បរិយាយថ្ងៃនេះ
កម្ពុជាគឺជាឋានសួគ៌នៃសិទ្ធិសេរីភាព

កម្ពុជាគឺជាឋានសួគ៌នៃសិទ្ធិសេរីភាព

ថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០១០ ម៉ោង ០៨:៤៩

បន្ទាប់​ពី​បាន​រួច​ផុត​​ជីវិត​​ពី​​​ការ​កាប់​សំលាប់​នៃ​បន​ប្រល័យ​ពូជ​ សាសន៍​ប៉ុល ពត ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ មក​ កម្ពុជា​​បាន​ប្រែ​មុខ​មាត់​ថ្មី​ដោយ​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​ រដ្ឋា​ភិបាល​ក្នុង​ការ​ស្តារ​​​ កសាង និង​អភិ​វឌ្ឍន៍​ ប្រទេស​ពី​បាត​ដៃ​ទទេ រហូត​ធានា​បាន​​នូវ​ស្ថិរ​ភាព​នយោ​បាយ សន្តិ​សុខ និង​ការ​អភិ​វឌ្ឍ​​រីក​ចំរើន​ស្ទើរ​គ្រប់​វិស័យ ។ ទាំង​នេះ​ គឺ​ជា​សក្ខី​ភាព​ប្រវត្តិ​សាស្ត្រ​ដែល​ខ្មែរ​គ្រប់​រូប​មិន​អាច​បំភ្លេច​​ បាន​នូវ​សាម​គ្គី​ភាព​រវាង​ខ្មែរ​និង​ខ្មែរ ជា​ពិសេស​ឥស្សរ​ជន​​សំខាន់ៗ

ទឹក​ភ្នែក​ព្រហ្ម​វិហារ​ធម៌

ទឹក​ភ្នែក​ព្រហ្ម​វិហារ​ធម៌

ថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១០ ម៉ោង ១៧:៤៥

ទឹក​ភ្នែក​មិន​បាន​បង្ហូរ​ចុះ​តាម​រយៈ​សាច់​​រឿង​កំសត់​ណា​មួយ​ទេ តែ​ជា​ការ​ហូរ​ចេញ​​ពី​ក្រអៅ​បេះដូង​ពិតៗ​នៅ​ចំពោះ​មុខ​ទឹក​ភ្នែក​ដែល​ជន​ រួម​ជាតិ ទាំង​​ប្រុស ទាំង​ស្រី ដែល​ត្រូវ​ស្លាប់​គរ​លើ​គ្នា​យ៉ាង​អាណោច​​អាធ័ម​ជា​ទី​បំផុត ។ សម្តេច​តេជោ ហ៊ុន សែន បាន​សោក​សង្រេង​រួម​ជា​មួយ​​លោក​ជំទាវ​ជា​ភរិយា ព្រោះ​តែ​ការ​អាណិត​អាសូរ​ខ្លោច​ចិត្ត​ជា​ពន់​ពេក​ក្នុង​មហា​សោក​នាដ​កម្ម​ ដែល​​ស្មាន​មិន​ដល់​ តែ​ក្នុង​មួយ​ប៉ព្រិច​ភ្នែក​សោះ ជីវិត​រាប់​រយ​នាក់​ត្រូវ​ស្លាប់ និង​រាប់​រយ​នាក់​ទៀត​រង​​របួស និង​មាន​អ្នក​ខ្លះ​ត្រូវ​ប្រឈម​នឹង​ពិការ​ភាព​នា​អនាគត

សូម​ពិចារណា​ការ​ដាក់​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ព្រះ​មុនី​រ៉េ​ត​សា​ទ្បើ​ង​វិញ

សូម​ពិចារណា​ការ​ដាក់​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ព្រះ​មុនី​រ៉េ​ត​សា​ទ្បើ​ង​វិញ

ថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០១០ ម៉ោង ០៨:៤៩

រាជធានី​ភ្នំពេញ ៖ ក្រោយ​ថ្ងៃ​រំដោះ​៧ មក​រា ១៩៧៩ ពី​របប​គ្រប់គ្រង​កម្ពុជា​ប្រជាធិ​ប​តេ​យ្យ (​របប​ខ្មែរក្រហម​) រាជធានី​ភ្នំពេញមានការ​កែប្រែ​មុខមាត់​ជា​បណ្ដើរ​ៗ ដោយ​ឆ្លងកាត់​របប​គ្រប់គ្រង​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា ការ​កសាង​ប្រទេស​ក៏​ដូច​ជា​ការ​កសាងរាជធានី​ភ្នំពេញ​ពី​បាតដៃ​ទទេ យើង​ខ្វះ​សព្វខ្វះ​គ្រប់ ទាំង​ធនធានមនុស្ស ទាំង​ឧបករណ៍សំភារ ។ ពេល​នោះ​យើង​ប្រកាន់​យក​របបសេដ្ឋកិច្ច​ផែនការ ការ​កសាង និង​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ

ប្រាសាទខ្មែរ​នៅ​លើ​ដី​ខ្មែរ គំនិត​ស្រមើស្រមៃ​លើ​បញ្ហា​ប្រាសាទព្រះវិហារ​របស់​អ្នកប្រវត្តិសាស្ត្រ​សៀម

