ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CRF ៖ កុំយកកសិករធ្វើជាឈ្នាន់នយោបាយនិងបំផ្លាញ​ទីផ្សារអង្ករខ្មែរ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជាការឆ្លើយតបការចោទប្រកាន់ថាអង្ករកម្ពុជានាំទៅប្រទេសអូស្រ្តាលីមានជាប់ទាក់ទងការរំលោភសិទ្ធិមនុស្ស សហព័ន្ធស្រូវអង្ករកម្ពុជាកម្ពុជា ដែលហៅកាត់ថា CRF បានលើកឡើងថា សុំកុំយកប្រជាកសិករធ្វើជាឈ្នាន់នយោបាយ និង​បំផ្លាញទីផ្សារស្រូវអង្កររបស់កសិករ ហើយគួរណាស់តែគិតគូរជួយរកទីផ្សារ​ជូនប្រជាកសិករខ្មែរវិញទើបជាការប្រសើរ។…

រាជធានីភ្នំពេញ ៖ ជាការឆ្លើយតបការចោទប្រកាន់ថាអង្ករកម្ពុជានាំទៅប្រទេសអូស្រ្តាលីមានជាប់ទាក់ទងការរំលោភសិទ្ធិមនុស្ស សហព័ន្ធស្រូវអង្ករកម្ពុជាកម្ពុជា ដែលហៅកាត់ថា CRF បានលើកឡើងថា សុំកុំយកប្រជាកសិករធ្វើជាឈ្នាន់នយោបាយ និង​បំផ្លាញទីផ្សារស្រូវអង្កររបស់កសិករ ហើយគួរណាស់តែគិតគូរជួយរកទីផ្សារ​ជូនប្រជាកសិករខ្មែរវិញទើបជាការប្រសើរ។

សហព័ន្ធស្រូវអង្ករកម្ពុជា មានការសោកស្តាយ និងហួសចិត្តជាខ្លាំងចំពោះទង្វើថ្មីៗរបស់មនុស្សមួយក្រុម ដឹកនាំដោយ ឈ្មោះ ខៀវ ដារ៉ា បានដាក់ញ្ញត្តិទៅតំណាងរាស្ត្រអូស្ត្រាលីមួយរូបដោយបានចោទថា «អង្កររបស់កម្ពុជាដែលបាននិងកំពុងនាំចេញទៅប្រទេសអូស្ត្រាលី មានការជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស » ។

លោក ខៀវ ដារ៉ា មិនអាចទាក់ទងសូមការពន្យល់បានទេ។ ក្នុងលិខិតថ្លែង​ការណ៍កាលពីថ្ងៃទី១៦វិច្ឆិកា CRF ថា «នេះជាការប្រឌិតរឿងដែលគ្មានមូលដ្ឋាន និងទឡ្ហីករណ៍ការពិតណាបន្តិចសោះ ក្រៅពីការចង់បំផ្លាញផ​លប្រយោជន៍រ​បស់​ប្រទេសកម្ពុជា ជាពិសេសផលប្រយោជន៍របស់កសិករខ្មែរ» ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានច្រានចោលទាំងស្រុងនូវការលើកឡើងនៅក្នុ្ងងញ្ញតិ្តរបស់ក្រុមអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ប្រចាំតំបន់មួយនៃប្រទេសអូស្ត្រាលី និងសូមស្នើសុំកុំឱ្យយកប្រជាកសិករធ្វើជាឈ្នាន់នយោបាយ និងបំផ្លាញទីផ្សារស្រូវអង្កររបស់កសិករ ហើយគួរណាស់តែគិតគូរជួយរកទីផ្សារជូនប្រជាកសិករខ្មែរវិញទើបជាការប្រសើរ។

រយៈពេល១០ខែ ក្នុងឆ្នាំ២០២០ ប្រាក់ចំណូលដែលកម្ពុជាទទួលបានពីការនាំចេញអង្ករ ទៅក្រៅប្រទេស មានចំនួន ៣៦៦.៤៤លានដុល្លារការ កើនឡើងជិត៤៧លានដុល្លារសហរដ្ឋអាមេរិក ដែលកំណើននេះស្មើនឹង១៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។  អង្ករកម្ពុជាបាននាំទៅលក់នៅជាង៥០ប្រទេស ក្នុងនោះនៅទ្វិបអាស៊ី អាស៊ាន អឺរ៉ុប និងទ្វិបអូរសេអានីជាដើម។ ទ្វិបអូរសេអានី ដែលមានប្រទេសអូស្រ្តាលីជាដើមនោះ មានចំណែក៦%នៃបរិមាណនាំចេញអង្គរខ្មែរសរុប៥៣៦ ០៣៥តោន នៅក្នុងពេល១០ខែឆ្នាំ២០២០នេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