ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​​អាមេរិក​​ទទួលបន្ទុក​កិច្ច​​ការ​សុំ​កូន​ចិញ្ចឹម​​​មក​បំពេញ​​ទស្សនកិច្ច​​នៅ​ប្រទេស​កម្ពុជា​​​​ពី​ថ្ងៃទី​​​១៧ ដល់​ថ្ងៃទី​​​១៨ មីនា ២០១១

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យោងតាម​​មន្ត្រីស្ថាន​ទូត​​​អាមេរិក​ប្រចាំ​​​ប្រទេស​កម្ពុជា​បាន​ឱ្យ​ដឹង​​កាល​ពី​ព្រឹក​ថ្ងៃទី​​១៨ មីនា ​​២០១១ តាម​រយៈ​​អ៊ីម៉ែល​​​ថា លោកស្រី​​ឯកអគ្គរដ្ឋទូត​​​ស៊ូសាន ឆេខប (Susan Jacob) ទីប្រឹក្សា​​​ពិសេស​​​សម្រាប់កុមារ​​​បាន​​ធ្វើ​​​ទស្សន​កិច្ច​​​ក្នុង​ប្រទេស​កម្ពុជា​​​កាល​ពី​ថ្ងៃទី​​​​១៧ ដល់​ទី​​​​​១៨ មីនា ​២០១១ ​ដើម្បីចូលរួមកិច្ច​ប្រជុំ​​​ស្វែង​​រក​​​ការ​​ពិត​ស្តីពី​​ការ​សុំ​កូនចិញ្ចឹម​​​ទៅ​បរទេស ។​

ស្ថាន​ទូត​អាមេរិក​បន្ត​ថា ​លោកស្រី​​ឯកអគ្គ​រដ្ឋទូត​ Susan Jacob បានជួប​ជាមួយ​មន្ត្រី​រាជ​រដ្ឋាភិបាល​​​​ និង​តំណាង​​​មកពីស្ថាប័ន​​ដទៃ​​ទៀត ​​ដើម្បី​ពិភាក្សា​ពីស្ថាន​​​ភាពនៃ​ការ​អនុវត្ត​​​ការ​គោរព​​តាមអនុសញ្ញា​ក្រុង​​​ឡា​អេ ស្តីពី​​ការ​សុំ​កូន​
​ចិញ្ចឹម ។

ស្ថានទូត​បន្តទៀត​​ថា​សហរដ្ឋអាមេរិក​​​សង្ឃឹម​ថា​នឹង​​​​​​បាន​ធ្វើ​ការ​ជាមួយរដ្ឋាភិបាល​​កម្ពុជា​​ក្នុង​ពេល​​​​រាជ​រដ្ឋាភិបាល​កម្ពុជា​​បង្កើត​​​​ប្រព័ន្ធ​សុខុ​មាល​ភាព​​កុមារ ​ហើយ​នឹង​ធ្វើការ​​​ពិនិត្យ​យ៉ាង​​ហ្មត់​ចត់​​លើ​បទប្បញ្ញត្តិ ​​សម្រាប់អនុវត្ត​​ទាក់ទង​នឹង​​ច្បាប់​ថ្មី​​​ស្តីពីការ​​សុំ​កូន​​ទៅបរទេស​​ពេល​បទ​ប្បញ្ញត្តិ​​​ទាំងនោះ​ចេញ ។​

ស្ថានទូត​​អាមេរិក​​បន្ត​ថា «​យើង​សុំ​​​សរសើរ​​ដល់រាជ​រដ្ឋាភិបាល​​​ចំពោះ​​ជោគជ័យ​​ដែល​ទទួល​បាន​​​កន្លង​មក​​​​ ក្នុងការ​​បង្កើន​​ការ​ការពារ​​ដល់​កុមារ​​​ងាយរងគ្រោះ ។ សហរដ្ឋអាមេរិក​​​មិនទាន់​​កំណត់​ថ្ងៃ​​​ខែ​សម្រាប់​​ការ​បន្ត​​ឡើងវិញ​​​នូវការ​សុំ​កូន​​​​ចិញ្ចឹម​ទៅ​បរទេស​ពីប្រទេសកម្ពុជា​​នៅ​ឡើយទេ​៕​