Wait ...

ធនាគារឯក​ជន មីក្រូហិរញ្ញ​វត្ថុ គឺ​ជា​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​របស់​ឯក​ជន​មួយ​រយ​ភាគ​រយ ហើយ​មិន​មែន​ជា​របស់រដ្ឋ​ឡើយ។

គួរ​យល់​ដឹង
ពេល​មាន​អាកា​រៈ​ឆាប់​រាករូស​ត្រូវ​ទទួលទាន​បែប​ណា?

ពេល​មាន​អាកា​រៈ​ឆាប់​រាករូស​ត្រូវ​ទទួលទាន​បែប​ណា?

ថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០១០ ម៉ោង ១៥:១១

មាន​អាហារ​មួយ​ចំនួន​ដែល​លោក​អ្នក​មិនគួរ​ទទួលទាន ខណៈ​លោក​អ្នកជា​មនុស្សមានការ​ចុក​ឆ្អល់​ក្នុង​ពោះ​ជា​រឿយ​ៗ​ដូច​ជា ៖ - ​អាកា​រៈ​ឈី​ពោះ​រាំ​រ៉ៃ​ ៖ ជា​ធម្មតា​នឹងមាន​អាកា​រៈ​ឈឺពោះ និង​រាករូស​ដែល លក្ខណៈ​បែប​នេះ តែងតែ​កើតឡើង​ម្ដង​ឈឺ ម្ដង​បាត់​ជា​បន្ដបន្ទាប់​រយៈពេល​រាប់​ខែ ។ ចំពោះ​អាហារ​ដែល​គួរ​ទទួលទាន គឺ​អាហារ ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ដូច​ជា បន្លែ ផ្លែឈើ បាយ​អង្ករ​ក្រហម (​អង្ករសំរូប​) ធ​ញ្ញ ជាតិ​ផ្សេង​ៗ អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប និង​មិន​គួរ​ទទួលទាន​ក្នុង​មួយ​លើក​ៗ​ឱ្យ​ច្រើនពេក ក្រៅពី​នេះ​គួរ​ព្យាយាម​ទំពា​ឱ្យ​បាន​ម៉ដ្ឋមុន​នឹង​លេប ។

បរិភោគ​ទឹក​ដើម្បី​សុខភាព​របស់លោក​អ្នក

បរិភោគ​ទឹក​ដើម្បី​សុខភាព​របស់លោក​អ្នក

ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០១០ ម៉ោង ០៩:៣៦

យោង​តាម​សៀវភៅ​ពេទ្យ ខ្លួនប្រាណរបស់​យើង​ផ្សំ​ឡើង​ពី​ទឹក​៧០% សំរាប់​សាច់ដុំ​៧៥% កោសិកា​ខួរក្បាល​៨៥% ឈាម ៨២% និង​ឆ្អឹង​ប្រហែល​២៥% ឬ​តិច​ជាងនេះ ។ អ្នក​វិទ្យាសាស្ដ្រ​បាន​រក​ឃើញ​ថា ជាមធ្យម​មនុស្ស​អាចរ​ស់បាន​៥​ទៅ​៧​ថ្ងៃ​ដោយ គ្មាន​អាហារ​បាន ប៉ុន្ដែ​មនុស្ស​មិន​អាចរ​ស់បានដល់​៥​ថ្ងៃ​ទេ ប្រសិនបើ​គ្មាន​ទឹក ។ ជា​មធ្យមក្នុង​មួយ​ថ្ងៃ​ខ្លួនប្រាណ​របស់​យើង​បាន​បាត់បង់​ជាតិ​ទឹក​ប្រហែល​ ១,៨៩​លី​ត្រ តាម​រយៈ​ធម្មជាតិ ដូច​ជា​ការ​បែកញើស និង​ទឹកនោម ។

ទឹកមុខ​និង​កាយ​វិការ​មនុស្ស​បង្ហាញ​ពី​ចរិត​លក្ខណៈ

ទឹកមុខ​និង​កាយ​វិការ​មនុស្ស​បង្ហាញ​ពី​ចរិត​លក្ខណៈ

ថ្ងៃចន្ទ ទី៦ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៤:០៣

ទឹក​មុខ​របស់​មនុស្ស​អាច​បញ្ជាក់​ពី​ទឹក​ចិត្ត​របស់​ខ្លួនបាន​ ដូច្នេះលោក​អ្នក​អា​ចកត់​សំគាល់​ស្ថាន​ភាព​ទឹក​មុខ​បាន​យ៉ាង​ងាយ​ស្រួល​ដូច​ ជា៖ -ចូ​ល​ចិត្តបង្ហាញ​ទឹក​មុខ​កំប្លុក​កំប្លែង៖ បង្ហាញ​​ថា ជា​មនុស្ស​ពូកែ​លេងសើច សប្បាយ​រីក​រាយ​ និង​ជា​មនុស្ស​​មាន​សម្ព័ន្ធ​ភាព​ដ៏​ល្អ ។ ក្រៅ​ពី​នេះ ក៏​ជា​ប្រភេទ​មនុស្ស​សំបូរមិត្ត​ភក្តិ​ ក្លាហាន មិនខ្លាច​ក្រែង​អ្នកណា​ម្នាក់​រួម​ទាំង​មាន​ការ​ជឿ ជាក់​លើ​ខ្លួន​ឯង​ខ្ពស់ ។ -ឆ្លុះ​កញ្ចក់​ចូល​ចិត្ត​ញញឹម​ដាក់ខ្លួន​ឯង៖ ​លក្ខណៈ​ប្រភេទ​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា ជា​មនុស្ស​មាន​ទឹក​ចិត្ត​ល្អប្រពៃ ចូល​ចិត្ត​ជួយឧបត្ថម្ភ​ដល់​អ្នក​ជិតខាង ។

