Wait ...
គួរ​យល់​ដឹង
ផ្លែ​ប៉េងប៉ោះ​ជួយការ​ពារជំងឺមហារីក​ក្រពេញ​​ប្រូស្តាត

ផ្លែ​ប៉េងប៉ោះ​ជួយការ​ពារជំងឺមហារីក​ក្រពេញ​​ប្រូស្តាត

ថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១០:០៨

តាម​ការ​ស្រាវជ្រាវ​ថ្មីបានបង្ហាញ​ថា ផ្លែ​ប៉េង​ប៉ោះ​អាច​ជួយការពារ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ របស់​បុរស ។ តាម​អ្នក​វិទ្យា​សាស្ត្រ​នៃ​សាកលវិទ្យា​ល័យ​នេផល បាន​ឱ្យ​ដឹង​ថា ការទទួលទាន​​ផ្លែ​ប៉េង​ប៉ោះ​រាល់​ថ្ងៃ​អាច​ជួយ​ការ​ពារ​ប្រឆាំង​នឹងជំងឺ​ មហារីក​ក្រពេញ​ប្រូស្តាត និងបន្ថយ​ល្បឿន​នៃការ​រីក​ធំ​សាច់​មហារីក​ដែល​នាំ​​ឱ្យ​អ្នកជំងឺ​ឈឺ​ចាប់​ ។ នេះ​បើ​តាម​សារ​ព័ត៌​មាន​ Dialy Mail រាយ​ការណ៍ ។

ទឹកផ្លែទទឹមអាចជួយបន្ថយការរីករាលដាលជម្ងឺមហារីក

ទឹកផ្លែទទឹមអាចជួយបន្ថយការរីករាលដាលជម្ងឺមហារីក

ថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០១០ ម៉ោង ១៤:០៤

យោង​តាម​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​ ទឹក​​ផ្លែ​ទទឹម​អាចជួយ​បន្ថយ​ការរីក​រាល​ដាល​ជម្ងឺ​មហារីក​បាន​។​ បណ្តា​អ្នក​វិទ្យា​សាស្រ្ត​បាន​រក​ឃើញ​ធាតុ​មួយ​ចំនួន​នៅក្នុង​ទឹក​ផ្លែ​ ទទឹម​ដែល​អាច​បញ្ឈប់​ចលនា​របស់​កោសិកា​មហារីក​ហើយធ្វើ​ឲ្យ​ចុះ​ខ្សោយ​ កម្លាំង​ស្រូប​ទាញ​របស់​វា​ចំពោះ​សញ្ញា​គីមី​ទាំង​ឡាយ​ដែល​ធ្វើ​ឲ្យ​វា​ (កោសិកា​មហារីក​)​រីក​រាល​ដាល​បាន​។​ពួក​គេ​បាន​រក​ឃើញ​ថា​ ធាតុ​នៅ​ក្នុង​ទឹក​ផ្លែ​ទទឹម​មាន​ដូចជា​អាស៊ីដខ្លាញ់ ជួយ​កាត់​បន្ថយការរីក​រាល​ដាល​ជម្ងឺ​រាប់​ចាប់​ពី​មហារីក​ប្រូ​ស្តាត​ទៅ​ដល់ ​មហារីក​ឆ្អឹង​។

ការ​សិក្សា​​ដល់​កម្រិត​អនុបណ្ឌិត ​ឬបណ្ឌិត នឹង​មាន​​​អាយុ​វែង

ការ​សិក្សា​​ដល់​កម្រិត​អនុបណ្ឌិត ​ឬបណ្ឌិត នឹង​មាន​​​អាយុ​វែង

ថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០១១ ម៉ោង ០៩:១៩

យល់ដឹង ៖ ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​អប់​រំ​ជ្រៅ​​​ជ្រះ​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​អាយុ​វែង​។ តាម​លទ្ធផល​នៃការ​សិក្សា​បាន​បង្ហាញ​ថា ​អ្នក​ដែល​បាន​សិក្សា​ដល់​មហាវិទ្យា​ល័យ​ ឬសាកល​វិទ្យា​ល័យ​មាន​អត្រា​គ្រោះ​ថ្នាក់​ដោយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​តិច​តូច ​ធៀប​ជា​មួយ​អ្នក​ដែល​សិក្សា​បាន​តិច​ឈប់​រៀន​ទាំង​ខ្លួន​នៅ​ក្មេង ។ ការរក​ឃើញ​នេះ​គឺ​បាន​ផ្តល់​ជា​ព័ត៌​មាន​ថា ការ​សិក្សា​បាន​ខ្ពស់​ អាចជួយ​សង្គ្រោះ​ជី​វិត​របស់​អ្នក​បាន​។ តាម​សមាគមជំងឺ​ឡើង​ឈាម

នារី​ដែល​ប៉ិន​ប្រសប់​កិច្ចការ​ផ្ទះ និងរំលែក​កិច្ចការ​មួយ​ចំនួន​របស់​ប្ដី គឺជា​ការផ្ដល់​សុភមង្គល

នារី​ដែល​ប៉ិន​ប្រសប់​កិច្ចការ​ផ្ទះ និងរំលែក​កិច្ចការ​មួយ​ចំនួន​របស់​ប្ដី គឺជា​ការផ្ដល់​សុភមង្គល

ថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០១០ ម៉ោង ១១:១៣

ក្នុង​មួយ​ថ្ងៃ​ៗ​បុរស​ជា​ប្ដី​តែងតែ​ខំ​បំពេញ ការងារ​អស់កម្លាំង​ចិត្ដ​និង​កម្លាំងកាយ​ក្រោម​កំ​ដៅ​ព្រះអាទិត្យ​បែកញើស​ ហូរ​រហាម​នៅ​ឯ​ចំការ ឬ​នៅ​ការិយាល័យ​រដ្ឋ​-​ឯកជន ដើម្បី យក​ប្រាក់​មក​ចិញ្ចឹម​គ្រួសារ ហេតុនេះ​ប្រពន្ធ នៅ​ឯ​ផ្ទះ​គួរ​ណាស់​គិត​អាណិតអាសូរ​ដល់​ប្ដី ត្រូវ​ចេះ​ចូលរួម​ខិតខំ​ធ្វើការ​នៅ​ក្នុងផ្ទះ ឬ បើ​ថា​ទៅ​ធ្វើការ​នៅ​ឯ​ការិយាល័យ​រដ្ឋ​-​ឯក ជន​ខាងក្រៅ​ក្ដី​ក៏​មិន​ត្រូវ​ភ្លេច​ភាព​ជា​មេផ្ទះ ដែរ គឺ​ត្រូវ​រៀបរយ និង​បំពេញ​ករណីយកិច្ច ចំពោះ​ប្ដី និង​គ្រួសារ​ឱ្យ​បាន​សមរម្យ ។ មុន នឹង​ចាយវាយ​អ្វីមួយ​ត្រូវ​គិតពិចារណា​ពិគ្រោះ​នឹង​ប្ដី​សិន​កុំ​ចាយ​តាម​ ចំណង់ ។

នារី​ដែល​ប៉ិន​ប្រសប់​កិច្ចការ​ផ្ទះនិងរំលែក​កិច្ចការ​មួយ​ចំនួន​របស់​ប្ដីគឺជា​ការផ្ដល់​សិរី​សួស្ដី​ក្នុង​គ្រួសារ

នារី​ដែល​ប៉ិន​ប្រសប់​កិច្ចការ​ផ្ទះនិងរំលែក​កិច្ចការ​មួយ​ចំនួន​របស់​ប្ដីគឺជា​ការផ្ដល់​សិរី​សួស្ដី​ក្នុង​គ្រួសារ

ថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០១០ ម៉ោង ១០:១៣

ក្នុង​មួយ​ថ្ងៃ​ៗ​បុរស​ជា​ប្ដី​តែងតែ​ខំ​បំពេញ ការងារ​អស់កម្លាំង​ចិត្ដ​និង​កម្លាំងកាយ​ក្រោម​កំ​ដៅ​ព្រះអាទិត្យ​បែកញើស​ ហូរ​រហាម​នៅ​ឯ​ចំការ ឬ​នៅ​ការិយាល័យ​រដ្ឋ​-​ឯកជន ដើម្បី យក​ប្រាក់​មក​ចិញ្ចឹម​គ្រួសារ ហេតុនេះ​ប្រពន្ធ នៅ​ឯ​ផ្ទះ​គួរ​ណាស់​គិត​អាណិតអាសូរ​ដល់​ប្ដី ត្រូវ​ចេះ​ចូលរួម​ខិតខំ​ធ្វើការ​នៅ​ក្នុងផ្ទះ ឬ បើ​ថា​ទៅ​ធ្វើការ​នៅ​ឯ​ការិយាល័យ​រដ្ឋ​-​ឯក ជន​ខាងក្រៅ​ក្ដី​ក៏​មិន​ត្រូវ​ភ្លេច​ភាព​ជា​មេផ្ទះ ដែរ គឺ​ត្រូវ​រៀបរយ និង​បំពេញ​ករណីយកិច្ច ចំពោះ​ប្ដី និង​គ្រួសារ​ឱ្យ​បាន​សមរម្យ ។ មុន នឹង​ចាយវាយ​អ្វីមួយ​ត្រូវ​គិតពិចារណា​ពិគ្រោះ​នឹង​ប្ដី​សិន​កុំ​ចាយ​តាម​ ចំណង់ ។

កាហ្វេ​អ៊ី​ន​ជួយ​ប​ន្ថយ​អាកា​រៈ​ខុសឆ្គង​នៅ​ក្នុង​ការងារ

កាហ្វេ​អ៊ី​ន​ជួយ​ប​ន្ថយ​អាកា​រៈ​ខុសឆ្គង​នៅ​ក្នុង​ការងារ

ថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០១០ ម៉ោង ១២:៣០

អ្នក​ដែល​ធ្វើការ​ក្នុងអំឡុងពេល​មិនប្រក្រតី ឬ​ធ្វើការ​នៅ​ពេល​កណ្ដាល​យប់​រមែងមាន​បញ្ហា​ងងុយដេក​ដែល​ធ្វើ​ឱ្យ​ មានការរអាក់រអួល​ក្នុង​ការងារ​ក្រៅពី​នេះ​ក៏​ធ្វើ​ឱ្យ​ខូចប្រសិទ្ធភាព​ក្នុង ​ការងារ​ផង​ដែរ ។ លទ្ធផល​ដែល​បង្ហាញ​កាន់តែ​ច្បាស់ គឺមនុស្ស​ទាំងនេះ​អាច​ងងុយដេក​ក្នុង​អំឡុងពេលធ្វើការ​ងារ​ហើយ​អាច​នឹង​ជួប​ គ្រោះថ្នាក់​បាន ជា​ពិសេស​អ្នកបើកបរ​រថយន្ដ ឬ​ក្រុមគ្រូពេទ្យ ។

ទឹក​ដោះ​គោ​សុទ្ធ​​ព្រមទាំង​ផលិត​ផល​​ធ្វើ​ពី​ទឹក​ដោះ​គោ ​អាចជួយ​ទប់​ស្កាត់ការ​កើត​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​2

ទឹក​ដោះ​គោ​សុទ្ធ​​ព្រមទាំង​ផលិត​ផល​​ធ្វើ​ពី​ទឹក​ដោះ​គោ ​អាចជួយ​ទប់​ស្កាត់ការ​កើត​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​2

ថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០១០ ម៉ោង ១៣:៣៣

យោង​តាម​ការ​សិក្សា​ថ្មី​មួយបាន​លើក​ឡើង​ថា ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​២ អាច​ត្រូវ​បាន​ទប់​ស្កាត់​ ដោយ​ការ​ប្រើ​ប្រាស់​ទឹក​ដោះ​គោ​ ព្រម​ទាំង​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ​។​ ការ​សិក្សា​របស់​មហាវិទ្យា​ល័យ​ជាន់​ខ្ពស់​​អាមេរិក​ឈ្មោះ Harvard School of Public Health​ ខាងលើ​នេះ​ បាន​បំបាត់​ចោល​នូវ​ការ​ភ័យ​ខ្លាច​ទាំង​ឡាយ​ដែល​ថា ​ការ​ប្រើ​ប្រាស់​ទឹក​ដោះ​គោ​ ព្រម​ទាំង​ផលិត​ផល​​ធ្វើ​ពី​ទឹក​ដោះ​គោ​​យ៉ាង​ទៀង​ទាត់​អាច​មិន​មាន​ សុវត្ថិភាព​ចំពោះ​ជំងឺ​​ទឹក​នោម​ផ្អែម​។​ បណ្តា​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ អាស៊ីដ​ឈ្មោះ​ Trans-palmitoleic (ជា​ប្រភេទ​ខ្លាញ់​មាន​នៅក្នុង​ទឹក​ដោះ​គោ​ ព្រម​ទាំង​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​ដែល​យក​មក​ពី​ទឹក​ដោះ​គោ​ ទឹក​ដោះ​ពពែ​ និង​ទឹក​ដោះ​ចៀម​) អាចបន្ថយ​អត្រា​នៃការ​កើត​ជំងឺ​​ទឹក​នោម​ផ្អែម​ប្រភេទ​២ បាន​ដល់​ទៅ​ជិត​៦០​%។​ លទ្ធផល​នៃការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅក្នុង​ព្រឹត្តិ​ប័ត្រ​ព័ត៌មាន​ វេជ្ជសាស្រ្ត​នេះ ​គឺជា​ការ​បំភ្លឺ​ផ្លូវ​លើ​ប្រធាន​បទ​សុខភាព​​ចំនួន​៣.៧៣៦ ក្នុង​រយៈ​ពេល​២ទសវត្ស​​កន្លង​ទៅ​នេះ​។​ អំឡុង​ពេល​នៃការ​សិក្សា ​បណ្តា​អ្នក​ស្រាវ​ជ្រាវ​​បាន​ធ្វើ​ការ​កត់​​ចំណាំ​អាស៊ីដ​ខ្លាញ់​ គ្លុយ​កូស​ ​​និង​កម្រិត​អាំង​ស៊ុយលីន​ នៅក្នុង​ឈាម​​អ្នក​ស្ម័គ្រចិត្ត​ធ្វើ​ពិ​សោធន៍​។

ការភ្ជាប់ពាក្យ​មុនពេលរៀបការ​កាត់​បន្ថយ​ការ​លែងលះ

ការភ្ជាប់ពាក្យ​មុនពេលរៀបការ​កាត់​បន្ថយ​ការ​លែងលះ

ថ្ងៃអាទិត្យ ទី៨ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៥:២៧

អ្នក​ចិត្ត​វិទ្យា​នៅ​សហ​រដ្ឋ​អាមេរិក​និយាយថា បុរស​ និងស្រ្តី​មាន​និន្នាការ​​លែង​លះ​កើនឡើង​ជិត២​ដង​ ប្រសិន​បើរស់​នៅ​ជាមួយ​គ្នា​ដោយ​មិន​បាន​ធ្វើ​ការ​ភ្ជាប់​ពាក្យ​នៅ​មុន​ពេល​ រៀប​ការ​ ។​ ផ្ទុយ​ទៅវិញ អ្នកដែល​ភ្ជាប់ពាក្យ​នៅ​មុន​ពេល​រៀប​ការ ត្រូវបាន​រក​ឃើញថា ជីវិត​ជា​ប្តី​ប្រពន្ធមាន​សេចក្តី​សុខ និង​រស់​នៅ​ជាមួយគ្នាដ៏​យូរ​អង្វែង ។ នៅ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​បញ្ជាក់ថា ការ​ភ្ជាប់​ពាក្យ ​សំដៅ​ទៅ​លើ​ការ​ប្រកាស​ឱ្យ​អ្នក​ផ្សេងបាន​ដឹង​ពីសម្ព័ន្ធ​ភាព​ដ៏​ពិត​ ប្រាកដ​ធ្វើ​ឱ្យឱកាស​ជីវិត​គូ​ស្រករ​មាន​ភាព​យូរ​អងែ្វង ។ គួរ​បញ្ជាក់​ថា ការ​ងារ​ស្រាវជ្រាវ​ក្នុង​អំឡុង​ពេល​មុន​នេះបញ្ជាក់ថា ដៃ​គូ​ដែល​រស់នៅ​ជាមួយ​គ្នា​មុន​ការរៀប​ការ​មាននិន្នា​ការ​លែង​លះ​ គ្នាខ្ពស់ហើយ​បុរស-ស្រ្តីដែល​រស់​នៅ​ជាមួយ​គ្នា​មុន​ការ​ភ្ជាប់​ពាក្យ​អាច​ មាន​អារម្មណ៍​ពោរពេញ​ដោយ​កំលាំង គំនាប​ជ្រើសរើស​មនុស្ស​ខុស​ ។

បុរស​ដែល​ពាក់អាវ​ពណ៌​ក្រហម​នឹង​មាន​មន្ដ​ស្នេហ៍

បុរស​ដែល​ពាក់អាវ​ពណ៌​ក្រហម​នឹង​មាន​មន្ដ​ស្នេហ៍

ថ្ងៃអាទិត្យ ទី៨ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៧:៤៧

តាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ ដោយ​យោង តាម​របាយការណ៍​ស្រាវជ្រាវ​ថ្មី​បញ្ជាក់​ថា បុរស ដែល​មាន​បំណង​ចង់​មាន​មន្ដ​ស្នេហ៍​ទាក់ទាញ ទឹកចិត្ដ​របស់​ស្ដ្រី គួរ​តុបតែង​កាយ​ដោយ​ពាក់ អាវ​ពណ៌​ក្រហម​ដែល​ចាត់​ទុក​ថា​ជា​ពណ៌​អាច បង្កើន​ការ​ទាក់ទាញ​ទឹកចិត្ដ​ភេទ​ផ្ទុយ​បាន​។របាយការណ៍​ស្រាវជ្រាវ​ខាងលើ បង្ហាញ​ឱ្យ ដឹង​ថា ស្ដ្រី​នៅ​សហរដ្ឋអាមេរិក អង់គ្លេស អា​ល្លឺ​ម៉​ង់ និង​ចិន រមែង​យល់​ស្រប​ដូច​គ្នា​ថា បុរស​ដែល​ពាក់អាវ​ពណ៌​ក្រហម​នឹង​ធ្វើ​ឱ្យ មានកំ​លាំង​ទាក់ទាញ​ផ្លូវចិត្ដ​ស្ដ្រី​ច្រើន​ជាង បុរស​ដែល​អាវ​ពណ៌​ផ្សេង​ពី​នេះ​។

