ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NGOs ទាមទារឲ្យដោះស្រាយ ករណីរំលោ.ភបំពានសិទ្ធិពលរដ្ឋពី​ក្រុម​ហ៊ុនស្ករអំពៅថៃនៅ​បន្ទាយមានជ័យ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ក្រុមហ៊ុន ផលិតស្ករអំពៅរបស់ថៃ  មិត្រផូល  (Mitr Phol) នៅក្នុងប្រទេសកម្ពុជារងបណ្តឹងសមូហភាពរបស់ប្រជាសហគមន៍រងគ្រោះខេត្តបន្ទាយមានជ័យប្តឹងទៅតុលាការថៃ ទាក់ទងនឹងរឿងរំលោភសិទ្ធិមនុស្សឆ្លងដែន ។…

បន្ទាយមានជ័យ ៖ ក្រុមហ៊ុន ផលិតស្ករអំពៅរបស់ថៃ  មិត្រផូល  (Mitr Phol) នៅក្នុងប្រទេសកម្ពុជារងបណ្តឹងសមូហភាពរបស់ប្រជាសហគមន៍រងគ្រោះខេត្តបន្ទាយមានជ័យប្តឹងទៅតុលាការថៃ ទាក់ទងនឹងរឿងរំលោភសិទ្ធិមនុស្សឆ្លងដែន ។

កាលពីពេលថ្មីៗនេះ អង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជាបានជំរុញបន្ថែមឲ្យមានការដោះស្រាយពីបញ្ហារំលោភសិទ្ធិមនុស្សនេះដល់ពលរដ្ឋរងគ្រោះឲ្យបានឆាប់ ពីព្រោះករណីនេះបានអូសបន្លាយជាច្រើនឆ្នាំហើយ ។

អង្គការសមធម៌កម្ពុជា អង្គការអាយឌីអាយ  និងអង្គការលីកាដូ ក្នុងសម័យប្រជុំលើកទី៩ នៃវេទិការអង្គការសហប្រជាជាតិស្តីពីធុរកិច្ច  និងសិទ្ធិមនុស្សកាលពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ វិច្ឆិកានេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយអំពាវនាវ និងទាមទារឲ្យមានការដោះស្រាយ និងផ្តល់យុត្តិធម៌ជូនសហគមន៍រងគ្រោះដែលត្រូវបានក្រុមហ៊ុនមិត្រផូល និងកងកម្លាំង ប្រដាប់អាវុធកម្ពុជាជម្លៀសចេញពីផ្ទះដោយបង្ខំអស់រយៈពេលជាង១០ឆ្នាំ មកហើយនោះ ។

ក្នុងសេចក្តីថ្លៃការណ៍របស់អង្គការទំាងបីខាងលើ បានឲ្យដឹងថា ក្នុងចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០០៩ ក្រុមហ៊ុនមិត្រជួល សហការជាមួយកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការកម្ទេចផ្ទះរបស់ប្រជាពលរដ្ឋ រឹបអូសយកដីធ្លីរបស់ពលរដ្ឋដោយបង្ខំ ព្រមទំាងដកហូតផលដំណាំស្រូវរបស់ពួកគាត់ថែមទៀត ដើម្បីធ្វើចំការអំពៅនៅក្នុងខេត្តបន្ទាយមានជ័យ ។

សង្គមស៊ីវិលបានលើកឡើងបន្តថា ក្រុមហ៊ុនបន្តកាន់កាប់ទ្រព្យដែលរឹបអូសដោយខុសច្បាប់ទំាងនោះអស់រយៈពេល៥ឆ្នាំ ខណៈដែលប្រជាសហគមន៍ទទួលរងការរំលោភបំពានសិទ្ធិមនុស្សជាបន្តបន្ទាប់ដែលបណ្តាលមកពីការបាត់បង់ផ្ទះសម្បែង ដីធ្លី និងជីវភាពរស់នៅរបស់ខ្លួន ។

«ការរំលោភបំពាននេះសិទ្ធិមនុស្សធ្ងន់ធ្ងរទំាងនេះត្រូវទទួលការស៊ើបអង្កេត និងបញ្ជាក់យ៉ាងច្បាស់ដោយស្ថាប័នជាច្រើនដោយរួមទំាងការិយាល័យឧត្តមស្នងការអង្គការសិទ្ធិមនុស្សនៅកម្ពុជា គណៈកម្មាធិការសិទ្ធិមនុស្សជាតិថៃ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងវិស័យសិទ្ធិមនុស្សជាច្រើនទៀត» ។ នេះជាការបញ្ជាក់របស់ស្ថាប័នអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ។

សូមជម្រាបថា ក្រុមហ៊ុន មិត្រផូលនេះ គឺជាក្រុន ហ៊ុនដ៏ធំមួយ និងមានការទទួលស្គាល់ច្រើនជាងគេបំផុត ក្នុងពិភពលោកដែលកំពុងផ្តល់ការផ្គត់ផ្គង់ស្ករទៅឲ្យក្រុមហ៊ុនកូ កា កូ ឡា (Cocacola) ក្រុមហ៊ុន ណេស្លេ (Nestle) និង ម៉ាក់រ៉ិកឡី (Mars Wrigley) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