ការកើត​មុន​នៅ​ផ្ទៃមុខ​បង្ហាញ​ថា​សុខភាព​​រាង​កាយ​ចុះ​ខ្សោយ

ការកើត​មុន​នៅ​ផ្ទៃមុខ​បង្ហាញ​ថា​សុខភាព​​រាង​កាយ​ចុះ​ខ្សោយ

ថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០១០ ម៉ោង ១៤:៣៧

ការកើត​មុន​​នៅ​លើ​ផ្ទៃ​មុខ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា​ សុខភាព​ក្នុង​រាង​កាយ​លោក​អ្នក​កំពុង​មាន​បញ្ហា​ហើយ​​។ ប្រសិន​បើ​មុន​កើត​មាននៅ​​បរិវេណ​ថ្ងាស់​បង្ហាញ​​ថា ប្រព័ន្ធ​រំលាយ​អាហារ ​ប្លោក​នោម និង​ក្រពេញ​ពង​ស្វាស​អ្នក​កំពុង​មាន​បញ្ហា​ ប៉ុន្តែ​បើ​មុន​កើត​ឡើង​នៅ​ចន្លោះ​ចិញ្ចើម​ មាន​ន័យថា​ អ្នក​ជាមនុស្ស​​ទទួល​ទាន​អាហារ​មាន​រសជាតិ​ប្រៃ ឬហឹរ​ជ្រុល ធ្វើ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​ក្រពះ​និង​ពោះ​វៀន​តូច​មិន​ដំណើរ​ការ​ ល្អ។ បើ​សិន​មុន​កើត​នៅ​បរិវេណ

វិធីសាស្ដ្រ​ធ្វើ​ឱ្យ​ស្រស់ស្រាយ​នៅ​ពេល​ព្រឹក​សំរាប់​អ្នក​ដែល​ចូល​គេង​ក្នុង​វេលា​យប់​ជៅ

វិធីសាស្ដ្រ​ធ្វើ​ឱ្យ​ស្រស់ស្រាយ​នៅ​ពេល​ព្រឹក​សំរាប់​អ្នក​ដែល​ចូល​គេង​ក្នុង​វេលា​យប់​ជៅ

ថ្ងៃអាទិត្យ ទី៣ ខែមករា ឆ្នាំ២០១០ ម៉ោង ១០:០១

អ្នក​ដែល​ទទួលទានដំណេក​ក្នុង​ពេល​យប់​ជ្រៅ​ជា​ប្រចាំ បើសិនជា​ចង់​ក្រោកពីដំណេកមាន​ភាព​ស្រស់ស្រាយ លោក​អ្នក​គួរ​អនុវត្ដវិធីសាស្ដ្រ​ដូច​ខាងក្រោម ៖

ការ​ស្ដាប់ MP3 មួយ​ម៉ោង​ទ្បើ​ង​ប៉ះពាល់​ត្រចៀក

ការ​ស្ដាប់ MP3 មួយ​ម៉ោង​ទ្បើ​ង​ប៉ះពាល់​ត្រចៀក

ថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០១០ ម៉ោង ១០:១៧

បណ្ដា​អ្នក​វិទ្យាសាស្ដ្រ​បែ​ល​ហ្ស៊ិ​កបានអះអាង​ថា ការ​ស្ដាប់ MP3 ដោយ​ប្រើ​កាសតែ​រយៈពេល​១​ម៉ោង​ប៉ុណ្ណោះ គឺ​គ្រប់គ្រាន់អាច​បំផ្លាញ​ប្រព័ន្ធ​ទទួល​សម្លេង​របស់​យើងបាន ។ ការ​សិក្សា​នេះ ត្រូវ​បាន​គេ​ធ្វើពិសោធន៍​លើ​មនុស្ស​វ័យក្មេង​ចំនួន​៦០​នាក់ នៅ​ប្រទេស​បែ​ល​ហ្ស៊ិ​ក ដែល​ដឹកនាំ​ដោយ​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Ghent University ។

ហាត់​ប្រាណ​ដើរ​ញាប់​ជួយ​ទប់​ស្កាត់​ជំងឺ​មហា​រីក

ហាត់​ប្រាណ​ដើរ​ញាប់​ជួយ​ទប់​ស្កាត់​ជំងឺ​មហា​រីក

ថ្ងៃសុក្រ ទី៣ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៥:២១

បណ្តា​​អ្នក​វិទ្យា​សាស្ត្រ​មក​ពី​អង្គ​ការ​​មូល​និធិ​ស្រាវ​ជ្រាវ​ជំងឺ​ មហា​រីក​ពិភព​លោក WCRF បាន​និយាយ​ថា សកម្ម​ភាព​សម​ល្មម​ណា​មួយ​ដែល​អាច​ធ្វើ​ឱ្យ​បេះ​ដូង​ដើរ​ញាប់​ជាង​ធម្ម​តា​ ពិត​ជា​មាន​ផល​ល្អ​ដល់​សុខ​ភាព ពិសេស​ជួយ​ទប់​ស្កាត់​ជំងឺ​មហា​រីក​បាន ។ បណ្តា​អ្នក​ជំនាញ​បាន​អះ​​អាង​ថា ជំងឺ​មហា​រីក​ដោះ​​ និង​ពោះ​វៀន​ប្រហែល​១​ម៉ឺន​ករណី​ក្នុង​មួយ​ឆ្នាំៗ​នៅ​ចក្រ​ភព​អង់​គ្លេស​អាច ​នឹង​​ត្រូវ​បាន​ទប់​ស្កាត់​ ប្រសិន​បើ​គេ​ធ្វើ​ការ​ហាត់​ប្រាណ​ដោយ​ដើរ​ញាប់ ។ យោង​តាម​ទិន្ន​ន័យ​ដែល​បាន​លើក​​ឡើង​ថា ការ​ហាត់​ប្រាណ​ជា​មធ្យម​៤៥​នាទី ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​ទប់​ស្កាត់​ជំងឺ​មហា​រីក​ដោះ​ដល់​ទៅ​ជាង​៥​ពាន់​ ករណី ។ លើស​ពី​នេះ​ការ​ហាត់​ប្រាណ​ក៏​អាច​ជួយ​ទប់​ស្កាត់​ការ​ធាត់​ដុះ​​ពោះ​​ដែល​ ជា​ផ្នែក​​មួយ​នាំ​ឱ្យ​កើត​ជំងឺ​មហា​រីក​ផង​ដែរ ។