លក្ខណៈ​នៃ​ការ​តាំង​ផើងផ្កា ឬ​ដើមឈើ​សំរាប់​លំអ​នៅ​ក្នុង​អគារ ឬ​តាម​លំនៅ​ឋាន

លក្ខណៈ​នៃ​ការ​តាំង​ផើងផ្កា ឬ​ដើមឈើ​សំរាប់​លំអ​នៅ​ក្នុង​អគារ ឬ​តាម​លំនៅ​ឋាន

ថ្ងៃព្រហស្បតិ៍ ទី៧ ខែមករា ឆ្នាំ២០១០ ម៉ោង ១៧:៣១

ខាងក្រោម​នេះ​គឺជា​ការ​ណែនាំ​ខ្លះ​ៗ​ជុំវិញការ​ដាក់​តាំង​ដើមឈើ ឬ​ផើងផ្កា ៖ - ​មិន​គួរ​ដាក់​តាំង​ផើងផ្កា ឬ​ថូផ្កា​តុបតែងលំអ​ក្នុង​កន្លែង​ដែល​មាន​ខ្យល់​បក់​ខ្លាំង ឬ​មានការ​ក្ដៅ ឬ​ត្រជាក់​ខ្លាំង​ឆ្លងកាត់​នៅ​គ្រប់ពេលវេលា​នោះ​ទេ ព្រោះ​នឹង​ធ្វើ​ឱ្យ​ជាតិ​សំណើមងាយ​ស្ងួត ធ្វើ​ឱ្យ​ដើមឈើ ឬ​ផ្កា​ស្រពាប់ស្រពោន និង​ងាប់​។

អាថ៌​កំបាំង​នៃ​ការ​សម្រក​ទម្ងន់​ដែល​ធាត់​ខុស​ប្រក្រតី

អាថ៌​កំបាំង​នៃ​ការ​សម្រក​ទម្ងន់​ដែល​ធាត់​ខុស​ប្រក្រតី

ថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០១០ ម៉ោង ០៩:៥០

វិធីសាស្ដ្រ​មួយ​ដែល​ជួយ​សម្រក​ទំងន់ គឺ​ការ​គ្រប់គ្រង​ការ​ទទួលទាន​អាហារ​។ តើ​គួរធ្វើ​ដូច​ម្ដេច​ដើម្បី​កុំឱ្យ​រាង​កាយ​មាន​ភាព​ទន់ខ្សោយ ។ - ​កាត់​បន្ថយ​ការ​ទទួលទាន​បាយ​តាមប្រក្រតី ​គឺក្នុង​ការ​ទទួលទាន​គួរ​កាត់​បន្ថយឱ្យ​បាន​តិច​ជាង​ទំលាប់​ប្រហែល​១​ភាគ​៣ ។ - ​ត្រូវ​ទទួលទាន​សាច់​ត្រី ស៊ុត​ពណ៌​ស តៅហ៊ូ និង​ផលិតផល​ពី​សណ្ដែកសៀង ជារៀងរាល់ថ្ងៃ ។ - ​គួរ​ចៀសវាង​ការ​ទទួលទាន​អាហារ ចៀន បំពង និង​ឆា គឺ​ត្រូវ​ផ្លាស់​ប្ដូរ​ជ្រើសរើសយក​អាហារ​ដែល​ជា​លក្ខណៈ​ស្ងោរ ចំហុយ និង​អាំង​ជំនួស​វិញ ។

វិធី​នៃ​ការ​ព្យាបាល​អ្នក​ឈឺ​ចង្កេះ ក ស្មា ក្បាល និង​ស្ត្រេស (Stress) ដោយ​ចលនា PHYSIOTHERAPY

វិធី​នៃ​ការ​ព្យាបាល​អ្នក​ឈឺ​ចង្កេះ ក ស្មា ក្បាល និង​ស្ត្រេស (Stress) ដោយ​ចលនា PHYSIOTHERAPY

ថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០១០ ម៉ោង ១៤:៤០

ការ​​វិវឌ្ឍន៍​នៃ​វិទ្យា​សាស្ត្រ ​និង​វិជ្ជ​សាស្ត្រ កាន់​តែ​រីក​ចំរើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កត្តា​សុខ​ភាព​របស់​មនុស្ស​​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្លា​ពី​វេជ្ជ​បណ្ឌិត​ សាស្ត្រាចារ្យ អ្នក​ស្រាវ​ជ្រាវ​ពាស​ពេញ​សកល​លោក ដើម្បី​ស្វែង​រក​នូវ​វិធី​សាស្ត្រ ការ​ព្យាបាល ដើម្បី​ព្យាបាល​អ្នក​ជំងឺ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ និង​សុខ​ភាព​មនុស្ស​កាន់​តែ​ប្រសើរ។ ការ​ព្យាបាល​ដោយ​ចលនា PHYSIO​THERAPY គឺ​ជា​វិធី​សាស្ត្រ​​នៃ​ការ​ព្យាបាល​មួយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់

