បរិយាយថ្ងៃនេះ
កុំ​ថា​ល្ងង់​...!!

កុំ​ថា​ល្ងង់​...!!

ថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០១៥ ម៉ោង ០៩:២៣

ជាមួយ​មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន វា​ជា​រឿង​ធម្មតា​ទេ សម្រាប់​អ្នកកាសែត​ដែល​ទំនាក់ទំនង​... ​ជួនកាល​គេ​និយាយ​ជាមួយ​... ​ជួនកាល​គេ​ហៅ​ទៅ​ប្រាប់​...​ ជួនកាល​ទៀត​គេ​អត់​និយាយ​ជាមួយ​តែ​ម្តង​...

មកពី​និយាយ​ចំពេក !

មកពី​និយាយ​ចំពេក !

ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០១៥ ម៉ោង ០៩:១៩

និយាយ​ពិត និយាយ​ត្រង់​ពេក​...​ អត់​សូវ​ល្អ​ទេ សម័យកាល​នេះ ជា​ពិសេស​នៅ​តាម​បណ្តា​ខេត្ត​ខ្លះ​នោះ ។ បើ​ឃើញ​រដ្ឋអំណាច​ខេត្ត​ប្រមូល​ខុស​ប្រក្រតី កុំ​សូវ​និយាយ​ចំ​ពេក

អតីត​«​ជើង​ខ្លាំង​»

អតីត​«​ជើង​ខ្លាំង​»

ថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០១៥ ម៉ោង ០៩:២១

មួយ​ឆ្នាំ​កន្លង​ផុត​ទៅ​​ជើង​ខ្លាំង​ទាំងឡាយ​ស្ថិត​ក្នុង​អារម្មណ៍​មហាជន​នៅឡើយ​ ​។ ​​សូមកុំ​ឱ្យ ​«​ជើង​ខ្លាំង​» ទាំងនោះ​មក​ស្ថិត​ក្នុង​ឆ្នាំ​ថ្មី​ «ដែល​នាំ​ចង្រៃ ​នាំ​ឧបទ្រព​ដល់​សង្គម»

អ្វី​ដែល​ខំ​លាក់ គេ​កាន់តែ​ចង់​ដឹង

អ្វី​ដែល​ខំ​លាក់ គេ​កាន់តែ​ចង់​ដឹង

ថ្ងៃសៅរ៏ ទី៣ ខែមករា ឆ្នាំ២០១៥ ម៉ោង ១០:០៨

ឱ​! បាត់ដំបង​បណ្តូលចិត្ត​អើយ​... សង្ស័យ ឱ​! បាត់ដំបង​បណ្តូលពោត​អើយ​ទេ​ដឹង? បើ​តែ​យ៉ាងហ្នឹង​! រឿង​ចម្លង​មេរោគ​អេ​ដស៍​ឡើង​ដល់​រាប់រយ​នាក់​នៅ​ខេត្តបាត់ដំបង គេ​នាំ​គ្នា​គ្រប់​ជាន់ថ្នាក់​«​បិទ​» ដូច​ចាក់សោ​ជាប់ អត់​ឲ្យ​កាសែត​ណា​ដឹង​ដូច​កាលពី​ដំបូង​ទេ​។

សាលា​អន្តរជាតិ​ឌូ​វី ពង្រីក​សាខា​ថ្មី ឈ្មោះថា ឌូ​វី​ឆាល់​ឃែ​រ​

សាលា​អន្តរជាតិ​ឌូ​វី ពង្រីក​សាខា​ថ្មី ឈ្មោះថា ឌូ​វី​ឆាល់​ឃែ​រ​

ថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ០៦:៥៥

ខេត្តបាត់ដំបង៖ ក្នុង​វិស័យ​សិក្សាអប់រំ​របស់​សាកលវិទ្យាល័យ​អន្តរជាតិ​ឌូ​វី​ក្នុង​ខេត្ត​បាត់ដំបង​ដោយមាន​ការ​រីកចម្រើន​ជឿនលឿន​បែប​ទាន់សម័យ​និង​តម្រូវការ​ពេល​បច្ចុប្បន្ន​នោះ​បាន​ពង្រីក​សាលា​អន្តរជាតិ​ឌូ​វី​មួយទៀត​ដោយ​បាន​ដាក់​ឈ្មោះ​ថា​ឌូ​វី​ឆាល់​ឃែ​រ​មាន​ទីតាំងនៅ​ភូមិ​ព្រែក​ព្រះ​ស្តេច​សង្កាត់​ព្រែក​ព្រះ​ស្តេច​ក្រុង​បាត់ដំបង​(​ខាងកើត​ស្ពានថ្ម​ចាស់​)​សម្រាប់​ទទួល​ក្មេង​ពី​អាយុ​១​ឆ្នាំ​ដល់​៥​ឆ្នាំ​យក មក​មើល​ថែរក្សា​និង​បង្រៀន​ចាប់​តាំង​ពី​ពេលព្រឹក​រហូត​ទល់​ល្ងាច​