បណ្តា​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​មនុស្ស​ទាក់​ទិន​ដល់​វិទ្យុ​សកម្ម

បណ្តា​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​មនុស្ស​ទាក់​ទិន​ដល់​វិទ្យុ​សកម្ម

ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០១១ ម៉ោង ១៧:១៦

តើ​ការ​សាយ​ភាយ​វិទ្យុ​សកម្ម​នុយ​ក្លេ​អ៊ែរ​ប៉ះ​ពាល់​យ៉ាង​ណា​ខ្លះ​ដល់​សុខ​ភាព​របស់​មនុស្ស​? ហើយ​តើ​ដល់​កំរិត​ប៉ុណ្ណា​ទើប​មាន​គ្រោះ​ថ្នាក់​? វិទ្យុ​សកម្ម​អាច​ស្រូប​ចូល​ក្នុង​ខ្លួន​មនុស្ស​ ហើយ​ចូល​ទៅ​ក្នុង​សួត ប៉ះ​ពាល់​ដល់​ស្បែក​ ឬ​អាច​ចូល​ទៅ​លាយ​ជាមួយ​ម្ហូប​អាហារ​ ឬ​ភេសជ្ជៈ​។ កំរិត​នៃ​វិទ្យុ​សកម្ម​មាន​ខុសៗ​គ្នា ​ទៅ​តាម​កន្លែង​ទោះ​ជា​ក្នុង​ចម្ងាយ​ជិត​ក្តី​។ នេះ​ជា​ការ​ពន្យល់​របស់​សាស្ត្រា​ចារ្យ​ FRED METTLER អ្នក​សិក្សា​ពី​វិទ្យុ​សកម្ម

ផ្លែ​ប៉េងប៉ោះ​ជួយការ​ពារជំងឺមហារីក​ក្រពេញ​​ប្រូស្តាត

ផ្លែ​ប៉េងប៉ោះ​ជួយការ​ពារជំងឺមហារីក​ក្រពេញ​​ប្រូស្តាត

ថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១០:០៨

តាម​ការ​ស្រាវជ្រាវ​ថ្មីបានបង្ហាញ​ថា ផ្លែ​ប៉េង​ប៉ោះ​អាច​ជួយការពារ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ របស់​បុរស ។ តាម​អ្នក​វិទ្យា​សាស្ត្រ​នៃ​សាកលវិទ្យា​ល័យ​នេផល បាន​ឱ្យ​ដឹង​ថា ការទទួលទាន​​ផ្លែ​ប៉េង​ប៉ោះ​រាល់​ថ្ងៃ​អាច​ជួយ​ការ​ពារ​ប្រឆាំង​នឹងជំងឺ​ មហារីក​ក្រពេញ​ប្រូស្តាត និងបន្ថយ​ល្បឿន​នៃការ​រីក​ធំ​សាច់​មហារីក​ដែល​នាំ​​ឱ្យ​អ្នកជំងឺ​ឈឺ​ចាប់​ ។ នេះ​បើ​តាម​សារ​ព័ត៌​មាន​ Dialy Mail រាយ​ការណ៍ ។

ទឹកផ្លែទទឹមអាចជួយបន្ថយការរីករាលដាលជម្ងឺមហារីក

ទឹកផ្លែទទឹមអាចជួយបន្ថយការរីករាលដាលជម្ងឺមហារីក

ថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០១០ ម៉ោង ១៤:០៤

យោង​តាម​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​ ទឹក​​ផ្លែ​ទទឹម​អាចជួយ​បន្ថយ​ការរីក​រាល​ដាល​ជម្ងឺ​មហារីក​បាន​។​ បណ្តា​អ្នក​វិទ្យា​សាស្រ្ត​បាន​រក​ឃើញ​ធាតុ​មួយ​ចំនួន​នៅក្នុង​ទឹក​ផ្លែ​ ទទឹម​ដែល​អាច​បញ្ឈប់​ចលនា​របស់​កោសិកា​មហារីក​ហើយធ្វើ​ឲ្យ​ចុះ​ខ្សោយ​ កម្លាំង​ស្រូប​ទាញ​របស់​វា​ចំពោះ​សញ្ញា​គីមី​ទាំង​ឡាយ​ដែល​ធ្វើ​ឲ្យ​វា​ (កោសិកា​មហារីក​)​រីក​រាល​ដាល​បាន​។​ពួក​គេ​បាន​រក​ឃើញ​ថា​ ធាតុ​នៅ​ក្នុង​ទឹក​ផ្លែ​ទទឹម​មាន​ដូចជា​អាស៊ីដខ្លាញ់ ជួយ​កាត់​បន្ថយការរីក​រាល​ដាល​ជម្ងឺ​រាប់​ចាប់​ពី​មហារីក​ប្រូ​ស្តាត​ទៅ​ដល់ ​មហារីក​ឆ្អឹង​។

ការ​សិក្សា​​ដល់​កម្រិត​អនុបណ្ឌិត ​ឬបណ្ឌិត នឹង​មាន​​​អាយុ​វែង

ការ​សិក្សា​​ដល់​កម្រិត​អនុបណ្ឌិត ​ឬបណ្ឌិត នឹង​មាន​​​អាយុ​វែង

ថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០១១ ម៉ោង ០៩:១៩

យល់ដឹង ៖ ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​អប់​រំ​ជ្រៅ​​​ជ្រះ​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​អាយុ​វែង​។ តាម​លទ្ធផល​នៃការ​សិក្សា​បាន​បង្ហាញ​ថា ​អ្នក​ដែល​បាន​សិក្សា​ដល់​មហាវិទ្យា​ល័យ​ ឬសាកល​វិទ្យា​ល័យ​មាន​អត្រា​គ្រោះ​ថ្នាក់​ដោយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​តិច​តូច ​ធៀប​ជា​មួយ​អ្នក​ដែល​សិក្សា​បាន​តិច​ឈប់​រៀន​ទាំង​ខ្លួន​នៅ​ក្មេង ។ ការរក​ឃើញ​នេះ​គឺ​បាន​ផ្តល់​ជា​ព័ត៌​មាន​ថា ការ​សិក្សា​បាន​ខ្ពស់​ អាចជួយ​សង្គ្រោះ​ជី​វិត​របស់​អ្នក​បាន​។ តាម​សមាគមជំងឺ​ឡើង​ឈាម

