត់​មាន​សល់​លុយ​ទៀត ។ គាត់​និយាយ​​ប្រាប់​អ្នក​បើក​តាក់​សីុ​ឱ្យ​ដឹង​ពីរឿង​នេះ ក្រែង​គេ​យល់​ព្រម​ឱ្យ​ជំពាក់​​សិន ។ ​ប៉ុន្តែ​អ្នក​បើក​តាក់​សីុ​​អត់​មាត់​ក, ឮ​ដូច្នេះ​ស្រាប់​តែ​បត់​រថយន្ត​សំដៅ​ចូល​ព្រៃ​នៅ​ក្បែរ​ផ្លូវ រួច​ទាញ​​កំណាត់​មួយ​ផ្ទាំង​ធំ​ក្រាល​លើ​ស្មៅ ។ ស្ត្រី​

ធ្វើ​ដូច​គ្នា

ធ្វើ​ដូច​គ្នា

ថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១២ ម៉ោង ១០:៣០

បុរស​ម្នាក់​ពេល​កំពុង​ប្រឡែង​ជា​មួយ​​ប្រពន្ធ ស្រាប់​តែ​នឹក​ឃើញ​សួរ ៖ -អូន​សម្លាញ់! ឧបមា​ថា​​សុខៗ​ស្រាប់​តែ​បង​ស្លាប់​ចោល​អូន​ឯង ​តើ​អូន​ឯង​ធ្វើ​ម៉េច​ខ្លះ​ពេល​អត់​ពី​បង​ទៅ? ប្រពន្ធ​គិត​បន្តិច​រួចឆ្លើយ ៖

ពូកែ​ភ្លេច​​

ពូកែ​ភ្លេច​​

ថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ ម៉ោង ០៨:២៦

ប្រពន្ធ​​អាន​អត្ថ​បទ​កាសែត​និយាយ​ពី​ករណី​ពូកែ​ភ្លេច​ឱ្យ​ប្តី​ស្តាប់ អាន​រួច​ជ្រួញ​ចិញ្ចើម​រអ៊ូ ៖ -អត្ថ​បទ​នេះ​និយាយ​មិន​សម​ហេតុ​ផល​សោះ ដែល​ថា មនុស្ស​ស្រី​ឆាប់​ពូកែ​ភ្លេច​ជាង​មនុស្ស​ប្រុស ។ ប្តី​សើច ៖ -​គេ​និយាយ​​សម​ហេតុ​ផល​របស់​គេ, អត្ថ​បទ​មួយ​នេះ​អូន​ឯង​អាន​ឱ្យ​បង​ស្តាប់​​បី​ដង​ហើយ, ចាំ​ទេ?

បណ្តាំ​ឪពុក

បណ្តាំ​ឪពុក

ថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ ម៉ោង ០៨:៤៣

ថ្ងៃ​មួយក្រោយ​ពី​ដឹង​ថា​ខ្លួន​ប្រ​ព្រឹត្ត​ខុស ចំពោះ​គ្រួសារ តាលី​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ជា​បណ្តាំ​ចុង​ក្រោយ​ដល់​ប្រ​ពន្ធ កូន​ និ​ងកូន​ប្រសាដោយមាន​ខ្លឹម​សារ​ថា៖ពី​ខ្ញុំ​ជា​ប្តីៗ...និង​ជាឪពុកៗ....ខ្ញុំសូម​លាៗ...ទាំង​អាល័យៗ...ហើយៗ...ដោយ​ឪពុក​ជា​មនុស្ស​​ឆោត​ល្ងង់​ចាញ់​បោកស្រី។ ពេលនេះ ឪពុក​សូម​លា​អ្នក​ទាំង​អស់​គ្នា​ហើយ​ៗ... សូម​ម៉ែវា​រស់នៅ​ថែ​រក្សា​កូន​ជំនួស​ខ្ញុំ​ផងៗ...។