ប្រាសាទខ្មែរ​នៅ​លើ​ដី​ខ្មែរ គំនិត​ស្រមើស្រមៃ​លើ​បញ្ហា​ប្រាសាទព្រះវិហារ​របស់​អ្នកប្រវត្តិសាស្ត្រ​សៀម

ថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០១១ ម៉ោង ០៩:៥៤

នា​ពេល​ថ្មី​ៗ​នេះ​មានការ​លើក​ឡើង​ដោយ​ខុសឆ្គង​ចំពោះ​បញ្ហា​ប្រាសាទព្រះវិហារ​ខ្មែរ ដោយកាសែត The Nation(Charnvit Kas etsiri) របស់​ថៃ​ដែល​ចេញផ្សាយ​ថ្ងៃ​ទី២១ ខែ មក​រា ឆ្នាំ២០១១ ដោយ​ដកស្រង់​សំដី​របស់​​លោកឆាន​វីត កា​សេត​ស៊ី​រិ អ្នកប្រវត្ដិសាស្ដ្រ​ថៃ ក្នុង​អ្វី​ដែល​លោកលើក​ឡើង​ថា «​បេតិកភណ្ឌ​ពិភពលោក​ធម្មជាតិ និង​វប្បធម៌​ចម្រុះ​តាម​ទន្លេ មេគង្គនិង​ដងរែក ​ជា​គំរូ​មួយ​ដើម្បី​បញ្ចប់ ជម្លោះ​»។​ ​លោកឆាន​វីត បាន​លើក​ឡើង​នូវ

...កាប់​គល់​លាស់​ត្រួយ... បន្ទាប់ពីបទបញ្ជាធ្វើបាន១ប្រាវ ភ្លេចវិធានការភ្លៀងរលឹម

...កាប់​គល់​លាស់​ត្រួយ... បន្ទាប់ពីបទបញ្ជាធ្វើបាន១ប្រាវ ភ្លេចវិធានការភ្លៀងរលឹម

ថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០១១ ម៉ោង ០៩:៥៦

សភា​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​យើង​​បាន​អនុម័ត​​ច្បាប់​​ដ៏​ល្អ​ផូរផង់​ជាច្រើន ​ប៉ុន្តែ​​ច្បាប់​​ទាំងនេះ​ហាក់ដូចជានៅ​លើ​តែ​ក្រដាស​​​គ្មាន​​ន័យ​​ ព្រោះច្បាប់​​ខ្លះ​នោះ​ពុំ​ត្រូវ​​បាន​យកមក​​ប្រើ​ប្រាស់​​សំរាប់​ដាក់​ទោស​ទណ្ឌ​​ដល់ការ​ប្រព្រឹត្ត​​​ល្មើស​​ដូច​ជា​ការ​​​ឃុបឃិត​​រវាង​មន្ត្រី​​​ទុច្ចរិត ​ជាមួយ​ឈ្មួញ​​​​​ខិល​ខូចក្នុង​អាជីវកម្ម​ឈើខុស​ច្បាប់ សត្វព្រៃ​​បទល្មើស​​នេសាទ​​ ​ការនាំ​ចូល​ទំនិញ​​​ខូចគុណភាព​ ការគេច​ពន្ធ និង​ការដឹក​​ទំនិញ​​លើ​ស​ចំណុះ​​ដែល​ធ្វើ​​​​ឱ្យ​​ខូច​ផ្លូវ​​ បាក់ស្ពាន​​​ជា

អាប់​ភី​ស៊ី​ត​គឺជា​ឆ្មា​ចូល​ត្រឡោក

អាប់​ភី​ស៊ី​ត​គឺជា​ឆ្មា​ចូល​ត្រឡោក

ថ្ងៃចន្ទ ទី៩ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៧:១៤

ទស្សនៈ​វិភាគ ៖ នាយក​រដ្ឋមន្ដ្រី​សៀម អាប់​ភី​ស៊ី​ត វេចា​ជីវ៉ា ពេល​នេះ​ឫក​ដូច​ឆ្មា​ចូល​ត្រឡោក ។ ឆ្មា​វា​ចូល ត្រឡោក​មិន​រួច ប៉ុន្ដែ​ក៏​មិន​ព្រម​ដក​ក្បាល​ចេញ ​ព្រោះ​ខ្មាស​គេ ម្ល៉ោះហើយ​ចេះ​តែ​រុល​ក្បាល​ចូលត្រឡោក​ ដើម្បី​កុំឱ្យ​គេ​ឃើញ​មុខ​សុទ្ធតែ​ផេះ ដែល​ប្រឡាក់​ពេល​ចូល​លួច​ស៊ី​ត្រីអាំង ។ ការ​យល់សប្ដិ​ទាំង​ថ្ងៃ ក្នុង​ការ​លើក​ឡើង​ដដែល​ៗ ​របស់ ​អាប់​ភី​ស៊ី​ត ពី​ការ​ទាមទារ​ក្នុង​ការចូលរួម​ជាមួយ​ប្រទេស​កម្ពុជា ឱ្យ​ចុះបញ្ជី​រួម​ប្រាសាទព្រះវិហារ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ជា​ការ​ស្រមៃ​ដែល​មិន​អាច​ក្លាយជា​ការ​ពិត