នារី​ដែល​ប៉ិន​ប្រសប់​កិច្ចការ​ផ្ទះ និងរំលែក​កិច្ចការ​មួយ​ចំនួន​របស់​ប្ដី គឺជា​ការផ្ដល់​សុភមង្គល

នារី​ដែល​ប៉ិន​ប្រសប់​កិច្ចការ​ផ្ទះ និងរំលែក​កិច្ចការ​មួយ​ចំនួន​របស់​ប្ដី គឺជា​ការផ្ដល់​សុភមង្គល

ថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០១០ ម៉ោង ១១:១៣

ក្នុង​មួយ​ថ្ងៃ​ៗ​បុរស​ជា​ប្ដី​តែងតែ​ខំ​បំពេញ ការងារ​អស់កម្លាំង​ចិត្ដ​និង​កម្លាំងកាយ​ក្រោម​កំ​ដៅ​ព្រះអាទិត្យ​បែកញើស​ ហូរ​រហាម​នៅ​ឯ​ចំការ ឬ​នៅ​ការិយាល័យ​រដ្ឋ​-​ឯកជន ដើម្បី យក​ប្រាក់​មក​ចិញ្ចឹម​គ្រួសារ ហេតុនេះ​ប្រពន្ធ នៅ​ឯ​ផ្ទះ​គួរ​ណាស់​គិត​អាណិតអាសូរ​ដល់​ប្ដី ត្រូវ​ចេះ​ចូលរួម​ខិតខំ​ធ្វើការ​នៅ​ក្នុងផ្ទះ ឬ បើ​ថា​ទៅ​ធ្វើការ​នៅ​ឯ​ការិយាល័យ​រដ្ឋ​-​ឯក ជន​ខាងក្រៅ​ក្ដី​ក៏​មិន​ត្រូវ​ភ្លេច​ភាព​ជា​មេផ្ទះ ដែរ គឺ​ត្រូវ​រៀបរយ និង​បំពេញ​ករណីយកិច្ច ចំពោះ​ប្ដី និង​គ្រួសារ​ឱ្យ​បាន​សមរម្យ ។ មុន នឹង​ចាយវាយ​អ្វីមួយ​ត្រូវ​គិតពិចារណា​ពិគ្រោះ​នឹង​ប្ដី​សិន​កុំ​ចាយ​តាម​ ចំណង់ ។

នារី​ដែល​ប៉ិន​ប្រសប់​កិច្ចការ​ផ្ទះនិងរំលែក​កិច្ចការ​មួយ​ចំនួន​របស់​ប្ដីគឺជា​ការផ្ដល់​សិរី​សួស្ដី​ក្នុង​គ្រួសារ

នារី​ដែល​ប៉ិន​ប្រសប់​កិច្ចការ​ផ្ទះនិងរំលែក​កិច្ចការ​មួយ​ចំនួន​របស់​ប្ដីគឺជា​ការផ្ដល់​សិរី​សួស្ដី​ក្នុង​គ្រួសារ

ថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០១០ ម៉ោង ១០:១៣

ក្នុង​មួយ​ថ្ងៃ​ៗ​បុរស​ជា​ប្ដី​តែងតែ​ខំ​បំពេញ ការងារ​អស់កម្លាំង​ចិត្ដ​និង​កម្លាំងកាយ​ក្រោម​កំ​ដៅ​ព្រះអាទិត្យ​បែកញើស​ ហូរ​រហាម​នៅ​ឯ​ចំការ ឬ​នៅ​ការិយាល័យ​រដ្ឋ​-​ឯកជន ដើម្បី យក​ប្រាក់​មក​ចិញ្ចឹម​គ្រួសារ ហេតុនេះ​ប្រពន្ធ នៅ​ឯ​ផ្ទះ​គួរ​ណាស់​គិត​អាណិតអាសូរ​ដល់​ប្ដី ត្រូវ​ចេះ​ចូលរួម​ខិតខំ​ធ្វើការ​នៅ​ក្នុងផ្ទះ ឬ បើ​ថា​ទៅ​ធ្វើការ​នៅ​ឯ​ការិយាល័យ​រដ្ឋ​-​ឯក ជន​ខាងក្រៅ​ក្ដី​ក៏​មិន​ត្រូវ​ភ្លេច​ភាព​ជា​មេផ្ទះ ដែរ គឺ​ត្រូវ​រៀបរយ និង​បំពេញ​ករណីយកិច្ច ចំពោះ​ប្ដី និង​គ្រួសារ​ឱ្យ​បាន​សមរម្យ ។ មុន នឹង​ចាយវាយ​អ្វីមួយ​ត្រូវ​គិតពិចារណា​ពិគ្រោះ​នឹង​ប្ដី​សិន​កុំ​ចាយ​តាម​ ចំណង់ ។

កាហ្វេ​អ៊ី​ន​ជួយ​ប​ន្ថយ​អាកា​រៈ​ខុសឆ្គង​នៅ​ក្នុង​ការងារ

កាហ្វេ​អ៊ី​ន​ជួយ​ប​ន្ថយ​អាកា​រៈ​ខុសឆ្គង​នៅ​ក្នុង​ការងារ

ថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០១០ ម៉ោង ១២:៣០

អ្នក​ដែល​ធ្វើការ​ក្នុងអំឡុងពេល​មិនប្រក្រតី ឬ​ធ្វើការ​នៅ​ពេល​កណ្ដាល​យប់​រមែងមាន​បញ្ហា​ងងុយដេក​ដែល​ធ្វើ​ឱ្យ​ មានការរអាក់រអួល​ក្នុង​ការងារ​ក្រៅពី​នេះ​ក៏​ធ្វើ​ឱ្យ​ខូចប្រសិទ្ធភាព​ក្នុង ​ការងារ​ផង​ដែរ ។ លទ្ធផល​ដែល​បង្ហាញ​កាន់តែ​ច្បាស់ គឺមនុស្ស​ទាំងនេះ​អាច​ងងុយដេក​ក្នុង​អំឡុងពេលធ្វើការ​ងារ​ហើយ​អាច​នឹង​ជួប​ គ្រោះថ្នាក់​បាន ជា​ពិសេស​អ្នកបើកបរ​រថយន្ដ ឬ​ក្រុមគ្រូពេទ្យ ។