បរិយាយ ៖ សាលា​ក្តី​មិន​ត្រូវ​រង់​ចាំ​ទៀត​ទេ

បរិយាយ ៖ សាលា​ក្តី​មិន​ត្រូវ​រង់​ចាំ​ទៀត​ទេ

ថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០១១ ម៉ោង ០៩:២៨

នៅខែមេសា ឆ្នាំ១៩៨៧ អ្នកនៅរស់រានមាន​ជីវិត​ពីសោកនាដកម្មកម្ពុជា និងអ្នកជំនាញច្បាប់​មនុស្សធម៌​អន្តរជាតិ បានកំណត់ការចង់បាន​យុត្តិ​ធម៌របស់គេត្រឹមពាក្យប៉ុណ្ណេះ «ត្រូវយកមក​ផ្តន្ទា​ទោសសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈ​ កម្មាធិការកណ្តាលគណបក្សកុម្មុយនីស្តកម្ពុជា (PCK)

ឧបនាយករដ្ឋមន្ត្រីថៃ Suthep Thaugsuban អ្នកចាញ់ឆ្នោតបែរទៅជាអ្នកបំភ័យ បន្លាចប្រជាជនថៃទៅវិញ

ឧបនាយករដ្ឋមន្ត្រីថៃ Suthep Thaugsuban អ្នកចាញ់ឆ្នោតបែរទៅជាអ្នកបំភ័យ បន្លាចប្រជាជនថៃទៅវិញ

ថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៥:៤៧

ការសងសឹករបស់អ្នកចាញ់នៅក្នុងការបោះ​ឆ្នោតថៃ​ ជាធម្មតាទៅហើយ នោះ​គឺជាការ​លួង​លោមខាងផ្លូវចិត្តឱ្យបាន ​ដោយធ្វើឱ្យខ្លួន​ក្លាយ​ទៅជាអ្នកបំភ័យ​បន្លាចប្រជាជនថៃទៅវិញ។​រឿង​នេះ គឺជារឿងរបស់ឧបនាយករដ្ឋមន្ត្រី​ដែល​ចេញពីតំណែង Suthep Thaugsuban ។ បើ​សិន​គាត់ជាកីឡាករល្អវិញ គាត់គួរតែចាក​

រដ្ឋា​ភិបាល​​ថៃភូត​​កុហក​អំពីការ​គោរព​​សាល​ដីកា​​តុលា​ការ​​ក្រុង​ឡាអេ

រដ្ឋា​ភិបាល​​ថៃភូត​​កុហក​អំពីការ​គោរព​​សាល​ដីកា​​តុលា​ការ​​ក្រុង​ឡាអេ

ថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០១១ ម៉ោង ០៧:២៥

ក្នុង​លិខិត​​ចុះ​ថ្ងៃទី១០ សីហា ឆ្នាំ២០១០ របស់នាយក​​រដ្ឋ​មន្ត្រី​ថៃ លោក​អាប់ភីស៊ីត ​វេចា​ជីវ៉ា ​ជូនទៅ​​លោក Vitaly Churkin ​ប្រធាន​​​ក្រុម​ប្រឹក្សា​សន្តិ​សុខ​​​អង្គ​ការ​សហ​ប្រជា​ជាតិ ​និង​​​លោកបណ្ឌិត Ali Abdussalam ​ប្រធាន​​មហា​សន្និបាត​អង្គ​ការ​សហ​ប្រជា​ជាតិ បាន​បញ្ជាក់​​​ឡើង​វិញ​ពីការ​ទទួល​​ស្គាល់ ​និងការ​ទទួល​យក​របស់​ថៃ

កម្ពុជាមិនដែល​ទទួលស្គាល់​ពី​​តំបន់​​ជម្លោះ ​តំបន់​​ត្រួតស៊ី​គ្នា​ឬ​​4.6​​ឡើយ ​សំអាង​​លើ​​ផែនទី​​ឯកតោ​ភាគី​​សៀម​​ពិត​​ជាបាន​​លើកទ័ព​​ឈ្លានពាន​​កម្ពុជា

កម្ពុជាមិនដែល​ទទួលស្គាល់​ពី​​តំបន់​​ជម្លោះ ​តំបន់​​ត្រួតស៊ី​គ្នា​ឬ​​4.6​​ឡើយ ​សំអាង​​លើ​​ផែនទី​​ឯកតោ​ភាគី​​សៀម​​ពិត​​ជាបាន​​លើកទ័ព​​ឈ្លានពាន​​កម្ពុជា

ថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០១១ ម៉ោង ០៩:០៩

មុន​នេះ​បន្តិច លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ អាប់​ភីស៊ីត វេចាជីវ៉ា ត្រូវ​បាន​ដក​ស្រង់​សម្តី​ចុះ​ផ្សាយ​ដោយ​សារ​ព័ត៌​មាន TNA កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា កន្លង​មក​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​របស់​ខ្លួន ដោយ​អះ​អាង​ថា «ថៃ​មិន​បាន​បាត់​​បង់​ទឹក​ដី​ទេ»។ បើ​រដ្ឋា​ភិបាល​​ថៃ​អះ​អាង​បែប​នេះ ចុះ​ហេតុ​អ្វី​បាន​ជា​រដ្ឋា​ភិបាល​ថៃ​ទាម​ទារ​ឱ្យ​​កម្ពុជា​ដក​កង​ទ័ព

ការបាញ់​គ្នានៅ​ទល់ដែន​ពន្យារ​ពេល​បោស​សំអាត​មីនឬ? ​លោក​ សម សុត្ថា ៖ ​តើថៃ​ជាប្រទេស​មានបញ្ហា​មីនពិត​ឬ​ភូតកុហក?

ការបាញ់​គ្នានៅ​ទល់ដែន​ពន្យារ​ពេល​បោស​សំអាត​មីនឬ? ​លោក​ សម សុត្ថា ៖ ​តើថៃ​ជាប្រទេស​មានបញ្ហា​មីនពិត​ឬ​ភូតកុហក?

ថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០១១ ម៉ោង ០៨:៤៩

ខ្ញុំ​មាន​​ការ​រំខាន​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​​អត្ថ​បទ​ដែល​បាន​ផ្សាយ​ក្នុង​ទំព័រ​​កាសែត​​បាង​កក​ប៉ុស្តិ៍​​របស់​ថៃ​ កាល​ពី​ថ្ងៃ​ទី​១៦ ឧសភា ឆ្នាំ​២០១១ ក្រោម​​ចំណង​ជើង​ថា «ការ​បាញ់​គ្នា​នៅ​​​ទល់​ដែន​​បាន​​ពន្យារ​ពេល​​បោស​សំអាត​​មីន» ហើយ​បាន​ផ្សាយ​ថា ...ទំនាស់​ព្រំ​ដែន​ និង​បញ្ហា​​ខ្សែព្រំដែន​​មិន​ច្បាស់​លាស់​ បាន​ធ្វើ​ឱ្យ​កិច្ច​ប្រតិ​បត្តិ​ការ​បោស​សំអាត​​​​មីន​ពន្យា​រពេល

វិបត្តិ​​នៅ​តែ​​ខ្មៅ​ងងឹត ​កម្ពុជា​​អាច​​ប៉ះពាល់​​ប្រសិន​បើ​ការ​​បោះ​ឆ្នោត​​នៅ​សៀម​​ខែ​កក្កដា​​ក្រុម​​អាមាត្យ​​ចាញ់

វិបត្តិ​​នៅ​តែ​​ខ្មៅ​ងងឹត ​កម្ពុជា​​អាច​​ប៉ះពាល់​​ប្រសិន​បើ​ការ​​បោះ​ឆ្នោត​​នៅ​សៀម​​ខែ​កក្កដា​​ក្រុម​​អាមាត្យ​​ចាញ់

ថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០១១ ម៉ោង ០៩:២១

តាមទីភ្នាក់​ងារ​វ៉ាស៊ីនតោន​ប៉ុសិ៍្ត​កាលពី​ថ្ងៃទី១៣ ឧសភា បាន​ផ្សាយ​​អត្ថបទ​​មួយ​ដែល​មាន​ចំណង​ជើង​ថា «ប្រទេស​ថៃ​បែកបាក់​នៅ​ពេល​ប្អូនស្រី​លោក​ថាក់​ស៊ីន​ ស៊ីណាវ៉ាត្រា ​ចូល​រួមបោះឆ្នោត​ ។ អត្ថបទ​វិភាគនេះ​បានធ្វើឡើង​ ខណៈ​ពេល​​នយោ​បាយ​​ថៃបាន​ឈានឆ្ពោះ​​ទៅ​រក​ការ​បោះ​ឆ្នោត ​ក្រោយពីលោក​អាប់ភីស៊ីត វេចា​ជីវ៉ា ​ប្រកាស​រំលាយ​សភា

មិត្តល្អ​ជួយគ្នា​ក្នុង​គ្រាក្រ-​អរគុណ​ម៉ាឡេស៊ី ​ពិភព​​លោក​​​នៅ​​ស្ងៀម​​ស្ងាត់​​​ពេល​ជម្លោះ​​​​កម្ពុជា-ថៃ​​អូស​​បន្លាយ​​