មិន​មែន​​ជាសង្គ្រាម​​តែ​ប៉ុណ្ណោះ​ទេ​តែ​​ជា​សង្គ្រាម​បំផ្លាញ​​ប្រា​សាទ​ព្រះវិហារ

មិន​មែន​​ជាសង្គ្រាម​​តែ​ប៉ុណ្ណោះ​ទេ​តែ​​ជា​សង្គ្រាម​បំផ្លាញ​​ប្រា​សាទ​ព្រះវិហារ

ថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១១ ម៉ោង ០៧:០៨

មួ​យស​ប្ដា​ហ៍​បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ធ្ងន់ធ្ងរ​ផ្ទុះ​ឡើង​ក្នុង​រយៈពេល​៤​ថ្ងៃពី​ថ្ងៃ​ទី៤ ដល់ ថ្ងៃ​ទី​៧ កុម្ភៈ ឆ្នាំ២០១១ រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ ដែល​អាប់​ភី​ស៊ី​ត ​វេចា​ជីវ៉ា ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ ជា​អ្នក​មេគំនិតបាន​បញ្ជាឱ្យ​មានការ​ធ្វើ​សមយុទ្ធ​យោធា​មួយ​នៅ​ព្រំដែន​ក្បែរ​ប្រាសាទព្រះវិហារ​ ។ រយៈពេល​ពីរ​បីថ្ងៃ​ក្រោយមក អាប់​ភី​ស៊ី​តបាន​ទាមទារ​ឱ្យ​កម្ពុជា​ដក​​ទង់ជាតិ​ចេញពី​វត្ដ​កែវ​សិក្ខា​គី​រី​ស្វា​រៈ និង​រើ​វត្ដ​ចេញ​ ។ វា​ច្បាស់​ណាស់​ថា អាប់​ភី​ស៊ី​ត

ទស្សនៈពលរដ្ឋខ្មែរមួយរូប ជុំវិញការឈ្លានពានរបស់សៀម មកលើអធិបតេយ្យភាពកម្ពុជា

ទស្សនៈពលរដ្ឋខ្មែរមួយរូប ជុំវិញការឈ្លានពានរបស់សៀម មកលើអធិបតេយ្យភាពកម្ពុជា

ថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០១០ ម៉ោង ០៩:៥០

រាជធានី​ភ្នំពេញ ៖ កាល​ពី​ដើម​សប្តាហ៍​នេះ ទីចាត់​ការ​កោះ​សន្តិ​ភាព​បាន​ទទួល​លិខិត​មួយ​​ច្បាប់​​ពី​មិត្ត​អ្នក​អាន​ របស់​ខ្លួន ។ លិខិត​នេះ​មាន​ចំណង​ជើង​ថា "គំនិត​គួរ​ពិចារណា" ដូច្នេះ​បញ្ហា​ជាតិ​និយម​របស់​ពល​រដ្ឋ​ខ្មែរ​មួយ​រូប​នេះ​ស័ក្តិសម​ណាស់​ ក្នុង​ការ​បញ្ចេញ​មតិ​ក្នុង​មនសិការ​ជាតិ ។ ខាង​ក្រោម​នេះ​គឺ​ជា​ខ្លឹម​សារ​លិខិត​របស់​អ្នក​អាន​របស់​យើង​ដោយ​មិន​ចាំ​ បាច់​ធ្វើ​អត្ថា​ធិប្បាយ​បន្ថែម​ឡើយ

ជីវិត​អភ័ព្វ​មុខ​ដូច​នាយ​ច​យ​អត់​ទឹក​ត្រឹមតែ​១​ម៉ោង​ប្រកាច់​ភ្លាម

ជីវិត​អភ័ព្វ​មុខ​ដូច​នាយ​ច​យ​អត់​ទឹក​ត្រឹមតែ​១​ម៉ោង​ប្រកាច់​ភ្លាម

ថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០១០ ម៉ោង ១៦:៥៥

ខេត្ដកំពង់ឆ្នាំង ៖ ស្ថិត​ក្នុង​ទឹកមុខ​ស្លេកស្លាំង សក់​ក្បាល​ស្ដើង ស្បែក​ស្ងួត បញ្ជាក់​ថា ជា​មនុស្ស​ពុំ​សូវ​មាន​សុខភាព​ល្អ ឯមុខ​មាត់ដូច​ទៅ​នឹង​អ្នក​កំប្លែង​ម្នាក់ គឺ​នាយ “​ច​យ​” ប៉ុន្ដែ​យុវជន​ម្នាក់​នេះ គឺ​ចម្លែក​អត់​ទឹក​មិនបាន​បើ​ខ្វះ​ទឹក​ត្រឹមតែ​១​ម៉ោងច្បាស់​ជា​ ត្រូវប្រកាច់​មិន​ខាន ។

តើ​​ពេល​ណា​ទៅ​ប្រាសាទ​ព្រះ​វិ​​ហារ​ខែ្ម​រ​ ​​ទ​ទួ​ល​កិ​​ច្ច​ការពារ ​និ​ងអភិ​​រក្ស