ទឹក​ដោះ​គោ​សុទ្ធ​​ព្រមទាំង​ផលិត​ផល​​ធ្វើ​ពី​ទឹក​ដោះ​គោ ​អាចជួយ​ទប់​ស្កាត់ការ​កើត​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​2

ទឹក​ដោះ​គោ​សុទ្ធ​​ព្រមទាំង​ផលិត​ផល​​ធ្វើ​ពី​ទឹក​ដោះ​គោ ​អាចជួយ​ទប់​ស្កាត់ការ​កើត​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​2

ថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០១០ ម៉ោង ១៣:៣៣

យោង​តាម​ការ​សិក្សា​ថ្មី​មួយបាន​លើក​ឡើង​ថា ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​២ អាច​ត្រូវ​បាន​ទប់​ស្កាត់​ ដោយ​ការ​ប្រើ​ប្រាស់​ទឹក​ដោះ​គោ​ ព្រម​ទាំង​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ​។​ ការ​សិក្សា​របស់​មហាវិទ្យា​ល័យ​ជាន់​ខ្ពស់​​អាមេរិក​ឈ្មោះ Harvard School of Public Health​ ខាងលើ​នេះ​ បាន​បំបាត់​ចោល​នូវ​ការ​ភ័យ​ខ្លាច​ទាំង​ឡាយ​ដែល​ថា ​ការ​ប្រើ​ប្រាស់​ទឹក​ដោះ​គោ​ ព្រម​ទាំង​ផលិត​ផល​​ធ្វើ​ពី​ទឹក​ដោះ​គោ​​យ៉ាង​ទៀង​ទាត់​អាច​មិន​មាន​ សុវត្ថិភាព​ចំពោះ​ជំងឺ​​ទឹក​នោម​ផ្អែម​។​ បណ្តា​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ អាស៊ីដ​ឈ្មោះ​ Trans-palmitoleic (ជា​ប្រភេទ​ខ្លាញ់​មាន​នៅក្នុង​ទឹក​ដោះ​គោ​ ព្រម​ទាំង​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​ដែល​យក​មក​ពី​ទឹក​ដោះ​គោ​ ទឹក​ដោះ​ពពែ​ និង​ទឹក​ដោះ​ចៀម​) អាចបន្ថយ​អត្រា​នៃការ​កើត​ជំងឺ​​ទឹក​នោម​ផ្អែម​ប្រភេទ​២ បាន​ដល់​ទៅ​ជិត​៦០​%។​ លទ្ធផល​នៃការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅក្នុង​ព្រឹត្តិ​ប័ត្រ​ព័ត៌មាន​ វេជ្ជសាស្រ្ត​នេះ ​គឺជា​ការ​បំភ្លឺ​ផ្លូវ​លើ​ប្រធាន​បទ​សុខភាព​​ចំនួន​៣.៧៣៦ ក្នុង​រយៈ​ពេល​២ទសវត្ស​​កន្លង​ទៅ​នេះ​។​ អំឡុង​ពេល​នៃការ​សិក្សា ​បណ្តា​អ្នក​ស្រាវ​ជ្រាវ​​បាន​ធ្វើ​ការ​កត់​​ចំណាំ​អាស៊ីដ​ខ្លាញ់​ គ្លុយ​កូស​ ​​និង​កម្រិត​អាំង​ស៊ុយលីន​ នៅក្នុង​ឈាម​​អ្នក​ស្ម័គ្រចិត្ត​ធ្វើ​ពិ​សោធន៍​។

ការភ្ជាប់ពាក្យ​មុនពេលរៀបការ​កាត់​បន្ថយ​ការ​លែងលះ

ការភ្ជាប់ពាក្យ​មុនពេលរៀបការ​កាត់​បន្ថយ​ការ​លែងលះ

ថ្ងៃអាទិត្យ ទី៨ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៥:២៧

អ្នក​ចិត្ត​វិទ្យា​នៅ​សហ​រដ្ឋ​អាមេរិក​និយាយថា បុរស​ និងស្រ្តី​មាន​និន្នាការ​​លែង​លះ​កើនឡើង​ជិត២​ដង​ ប្រសិន​បើរស់​នៅ​ជាមួយ​គ្នា​ដោយ​មិន​បាន​ធ្វើ​ការ​ភ្ជាប់​ពាក្យ​នៅ​មុន​ពេល​ រៀប​ការ​ ។​ ផ្ទុយ​ទៅវិញ អ្នកដែល​ភ្ជាប់ពាក្យ​នៅ​មុន​ពេល​រៀប​ការ ត្រូវបាន​រក​ឃើញថា ជីវិត​ជា​ប្តី​ប្រពន្ធមាន​សេចក្តី​សុខ និង​រស់​នៅ​ជាមួយគ្នាដ៏​យូរ​អង្វែង ។ នៅ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​បញ្ជាក់ថា ការ​ភ្ជាប់​ពាក្យ ​សំដៅ​ទៅ​លើ​ការ​ប្រកាស​ឱ្យ​អ្នក​ផ្សេងបាន​ដឹង​ពីសម្ព័ន្ធ​ភាព​ដ៏​ពិត​ ប្រាកដ​ធ្វើ​ឱ្យឱកាស​ជីវិត​គូ​ស្រករ​មាន​ភាព​យូរ​អងែ្វង ។ គួរ​បញ្ជាក់​ថា ការ​ងារ​ស្រាវជ្រាវ​ក្នុង​អំឡុង​ពេល​មុន​នេះបញ្ជាក់ថា ដៃ​គូ​ដែល​រស់នៅ​ជាមួយ​គ្នា​មុន​ការរៀប​ការ​មាននិន្នា​ការ​លែង​លះ​ គ្នាខ្ពស់ហើយ​បុរស-ស្រ្តីដែល​រស់​នៅ​ជាមួយ​គ្នា​មុន​ការ​ភ្ជាប់​ពាក្យ​អាច​ មាន​អារម្មណ៍​ពោរពេញ​ដោយ​កំលាំង គំនាប​ជ្រើសរើស​មនុស្ស​ខុស​ ។