មិត្តល្អ​ជួយគ្នា​ក្នុង​គ្រាក្រ-​អរគុណ​ម៉ាឡេស៊ី ​ពិភព​​លោក​​​នៅ​​ស្ងៀម​​ស្ងាត់​​​ពេល​ជម្លោះ​​​​កម្ពុជា-ថៃ​​អូស​​បន្លាយ​​

ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១៧:៤២

ពិភពលោក​ស្ថិត​នៅ​ស្ងៀម​ស្ងាត់​​នៅ​ពេល​​ដែល​​​ជម្លោះ​ព្រំដែន​រវាង​ថៃ​និ​ង​កម្ពុជាបាន​អូស​​បន្លា​យ​​ជា​ច្រើន​ឆ្នាំ​។ ពិភព​លោក​បាន​​នៅ​ស្ងៀម​​ស្ងាត់​នៅ​ពេល​ដែល​​ប្រជាជន​ស្លូត​ត្រង់​​កម្ពុជា​ ជាង​​បួន​ម៉ឺន​នាក់​ បាន​ត្រូវ​ជម្លៀស​​ចេញ​​ពី​​លំនៅ​​ឋាន​របស់​ពួក​គេ ​ដោយ​សារ​តែ​សកម្មភាព​​ក្បាល​​រឹងវាតទី​និយម​ និង​គួរ​ឱ្យ​ខ្មាស​អៀន​របស់​ថៃ ​ជា​​មួយ​​នឹង​កង​កម្លាំង​​

ម៉ា​ឡេ​ស៊ី​ផ្ដល់​យុត្ដិធម៌ បើ​ថៃ​អនុញ្ញាត​ឱ្យ​​មាន​​អ្នក​​សង្កេត​ការណ៍ ​ការ​វាយ​​ប្រយុទ្ធ​​គ្នា​ក៏​​មិន​​អាច​​កើត​​ឡើ​ង​​បាន​ទេ

ម៉ា​ឡេ​ស៊ី​ផ្ដល់​យុត្ដិធម៌ បើ​ថៃ​អនុញ្ញាត​ឱ្យ​​មាន​​អ្នក​​សង្កេត​ការណ៍ ​ការ​វាយ​​ប្រយុទ្ធ​​គ្នា​ក៏​​មិន​​អាច​​កើត​​ឡើ​ង​​បាន​ទេ

ថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១៨:២៤

ជំហរ​យុត្តិធម៌​​របស់ម៉ាឡេស៊ី​ស្តីពី​ជម្លោះ​​កម្ពុជា-ថៃ ពិត​ជា​ធ្វើ​ឱ្យ​រដ្ឋាភិបាល​សៀម​​បាក់មុខ​បាក់មាត់​មិនធម្មតា​​នោះទេ ​ដែល​ពុត​ត្បុត​ក្រឡិច​​ក្រឡុច​របស់ខ្លួន​ត្រូវ​បានមើលឃើញ ។ តាម​ប្រសាសន៍​​របស់អនុ​រដ្ឋ​មន្ត្រីការ​បរ​ទេស​​​ម៉ា​ឡេស៊ី​​​លោក​រីឆាត ​រ៉ៃអត ជែម ដែល​ត្រូវ​បាន​​ស្រង់​សម្តី​ចុះ​​ផ្សាយ​​ដោយបណ្តាញ​សារព័ត៌​មាន​នានា​កាលពីថ្ងៃទី៩ ​និងថ្ងៃទី១០ ឧសភា ​ឆ្នាំ ២០១១ ​មកនេះ

កុំ​ដេក​យល់សប្ដិ ការ​បកស្រាយ​សាលដីកា​ឆ្នាំ​១៩៦២​មិនមែន​កែប្រែ​ឬ​លុប​ចោល​នោះ​ឡើ​យ

កុំ​ដេក​យល់សប្ដិ ការ​បកស្រាយ​សាលដីកា​ឆ្នាំ​១៩៦២​មិនមែន​កែប្រែ​ឬ​លុប​ចោល​នោះ​ឡើ​យ

ថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០១១ ម៉ោង ០៨:៣៨

នៅ​ថ្ងៃទី៣០ និង៣១ ឧសភា ខាង​មុខនេះ តុលា​ការ​យុត្តិធម៌​អន្តរ​ជាតិ​ក្រុង​ឡាអេ បាន​កំណត់​​​ការ​ធ្វើ​​សវ​នា​ការ​មួយ​ទៅ​តាម​សំណើ​របស់​​ប្រទេសកម្ពុជា​ ដែលសុំ​ឱ្យ​តុលាការ​នេះ​ធ្វើ​ការ​បក​ស្រាយ​សាលដីកាឆ្នាំ១៩៦២ ស្តីពី​ប្រាសាទ​ព្រះវិហារ ​ដោយសារ​តែ​នយោ​បាយ​អនុត្តរភាព​និយម របស់ប្រទេស​សៀម ដែលនៅតែ​មិន​បោះ​បង់​​​ការ​ឈ្លាន​ពាន​មក​លើប្រាសាទ​ខ្មែរ​តកូន​តទៅ