តើ​​ពេល​ណា​ទៅ​ប្រាសាទ​ព្រះ​វិ​​ហារ​ខែ្ម​រ​ ​​ទ​ទួ​ល​កិ​​ច្ច​ការពារ ​និ​ងអភិ​​រក្ស

ថ្ងៃអង្គារ ទី៨ ខែកុម្ភៈ ឆ្នាំ២០១១ ម៉ោង ០៩:១០

វា​ជា​ការ​គួរ​ឱ្យ​រន្ធត់​ចិត្ដ​ណាស់​នៅ​ពេល ដែល​ប្រាសាទព្រះវិហារ​ខែ្ម​រ​ត្រូវ​បាន​ទទួល​រង​ការ​បាញ់​បំផ្លាញ​ពីសំណាក់​កងទ័ព​សៀម​យ៉ាងដំណំ​ក្នុង​រយៈពេល​បី​ថ្ងៃ​ជាប់​គ្នា​គី​ពី​ថ្ងៃ​ទី​០៤ ថ្ងៃ​ទី​០៥ និង​ថ្ងៃ​០៦ ខែកុម្ភ ឆ្នាំ​២០១១​។គួរ​រំលឹក​ថា មួយ​ឆ្នាំ​បន្ទាប់​ពី​ប្រាសាទព្រះវិហារ​ខែ្មរ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូ​ណេ​ស្កូ នាទី​ក្រុង​កេ​បិ​ច​ប្រទេស​កា​ណា​ដា គឺ​នៅ​ថ្ងៃ​ទី ០៣ ខែមេសា ឆ្នាំ​២០០៩ កងទ័ព​សៀម​បាន​បាញ់​បំផ្លាញ​ប្រាសាទ

អាចារ្យ​មេអណ្ដើក​អត់​សីល

អាចារ្យ​មេអណ្ដើក​អត់​សីល

ថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០១០ ម៉ោង ១៣:៣៨

មិនមែន​ជា​រឿង​ចំឡែក​ណាស់ណា​នោះទេ បើ​គ្រាន់តែ​ឃើញ​សត្វ​ឆ្មា​ស៊ី​បាយ​ចាន​តែមួយ​ជាមួយ​សត្វ​ឆ្កែ​នោះ ជូន​កាល​ក៏​វា​អាច​ដែរ ពិត​ទេ ? ហើយ​ក៏​គ្មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល និងចំឡែក​ពេក​នោះ​ដែរ ដែល​គេ​អាច​ភ្ជាប់​ចំណង មេត្រីភាព​ជា​គូ​ស្វាមីភរិយា​នឹង​គ្នា ដោយនិយាយ​ភាសា​ផ្សេង​គ្នា ឬ​កាន់សាសនា​ផ្សេង​ៗគ្នា​នោះ ។ អ្វី​ដែល​ចំឡែក​នោះ​គឺថា មាន​គណបក្ស​បរាជ័យ​មួយ​និង​ក្ដឹប​គណបក្ស​ដែល​ទើប នឹង​ញាស់​មួយទៀត បាន​ចែចង់​ប្រឡោម​ស្នេហ៍

ការ​វិភាគ​​ពី​បទ​ឈប់​បាញ់​គ្នាដែល​នឹង​ត្រូវ​អនុវត្ត

ការ​វិភាគ​​ពី​បទ​ឈប់​បាញ់​គ្នាដែល​នឹង​ត្រូវ​អនុវត្ត

ថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១១ ម៉ោង ០៨:៣៨

រាជធានីភ្នំពេញ ៖ បទ​វិភាគ​មួយ​របស់​ទី​ប្រឹក្សា​​ជាន់ខ្ពស់​ និង​ជាសមា​ជិក​នៃ​គណៈ​កម្មាធិ​ការ​សិក្សា​សាកល​វិទ្យា​ល័យ​បញ្ញា​សាស្ត្រ​ លោក​សាស្ត្រា​ចារ្យ ប៉ែន ងឿន បាន​ប្រមើល​មើល​ពី​យន្ត​ការ​ដែល​ល្អ​បំផុត​របស់​អាស៊ាន​ដើម្បី​ធានា​ឱ្យ​មាន​បទ​ឈប់​​បាញ់​គ្នា​​​ដែល​នឹងត្រូវ​អនុ​វត្ត។​ លោក​បាន​​ផ្តល់​ការ​កត់​សំគាល់​ថា ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​១៤ ខែកុម្ភៈ នាពេលយប់ កង​ទ័ព​ថៃ​បាន​​ធ្វើ​សកម្ម​ភាពយោធា​មិនប្រក្រតីនានា ដោយ​​បោក​គ្រាប់បែកដៃ​ បាញ់បេ៤០ RPG

ល្បិច​ស្វា​លេង​ប៉ាហ៊ី រឿង​លោក​ថាក់ស៊ីន មិន​មែន​ជា​ដើម​ចម​នៃ​ទំនាស់​រវាង​កម្ពុជា-ថៃ​ទេ

ល្បិច​ស្វា​លេង​ប៉ាហ៊ី រឿង​លោក​ថាក់ស៊ីន មិន​មែន​ជា​ដើម​ចម​នៃ​ទំនាស់​រវាង​កម្ពុជា-ថៃ​ទេ

ថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០១០ ម៉ោង ០៨:៥៧

កម្ពុជា​ពិតជា​ដឹង​យ៉ាង​ច្បាស់​ថា ការ​ទទូច​ចង់​បាន​យន្ត​ការ​ទ្វេ​ភាគី ​ក្នុង​រឿង​ជំលោះ​ព្រំដែន​កម្ពុជា​-ថៃ​ របស់​ក្រុង​បាកកនោះ គឺគ្រាន់តែ​ជា​ឡប់​ឡែ​ក្នុង​ការ​បិទបាំង​នូវ​ភាព​កម្សោយ​ផ្នែក​នយោ​បាយ​ ​និង​ការទូត​របស់អាប់​ភីស៊ីត និង​កាស៊ីត រួមទាំង​​ក្រុមខ្លួន​តែ​ប៉ុណ្ណោះ ​ព្រោះ​ថា ពួក​គេ​បាន​ឆ្លៀត​​យក​បញ្ហា​ទំនាស់​ព្រំដែន​កម្ពុជា-​ថៃ​ មកធ្វើ​ជា​ល្បែង​នយោ​បាយ ក្នុង​ការ​ដុត​កំដៅ​ចលនា​ជាតិ​និយម បញ្ឆេះ​បញ្ហាជ្រុល​និយម​ជា​មួយ​ប្រទេស​ជិត​ខាង​ ដូចជា​កម្ពុជា

មាស​ទឹក​១០​គឺ​កម្ពុជា

មាស​ទឹក​១០​គឺ​កម្ពុជា

ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១០ ម៉ោង ០៩:១៨

៖ ទីបំផុត អ្វី​ដែល​វា​នឹង​អាច​កើតឡើង​ក៏​នឹង​កើតឡើង​ដោយ​ចៀស​មិន​ផុត ដូច​ជា​ការ​លើកទ័ព​របស់​សៀម​ចូល​ឈ្លា​ន ក្នុង​តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ​របស់​ខ្មែរ​កាលពី​ជាង​១​ឆ្នាំ​កន្លង​ មកនេះ គឺ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​ប្រាសាទ ព្រះ​វិហារ​របស់​ខ្មែរ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ ក្រុង​កេ​បិ​ច ប្រទេស​កា​ណា​ដា​។ ចេតនា​ឈ្លានពាន​បាន បង្ហាញ​យ៉ាង​ច្បាស់ ដោយសារ​តែ​សៀម​បាន​ប្រកាន់​យក​ផែនទី​ដែល​គូស​ជា​ឯកតោភាគី ហើយ

យុត្ដិធម៌​គឺជា​សមធម៌ មិនមែន​ជា​ការ​សងសឹក

យុត្ដិធម៌​គឺជា​សមធម៌ មិនមែន​ជា​ការ​សងសឹក

ថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ០៩:១៨

នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ យើង​ទាំងអស់​គ្នា​នឹង​បានដឹង​ពី​ការ​ប្រកាស​សាលក្រម​កាត់ទោស​កាំ​ង ហ្គេ​ច​អ៊ា​វ ហៅ​ឌុ​ច អតីតប្រធាន​មន្ទី​សន្ដិសុខ ស​-២១ ក្នុង​រយៈពេល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ក្លាយជា​ព្រឹត្ដិការណ៍​ប្រវត្ដិសាស្ដ្រ​មួយ សំរាប់​ជន​រង​គ្រោះ សំរាប់​ប្រជាជន​កម្ពុជា សំរាប់​មនុស្សជាតិ​ទាំងមូល ដែល​បាន​រង​គ្រោះ​ដោយ​បទឧក្រិដ្ឋ​រវាង​ឆ្នាំ១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ។ ឌុ​ច​ត្រូវ​បាន​ចោទ​ពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​ក្រោម​ ច្បាប់ព្រហ្មទណ្ឌអន្ដរជាតិ

ខ្មែររស់ដោយសារគុណថ្ងៃ៧មករា

ខ្មែររស់ដោយសារគុណថ្ងៃ៧មករា

ថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០១០ ម៉ោង ០៩:៤២

៣២​ឆ្នាំ ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩ ប្រទេស​កម្ពុជា​បាន​ប្រែ​មុខ​មាត់​យ៉ាង​ស្រស់​បំព្រង​​ពី​សង្គ្រាម​វិនាស​កម្ម​កាប់​សម្លាប់ បង្ហូរ​ឈាម​ដោយ​បន​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត មក​ការ​រស់​ឡើង​វិញ​នូវ​ជីវិត​ទី២​ដ៏​មាន​តំលៃ។ រដ្ឋា​ភិបាល​ក្រោម​ការ​ដឹក​នាំ​ដោយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​ខិតខំ​ស្តារ និង​អភិ​វឌ្ឍ​ប្រទេស​ពី​បាត​ដៃ​ទទេ រហូត​មាន​នូវ​អ្វី​ៗ​គ្រប់​យ៉ាង​រួម​ទាំង​ដំណើរ​ការ​ប្រជា​ធិប​តេយ្យ ការ​រីក​ចំរើន​នៃ​សេដ្ឋ​កិច្ច​ជាតិ ការ​គោរព​សិទ្ធិ​មនុស្ស