បុរស​ដែល​ពាក់អាវ​ពណ៌​ក្រហម​នឹង​មាន​មន្ដ​ស្នេហ៍

បុរស​ដែល​ពាក់អាវ​ពណ៌​ក្រហម​នឹង​មាន​មន្ដ​ស្នេហ៍

ថ្ងៃអាទិត្យ ទី៨ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៧:៤៧

តាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ ដោយ​យោង តាម​របាយការណ៍​ស្រាវជ្រាវ​ថ្មី​បញ្ជាក់​ថា បុរស ដែល​មាន​បំណង​ចង់​មាន​មន្ដ​ស្នេហ៍​ទាក់ទាញ ទឹកចិត្ដ​របស់​ស្ដ្រី គួរ​តុបតែង​កាយ​ដោយ​ពាក់ អាវ​ពណ៌​ក្រហម​ដែល​ចាត់​ទុក​ថា​ជា​ពណ៌​អាច បង្កើន​ការ​ទាក់ទាញ​ទឹកចិត្ដ​ភេទ​ផ្ទុយ​បាន​។របាយការណ៍​ស្រាវជ្រាវ​ខាងលើ បង្ហាញ​ឱ្យ ដឹង​ថា ស្ដ្រី​នៅ​សហរដ្ឋអាមេរិក អង់គ្លេស អា​ល្លឺ​ម៉​ង់ និង​ចិន រមែង​យល់​ស្រប​ដូច​គ្នា​ថា បុរស​ដែល​ពាក់អាវ​ពណ៌​ក្រហម​នឹង​ធ្វើ​ឱ្យ មានកំ​លាំង​ទាក់ទាញ​ផ្លូវចិត្ដ​ស្ដ្រី​ច្រើន​ជាង បុរស​ដែល​អាវ​ពណ៌​ផ្សេង​ពី​នេះ​។

លក្ខណៈ​នៃ​ការ​តាំង​ផើងផ្កា ឬ​ដើមឈើ​សំរាប់​លំអ​នៅ​ក្នុង​អគារ ឬ​តាម​លំនៅ​ឋាន

លក្ខណៈ​នៃ​ការ​តាំង​ផើងផ្កា ឬ​ដើមឈើ​សំរាប់​លំអ​នៅ​ក្នុង​អគារ ឬ​តាម​លំនៅ​ឋាន

ថ្ងៃព្រហស្បតិ៍ ទី៧ ខែមករា ឆ្នាំ២០១០ ម៉ោង ១៧:៣១

ខាងក្រោម​នេះ​គឺជា​ការ​ណែនាំ​ខ្លះ​ៗ​ជុំវិញការ​ដាក់​តាំង​ដើមឈើ ឬ​ផើងផ្កា ៖ - ​មិន​គួរ​ដាក់​តាំង​ផើងផ្កា ឬ​ថូផ្កា​តុបតែងលំអ​ក្នុង​កន្លែង​ដែល​មាន​ខ្យល់​បក់​ខ្លាំង ឬ​មានការ​ក្ដៅ ឬ​ត្រជាក់​ខ្លាំង​ឆ្លងកាត់​នៅ​គ្រប់ពេលវេលា​នោះ​ទេ ព្រោះ​នឹង​ធ្វើ​ឱ្យ​ជាតិ​សំណើមងាយ​ស្ងួត ធ្វើ​ឱ្យ​ដើមឈើ ឬ​ផ្កា​ស្រពាប់ស្រពោន និង​ងាប់​។

អាថ៌​កំបាំង​នៃ​ការ​សម្រក​ទម្ងន់​ដែល​ធាត់​ខុស​ប្រក្រតី

អាថ៌​កំបាំង​នៃ​ការ​សម្រក​ទម្ងន់​ដែល​ធាត់​ខុស​ប្រក្រតី

ថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០១០ ម៉ោង ០៩:៥០

វិធីសាស្ដ្រ​មួយ​ដែល​ជួយ​សម្រក​ទំងន់ គឺ​ការ​គ្រប់គ្រង​ការ​ទទួលទាន​អាហារ​។ តើ​គួរធ្វើ​ដូច​ម្ដេច​ដើម្បី​កុំឱ្យ​រាង​កាយ​មាន​ភាព​ទន់ខ្សោយ ។ - ​កាត់​បន្ថយ​ការ​ទទួលទាន​បាយ​តាមប្រក្រតី ​គឺក្នុង​ការ​ទទួលទាន​គួរ​កាត់​បន្ថយឱ្យ​បាន​តិច​ជាង​ទំលាប់​ប្រហែល​១​ភាគ​៣ ។ - ​ត្រូវ​ទទួលទាន​សាច់​ត្រី ស៊ុត​ពណ៌​ស តៅហ៊ូ និង​ផលិតផល​ពី​សណ្ដែកសៀង ជារៀងរាល់ថ្ងៃ ។ - ​គួរ​ចៀសវាង​ការ​ទទួលទាន​អាហារ ចៀន បំពង និង​ឆា គឺ​ត្រូវ​ផ្លាស់​ប្ដូរ​ជ្រើសរើសយក​អាហារ​ដែល​ជា​លក្ខណៈ​ស្ងោរ ចំហុយ និង​អាំង​ជំនួស​វិញ ។

វិធី​នៃ​ការ​ព្យាបាល​អ្នក​ឈឺ​ចង្កេះ ក ស្មា ក្បាល និង​ស្ត្រេស (Stress) ដោយ​ចលនា PHYSIOTHERAPY

