ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ADB៖ ពលរដ្ឋក្រីក្ររកចំណូលតិចជាង៣ដុល្លារក្នុងមួយថ្ងៃប្រឈម ហានិភ័យធ្ងន់ធ្ងរដោយសារកូវីដ

3 ឆ្នាំ មុន

រាជាធានីភ្នំពេញ៖ ទោះជាបានលើកឡើងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជា បានកើនឡើង ៨,០% ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ ១៩៩៩…

រាជាធានីភ្នំពេញ៖ ទោះជាបានលើកឡើងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជា បានកើនឡើង ៨,០% ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០១៩ កាត់បន្ថយភាពក្រីក្រមកនៅត្រឹម ១៣,៥% ក្នុងឆ្នាំ ២០១៤ ពី ៤៧,៨% ក្នុងឆ្នាំ ២០០៧ ក៏ដោយ ប៉ុន្តែធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា ពលរដ្ឋកម្ពុជាជាង ៧០% រស់នៅជាមួយចំណូលតិចជាង ៣ ដុល្លារ ក្នុងមួយថ្ងៃ​ ហើយការទទួលបានសេវាមូលដ្ឋានក៏មិនទាន់ស្មើគ្នា។

«គ្រួសារក្រីក្រនិងងាយរងគ្រោះ ប្រឈមហានិភ័យធ្ងន់ធ្ងរខណៈដែលមានជំងឺរាតត្បាតកូវីដ១៩ ដែលបាននាំឱ្យមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ នៃវិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចកម្ពុជា និងការលំបាកនៃជីវភាពរស់នៅ» ។ នេះបើតាមការបញ្ជាក់របស់ ABD នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយក្នុងពេលថ្មីៗនេះ។

ការលើកឡើងបែបនេះ របស់ស្ថាប័នផ្តល់ជំនួយសំខាន់មួយរបស់កម្ពុជានេះ នៅពេលដែលខ្លួនបានផ្តល់កម្ចីប្រមាណ ២៩ លានដុល្លារដល់កម្ពុជាក្នុងការលើកកម្ពស់សេវាសាធារណនៅមូលដ្ឋាន ។ ធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់ថាប្រាក់កម្ចីនេះ នឹងបំពេញបន្ថែមលើ កម្មវិធី​ទី១​ នៃការអភិវឌ្ឍន៍ផ្នែកសេវា​ និងការគ្រប់គ្រង​វិស័យហិរញ្ញវត្ថុសាធារណៈ​ បានធ្វើវិមជ្ឈការ ដែលកំពុងតែមានដំណើរការ។

ប្រភពដដែលបានបន្តថា ជាមួយគ្នាហិរញ្ញប្បទាននេះ នឹងជួយ ពង្រឹង​ការសម្របសម្រួលការងារទីភ្នាក់ងារពាក់ព័ន្ធ​ ដើម្បីទទួលបាន ការផ្តល់សេវាកម្ម ដែលឆ្លើយតប នឹងតម្រូវការ ប្រកបដោយការទទួលខុសត្រូវ ដែលរួមបញ្ចូល នូវការពង្រឹងផែនការថវិកា សវនកម្ម  និងមុខងារអ្នកស៊ើបអង្កេត ជាយុទ្ធសាស្រ្ត និង ធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រងចំណូលនិង ចំណាយ ដើម្បីឆ្លើយតបនឹង តម្រូវការក្នុងមូលដ្ឋាន និងដោះស្រាយកង្វះខាតនៃជំនាញសម្រាប់រយៈពេល វែង របស់មន្រ្តីរដ្ឋបាលមូលដ្ឋាន។

ADB បានបន្តថា «គម្រោងនេះនឹងគាំទ្រដល់ការសាងសង់និងដំណើរការនៃសាលារដ្ឋបាល មូលដ្ឋានជាតិថ្មី ដែលនឹង ផ្តល់នូវការអភិវឌ្ឍជំនាញ តាមរចនាសម្ព័ន្ធ សម្រាប់មន្រ្តីរដ្ឋបាលមូលដ្ឋាន។ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់វិមជ្ឈការក្នុងឆ្នាំ ២០០១។ រដ្ឋបាលថ្នាក់ក្រោមជាតិបន្តប្រឈម មុខ​នឹងបញ្ហានៃភាពខ្សោយក្នុងការធ្វើផែនការថ្នាក់ក្រោមជាតិ ការគ្រប់គ្រងចំណូល និងចំណាយមិនសូវ​មានប្រសិទ្ធភាព និងការអភិវឌ្ឍជំនាញមន្រ្តីសាធារណៈ» ។ នេះជាការបញ្ជាក់របស់ABD៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