វិភាគ​ការ​វិវាទ​នៅ​តំបន់​ប្រាសាទព្រះវិហារ​ខ្មែរ

វិភាគ​ការ​វិវាទ​នៅ​តំបន់​ប្រាសាទព្រះវិហារ​ខ្មែរ

ថ្ងៃអង្គារ ទី៩ ខែមីនា ឆ្នាំ២០១០ ម៉ោង ១០:០៧

ប្រាសាទព្រះវិហារ​ជា​កេរ​មរតកនិង​ជា​សម្បត្ដិ​វប្បធម៌​ដ៏​មាន​តំលៃ​របស់​ ខ្មែរ និង​ជាសម្បត្ដិ​បេតិកភណ្ឌ​របស់​ពិភពលោក ។ ប្រាសាទព្រះវិហារ​ចាប់ផ្ដើម​សាងសង់​ពី​សតវត្សទី​១១​រួចរាល់​ជា​ស្ថា​រ​ពនៅ​ ដើម​សតវត្ស​ទី​១២ស្ថិត​នៅ​លើ​កំពូលភ្នំ​ដងរែក​នា​ភាគ​ពាយ័ព្យ​នៃប្រទេស​ កម្ពុជា​សព្វថ្ងៃ ។ ការ​សាង​សាង់​ប្រាសាទ​នេះគឺ​ដើម្បី​គោរព​ថ្វាយ​ដល់​ព្រះ​អាទិទេពនិង​ជា​ការ​ បង្ហាញ​ពី​ម​ហិ​ទ្ធិ​ឫទ្ធ​អំណាចនិង​ភាព​រុងរឿង​នៃ​ចក្រភព​ខ្មែរ​នា​សម័យ​នោះ

នរណា​បង្ក​ហេតុ?

នរណា​បង្ក​ហេតុ?

ថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០១១ ម៉ោង ១៥:៣៤

យើង​នៅ​ចង​ចាំ​បាន​ថា ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​មមា​ញឹក​នឹង​ការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​សភា​តំណាង​រាស្ត្រ​អាណត្តិ​ទី​៤ នា​ខែ​កក្កដា ឆ្នាំ​២០០៨ ដែល​ជា​ពេល​វេលា​មាស​សំរាប់​គណ​បក្ស​នយោ​បាយ​នីមួយ​ៗ​នៅ​កម្ពុជា ក្នុង​ការ​ប្រកួត​ប្រជែង​ដើម្បី​ដណ្តើម​សិទ្ធិ​ដឹក​នាំ​ប្រទេស​នោះ ស្រាប់​តែ​យើង​ឮថា ​ពួក​ចោរ​ឈ្លាន​ពាន​សៀម​បាន​លើក​ទ័ព​មក​ទន្ទ្រាន​កាន់​កាប់​ទឹក​ដី​របស់​កម្ពុជា​យើង​មួយ​ចំនួន​នៅ​តាម​បណ្តោយ​ព្រំ​ដែន​នៃ​តំបន់​ប្រាសាទ​ព្រះ​វិហារ​នា​ថ្ងៃ

ដល់​ពេល​ឈប់យ​កប្រាសា​ទ​ខ្មែរ​ធ្វើ​ជា​ចំណាប់​ខ្មាំង

ដល់​ពេល​ឈប់យ​កប្រាសា​ទ​ខ្មែរ​ធ្វើ​ជា​ចំណាប់​ខ្មាំង

ថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ០៩:១២

លើក​ណា​ក៏​ដោយ​ឱ្យ​តែ​ទាក់ទង​ដល់​បញ្ហា​ប្រាសាទព្រះវិហារ អ្នកនយោបាយ Machiavel និយម និង​ជាតិនិយម​ចង្អៀត ចង្អល់​នៃ​នយោបាយ​ប្រកាន់​ស្ដាំ​បំផុត​របស់​ថៃ តែងតែ​ទូងស្គរ​ប្រ​កូក​ប្រកាស​រក​ការ​គាំទ្រ​ពី​ពួក​ជាតិនិយម​ជ្រុល ដែល គេ​បាន​ចាត់​ទុក​ថា​ជា​ឧបករណ៍​ដ៏​ស័ក្ដិសិទ្ធិ​ក្នុង​ការ​គាស់​រំលើង​ គូប្រឆាំង​របស់​ពួក​គេ ។ មានការ​កត់​សំគាល់ថា នៅ​ពេល​ណា​មាន​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​នៅ​បាងកក ពួក​គេ​តែងតែ​ចាត់​បញ្ជូន Veera Sumkwangkit ដែល​ជា មនុស្ស​ប្រភេទ​ស្រមើស្រមៃ​វង្វេងវង្វាន់​បែប Don Quichotte ក្នុង​រឿងនិទាន​ដ៏