ថ្ងៃ​មុន​ឃើញ​ប៉ា

ថ្ងៃ​មុន​ឃើញ​ប៉ា

ថ្ងៃចន្ទ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១២ ម៉ោង ០៨:៤៧

​​មីងសម​ និង​ពូសន​មានកូន​ពីរនាក់ ​កូនស្រី​ ​ច្បង​អាយុ​១៦​ឆ្នាំ ​ឈ្មោះរ៉ាស៊ី​ ​ឯកូន​ប្រុស​ពៅ​ អាយុ​ទើប​តែ​៨ឆ្នាំ​​​ឈ្មោះរ៉ាសុង ​​ហើយគេ​ជា​​ក្មេង​​រប៉ិលរប៉ូច​​ខ្លាំងណាស់​​ តែក៏​ជាក្មេង​ឆ្លាត​ណាស់ដែរ​​​ ទើប​ធ្វើ​ឱ្យ​គ្រួសារ​ស្រឡាញ់​ចូលចិត្ត។ ​​ល្ងាចនេះ​មី​ងសម​ឡូឡា​ដោយ​សារ​ខឹង​កូនស្រី ដើរ​លេ​ងជាមួយ​មិត្តភក្ដិ​រហូត​ដល់​ម៉ោង​៩​យប់​​ទើប​មកដល់​ផ្ទះ​​ធ្វើ​ឱ្យ​នាង​រ៉ាស៊ី​ស្ពឹក​មុខ​យ៉ាង​​​ខ្លាំង​ ។ ​ឃើញសភាព​

ស្តាយ​អី

ស្តាយ​អី

ថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១២ ម៉ោង ០៩:៤២

បុរស​បួន​នាក់​ជជែក​គ្នា​រឿង​​អ្នក​ណា​​​ពូ​កែ​​អត់​ធ្មត់​​ជាង​គេ ។ បុរ​សទី​មួយ​​លើក​ហេតុ​​ផល​ ៖ - ផ្ទះ​៣​ជាន់​របស់​ខ្ញុំ​​ទើប​តែ​ក្លាយ​ទៅ​ជា​ចំណី​ភ្លើង​ តែ​ខ្ញុំ​ធម្មតា​អត់​ស្តាយ​អ្វី​ទាំង​អស់ ។ បុរស​ទី​ពីរសើច​ញឹមៗ ៖

កូន​លេង​មួយ​ក្បាច់​

កូន​លេង​មួយ​ក្បាច់​

ថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១២ ម៉ោង ០៩:៥៩

ស្រ្ដី​មេម៉ាយ​ម្នាក់​ឈ្មោះ​ សម្បូរ​ ​រកស៊ី​លក់​ដូរ​​​​បាយ​សម្ល​​មុខ​ផ្ទះ​ ។ ​​ថ្ងៃ​​នេះ​​​ម៉ោង​​ ​៧​កន្លះ​យប់​​​គាត់​រៀប​ចំ​សាតុ​​កៅអី​​​ ចាន​ឆ្នាំង​ចូល​ផ្ទះ ​រួច​​​រៀប​ចំ​បាយ​​ទឹក​ឱ្យ​កូនៗ ​។ ជួន​ពេល​​នោះ​នាង​ សម្បត្តិ​​​ជា​​កូន​ស្រី​ត្រឡប់​​​មក​ពីរៀន​គួវិញ​ល្មម​​​ ​អ្នក​ស្រី​សម្បូរ​ក៏និយាយឡើង​ ៈ​ ​​អើនែ៎! ​​ចុះ​កូន​​ថ្ងៃ​ហ្នឹង​មាន​រឿ​ង​អី​​បាន​ជា​​មើល​ទៅ​ដូច​ជាស​ប្បាយ​​ម្ល៉េះ ?

​អ្នកធ្វើ​ឱ្យ​ខឹងគឺ ...

​អ្នកធ្វើ​ឱ្យ​ខឹងគឺ ...

ថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១២ ម៉ោង ០៩:២៣

ក្នុង​ថ្នាក់​រៀន​អ្នក​គ្រូ​បាន​ដាក់​លំ​ហាត់​​ឱ្យ​សិស្ស​ធ្វើគ្រប់ៗគ្នា​ ​។ ក្រោយពេល​កែ​ហើយ​នៅ​សល់​់​ម៉ោង​ប្រ​ហែល​ជា​១​៥​នាទី​​​ទៀត​ទើប​វាយ​ជួង​​ចេញ​​ទៅ​ផ្ទះ​​​​ អ្នក​គ្រូ​មាន​ប្រសាសន៍​ ៖ ​​​ដោយ​សារ​ពេល​​​វេលា​យើង​នៅសល់​​ខ្លះ​ អ្នក​គ្រូ​សូម​សួរ​ប្អូន​​ៗ​លេង​បន្តិច​បាន​ទេ​ ? ​

រើស​នាងលេខា​

រើស​នាងលេខា​

ថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១២ ម៉ោង ០៩:៣៧

លោក​នាយក​សួរ​​ជំនួយ​ការ ៖ - ប្អូន​រើស​នាង​លេខា​​ឱ្យ​ខ្ញុំ​​បាន​ហើយ​នៅ ? ​- បាទ, បាន​ហើយ ។ នាង​នោះ​មាន​លក្ខណ​សម្បត្តិ​​សក្តិ​សម​តាម​​ការ​ចង់​បាន​​របស់​លោក​នាយក​មួយ​រយ​ភាគ​រយ, អត់​មាន​ប្តី, ធ្វើ​

ដើម្បី​​ឱ្យ​គេ​ស្តាប់​​បង្គាប់

ដើម្បី​​ឱ្យ​គេ​ស្តាប់​​បង្គាប់

ថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១២ ម៉ោង ០៩:៣៥

និស្សិត​​រៀន​ជំនាញ​​​ភាព​យន្ត​​ផ្នែក​ដឹក​នាំ​​រឿង​ពីរ​​នាក់​និយា​យ​គ្នា​ ៖ - ឯង​រៀន​​ផ្នែក​ដឹក​​នាំ​រឿង​ភាព​យន្ត​​, អុី​ចឹង​​​ថ្ងៃ​ក្រោយ​​​ឯង​ចង់​បាន​ប្រពន្ធ​​ប្រកប​របរ​អ្វី? - តួ​សម្តែង​​ភាព​យន្ត​ ។

វិធី​រក​ប្តី​

វិធី​រក​ប្តី​

ថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១២ ម៉ោង ០៩:៣៥

ស្ត្រី​​ជា​ប្រពន្ធ​​ម្នាក់​ និង​ស្ត្រី​​នៅ​ផ្ទះ​​ក្បែរ​គ្នា ទៅ​ប៉ុស្តិ៍​​​ប៉ូលិស​​​ប្តឹង​រឿង​ប្តី​បាត់​ខ្លួន​៣​ថ្ងៃ​ហើយ ។ ស្ត្រី​​ជា​ប្រពន្ធ​​រៀប​រាប់​ភិន​ភាគ​ប្តី​​ឱ្យ​ប៉ូលិស​ស្តាប់ ៖ - ប្តី​ខ្ញុំ​អាយុ​​៣៥​ឆ្នាំ, ភ្នែក​ខ្មៅ សក់​រួញ​អង្គាដី។ ​គាត់​ចូល​ចិត្ត​​ហាត់​ប្រាណ​ធ្វើ​ឱ្យ​រាង​កាយ​មាំ​មួន និង​មាន​ភាព​​សង្ហា​​​ដូច​តួ​កុន, សំឡេង

ជំងឺ​សល់​ស្រា​ខ្វះ​ទឹក

ជំងឺ​សល់​ស្រា​ខ្វះ​ទឹក

ថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១២ ម៉ោង ១៥:៣៤

ចូល​ឆ្នាំ​ថ្មី​បាន​មួយ​ថ្ងៃ បុរស​ម្នាក់​រត់​រក​​វេជ្ជបណ្ឌិត​​ ព្រោះ​ក្នុង​ខ្លួន​ធ្វើ​ទុក្ខ​​ខ្លាំង​ពេក ។ បន្ទាប់​ពី​​​​​​​​​​​​ពិនិត្យ​ម៉ត់​ច​ត់ លោក​វេជ្ជ​បណ្ឌិត​​ហុច​ថ្នាំ​គ្រាប់​៣​ដប​ ពណ៌​ខុស​គ្នាៗ ​ព្រម​ទាំង​​ផ្តាំ ៖