ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

HUMMER ពន្លះ TRITON ផ្លាតត្រូវលោកយាយម្នាក់បាក់ជើង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​មួយ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក HUMMER មួយ​គ្រឿង ដែល​បើកបរ​ដោយ​មន្ត្រី​នគរបាល​ម្នាក់​បាន​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ទៅ​បុក​រថយន្ត​ម៉ាក TRITON មួយ​គ្រឿង​ចំពាក់​កណ្តាល​ពេញទំហឹង​ខ្ទាត​ទៅ​ប៉ះ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្តាល​ឱ្យ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាក់ជើង​ម្ខាង ហើយ​អ្នកបើកបរ​រថយន្ត​បង្ក​ចុះ​រត់ឡើង​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ។…

រាជធានី​ភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​មួយ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក HUMMER មួយ​គ្រឿង ដែល​បើកបរ​ដោយ​មន្ត្រី​នគរបាល​ម្នាក់​បាន​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ទៅ​បុក​រថយន្ត​ម៉ាក TRITON មួយ​គ្រឿង​ចំពាក់​កណ្តាល​ពេញទំហឹង​ខ្ទាត​ទៅ​ប៉ះ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្តាល​ឱ្យ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាក់ជើង​ម្ខាង ហើយ​អ្នកបើកបរ​រថយន្ត​បង្ក​ចុះ​រត់ឡើង​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ ៦១​កែង​នឹង​ផ្លូវ​លេខ​៨៤ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​មាន​សម្ថ​កិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថ​យន្ត​ម៉ាក TRITON ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AQ-៧៥៥៩ មួយ​គ្រឿង​បើកបរ​ដោយ​បុរស​​ម្នាក់​តាម​បណ្តោយ​ផ្លូវ​លេខ​៦១​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

លុះ​មក​ដល់​ចំណុច​ខាងលើ​ដដែល​ជា​ចំណុច​ផ្លូវបំបែក​ជា​៤​នោះ​ក៏​ស្រាប់តែ​មាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក HUMMER ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ២AK-៦៩៤៧ មួយ​គ្រឿង​ដែល​បើកបរ​ដោយ​មន្ត្រី​នគរបាល​នៃ​ក្រសួងមហាផ្ទៃ​ម្នាក់​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​បុក​ចំពាក់​កណ្តាល​ពេញទំហឹង​ខ្ទាត​ទៅ​ប៉ះ​នឹង​ម៉ូតូ​ម៉ាក​គុប​៩០ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ ១BV-៦៣៥២ មួយ​គ្រឿង​ទៀត​បណ្តាល​ឱ្យ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​ជិះ​ខាងក្រោយ​ដួល​បាក់ជើង​​ម្ខាង​តែ​ម្តង ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​បុរស​ដែល​អះអាង​ថា ខ្លូ​ន​ជា​នគរ​បាល​នៅ​ក្រសួងមហាផ្ទៃ​ដែល​បើករថយន្ត​ម៉ាក HUMMER បង្ក​នោះ​បាន​ចុះឡើង​ជិះ​ម៉ូតូ​មួយ​គ្រឿង​រត់គេច​ខ្លួន​បាត់​ស្រមោល​ដោយ​ប្រាប់​ថា ខ្លួន​មានការ​ប្រញាប់​ទៅ​ប្រជុំ ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​គ្រោះ​ថ្នា​កើ​ចរាចរណ៍​នេះ​ដែរ គឺ​កើតឡើង​ដោយសារ​តែ​អ្នកបើកបរ​រថយន្ត​ម៉ាក HUMMER បង្ក​បើកបរ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ដោយ​បាន​បង្ក​ឱ្យ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​រង​របួស​បាក់ជើង ហើយ​រថយន្ត​ម៉ាក TRITON មួយ​គ្រឿង​បាក់​កាឡេ និង​ក្រពឹត​អស់​មួយ​ចំហៀង​ខាងស្តាំ​រង​ការ​ខូចខាត​យ៉ាងដំណំ ។

ក្រោយ​ពេល​កើតហេតុ​ស្ត្រី​វ័យ​ចំណាស់​រង​គ្រោះ​ត្រូវ​បាន​បុរស​អ្នកបើកបរ​ម៉ូតូ​បញ្ជូន​តាម​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ហើយ​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​វាស់វែង​រក​ខុស​ត្រូវ និង​បញ្ជូន​រថយន្ត​ទាំង​២​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង​របស់​ជន​រង​គ្រោះ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្រា​ជា​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