ចេកអំបូងជួយសម្រកទំងន់រាងកាយ

ចេកអំបូងជួយសម្រកទំងន់រាងកាយ

ថ្ងៃព្រហស្បតិ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១០ ម៉ោង ០៧:២០

បណ្តាកម្លោះក្រមុំ ដែល​ចង់​សម្រក​ទំងន់​ មាន​វិធីសាស្ត្រ​ម្យ៉ាង​ងាយ​ស្រួលធ្វើ​ឱ្យ​ខ្លួន​ប្រាណ​មាន​លក្ខណៈ​​​ល្អ​​ ប្រសើរ​ស្រស់​ស្អាត​​​និង​មាន​សុវត្ថិភាព​ដោយ​ការទទួលទាន​​ចេកអំបូង។​ ចេកអំបូង​​ផ្តល់​ថាមពល​៩២​គីឡូកាឡូរី​ក្នុង​ចំនួន​១០០ក្រាម​។​ ប្រសិន​បើ​លោកអ្នក​ទទួល​ទាន​ចេក​អំបូង​ក្នុង​មួយ​ថ្ងៃ២ទៅ៣​ផ្លែ រាង​កាយ​​លោកអ្នក​នឹងទទួល​បាន​ថាមពល​​ដ៏សម​ស្រប​ប៉ុន្តែ​​សូម​កុំ​ឱ្យ​មាន​ គំនិត​ចង់​ទទួល​ទាន​ចេកអំបូង​តែមួយ​មុខក្នុងអំឡុង​ពេល​សម្រក​ទំងន់

ដាំដើម​ឈើ​លំអស្រ​ប​ទៅ​តាម​ឆ្នាំ​កំណើត នឹង​ធ្វើ​ឱ្យ​លោក​អ្នក​មានសិរី​សួស្តី​ក្នុង​ជីវិត

ដាំដើម​ឈើ​លំអស្រ​ប​ទៅ​តាម​ឆ្នាំ​កំណើត នឹង​ធ្វើ​ឱ្យ​លោក​អ្នក​មានសិរី​សួស្តី​ក្នុង​ជីវិត

ថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៦:៥៦

ការ​ដាំ​ដើ​ម​ឈើ​ឱ្យ​មាន​សិរី​សួស្តី​ក្នុង​ជីវិត​គឺ ស្រប​តាម​ជំនឿ​បុរាណ​ដែល​ថា ដើមឈើ​​ជាសិរី​មង្គល​មួយ​ប្រភេទ​មាន​អ្នក​តា​ថែរក្សា​ និង​ខ្លះ​ទៀត​ធ្វើ​ឱ្យ​មាន​សិរី​សួស្តី​ក្នុង​ក្រុម​គ្រួសារ ។ ម្យ៉ាង​ទៀត​ ការ​និយមដាំ​ដើមឈើ​ឱ្យ​មាន​សិរី​មង្គល​ក្នុង​​ជីវិត​របស់​ខ្លួន​ គួរ​តែ​ដាំ​ដើម​ឈើ​ប្រភេទ​មួយ​ចំនួន​ស្រប​ទៅ​តាម​រាសី​ឆ្នាំ​កំណើត​របស់​ ខ្លួន​ដែរ​ដូចជា៖

បុរស​ដែល​មាន​ប្រពន្ធ​ក្មេង​នឹង​មាន​អាយុ​វែង ផ្ទុយ​ពី​ស្ដ្រី​ដែល​មាន​ប្ដី​ក្មេង​បែរជា​មាន​អាយុ​ខ្លីទៅវិញ

បុរស​ដែល​មាន​ប្រពន្ធ​ក្មេង​នឹង​មាន​អាយុ​វែង ផ្ទុយ​ពី​ស្ដ្រី​ដែល​មាន​ប្ដី​ក្មេង​បែរជា​មាន​អាយុ​ខ្លីទៅវិញ

ថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០១០ ម៉ោង ១០:៥០

ការ​ស្រាវជ្រាវ​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ប្រទះ​ឃើញ​ថា បុរស​ដែល​មាន​ប្រពន្ធ​អាយុតិច​ជាង​ខ្លួន​ច្រើន​កាន់តែ​មាន​អាយុ​វែង ផ្ទុយពី​ស្ដ្រី​ដែល​មាន​ប្ដី​អាយុ​តិច​ជាង​ខ្លួន​នឹង​មានគ្រោះថ្នាក់​ដល់​ សុខភាព​ធ្វើ​ឱ្យ​ស្លាប់​មុន​អាយុ​។ លទ្ធផល​ស្រាវជ្រាវ​នេះទទួល​បាន​ពី​ការវិភាគ​ទៅ​លើ​ស្ថិតិ​រៀប​ការ និង​ការ​ស្លាប់​បាត់បង់ជីវិត​របស់​ជនជាតិ​ហុ​ល្លង់ ចំនួន​២​លាននាក់ឃើញ​ថា បុរស​ដែល​មាន​ប្រពន្ធ​អាយុតិច​ជាង​ខ្លួន​រមែង​មាន​អាយុ​វែង​ជាង​បុរសដែល​មាន ​ប្រពន្ធ​អាយុ

ផ្លែត្របែក​អាចធ្វើ​ឱ្យ​យើង​មានសុខភាពល្អ ព្រោះសំបូរ​ដោយ​វីតាមីន C និង​សារធាតុ​ប្រឆាំង​ជាតិពុល

ផ្លែត្របែក​អាចធ្វើ​ឱ្យ​យើង​មានសុខភាពល្អ ព្រោះសំបូរ​ដោយ​វីតាមីន C និង​សារធាតុ​ប្រឆាំង​ជាតិពុល