ពាក្យគម្រក់

ពាក្យគម្រក់

ថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០១១ ម៉ោង ០៨:២៥

អាឡេវ​មិន​ដឹងថា លោក​ប្រាយុទ្ធ​ ចាន់​អូ​ចា ដែល​​ជា​​មេ​ទ័ព​ជើង​គោក​សៀម​​និយាយ​​មែន ឬ​ក៏​បែប​ណា​នោះ​ទេ ដែល​​ថា ​បើ​មិន​ចង់​ធ្វើ​សង្គ្រាម​​កម្ពុជា​ត្រូវ​ដក​ទ័ព​​ចេញ​ពី​​ផ្ទៃ​ដី​៤,៦​គីឡូ​ម៉ែត្រ ការ៉េក្បែរ​​ប្រាសាទ​ព្រះ​វិហារ ។ ​បើ​នេះ​ជា​ពាក្យ​​សម្តី​ដែល​និយាយ​បែប​នេះ​មែន​អាឡេវចាត់​ទុក​ថា ជា​ពាក្យ​រ​បស់​មនុស្ស​គម្រក់ម្នាក់

នយោ​បាយ​​បិទ​បាំង​លាក់​មុខ​ត្រូវ​បាន​គេ​បក​អាក្រាត «ប្រេម» អំពាវ​នាវ​ឱ្យ​គាំទ្រ​ទាហាន​ក្នុង​សកម្ម​ភាព​ឈ្លាន​ពាន

នយោ​បាយ​​បិទ​បាំង​លាក់​មុខ​ត្រូវ​បាន​គេ​បក​អាក្រាត «ប្រេម» អំពាវ​នាវ​ឱ្យ​គាំទ្រ​ទាហាន​ក្នុង​សកម្ម​ភាព​ឈ្លាន​ពាន

ថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១៦:៥៥

រដ្ឋា​ភិបាល​ថៃ កំពុង​តែ​ដាក់​ចេញ​នូវ​នយោ​បាយ​បិទ​បាំង​ការ​ទូត ខណៈ​ដែល​រដ្ឋ​បុរស និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ផ្តល់​យោ​បល់​ព្រះ​មហា​ក្សត្រ លោក Prem Tunsulanonda អំពាវ​នាវ​ប្រជា​ជន​ថៃ​ឱ្យ​បង្ហាញ​ការ​គាំទ្រ​ពេញ​ទំហឹង​របស់​ពួក​គេ​ ទៅ​លើ​យោធា​ថៃ​នៅ​ក្នុង​សកម្ម​ភាព​នៃ​ការ​ឈ្លាន​ពាន​សង្គ្រាម​ប្រឆាំង​កម្ពុជា

ផលកម្ម​នៃ​ការ​អនុវត្ត​បទ​បញ្ជា​ឈ្លាន​ពាន​លើ​កម្ពុជា​​ ​ឧត្តមសេនីយ៍​ថៃ​ម្នាក់​ស្លាប់​ក្នុង​ពេល​មានការ​ប្រយុទ្ធ

ផលកម្ម​នៃ​ការ​អនុវត្ត​បទ​បញ្ជា​ឈ្លាន​ពាន​លើ​កម្ពុជា​​ ​ឧត្តមសេនីយ៍​ថៃ​ម្នាក់​ស្លាប់​ក្នុង​ពេល​មានការ​ប្រយុទ្ធ

ថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០១១ ម៉ោង ០៨:៣០

សង្គ្រាម​ឈ្លាន​ពាន​ទាំង​ងងើល​បង្ក​ឡើង​ដោយ​ទាហាន​ថៃ​មក​លើ​អធិប​តេយ្យ​​កម្ពុជា​ក្រោម​ការ​ទទួល​បទ​បញ្ជា​ដាច់​ខាត​ពី​លោក​នាយករដ្ឋ​មន្ត្រី​ អាប់​ភីស៊ីត​ វេ​ចា​ជីវ៉ា បាន​បណ្តាល​ឱ្យ​​ឧត្តម​សេនីយ៍​យោធា​ថៃ​ម្នាក់​ស្លាប់​ក្នុង​ចំណោម​ទាហាន​​​ថៃ​ដែល​បាន​ស្លាប់​ជា​ច្រើន​​នាក់​ទៀត​ ដោយសារ​ការ​ផ្ទុះ​អាវុធ​តប​ត​ដើម្បី​ការ​ពារ​ខ្លួន​របស់​កង​ទ័ព​កម្ពុជា​ប្រឆាំង​នឹង​ខ្មាំង​សត្រូវ​

