ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិខិតឆ្លងដែន​ជប៉ុន​មាន​ឥទ្ធិពល​ជាងគេ ខណៈ​កម្ពុជា​នៅ​លេខ​រៀង​ទី​៨៨

4 ឆ្នាំ មុន

ការ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​ឥទ្ធិពល​របស់​លិខិតឆ្លងដែន​នៃ​បណ្តា​ប្រទេស​ក្នុង​ពិភពលោក​បាន​ឲ្យ​ដឹង​ថា លិខិតឆ្លងដែន​របស់​ប្រទេស​ជប៉ុន គឺជា​លិខិតឆ្លងដែន​មាន​ឥទ្ធិពល​ជាងគេ ។ លិខិតឆ្លងដែន​របស់​សិង្ហ​បូ​រី​ក៏​មាន​ឥទ្ធិពល​ស្មើនឹង​ជប៉ុន​ផង​ដែរ ។ លិខិតឆ្លងដែន​របស់​ប្រទេស​ទាំង​ពីរ​នេះ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចំនួន​១៩០​ប្រទេស នៅ​លើ​ពិភពលោក ដោយ​មិន​ត្រូវការ​ទិដ្ឋាការ​ឡើយ ។…

ការ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​ឥទ្ធិពល​របស់​លិខិតឆ្លងដែន​នៃ​បណ្តា​ប្រទេស​ក្នុង​ពិភពលោក​បាន​ឲ្យ​ដឹង​ថា លិខិតឆ្លងដែន​របស់​ប្រទេស​ជប៉ុន គឺជា​លិខិតឆ្លងដែន​មាន​ឥទ្ធិពល​ជាងគេ ។ លិខិតឆ្លងដែន​របស់​សិង្ហ​បូ​រី​ក៏​មាន​ឥទ្ធិពល​ស្មើនឹង​ជប៉ុន​ផង​ដែរ ។

លិខិតឆ្លងដែន​របស់​ប្រទេស​ទាំង​ពីរ​នេះ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចំនួន​១៩០​ប្រទេស នៅ​លើ​ពិភពលោក ដោយ​មិន​ត្រូវការ​ទិដ្ឋាការ​ឡើយ ។ ចំណែក​លិខិតឆ្លងដែន​របស់​ប្រទេស​កម្ពុជា​យើង​វិញ​មាន​ឥទ្ធិពល​ឈរ​នៅ​លើ​លេខ​រៀង​ទី​៨៨ ដោយ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចំនួន​៥៥ ដោយ​មិន​ចាំបាច់​ត្រូវការ​ទិដ្ឋាការ ។

លិខិតឆ្លងដែន​ប្រទេស​ចិន​មាន​ឥទ្ធិពល​លេខ​រៀង​ទី​៧២ ខណៈ​ដែល​លិខិតឆ្លងដែន​អា​មេ​រិ​ក​ឈរ​លេខ​រៀង​ទី​៦ ។ លិខិតឆ្លងដែន​ដែល​អន់​ជាងគេ​បំផុត គឺ​លិខិតឆ្លងដែន​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដោយ​ឈរ​លេខ​រៀង​ទី​១០៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