Wait ...
គួរ​យល់​ដឹង
តំបន់​ជា​ច្រើន​លើ​សាកល​លោក​អាច​ជួប​គ្រោះ​រាំង​ស្ងួត​ខ្លាំង​30​ឆ្នាំ​ខាង​មុខ

តំបន់​ជា​ច្រើន​លើ​សាកល​លោក​អាច​ជួប​គ្រោះ​រាំង​ស្ងួត​ខ្លាំង​30​ឆ្នាំ​ខាង​មុខ

ថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០១០ ម៉ោង ១៤:៤៤

ការសិក្សា​ស្រាវ​ជ្រាវ​របស់​​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​ទាក់​ទិន​នឹង​ ស្រទាប់​បរិ​យា​កាសនៅ​សហ​រដ្ឋ​អាមេរិក​បាន​រក​​ឃើញ​តំបន់​ជា​ច្រើន​នៅ​លើ​ សាកល​លោក​ រួម​ទាំង​អាស៊ី​អាគ្នេយ៍​ផង​អាច​ជួប​នឹង​គ្រោះ​រាំង​ស្ងួតធ្ងន់​ធ្ងរ​ក្នុង​ អំឡុង​ពេល​៣០​ឆ្នាំ​ខាង​មុខ​ដរាប​ណា​មិន​កាត់​បន្ថយ​ការ​សាយ​ភាព​នៃ​ឧស្ម័ន​ ​ផ្ទះ​កញ្ចក់។ លោក​អាយ​គូ​អូ ដាយ អ្នក​វិទ្យា​សាស្ត្រ​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​ផ្នែក​ស្រទាប់​បរិយា​កាស​ជាតិ (NCAR) ថ្លែង​​ថា​ «យើង​កំពុង​ប្រឈម​មុខ​នឹង​គ្រោះ​រាំង​ស្ងួត​ដ៏​ធំ​ទូ​លំ​ទូលាយ​ក្នុង​អំឡុង​ ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​។ ប្រសិន​បើ​អ្វី​ដែល​ព្យា​ករណ៍​ទុក​ក្នុង​របាយ​ការណ៍​ខាង​លើ​ជិត​ក្លាយ​ជា​ ការ​ពិត​ ផល​ប៉ះ​ពាល់​ដល់​សង្គម​នៅ​លើ​សាកល​លោក​នឹង​កាន់​តែ​រីក​ធំ​ឡើង។ តំបន់​ជា​ច្រើន​នៅ​អាស៊ី​សហរដ្ឋ​អាមេរិក​ និង​អឺរ៉ុប​ខាង​ត្បូង​ រួម​ទាំង​តំបន់​មួយ​ភាគ​ធំ​នៃ​ទ្វីប​អាហ្វ្រិក​ អាមេរិក​ឡា​ទីន​ និង​មជ្ឈិម​ប្រទេស​អាច​ទទួល​ផល​ប៉ះ​ពាល់​នៃ​គ្រោះ​រាំង​ស្ងួត​ដ៏​ធ្ងន់​ធ្ងរ ​ក្នុង​អំឡុង​ពេល​ពី​២០​ទៅ​៣០​ឆ្នាំ​ខាង​មុខ​ដោយ​នៅ​តំបន់​ជាប់​នឹង​សមុទ្រ​ មេ​ឌី​ទែ​រ៉ា​ណេ​ នឹង​ជួប​គ្រោះ​រាំង​ស្ងួតមិន​ធ្លាប់​មាន​កាល​ពី​មុន​។ ចំណែក​តំបន់​ខ្ពង់​រាប​ចាប់​ពី​ភាគ​ខាង​ជើង​នៃ​អឺរ៉ុប​រហូត​ដល់​រុស្ស៊ី​ កាណា​ដា​ អាឡា​ស្កា និង​ឥណ្ឌា​ នឹង​មាន​សំណើម​កាន់​តែ​ខ្លាំង​ស្រប​តាម​លទ្ធ​ផល​ស្រាវ​ជ្រាវ​ខាង​លើ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សំណើម​ដែល​កើន​ឡើង​ក្នុង​ភូមិ​ភាគ​ទាំង​នោះ​មិន​បាន​ជួយ​ឱ្យ​ស្ថាន​ភាព​ គ្រោះ​រាំងស្ងួត​នៅ​លើ​ពិភព​លោក​បាន​ល្អ​ប្រសើរទេ»​។

