ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FACEBOOK សន្យា​ធ្វើ​អ្វី​គ្រប់យ៉ាង​ការពារ​បណ្តា​ទិន្នន័យ​បុគ្គល

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ FACEBOOK បានសន្យា​កាលពី​ថ្ងៃ​ទី​២៨ មីនា ថា​នឹង​ចាត់​បណ្តា​វិធានការ​បន្ថែម​ទៀត ដើម្បី​ការពារ​ឱ្យ​បាន​ល្អ​បណ្តា​ទិន្នន័យ​បុគ្គល​នៃ​បណ្តា​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន ដែល​នោះ​ជា​ការ​ប៉ុនប៉ង​ថ្មី​របស់​បណ្តាញ​សង្គម​ដ៏​ខ្លាំង​មាន​អ្នក​ប្រើ​ប្រាស់​២​ពាន់​លាន​នាក់​ឱ្យ​មានការ​ជឿ​ទុកចិត្ត​ក្រោយ​ផ្ទុះ​រឿងអាស្រូវ CAMBRIDGE ANALYTICA…

សហរដ្ឋ​អា​មេ​រិ​ក ៖ FACEBOOK បានសន្យា​កាលពី​ថ្ងៃ​ទី​២៨ មីនា ថា​នឹង​ចាត់​បណ្តា​វិធានការ​បន្ថែម​ទៀត ដើម្បី​ការពារ​ឱ្យ​បាន​ល្អ​បណ្តា​ទិន្នន័យ​បុគ្គល​នៃ​បណ្តា​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន ដែល​នោះ​ជា​ការ​ប៉ុនប៉ង​ថ្មី​របស់​បណ្តាញ​សង្គម​ដ៏​ខ្លាំង​មាន​អ្នក​ប្រើ​ប្រាស់​២​ពាន់​លាន​នាក់​ឱ្យ​មានការ​ជឿ​ទុកចិត្ត​ក្រោយ​ផ្ទុះ​រឿងអាស្រូវ CAMBRIDGE ANALYTICA អ្នក ។

តាម BLOG របស់​ខ្លួន FACEBOOK និយាយ​ថា យើង​នឹង​ធ្វើ​ឱ្យ​រង្វង់​នៃ​ការ​សម្ងាត់​របស់​យើង​កាន់តែ​មានការ​ងាយស្រួល​រក​និង​ប្រើប្រាស់ ។ បន្ថែម​លើ​ការ​ប្រកាស​នានា​កាលពី​ស​ប្តា​ហ៍​មុន​របស់​លោក MARK ZUCKERBERG ថៅកែ FACEBOOK យើង​នឹង​ចាត់​បណ្តា​​វិធានការ​បន្ថែម​ទៀត​នា​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ ដើម្បី​ឱ្យ​មនុស្ស​ទាំងឡាយ​ងាយ​ត្រួតពិនិត្យ​លើ​បណ្តា​ទិន្នន័យ​បុគ្គល​ផ្ទាល់ខ្លួន ។

ក្រុមហ៊ុន CAMBRIDGE ANALYTICA ទទួល​ការ​ចោទប្រកាន់​ថា លួច​ប្រើ​ទិន្នន័យ​បុគ្គល​របស់​អ្នក​ប្រើ FACEBOOK ចំនួន​៥០​លាន​នាក់​សម្រាប់​យក​ទៅ​ប្រើ​ក្នុង​គោលដៅ​នយោបាយ ។

យោង​តាម​អ្នក​ជំនាញការ​ខាង​ការ​ប្រកាស​អាសន្ន​លោក CHRISTOPHER WYLIE ថា ក្រុមហ៊ុន​អង់គ្លេស​នោះ​ដើ​េ​រ​តួនាទី​សំខាន់​មួយ​ក្នុង​ការ​បោះ​ប្រជាមតិ​គាំទ្រ BREXIT ។ ម្យ៉ាងទៀត​ក្រុមហ៊ុន​នេះ​ជួយ​ក្នុង​យុទ្ធនាការឃោសនា​របស់​លោក​ដូ​ណា​ល់ ត្រាំ ឱ្យ​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំ​២០១៦ ។

ដោយសារ​ផ្ទុះ​រឿងអាស្រូវ​ពី​ក្រុមហ៊ុន CAMBRIDGE ANALYTICA ធ្វើ​ឱ្យ FACEBOOK បាត់បង់​ជំនឿ​ទុកចិត្ត​ច្រើន​របស់​ពួក​អ្នក​ប្រើប្រាស់​នាំ​ឱ្យ​ភាគហ៊ុន​របស់ FACEBOOK ធ្លាក់​​ចុះ​ជិត​១៨% ហើយ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​នេះ​ខាតបង់​ប្រាក់​ច្រើន​សិប​ពាន់​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