ចលាចល​នយោ​បាយ​​នៅក្រុង​បាង​កក​កំពុង​តែ​ធ្វើ​ឱ្យអន្ត​រាយដល់ស្ថិរភាព​តំបន់

ចលាចល​នយោ​បាយ​​នៅក្រុង​បាង​កក​កំពុង​តែ​ធ្វើ​ឱ្យអន្ត​រាយដល់ស្ថិរភាព​តំបន់

ថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០១១ ម៉ោង ១៧:៥២

ការ​ប្រយុទ្ធ​​គ្នាទាក់​ទង​នឹង​ដែន​ដី​ដែលមាន​ជម្លោះ​​​នៅជុំ​វិញ​ប្រាសាទ​ព្រះវិហារ​នៅ​តាម​បណ្តោយ​​ព្រំ​ដែន​កម្ពុជា-ថៃ ​បានបន្ត​កាល​ពីថ្ងៃ​សុក្រ​កន្លង​ទៅ ដោយ​ភាគី​ទាំង​ពីរ​បាន​បាញ់កាំ​ភ្លើង​​ធំ​ទៅ​វិញ​ទៅ​មក​ ហើយ​បាន​ចោទ​ប្រកាន់​ថា បាន​តម្រង់​ទៅ​ភូមិ​ឋាន​ជន​ស៊ី​វិល នៅ​ពាស​​ពេញ​មួយ​ចុង​សបា្តហ៍ ។ ទីភ្នាក់​ងារ​ព័ត៌​មាន​ AP បាន​​រាយ​ការណ៍​ថា

ដល់​ពេល​វេលា​ដែល ​អ.ស.ប ចាត់​វិធាន​ការ​ចំពោះ​សៀម​ឈ្លាន​ពាន​

ដល់​ពេល​វេលា​ដែល ​អ.ស.ប ចាត់​វិធាន​ការ​ចំពោះ​សៀម​ឈ្លាន​ពាន​

ថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០១១ ម៉ោង ១៦:៥៨

ពេល​វេលា​​ដល់​ហើយ​​សម្រាប់ក្រុម​ប្រឹក្សា​​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ ចាត់​វិធាន​ការ​ចំពោះ​​អំពើ​ឈ្លាន​ពាន​របស់ថៃ​មក​លើ​កម្ពុជា គឺ​មិន​គួរ​បណ្តោយ​ឱ្យ​​ថៃ​ធ្វើ​ព្យុះ​ ធ្វើ​ភ្លៀង​តាម​តែ​អំពើ​ចិត្ត​ដោយ​អាង​ថា ខ្លួន​ជា​ប្រទេស​ធំ​នោះ​ទេ ​​ពីព្រោះ​​ចាប់​តាំងពី​ថ្ងៃ​ទី​២២ មេសា ឆ្នាំ​២០១១​មក​ទាហាន​ថៃ​បាន​បាញ់​​ផ្លោង​ដោយ​គ្រាប់​កាំភ្លើង​​ជា​ច្រើន​ប្រភេទ

មតិ​រិះគន់​ការ​ចាប់​ក្មេង​លក់​កាសែត​តាម​ភ្លើងស្តុប​ថា បើ​មិន​បានឱ្យ​អ្វី​ទេ មិន​គួរ​បំបែក​ឆ្នាំងបាយ​គ្នា​​ឡើយ

មតិ​រិះគន់​ការ​ចាប់​ក្មេង​លក់​កាសែត​តាម​ភ្លើងស្តុប​ថា បើ​មិន​បានឱ្យ​អ្វី​ទេ មិន​គួរ​បំបែក​ឆ្នាំងបាយ​គ្នា​​ឡើយ

ថ្ងៃចន្ទ ទី២ ខែសីហា ឆ្នាំ២០១០ ម៉ោង ០៨:៥៥

ក្មេង​អនាថា ក្មេង​កំព្រា និង​ក្មេង​រស់នៅ​ក្នុង ត្រកូល​ក្រីក្រ​ទុ​គ​ត៌​តោកយ៉ាក​ទាំងឡាយ ក្នុងរាជធានី​ភ្នំពេញ​កន្លង​មក​មានមុខ​របរ ខ្លះ​ដើរលួច​ឆក់ ព្រោះតែ​ក្រីក្រ​រក​អង្ករ​ច្រក​ឆ្នាំង​គ្មាន ខ្លះ​ដើរ​សុំទាន​យ៉ាង​អនាធិបតេយ្យ ទោះបីជាបែប​ណា​ធ្វើ​អ្វី​ៗ ​គ្រប់​បែប​យ៉ាង​ដើម្បី​រស់នៅ ដោយ​ខ្លួនឯង តែ​ពិត​ណាស់​ថា បាន​ធ្វើ​ឱ្យ​សង្គមអាប់អោន​ ។ ប៉ុន្ដែ​ប្រមាណ​មួយ​ឆ្នាំ​កន្លង​មកនេះ ដោយសារ​ការ​រិ​ត​បន្ដឹង​ផ្នែក​សន្ដិសុខ និង​ការ​អប់រំ ជា​ទូទៅ ធ្វើ​ឱ្យ​ក្មេង​អនាថា ក្មេង​កំព្រា