លោក​តា​និវត្តជន​កំសត់ សុំលាត​ត្រដាង​ពី​ទុក្ខ​លំបាក និង​សួរ​រក​ប្រាក់​ឧបត្ថម្ភ២០%

លោក​តា​និវត្តជន​កំសត់ សុំលាត​ត្រដាង​ពី​ទុក្ខ​លំបាក និង​សួរ​រក​ប្រាក់​ឧបត្ថម្ភ២០%

ថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០១១ ម៉ោង ០៩:១៥

រាជធានីភ្នំពេញ ៖ កោះ​សន្តិ​ភាព​បាន​ទទួល​លិខិត​​១​ច្បាប់​ពី​​និវត្ត​ជន​មួយ​រូប​ដែល​គាត់​បាន​ដាក់​ចំណង​ជើង​ថា «និវត្ត​​ជន​មាន​ចម្ងល់» ។ ​​ដោយ​មិន​ធ្វើ​ការ​បរិយាយ​​​បន្ថែម ​យើង​​ខ្ញុំ​សូម​​ចំលង​តាម​ច្បាប់ដើម​ទាំង​ស្រុង​​​នៃ​លិខិត​នេះ ​ដើម្បី​ឱ្យ​ស្ថាប័ន​ជំនាញ​​​ពាក់​ព័ន្ធ​បង្កើន​ស្មារតី​យក​ចិត្ត​ទុក​ដាក់ និង​កែ​លំអ​​រាល់​អ្វី​ដែល​​ត្រូវ​បាន​លាត​ត្រដាង​ខាង​ក្រោម​នេះ ៖ និវត្ត​​ជន​មាន​ចម្ងល់ ៖ និវត្ត​ជន​កំសត់​ម្នាក់សំណូម​ពរ ៖

គ្មាន​ជីវិត​គ្មាន​អ្វី​ៗ​ទាំងអស់

គ្មាន​ជីវិត​គ្មាន​អ្វី​ៗ​ទាំងអស់

ថ្ងៃអាទិត្យ ទី៩ ខែមករា ឆ្នាំ២០១១ ម៉ោង ០៨:៣៥

រយៈពេល​៣២​ឆ្នាំ​មកនេះ បន្ទាប់​ពី​ជ័យ​ជំនះ​៧​មក​រា ប្រជាជន​កម្ពុជា​បាន​ប្រឹងប្រែង ក្រោកឈរ​ឡើង​វិញ និង​ធ្វើ​ដំណើរ​ទៅ​មុខ លើ​មាគ៌ា​មួយ​ដ៏​ត្រឹមត្រូវ ហើយ​បាន​បង្កើត​ឡើង​ប្រវត្ដិសាស្ដ្រ​ប្រកបដោយ​មោទនភាព ក្នុង​បុព្វហេតុ​ស្ដារ កសាង និង​ការ ពារ​មាតុភូមិ​។ ជាមួយ​គ្នា​នេះ យើង​ទាំងអស់​គ្នា​នៅ​តែ​ចង​ចាំ​ជា​និច្ច​នូវ​ដំណាក់កាល​ដ៏​ខ្មៅ​ងងឹត​បំផុត ពុំ​ធ្លាប់​មាន​ក្នុង​ប្រវត្ដិសាស្ដ្រ​របស់​កម្ពុជា គឺ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក ប៉ុ​ល ពត ដែល​បាន​អនុវត្ដ

តុលា​ការ​អន្តរ​ជាតិ​​បាន​ទទួល​យក​ផែន​ទី​ក្នុង​ឧប​សម្ព័ន្ធ​ទី​១ ជា​បន្ទាត់​​ព្រំ​ដែន​​ ​គំនិត​​បែប​​ស្រមើ​ស្រមៃ​លើ​បញ្ហា​ប្រាសាទ​ព្រះ​វិហារ​ខ្មែរ​របស់​ពួក​ជ្រុល​និយម​សៀម

តុលា​ការ​អន្តរ​ជាតិ​​បាន​ទទួល​យក​ផែន​ទី​ក្នុង​ឧប​សម្ព័ន្ធ​ទី​១ ជា​បន្ទាត់​​ព្រំ​ដែន​​ ​គំនិត​​បែប​​ស្រមើ​ស្រមៃ​លើ​បញ្ហា​ប្រាសាទ​ព្រះ​វិហារ​ខ្មែរ​របស់​ពួក​ជ្រុល​និយម​សៀម

ថ្ងៃសៅរ៏ ទី៥ ខែកុម្ភៈ ឆ្នាំ២០១១ ម៉ោង ០៨:០៨

នា​ពេ​លថ្មី​ៗ​នេះ​មាន​ការ​លើក​ឡើង​​ដោយ​ខុស​ឆ្គង​ចំពោះ​បញ្ហា​​ប្រាសាទ​ព្រះ​វិហារ​ខ្មែរ​របស់​លោក​ឆាន​វីត កា​សេត​ស៊ី​រិ អ្នកប្រវត្ដិសាស្ដ្រ​ថៃ​ក្នុង​អ្វី​ដែល​បាន​​លើក​ឡើង​ថា «បេតិកភណ្ឌ​ពិភព​លោក​ធម្មជាតិ និង​វប្បធម៌​ចម្រុះ​តាម​ទន្លេមេគង្គ និង​ដងរែក​ ជា​គំរូ​មួយ​ដើម្បី​បញ្ចប់​ជម្លោះ​»។ ហើយ​​លោក​ឆាន​វីត បាន​លើក​ឡើង​នូវ​គំរូ​មួយ​នៃ​​ឧទ្យាន​ទឹកធ្លាក់ IguaZu តាំង​ស្ថិត​នៅ​លើ​ព្រំ ដែន​នៃ​ប្រទេស​អា​ហ្ស​ង់​ទី​ន និង​ប្រេ​ស៊ីល ដែល​គណៈ​ក​ម្មា​ធិ​ការ