ថ្ងៃអាទិត្យ ទី៩ ខែមករា ឆ្នាំ២០១១ ម៉ោង ១៥:០១

លោក​អៀន ម៉ាប័រ ទីប្រឹក្សា​ផ្នែក​ស្បៀង​អាហារ​សហរដ្ឋអាេមរិក ​បាន​​ឱ្យ​ដឹង​ថា ​ផ្លែ​ត្របែក​​សំបូរ​​ដោយវីតាមីន C ដែលជា​ប្រភេទ​សារធាតុ​​ម្យ៉ាង​មិនអាច​ខ្វះបាន​​ក្នុង​ការ​​ជួយ​ថែរក្សា​​រាង ​កាយ​​ក្នុងនាម​ជា​ប្រូតេអ៊ីន​​សំខាន់​នៃ​កោ​សិកា​ស្បែក ។ ក្រៅពីនេះ ​ក៏ជា​សារធាតុ​ប្រឆាំង​នឹង​ជាតិ​ពុល​ក្នុង​រាយកាយ និង​ជួយការពារ​ស្បែក​​​ពីសារ​ធាតុ​​ពុល​ផងដែរ ។ លោកអៀន ​ម៉ាប័រ បានគូស​បញ្ជាក់​ថា «​ផ្លែ​ត្របែក​​ជា​អាហារម្យ៉ាង​​សំបូរ​ដោយ​សារធាតុ​ប៉ូលី​ហ្វីណ​ល ជាសារធាតុ​ប្រឆាំង​​នឹង​ជាតិ​ពុល​ក្នុង​រាងកាយ​​ដែលមាន​នៅក្នុង​​តែ​បៃ​តង​​ និងស្រាក្រហម ជួយការពារ​​កោសិកា​​ពី​ជាតិ​ពុល​ក្នុងខ្លួន​​​ និង​ថែរក្សា​ស្បែក ។ អ្វី​ដែល​សំខាន់​ គឺ​វា​ជួយទប់ស្កាត់​ស្នាម​ជ្រីវជ្រួញ​​របស់​ស្បែក​ ដោយ​​លុបបំបាត់​ការជ្រីវ​ជ្រួញ​ និងទ្រ​ទ្រង់​​ឱ្យ​ស្បែក​​​មាន​សំណើម​ និងមាន​ភាព​ស្រស់​ស្អាត» ។

ការ​ជួយ​អ្នក​ជក់បារី​ឱ្យ​លះ​បង់​​ការ​ជក់​បារី (តពីលេខមុន)

ការ​ជួយ​អ្នក​ជក់បារី​ឱ្យ​លះ​បង់​​ការ​ជក់​បារី (តពីលេខមុន)

ថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ០៩:៥៤

ដោយ​ហេតុ​​ថា ៥៤% នៃបុរស​កម្ពុជា​ដែល​មាន​អាយុ​លើ​សពី​២០​ឆ្នាំ និង​៦%​នៃ​ស្ត្រី ជក់​បារី​ដូច្នេះ​បុគ្គ​លិក​សុខា​ភិបាល​ច្បាស់​ជា​នឹង​ជួបជា​មួយ​​អ្នក​ជំងឺ ​ដែល​ជក់​បារី​ជា​មិនខាន នៅ​ក្នុង​​ការ​អនុ​វត្ត​​ការ​ងារ​ប្រចាំ​ថ្ងៃ​របស់ខ្លួន ។ អត្ថ​បទ​នេះ​នឹង​ពិភាក្សា​អំពី​យុទ្ធ​សាស្ត្រ​នានា​សំរាប់​បុគ្គ​លិក​ សុខាភិបាល ជំហាន​សំខាន់ៗ​ដើម្បី​កំណត់​អ្នក​ជក់​បារី និង​លើក​ទឹកចិត្ត​ពួក​គេ​ឱ្យ​​លះ​បង់​ការ​ជក់​បារី​ដោយ​ជោគ​ជ័យ តាម​រយៈ​ការ​ផ្តល់​ប្រឹក្សា​ និង​ការ​តាម​ដាន​ជា​បន្ត​បន្ទាប់​ទៀត ។ យោង​តាម​តារាង​ខាង​លើ ជំហាន​ដំបូង​ក្នុង​ការ​ជួយ​អ្នក​ជំងឺ​ឱ្យ​លះ​បង់​ការ​ជក់បារី គឺ​កំណត់​អ្នក​ជំងឺ ។ ការ​ស្វែង​យល់​អំពី​លក្ខណៈ​នៃ​ការ​ជក់បារី​របស់​អ្នកជំងឺ ជួយ​ឱ្យ​យើង​អាច​កំណត់​អន្តរា​គមន៍​សម​ស្រប ផ្អែក​ទៅ​តាម​ឆន្ទៈ​របស់​គាត់​ក្នុង​ការលះ​បង់​ការ​ជក់​បារី ។ តារាង​នេះ​ក៏​បាន​បែង​ចែក​អ្នកជំងឺ​ជា​បី​ប្រភេទ​ផងដែរ៖

ក្រុម​ឈាម A,B,AB និងO បង្ហាញ​ពីលក្ខណៈ​សុខភាព

ក្រុម​ឈាម A,B,AB និងO បង្ហាញ​ពីលក្ខណៈ​សុខភាព

ថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០១១ ម៉ោង ១៦:០២

យល់​ដឹង ៖ ការ​ស្រាវ​​ជ្រាវ​ចុង​ក្រោយ​បង្ហាញ​ថា មនុស្ស ដែល​មាន​ក្រុម​ឈាម​ O ប្រឈ​ម​មុខ​នឹង​​ជំងឺ​បេះ​ដូង​ថយ​ចុះ ។ ​អ្នក​ស្រាវ​ជ្រាវនៅមហាវិទ្យា​ល័យ​​ផឹន​ស៊ីលវ៉េនី​សហរដ្ឋ​អាមេរិករកឃើញ​​​អត្ថ​ប្រយោជន៍​នេះពីការ​សិក្សា​​ដែលបញ្ជាក់​ថា ​មនុស្ស​ភាគ​ច្រើន​ដែលមាន​ហ្សែន Adamts 7 ​មាននិន្នា​ការ​​កើនឡើង​ជំងឺ​បេះដូង ប៉ុន្តែ​អ្នក​ដែល​មាន​ហ្សែន​ខាង​លើ ​និង​មានក្រុមឈាម O ​ភាព​ប្រថុយ​ប្រថាន​​គ្មានការ​កើនឡើង ។