ពុតត្បុត​អ្នក​ឈ្លានពាន ការ​ចង់​អូស​បន្លាយ​ពី​បទ​ឈប់​បាញ់​គ្នា គឺ​ដើម្បី​បញ្ឆេះ​សង្គ្រាម​ប៉ុណ្ណោះ

ពុតត្បុត​អ្នក​ឈ្លានពាន ការ​ចង់​អូស​បន្លាយ​ពី​បទ​ឈប់​បាញ់​គ្នា គឺ​ដើម្បី​បញ្ឆេះ​សង្គ្រាម​ប៉ុណ្ណោះ

ថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០១១ ម៉ោង ០៩:១៨

សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​ខិត​ខំ​ជំរុញ​សេច​ក្តី​ព្រាង​កិច្ច​ព្រម​ព្រៀង (TOR) ផ្ញើ​ជូន​លោក Marty Natalegawa រដ្ឋ​មន្ត្រី​​ការ​បរទេស​​ឥណ្ឌូ​ណេ​ស៊ី ឱ្យ​បាន​ឆាប់​រហ័ស​​បំផុត​វិញ តាម​សំណូម​ពរ​របស់​ភាគី​ឥណ្ឌូ​ណេ​ស៊ី ​ជា​ប្រធាន​កិច្ច​ប្រជុំ​អាស៊ាន​​ថ្ងៃ​ទី ២២ កុម្ភៈ ឆ្នាំ​២០១១​​ ជា​​អាជ្ញា​កណ្តាល​​ដែល​យល់​ព្រម​បញ្ជូន​អ្នក​​សង្កេត​ការណ៍​ឥណ្ឌូណេ​ស៊ីតាម​សំណើ​សុំ​ពី​ភាគី​កម្ពុជា-ថៃ​ ​ក្នុង​កិច្ច​​​ចាំឃ្លាំ​មើល​បទ​ឈប់​បាញ់​​គ្នា

ព្រំដែន​សិប្បនិម្មិត ទំនាក់ទំនង​ការទូត​កម្ពុជា​-​ថៃ​ល្អ​ប្រសើរ ខណៈ​ពួក​អាវ​លឿង​ចិញ្ចឹមចិត្ត​<<​អរិភាព​>>

ព្រំដែន​សិប្បនិម្មិត ទំនាក់ទំនង​ការទូត​កម្ពុជា​-​ថៃ​ល្អ​ប្រសើរ ខណៈ​ពួក​អាវ​លឿង​ចិញ្ចឹមចិត្ត​<<​អរិភាព​>>

ថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១០ ម៉ោង ១១:១២

ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា និង​ថៃ កំពុង​មាន​ភាពល្អ​ប្រសើរ​តាម រយៈ​ជំនួប​ជា​ច្រើន​លើក​ថ្មី​ៗ​នេះ​រវាង​នាយក​រដ្ឋ មន្ដ្រី​នៃ​ប្រទេស​ទាំង​ពីរ​បង្ហាញ​នូវ​សញ្ញាវិជ្ជមាន មួយ​ដែល​អាច​ជួយ​ធ្វើ​ឱ្យ​ប្រទេស​ទាំង​ពីរ​ដោះ ស្រាយ​បាន​នូវ​បញ្ហា​ព្រំដែន​។ ប៉ុន្ដែ​វា​ជា​ការ​គួរ ឱ្យ​សោកស្ដាយ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១០ កន្លង​ទៅ​ថ្មី​ៗ​នេះ តាម​រយៈ​សារព័ត៌មាន​ថៃ អេ​អែ​ស ធី​វី លោក​ប៉ាន​ថេ​ប ភួ​ផុង​ផា​ន់ អ្នក​នាំពាក្យ​នៃ​ក្រុម​សម្ព័ន្ធមិត្ដ​អាវ​លឿង​របស់

ថៃ​នៅ​តែ​ប្រកាន់​យក​ទ្វេភាគី​ក្នុង​ការ​ចរចា​ព្រំដែន ខណៈ​ដែល​កម្ពុជា​កំពុង​ឈាន​ទៅ​រក​យន្តការ​ពហុភាគី

ថៃ​នៅ​តែ​ប្រកាន់​យក​ទ្វេភាគី​ក្នុង​ការ​ចរចា​ព្រំដែន ខណៈ​ដែល​កម្ពុជា​កំពុង​ឈាន​ទៅ​រក​យន្តការ​ពហុភាគី

ថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០១០ ម៉ោង ០៩:២៤

យោង​តាម​ព័ត៌​មាន​ដែល​ចេញ​ផ្សាយ​ដោយ​គេហ​ទំព័រ​ MCOT របស់ថៃ​​ជា​ភា​សា​អង់គ្លេស​នៅ​ថ្ងៃ​ទី១៧ សីហា ឱ្យ​ដឹង​ថា លោក​ស៊ូ​ថេប ធឿក​ស៊ូបាន់ ឧប​នាយក​រដ្ឋ​មន្ត្រី​ថៃ​កាល​ពី​ថ្ងៃ​ទី១៧ សីហា នោះបាន​បដិសេធ​ថា ថៃ​មិន​បាន​បញ្ជូន​លោក​សូរិន ពិត​សុវណ្ណ អគ្គ​លេខា​ធិការ​អា​ស៊ាន ឱ្យ​ទៅកម្ពុជា ដើម្បី​ពិ​ភាក្សា​អំពីបញ្ហា​ជំលោះ​ដោយ​សារ​ប្រា​សាទ​ព្រះ​វិហារ​ជា​មួយ​ កម្ពុជាទេ ។ ​លោក​ឧប​នាយករដ្ឋ​មន្ត្រីថៃ​ ក៏បាន​បដិ​សេធ​ផង​ដែរថា ថៃ​ពុំ​មាន​ជាប់​ពាក់​ព័ន្ធ

បើ​មិន​ជួយ​ចូក​ជួយ​ចែវ​កុំ​យកជើងរាទឹក

បើ​មិន​ជួយ​ចូក​ជួយ​ចែវ​កុំ​យកជើងរាទឹក

ថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០១០ ម៉ោង ១៤:១៣

របត់​ថ្មី​នៃ​ការ​កែសម្រួល​និង​រៀបចំ​ឱ្យ​មានការ​ចងសម្ព័ន្ធ​មេត្រីភាព​របស់ ​សម្ដេច​តេ​ជោ ហ៊ុន សែន រវាង​កងកម្លាំង​របស់ ជាតិ​ជាមួយ​ស្ថាប័ន​នានា ពិសេស​ជាមួយ​វិស័យ​ឯកជន គឺជា​កត្ដា​រួមចំណែក​ដ៏​សំខាន់ ដើម្បី​បើក​ច្រក​ដល់​មជ្ឈដ្ឋាន​ជាតិទូទៅ បាន​ចូលរួម​ជួយ​លើកទឹកចិត្ដ​ដល់​វី​រៈ​យុទ្ធ​ជន​ខ្មែរ​នៅ​សមរភូមិ​មុខ​ឱ្យ​ មាន​ទំនុកចិត្ដ និង​ភាព​កក់ក្ដៅ​ពី​សមរភូមិក្រោយ ក្នុង​ការ​ទប់ទល់​ប្រឆាំង​នឹង​ក្រុម​ថៃ​ឈ្លានពាន​តាម​បណ្ដោយ​ព្រំដែន​ កម្ពុជា​ភាគ​ខាងលិច

សៀម​ឈ្លាន​ពាន​កំពុង​រង​ការ​ស្តី​បន្ទោស​ជា​អន្តរ​ជាតិ ជុំ​វិញ​ការ​បាញ់​ផ្លោង​គ្រាប់​បែក​ចង្កោម​​ចូល​កម្ពុជា

សៀម​ឈ្លាន​ពាន​កំពុង​រង​ការ​ស្តី​បន្ទោស​ជា​អន្តរ​ជាតិ ជុំ​វិញ​ការ​បាញ់​ផ្លោង​គ្រាប់​បែក​ចង្កោម​​ចូល​កម្ពុជា

ថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០១១ ម៉ោង ០៨:១៣

បើ​ទោះ​ជា​ក្រុម​យោធា​កំពូលៗ​ និង​មន្ត្រី​ការ​បរទេស​ថៃ​បាន​ខំ​ចេញ​មុខ​មក​បដិ​សេធ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​មិន​បាន​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​ប្រឆាំង​នឹង​កម្ពុជា​ក្នុង​អំឡុង​ពេល​ផ្ទុះ​សង្គ្រាម​កាល​ពី​ដើម​ខែ​កុម្ភៈ​នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ក៏​ដោយ​ តែ​ការ​ពិត​ត្រូវ​បាន​លាត​ត្រដាង​រួច​ទៅ​ហើយ​។ លោក Sihasak Phuangketkeow អគ្គ​រាជ​ទូត​ថៃ​ប្រចាំ​អង្គការ​សហ​ប្រជា​ជាតិ​បាន​សារភាព​នៅ​ក្នុង​សន្និសីទ​អង្គ​ការ