ពាក់ស្បែកជើងផ្ទាត់ប៉ះពាល់ដល់សន្លាក់ និងស្មងជើង

ពាក់ស្បែកជើងផ្ទាត់ប៉ះពាល់ដល់សន្លាក់ និងស្មងជើង

ថ្ងៃអាទិត្យ ទី១ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៤:២៩

បើធៀបជាមួយស្បែកជើងដែលមានកែង​ចោត ស្បែក​ជើងផ្ទាត់​មើលទៅគ្មានគ្រោះថ្នាក់ អ្វីឡើយ ។ តែបណ្តាអ្នកចូលចិត្តពាក់ស្បែកជើងនេះ ត្រូវតែគិតឱ្យបាន២ដងមុននឹងសំរេចចិត្ត ប្រើប្រាស់វា ។ យោងតាមបណ្តា​អ្នកជំនាញបានឱ្យដឹងថា ការប្រើប្រាស់ស្បែកជើងផ្ទាត់​រយៈពេលយូរ​ធ្វើ​ឱ្យយើងមានការឈឺចាប់នៅ​ ត្រង់សន្លាក់និងឆ្អឹងស្មងជើង ។ បើ​តាមរបាយការណ៍ពីមជ្ឈមណ្ឌល ផ្តល់សេវាសុខភាពរបស់ប្រទេសអង់គ្លេស NHS

អាហារ​សម្បូរដោយអំបិលកាត់បន្ថយចរន្តឈាមហូរក្នុងសរសៃ

អាហារ​សម្បូរដោយអំបិលកាត់បន្ថយចរន្តឈាមហូរក្នុងសរសៃ

ថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០១១ ម៉ោង ១៦:២៦

យោង​តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា​ របបអាហារ​ដែល​សម្បូរ​ទៅ​ដោយ​អំបិល​ច្រើន ​អាច​ធ្វើឲ្យ​គ្រោះ​ថ្នាក់​ដល់​បេះ​ដូង​ខណៈ​ដែល​សរសៃ​ឈាម​​ឡើង​​រឹង​ជាង​មុន ​។ ការទទួល​ទាន​អាហារ​មួយ​ពេល​ដែល​ពោរ​ពេញ​ទៅ​ដោយ​អំបិល​ ធ្វើ​ឲ្យ​ចរន្ត​ឈាម​ហូ​រ​នៅ​ក្នុង​សរសៃឈាម​ចុះ​ថយ​ក្នុង​រយៈ​ពេល​តែ​កន្លះ​ ម៉ោង​បន្ទាប់​ពី​ការ​ទទួល​ទាន​រួច​។ បណ្តា​វេជ្ជ​បណ្ឌិត​បាន​រក​ឃើញ​ថា​ សរសៃ​ឈាម​បាន​បាត់​បង់​ភ្លាមៗ​នូវ​សមត្ថភាព​សប់​ឈាម​​​របស់​ខ្លួន​​ដោយ​សារ​ តែ​ឥទ្ធិពល​បំផ្លាញ​របស់​អំបិល​។

សូកូឡា​ជួយ​ការ​ពារ​បេះដូង​ពីសម្ពាធឈាមឡើងខ្ពស់

សូកូឡា​ជួយ​ការ​ពារ​បេះដូង​ពីសម្ពាធឈាមឡើងខ្ពស់

ថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១០ ម៉ោង ១៥:០១

យល់​ដឹង ៖ នៅ​ក្នុងការ​សិក្សា​មួយ​ចំនួន​កន្លង​មក​​បានបង្ហាញ​ថា សូ​កូឡាមាន​ផលវិជ្ជ​មាន​ចំពោះ​បេះដូង ហើយបច្ចុប្បន្នបណ្តា​អ្នកវិទ្យាសាស្ត្រ​បាន​រក​ឃើញ​មូលហេតុនេះហើយ ។ បណ្តា​អ្នកវិទ្យា​សាស្ត្រ​មកពីសាកល​វិទ្យា​ល័យ​លីនកូពីង (Linkoping) ប្រទេស​ស៊ុយ​អែត ​បានរក​ឃើញ​ថា ​ការ​ទទួលទាន​អាហារ​សំរន់​មួយដុំ​ដែលសំបូរ​ទៅ​ដោយ​កាកូកាវអាច​រារាំង​ អង់ហ្ស៊ីម មួយប្រភេទនៅក្នុងរាងកាយ​របស់​មនុស្ស​យើងបាន ។ វា​ជា​អង់ហ្ស៊ីមដែលគេ​ដឹង

របៀប​លាង​ត្រី និង​រក្សា​ទុក​ឱ្យ​មាន​រសជាតិ​ឆ្ងាញ់

របៀប​លាង​ត្រី និង​រក្សា​ទុក​ឱ្យ​មាន​រសជាតិ​ឆ្ងាញ់

ថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០១០ ម៉ោង ១៧:៣៨

ការ​យក​ត្រី​មក​ចំអិន​ជា​ម្ហូបអាហារ គឺមាន​វិធីសាស្ដ្រ​ធ្វើ​សំអាត និង​រក្សា​ទុក​ដ៏​ត្រឹមត្រូវ ។ ខាងក្រោម​នេះជា​វិធីសាស្ដ្រ​មួយចំនួន​ដែល​បង្ហាញ​ពី​របៀប​ធ្វើ និង​រក្សា​ទុកនៅ​ក្នុង​ទូទឹកកកៈ