ការ​សារ​ភាព​ថា​បាន​ធ្វើ​អំពើ​បាប

ការ​សារ​ភាព​ថា​បាន​ធ្វើ​អំពើ​បាប

ថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០១១ ម៉ោង ០៨:២៨

ទស្សនៈអាឡេវ៖ ការរៀបឧបាយកលរបស់អ្នកនយោបាយថៃ តាមរយៈភាពសាំញុំានៃនីតិវិធីផ្ទៃក្នុងដែល​មិន​ចាំ​បាច់​របស់សភា និងច្បាប់ថៃពាក់ព័ន្ធទៅនឹងកិច្ច ព្រមព្រៀង៣​លើកំណត់ហេតុដែលបាន​ឯក​ភាព​គ្នា​នៅ​ក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ កាលពីខែ​វិច្ឆិកា ឆ្នាំ​២០០៩ ក្នុងខេត្តសៀមរាប ខែកុម្ភៈ ឆ្នាំ​២០០៩ ក្នុងក្រុងបាងកក និងក្នុងខែ មេសា ឆ្នាំ២០០៩ ក្នុងក្រុងភ្នំពេញបាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ការ​សារភាពថា

អធិបតេយ្យភាព​របស់​កម្ពុជា​ សៀម​ត្រូវ​តែ​គោរព ការ​ចាប់​ខ្លួន​ជន​ជាតិ​សៀម​ទាំង ៧​នាក់ មិន​មែន​ចាប់​លើដីថៃទេ

អធិបតេយ្យភាព​របស់​កម្ពុជា​ សៀម​ត្រូវ​តែ​គោរព ការ​ចាប់​ខ្លួន​ជន​ជាតិ​សៀម​ទាំង ៧​នាក់ មិន​មែន​ចាប់​លើដីថៃទេ

ថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០១១ ម៉ោង ០៩:២៥

ក្នុងរយៈ​ពេល​ជិត​ពីរ​សប្តាហ៍​​កន្លងទៅនេះ ​មានការធ្វើ​សេចក្តី​អត្ថាធិប្បាយ​​​​ជា​ច្រើនក្នុង​​ចំណោម​​មជ្ឈដ្ឋាន​​ជាតិ ​និងអន្តរជាតិ​ជុំវិញ​​ការ​​​ចាប់ខ្លួន​​ជនជាតិថៃ​​ទាំង​៧​នាក់​ដោយ​អាជ្ញាធរ​កម្ពុជា កាលពីថ្ងៃទី​​២៩ ធ្នូ ឆ្នាំ​​២០១០ ​ដែលជន​ជាតិថៃ​​ទាំង​​៧​នាក់​ ក្នុងនោះ​​មាន​វីរ៉ា ស៊ុម​ខ្វាម​ឃីត ​ដែល​ជា​មេដឹកនាំ​​ម្នាក់នៃ​​ចលនា​​សម្ព័ន្ធ​​ប្រជា​ជន​​ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​​​ថៃ និង​​ម្នាក់​ទៀត ​ជាសមាជិក​សភា​​មកពីគណ​បក្ស​ប្រជា​ធិបតេយ្យ​​​ដែលកំពុង​​គ្រប់គ្រង​​អំណាច​របស់

ផែន​ទី​បង្ហាញ​ផ្លូវ​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ អ.ស.ប សម្រាប់​​សន្តិ​ភាព

ផែន​ទី​បង្ហាញ​ផ្លូវ​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ អ.ស.ប សម្រាប់​​សន្តិ​ភាព

ថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១១ ម៉ោង ១៥:៤៧

យើង​បាន​ឈាន​ដល់​ និង​រស់​ក្នុង​សត​វត្ស​ទី​២១ ហើយ ។ ​ពេល​នេះ​ជា​ឱកាស​ដែល​សន្តិ​ភាព​អាច​នឹង​ត្រូវ​បាន​​កសាង​​ឡើង​ជា​អចិន្ត្រៃយ៍​​នៅ​តាម​តំបន់​​ព្រំ​ដែន​​កម្ពុជា និង​ថៃ ជា​ពិសេស​​នៅតំបន់​ប្រាសាទ​ព្រះវិហារ ។ នៅ​ពេល​ដែល​លោក​ស្រី Maria Luiza Ribeiro Viotti ប្រធាន​​ក្រុម​ប្រឹក្សា​​សន្តិ​​សុខ​​អង្គ​ការ​សហ​ប្រជា​ជាតិ និង​ជា​ឯក​អគ្គ​រដ្ឋ​ទូត​ប្រេស៊ីល បាន​ធ្វើ​សេច​ក្តី​​ប្រកាស​ព័ត៌​មាន​មួយ​ បន្ទាប់​ពី​ប្រជុំ​​ក្រុម​ប្រឹក្សា​​សន្តិ​សុខថា៖