ទឹក​ផ្លែ​ឈៀ​រ​រី​ជួយ​ឱ្យ​គេង​លក់ស្កប់ស្កល់

ទឹក​ផ្លែ​ឈៀ​រ​រី​ជួយ​ឱ្យ​គេង​លក់ស្កប់ស្កល់

ថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ១៦:៥១

បណ្ដា​អ្នក​វិទ្យាសាស្ដ្រ​នៅ​អា​មេ​រិ​កបាននិយាយ​ថា ទឹក​ផ្លែ​ឈៀ​រ​រី​សុទ្ធ​គ្មាន​ដាក់​ស្ករ អាច​ជួយ​ឱ្យ​មនុស្ស​យើង​គេង​លក់​យ៉ាង​ស្កប់ស្កល់​នៅ​ពេល​យប់ ។ លោក​វេជ្ជបណ្ឌិត វី​ល​ហ្វ្រេ​ដ ភី​ចិន របស់សាកលវិទ្យាល័យ University of Rochester នៅ​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ដែល​ជាអ្នកដឹកនាំ​ការ​ស្រាវជ្រាវ​បាន​និយាយ​ថា ទឹកផ្លែ​ឈៀ​រ​រី​មាន​ប្រសិទ្ធភាព​ក៏​ព្រោះតែ​វា​ផ្ទុកនូវ​សារធាតុ​ម្យ៉ាង​ ឈ្មោះ​មេ​ឡា​តូ​នី​ន ដែល​ជា អ័រម៉ូន ធ្វើ​ឱ្យ​មានការ​ងងុយ និង​ភ្ញាក់ពីដេករបស់​រាង​កាយ​បាន​ទៀងទាត់ ។

ខ្ញី​ជា​ឱសថ​បុរាណ​ជួយ​ព្យា​បាល​ជំងឺច្រើនមុខ

ខ្ញី​ជា​ឱសថ​បុរាណ​ជួយ​ព្យា​បាល​ជំងឺច្រើនមុខ

ថ្ងៃចន្ទ ទី២ ខែសីហា ឆ្នាំ២០១០ ម៉ោង ០៩:៥០

ខ្ញី​ចាត់​ទុក​ថា ជាឱសថ​បុរាណ​មាន​គុណ​ប្រយោជន៍​ជា​ប្រភេទ​ថ្នាំ​រុក្ខ​ជាតិ​ជួយ​ព្យា​បាល​ ជំងឺ​បាន​ជា​ច្រើន​យ៉ាង​ដូច​ជា ខ្ញី​មាន​គុណ​សម្បត្តិ​គួរឱ្យ​កក់ក្តៅ​ រស​ជាតិ​ហឹរឆួល ក្លិន​ឈ្ងុយ​មាន​ប្រយោជន៍​ជួយ​រំលាយ​អាហារ​បណ្តេញ​ញើស​ បំបាត់​អាការៈហើមពោះ​ កាត់​បន្ថយកំហាកស្លេស្ម៍បំបាត់​ក្អកព្យា​បាល​គ្រុន​ផ្តា​សាយបន្ថយអាការៈ​ ស្រវឹង​លុប​បំបាត់​ភាព​ក្អួត​ចង្អោរឈឺ​ពោះ​ព្យា​បាល​ជំងឺក្រពះនិង​ជួយ​ សំរួលសរសៃ​ឈាម​។

ភ្នែក​មាន​ភាពប្រក្រតី​មិនគួរប្រើ​ទឹកថ្នាំលាង​ភ្នែក ព្រោះ​ទឹក​ភ្នែក​អា​ច​ជួយ​ឱ្យ​ភ្នែក​ល្អប្រសើរ

ភ្នែក​មាន​ភាពប្រក្រតី​មិនគួរប្រើ​ទឹកថ្នាំលាង​ភ្នែក ព្រោះ​ទឹក​ភ្នែក​អា​ច​ជួយ​ឱ្យ​ភ្នែក​ល្អប្រសើរ

ថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៦:៤១

មនុស្ស​ជា​ច្រើន​រមែង​ធ្វើ​ការ​សំអាត​កែវ​ភ្នែក​របស់​ខ្លួន​ក្នុង​អំឡុង​ ពេលមិន​មានភាព​​ខុសប្រក្រតី​កើត​ឡើង ភាគ​ច្រើនបាន​ប្រើ​ប្រាស់​ទឹកថ្នាំ​លាង​ភ្នែក​ ដើម្បីជួយ​សំអាត​ដោយ​មិន​បាន​ដឹង​ថា ការពិត​កែវ​ភ្នែក​របស់យើង​បានបង្កើត​ទឹក​ភ្នែក​ដើម្បី​ធ្វើ​ឱ្យ​មាន​សំណើម​ ជាប់​ជា​ប្រចាំ ។

ស្លឹក​គូឆាយ​ផ្ដល់​ផលប្រយោជន៍​ដល់​រាង​កាយ

ស្លឹក​គូឆាយ​ផ្ដល់​ផលប្រយោជន៍​ដល់​រាង​កាយ

ថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០០៩ ម៉ោង ១១:៣៥

តាម​ការ​ស្រាវជ្រាវ​ឱ្យ​ដឹង​ថា ស្លឹក​គូឆាយផ្ដល់​ប្រយោជន៍​ដល់​សុខភាព​រាង​កាយ​របស់មនុស្ស​យ៉ាងច្រើន ជា​ពិសេស​ស្លឹក​គូឆាយ​មិនត្រឹមតែ​ជា​បន្លែ​ដែល​មាន​រសជាតិ​ឆ្ងាញ់ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ឱសថ​សំរាប់​ព្យាបាលអាការរោគ​មួយ​ចំនួន​បាន​ទៀត​ផង​មានដូច​ជា ៖