វិធី​នៃ​ការ​ព្យាបាល​អ្នក​ឈឺ​ចង្កេះ ក ស្មា ក្បាល និង​ស្ត្រេស (Stress) ដោយ​ចលនា PHYSIOTHERAPY

ថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០១០ ម៉ោង ១៤:៤០

ការ​​វិវឌ្ឍន៍​នៃ​វិទ្យា​សាស្ត្រ ​និង​វិជ្ជ​សាស្ត្រ កាន់​តែ​រីក​ចំរើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កត្តា​សុខ​ភាព​របស់​មនុស្ស​​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្លា​ពី​វេជ្ជ​បណ្ឌិត​ សាស្ត្រាចារ្យ អ្នក​ស្រាវ​ជ្រាវ​ពាស​ពេញ​សកល​លោក ដើម្បី​ស្វែង​រក​នូវ​វិធី​សាស្ត្រ ការ​ព្យាបាល ដើម្បី​ព្យាបាល​អ្នក​ជំងឺ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ និង​សុខ​ភាព​មនុស្ស​កាន់​តែ​ប្រសើរ។ ការ​ព្យាបាល​ដោយ​ចលនា PHYSIO​THERAPY គឺ​ជា​វិធី​សាស្ត្រ​​នៃ​ការ​ព្យាបាល​មួយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់

ចេកអំបូងជួយសម្រកទំងន់រាងកាយ

ចេកអំបូងជួយសម្រកទំងន់រាងកាយ

ថ្ងៃព្រហស្បតិ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១០ ម៉ោង ០៧:២០

បណ្តាកម្លោះក្រមុំ ដែល​ចង់​សម្រក​ទំងន់​ មាន​វិធីសាស្ត្រ​ម្យ៉ាង​ងាយ​ស្រួលធ្វើ​ឱ្យ​ខ្លួន​ប្រាណ​មាន​លក្ខណៈ​​​ល្អ​​ ប្រសើរ​ស្រស់​ស្អាត​​​និង​មាន​សុវត្ថិភាព​ដោយ​ការទទួលទាន​​ចេកអំបូង។​ ចេកអំបូង​​ផ្តល់​ថាមពល​៩២​គីឡូកាឡូរី​ក្នុង​ចំនួន​១០០ក្រាម​។​ ប្រសិន​បើ​លោកអ្នក​ទទួល​ទាន​ចេក​អំបូង​ក្នុង​មួយ​ថ្ងៃ២ទៅ៣​ផ្លែ រាង​កាយ​​លោកអ្នក​នឹងទទួល​បាន​ថាមពល​​ដ៏សម​ស្រប​ប៉ុន្តែ​​សូម​កុំ​ឱ្យ​មាន​ គំនិត​ចង់​ទទួល​ទាន​ចេកអំបូង​តែមួយ​មុខក្នុងអំឡុង​ពេល​សម្រក​ទំងន់

ដាំដើម​ឈើ​លំអស្រ​ប​ទៅ​តាម​ឆ្នាំ​កំណើត នឹង​ធ្វើ​ឱ្យ​លោក​អ្នក​មានសិរី​សួស្តី​ក្នុង​ជីវិត

ដាំដើម​ឈើ​លំអស្រ​ប​ទៅ​តាម​ឆ្នាំ​កំណើត នឹង​ធ្វើ​ឱ្យ​លោក​អ្នក​មានសិរី​សួស្តី​ក្នុង​ជីវិត

ថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៦:៥៦

ការ​ដាំ​ដើ​ម​ឈើ​ឱ្យ​មាន​សិរី​សួស្តី​ក្នុង​ជីវិត​គឺ ស្រប​តាម​ជំនឿ​បុរាណ​ដែល​ថា ដើមឈើ​​ជាសិរី​មង្គល​មួយ​ប្រភេទ​មាន​អ្នក​តា​ថែរក្សា​ និង​ខ្លះ​ទៀត​ធ្វើ​ឱ្យ​មាន​សិរី​សួស្តី​ក្នុង​ក្រុម​គ្រួសារ ។ ម្យ៉ាង​ទៀត​ ការ​និយមដាំ​ដើមឈើ​ឱ្យ​មាន​សិរី​មង្គល​ក្នុង​​ជីវិត​របស់​ខ្លួន​ គួរ​តែ​ដាំ​ដើម​ឈើ​ប្រភេទ​មួយ​ចំនួន​ស្រប​ទៅ​តាម​រាសី​ឆ្នាំ​កំណើត​របស់​ ខ្លួន​ដែរ​ដូចជា៖

បុរស​ដែល​មាន​ប្រពន្ធ​ក្មេង​នឹង​មាន​អាយុ​វែង ផ្ទុយ​ពី​ស្ដ្រី​ដែល​មាន​ប្ដី​ក្មេង​បែរជា​មាន​អាយុ​ខ្លីទៅវិញ

បុរស​ដែល​មាន​ប្រពន្ធ​ក្មេង​នឹង​មាន​អាយុ​វែង ផ្ទុយ​ពី​ស្ដ្រី​ដែល​មាន​ប្ដី​ក្មេង​បែរជា​មាន​អាយុ​ខ្លីទៅវិញ

ថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០១០ ម៉ោង ១០:៥០

ការ​ស្រាវជ្រាវ​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ប្រទះ​ឃើញ​ថា បុរស​ដែល​មាន​ប្រពន្ធ​អាយុតិច​ជាង​ខ្លួន​ច្រើន​កាន់តែ​មាន​អាយុ​វែង ផ្ទុយពី​ស្ដ្រី​ដែល​មាន​ប្ដី​អាយុ​តិច​ជាង​ខ្លួន​នឹង​មានគ្រោះថ្នាក់​ដល់​ សុខភាព​ធ្វើ​ឱ្យ​ស្លាប់​មុន​អាយុ​។ លទ្ធផល​ស្រាវជ្រាវ​នេះទទួល​បាន​ពី​ការវិភាគ​ទៅ​លើ​ស្ថិតិ​រៀប​ការ និង​ការ​ស្លាប់​បាត់បង់ជីវិត​របស់​ជនជាតិ​ហុ​ល្លង់ ចំនួន​២​លាននាក់ឃើញ​ថា បុរស​ដែល​មាន​ប្រពន្ធ​អាយុតិច​ជាង​ខ្លួន​រមែង​មាន​អាយុ​វែង​ជាង​បុរសដែល​មាន ​ប្រពន្ធ​អាយុ

