ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារ​កំពង់ត្រឡាច​ត្អូញត្អែរ​បន្ទាប់​ពី​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រុម​អាជីវករ​លក់ដូរ​នៅ​ផ្សារ​កំពង់ត្រឡាច​បាន​ត្អូញត្អែរ​ពី​ផល​ប៉ះពាល់ បន្ទាប់​ពី​មានការ​រៀបចំ​សណ្តាប់ធ្នាប់​របស់​អាជ្ញាធរ​ស្រុក​រួច​មក ។ ពួក​គាត់​បាន​លើក​ឡើង​ថា ការ​លក់ដូរ​មិនសូវ​ដាច់ និង​មានការ​លំបាក​ដូច​ជា ត្រូវ​ថ្ងៃ ត្រូវ​ភ្លៀង…

ខេត្តកំពង់ឆ្នាំង ៖ ក្រុម​អាជីវករ​លក់ដូរ​នៅ​ផ្សារ​កំពង់ត្រឡាច​បាន​ត្អូញត្អែរ​ពី​ផល​ប៉ះពាល់ បន្ទាប់​ពី​មានការ​រៀបចំ​សណ្តាប់ធ្នាប់​របស់​អាជ្ញាធរ​ស្រុក​រួច​មក ។ ពួក​គាត់​បាន​លើក​ឡើង​ថា ការ​លក់ដូរ​មិនសូវ​ដាច់ និង​មានការ​លំបាក​ដូច​ជា ត្រូវ​ថ្ងៃ ត្រូវ​ភ្លៀង ពេល​អាជ្ញាធរ​ឲ្យ​កាត់​សំយាប​ចេញ ហេតុ​ដូច​ច្នេះ​ហើយ​ពួក​គាត់​សំណូមពរ​ដល់​អាជ្ញាធរ​ស្រុក​ខេត្ត សូម​មេត្តា​កុំ​រិ​ត​បន្តឹង​ខ្លាំង​ពេក​ដូច​ជា ការ​គូស​គំនូស​កំណត់​ឲ្យ​ដាក់​លក់ ចូល​ក្នុង​ខ្លាំង​ពេក​ជាដើម ម្យ៉ាងវិញទៀត​សូម​ធ្វើ​ឲ្យ​ស្មើភាព​គ្នា​កុំ​លំអៀង ។

ក្រុម​អាជីវករ​ទាំងនោះ​បាន​លើក​ឡើង​ថា ពួក​គាត់​មិន​ជំទាស់​ក្នុង​ការ​រៀបចំ​សណ្ដាប់ធ្នាប់​របស់​អាជ្ញាធរ​ស្រុក​នោះ​ទេ ប៉ុន្តែ​សូម​មេត្តា​កុំ​រិ​ត​បន្តឹង​ខ្លាំង​ពេក​ដូច​ជា គូស​គំនូស​ដាក់​កំណត់​ឱ្យ​លក់​រហូត​ដល់​ចូល​ដល់​ក្នុងផ្ទះ​តែ​ម្តង សូម​ជួយ​អធ្យាស្រ័យ​ដល់​ពួក​គាត់​ជា​អាជីវករ​ផង​ព្រោះ​បន្ទាប់​ពី​រៀបចំ​របស់​អាជ្ញាធរ​មក ពួក​គាត់​លក់​មិនសូវ​ដាច់​ឡើយ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ។ បងស្រី​អាជីវករ​លក់​អង្ករ និង​លក់​ជី​ម្នាក់​បាន​និយាយ​ថា គាត់​ត្រូវ​បាន​អាជ្ញាធរ​កំណត់​ឲ្យ​មូ​រយាប (​យា​បរមូល​ចេញចូល​បាន​) ចូល​ក្នុង​ដោយ​មិន​ឲ្យ​លា​ចេញ​ក្រៅ​ឡើយ ពេល​នេះ​ទំនិញ​គាត់​ត្រូវ​ថ្ងៃ ត្រូវ​ភ្លៀង គាត់​សំណូមពរ​សុំ​លា​យា​ប​គាត់​បាន​ចេញ​បន្តិច មិន​ដល់​ថ្នាក់​លាន​ទៅ​ថ្នល់​ទេ ដើម្បី​ការពារ​កម្តៅថ្ងៃ និង​ទឹកភ្លៀង ។