ភេសជ្ជៈ​ដែល​ជួយ​បង្កើន​ថាមពល​ដល់​រាង​កាយ​ពេល​ព្រឹក

ភេសជ្ជៈ​ដែល​ជួយ​បង្កើន​ថាមពល​ដល់​រាង​កាយ​ពេល​ព្រឹក

ថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០១០ ម៉ោង ១៣:៣៥

ដើម្បី​បង្កើន​ថាមពល​ដល់​រាង​កាយ​នៅវេលា​ព្រឹក យើង​គួរ​ទទួលទាន​ភេសជ្ជៈ​មួយចំនួន​ដូច​ខាងក្រោម ៖ -​ទឹកក្រូច​ឆ្មារ ៖ គួរ​ធ្វើការ​សាកល្បង​រកទឹកក្រូច​ឆ្មារ​ពិសា​នៅ​ពេល​ព្រឹក ព្រោះ​ក្នុងទឹកក្រូច​ឆ្មារ​មាន​សារធាតុ​អាស៊ី​ដ “​ស៊ី​ទ្រិ​ច​” វីតាមីន C ។ សារធាតុ​ខាងលើ​នេះ ក្រៅពីជួយ​កាត់​កំហាក​ស្លេស្ម ព្យាបាល​អាការ​ឈឺ​ក ថែម​ទាំង​ជួយ​ឱ្យ​រាង​កាយ​របស់​អ្នកមាន​ភាព​ស្រស់ស្រាយ និង​មាន​ក្លិនក្រអូប​ធ្វើ​ឱ្យអារម្មណ៍​អ្នក​ធូរស្រាល​បាន​មួ​យ​កំរិត​។ -​ទឹក​ខ្ញី ៖ ចំពោះ​អ្នក​ដែល​មាន​អាការស្រវឹង​ចង់​ក្អួតចង្អោរ​សូម​ពិសា​ទឹក​ខ្ញី​ក្ដៅ​ អ៊ុ​ន​ៗមួយ​កែវ ព្រោះ​ខ្ញី​មាន​សារធាតុ​គីមី​មួយ ប្រភេទ​ហៅ​ថា “​ជី​ន​ជឺ​រ៉​ល​” ជា​សារធាតុ​គីមី ប្រភេទ​ប្រេង​ក្រអូប ស្ថិត​នៅ​ក្នុង​ក្រុម​អាល់កុ​ល ដែល​មិន​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ស្រវឹង និងបំបាត់​អាការ​ស្រវឹង​បាន​ល្អ ។ ក្នុង​ការ​ធ្វើ​ទឹក​ខ្ញី​ឱ្យ​មាន​រសជាតិ​ឆ្ងាញ់ គួរ​ដំ​មើម​ខ្ញី​ដាក់​ស្ងោរ​ជាមួយ​ទឹក​ឱ្យ​ពុះ តែកុំ​ស្ងោរ​យូរ​ពេក ព្រោះ​ខ្ញី​នឹង​បាត់បង់​រសជាតិ និង​ក្លិន​បាន ។

ទឹកដោះគោមានសារសំខាន់បំផុតសំរាប់ស្រ្តីមានផ្ទៃពោះ

ទឹកដោះគោមានសារសំខាន់បំផុតសំរាប់ស្រ្តីមានផ្ទៃពោះ

ថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០១០ ម៉ោង ១១:៤៥

ចាត់​ទុក​ថា​ជា​ដំណឹង​ល្អ​មួយ​សំរាប់​ស្ដ្រីមាន​ផ្ទៃពោះ គឺ​ការ​ទទួលទាន​ទឹកដោះគោឆុង​ជាមួយ​ទឹក​ក្ដៅ​ក្នុងអំឡុងពេល​កំពុង​មានផ្ទៃពោះ ពីព្រោះ​វា​មាន​សារសំខាន់​បំផុតចំពោះ​សុខភាព​ទាំង​ម្ដាយ និង​កូន​ក្នុង​ផ្ទៃ ។ ទាក់ទិន​ទៅ​នឹង​ដំណឹង​ខាងលើ​នេះយោងតាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ បង្ហាញ​ថា ស្ដ្រី​បើ​មាន​ផ្ទៃពោះ​ហើយ​បាន​ទទួលទាន​ទឹកដោះ​គោ​ជា​ប្រចាំ​នោះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​មានសុខភាព​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​ជួយ​ធ្វើឱ្យ​កូន​ក្នុង​ផ្ទៃ​មាន​រាង​កាយ និង​ឆ្អឹង​យ៉ាង​រឹងមាំ​ទៀត​ផងនៅ​ពេល​ពេញវ័យ ។

ពិនិត្យ​ទឹកមាត់​អាច​រក​ឃើញ​ជំងឺមហារីក

ពិនិត្យ​ទឹកមាត់​អាច​រក​ឃើញ​ជំងឺមហារីក

ថ្ងៃអាទិត្យ ទី៤ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ១៣:៥០

សាកលវិទ្យាល័យ​របស់​ប្រទេស​ជប៉ុន និងអា​មេ​រិ​កបាន​អភិវឌ្ឍ​រួម​គ្នា​នូវ​បច្ចេកវិទ្យា​វេជ្ជសាស្ដ្រ​ថ្មី​មួយ ​ដែល​អាច​រក​ឃើញ​ជំងឺមហារីកយ៉ាង​រហ័ស​ដោយ​ការ​ធ្វើតេស្ដ​ទឹកមាត់ ។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​បណ្ដា​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​ ទាំង​ពីរ ។ សាកលវិទ្យាល័យ Keio University និង សាកលវិទ្យាល័យ​អា​មេ​រិ​ក University of California បាន​អភិវឌ្ឍ​រួម​គ្នា​នូវ​បច្ចេកវិទ្យា ដែល​នាំ​ឱ្យ​ពួក​គេ​អាច​រក​ឃើញ​ប្រភេទ​ជំងឺមហារីក​លំពែង មហារីក​សុដន់ និង​មហារីកមាត់ ។ បណ្ដា​អ្នក​ស្រាវជ្រាវ​បាន​វិភាគទឹកមាត់​មនុស្ស​ចំនួន​២១៥​នាក់ ដែល​ក្នុងនោះ​មាន​ទាំង​ទឹកមាត់​របស់​អ្នកជំងឺ​មហារីក ផង​ដែរ ។