ផ្លែត្របែក​អាចធ្វើ​ឱ្យ​យើង​មានសុខភាពល្អ ព្រោះសំបូរ​ដោយ​វីតាមីន C និង​សារធាតុ​ប្រឆាំង​ជាតិពុល

ផ្លែត្របែក​អាចធ្វើ​ឱ្យ​យើង​មានសុខភាពល្អ ព្រោះសំបូរ​ដោយ​វីតាមីន C និង​សារធាតុ​ប្រឆាំង​ជាតិពុល

ថ្ងៃអាទិត្យ ទី៩ ខែមករា ឆ្នាំ២០១១ ម៉ោង ១៥:០១

លោក​អៀន ម៉ាប័រ ទីប្រឹក្សា​ផ្នែក​ស្បៀង​អាហារ​សហរដ្ឋអាេមរិក ​បាន​​ឱ្យ​ដឹង​ថា ​ផ្លែ​ត្របែក​​សំបូរ​​ដោយវីតាមីន C ដែលជា​ប្រភេទ​សារធាតុ​​ម្យ៉ាង​មិនអាច​ខ្វះបាន​​ក្នុង​ការ​​ជួយ​ថែរក្សា​​រាង ​កាយ​​ក្នុងនាម​ជា​ប្រូតេអ៊ីន​​សំខាន់​នៃ​កោ​សិកា​ស្បែក ។ ក្រៅពីនេះ ​ក៏ជា​សារធាតុ​ប្រឆាំង​នឹង​ជាតិ​ពុល​ក្នុង​រាយកាយ និង​ជួយការពារ​ស្បែក​​​ពីសារ​ធាតុ​​ពុល​ផងដែរ ។ លោកអៀន ​ម៉ាប័រ បានគូស​បញ្ជាក់​ថា «​ផ្លែ​ត្របែក​​ជា​អាហារម្យ៉ាង​​សំបូរ​ដោយ​សារធាតុ​ប៉ូលី​ហ្វីណ​ល ជាសារធាតុ​ប្រឆាំង​​នឹង​ជាតិ​ពុល​ក្នុង​រាងកាយ​​ដែលមាន​នៅក្នុង​​តែ​បៃ​តង​​ និងស្រាក្រហម ជួយការពារ​​កោសិកា​​ពី​ជាតិ​ពុល​ក្នុងខ្លួន​​​ និង​ថែរក្សា​ស្បែក ។ អ្វី​ដែល​សំខាន់​ គឺ​វា​ជួយទប់ស្កាត់​ស្នាម​ជ្រីវជ្រួញ​​របស់​ស្បែក​ ដោយ​​លុបបំបាត់​ការជ្រីវ​ជ្រួញ​ និងទ្រ​ទ្រង់​​ឱ្យ​ស្បែក​​​មាន​សំណើម​ និងមាន​ភាព​ស្រស់​ស្អាត» ។

ការ​ជួយ​អ្នក​ជក់បារី​ឱ្យ​លះ​បង់​​ការ​ជក់​បារី (តពីលេខមុន)

ការ​ជួយ​អ្នក​ជក់បារី​ឱ្យ​លះ​បង់​​ការ​ជក់​បារី (តពីលេខមុន)

ថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ០៩:៥៤

ដោយ​ហេតុ​​ថា ៥៤% នៃបុរស​កម្ពុជា​ដែល​មាន​អាយុ​លើ​សពី​២០​ឆ្នាំ និង​៦%​នៃ​ស្ត្រី ជក់​បារី​ដូច្នេះ​បុគ្គ​លិក​សុខា​ភិបាល​ច្បាស់​ជា​នឹង​ជួបជា​មួយ​​អ្នក​ជំងឺ ​ដែល​ជក់​បារី​ជា​មិនខាន នៅ​ក្នុង​​ការ​អនុ​វត្ត​​ការ​ងារ​ប្រចាំ​ថ្ងៃ​របស់ខ្លួន ។ អត្ថ​បទ​នេះ​នឹង​ពិភាក្សា​អំពី​យុទ្ធ​សាស្ត្រ​នានា​សំរាប់​បុគ្គ​លិក​ សុខាភិបាល ជំហាន​សំខាន់ៗ​ដើម្បី​កំណត់​អ្នក​ជក់​បារី និង​លើក​ទឹកចិត្ត​ពួក​គេ​ឱ្យ​​លះ​បង់​ការ​ជក់​បារី​ដោយ​ជោគ​ជ័យ តាម​រយៈ​ការ​ផ្តល់​ប្រឹក្សា​ និង​ការ​តាម​ដាន​ជា​បន្ត​បន្ទាប់​ទៀត ។ យោង​តាម​តារាង​ខាង​លើ ជំហាន​ដំបូង​ក្នុង​ការ​ជួយ​អ្នក​ជំងឺ​ឱ្យ​លះ​បង់​ការ​ជក់បារី គឺ​កំណត់​អ្នក​ជំងឺ ។ ការ​ស្វែង​យល់​អំពី​លក្ខណៈ​នៃ​ការ​ជក់បារី​របស់​អ្នកជំងឺ ជួយ​ឱ្យ​យើង​អាច​កំណត់​អន្តរា​គមន៍​សម​ស្រប ផ្អែក​ទៅ​តាម​ឆន្ទៈ​របស់​គាត់​ក្នុង​ការលះ​បង់​ការ​ជក់​បារី ។ តារាង​នេះ​ក៏​បាន​បែង​ចែក​អ្នកជំងឺ​ជា​បី​ប្រភេទ​ផងដែរ៖