ចំណែក​ស្ត្រី​លក់​បាយ​ម្នាក់​បាន​និយាយ​ថា អាជ្ញាធរ​មិន​បាន​ជូនដំណឹង​ជា​មុន​ទេ ពេល​មក​ដល់​ចាប់​រើ​ៗ បង្ខំ​ឲ្យ​រើ​ចេញ​តែ​ម្តង សូ​ម្បី​ដើម​ប្រទាល និង​ធុង​ទឹកកក​គាត់​ឲ្យ​រើ​ចេញ​ដែរ ខណៈ​ដែល​របស់​ទាំងនេះ​បាន​ដាក់​ផុត​ថ្នល់ ដល់​គម្រប​លូ​មុខ​ផ្ទះ​ទៅ​ហើយ គាត់​មិន​អាច​ទទួលយក​បាន​ទេ មក​បាញ់​គំនូស​ចូល​ដល់​ក្នុងផ្ទះ​បែប​នេះ ។ ដោយឡែក​បុរស​អ្នកលក់​នំ​បញ្ចុក​ម្នាក់​ថា គេ​ឲ្យ​គាត់​ចូល​ក្នុង​កន្លះ​ម៉ែត្រ​ទៀត គាត់​ថា បើ​ចូល​ក្នុង​ទៀត​ប៉ះ​គេ​ហើយ គាត់​គ្មាន​កន្លែង​លក់​ឡើយ ។ ក្រុម​អាជីវករ​ទាំងអស់​សំណូមពរ សូម​អាជ្ញាធរ​កុំ​រិ​ត​បន្តឹង​ខ្លាំង​ពេក​សុំ​យោគយល់​អធ្យាស្រ័យ​ខ្លះ​ដល់​ពួក​គាត់​ផង ។

ជាមួយ​គ្នា​នេះ​ដែរ​លោក ស៊ន សំអាត អភិបាលរង​ស្រុក​កំពង់ត្រឡាច​បាន​បញ្ជាក់​ថា ដោយ​ទទួលបញ្ជា​ពី​អភិបាលខេត្ត និង​អភិបាលស្រុក​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ ពិសេស​នៅ​ពី​ខាងត្បូង​ផ្សារ​ដែល​ជា​ផ្លូវ​បេតុង ។ នៅ​ទីនោះ​ក្រុម​អាជីវករ​បាន​លក់​ចូល​លើ​ផ្លូវ​អស់​ពាក់កណ្តាល​តែ​ម្តង មាន​អ្នកលក់​ផ្លែ​ឈើ អ្នកលក់​បាយ​ជាដើម ។ ជាមួយ​គ្នា​នេះ កន្លែង​ចាក់សម្រាម​រួម​ផ្សំ​អ្នកលក់​បន្លែ​ផង គឺ​បណ្តាល​ឲ្យ​ស្ទះ​ជា​រៀងរាល់ថ្ងៃ ។ គាត់​បាន​ឲ្យ​ក្រុម​អាជីវករ​ទាំងនោះ​លក់​ថយ​ទៅ​ក្នុង និង​រុញ​យា​ប​ឲ្យ​ចូល​កំ​ឲ្យ​ចេញ​មក​ក្រៅ ។ ហើយ​ក្រុម​អា​ជីរ​ករ​ទាំងនោះ​ព្រម​រៀបចំ​តាម ឃើញ​ថា​បាន​ស្អាត​អាច​ទទួលយក​បាន ។ លោក​ថា ធម្មតា​ទេ តែ​កាលណា​រៀប​សណ្តាប់ធ្នាប់ គឺ​តែង​មាន​ប៉ះពាល់​ខ្លះ​ហើយ​។

យ៉ាងនេះ​ក្តី​ប្រជាពលរដ្ឋ​ថា ការ​រៀបចំ​សណ្តាប់ធ្នាប់​របស់​អាជ្ញាធរ​ស្រុក​ហាក់​មានការ​តឹងតែង​ខ្លាំង​ពេក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​ពួក​គាត់ ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​បន្ធូរបន្ថយ​ខ្លះ ដល់​ពួក​គាត់​ផង​ព្រោះ​គាត់​មាន​បញ្ហា​ទី​១​លក់​មិនសូវ​ដាច់​ដូច​មុន ទី​២ ពិបាកក្នុងការលក់ដូរ  ៕

 

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