ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រា​អែល​ចាប់នាវា​មួយគ្រឿង​ដឹកអាវុធ​ក្នុងឆ្នេរ​សមុទ្រ​របស់ខ្លួន

15 ឆ្នាំ មុន

កង​ទ័ព​អ៊ីស្រាអែល​រាយការណ៍​ថា កងម៉ារីន អ៊ីស្រា​អែល​កាលពីថ្ងៃទី១៥ មីនា បានចាប់នាវា​មួយគ្រឿង​ដែលដឹក​មី​ស៊ីលក្នុងចំនួនច្រើនទៅ​ឱ្យ​ពួកសកម្ម​ប្រយុទ្ធ​ប៉ាឡេ​ស្ទីននៅ​ជ្រោយហ្គាហ្សា​ដែលអីុស្រាអែល​ចោទលើ​ប្រទេសអីុរ៉ង់ ។ ឧត្តម​នារី RANI BEN-YEHUDAH អះ​អាង​ថា អាវុធ​ដែលចាប់នោះ​គឺជាមីស៊ីល​ដី-សមុទ្រ ធុន C704 ផលិត​នៅប្រទេសចិន ។ លោក​បានចោទប្រកាន់​អ៊ីរ៉ង់​​ដែលមាន​មីស៊ីល​ប្រភេទ​នេះ​ថា​​ ជាអ្នក​បញ្ជូន​អាវុធ​ទាំងនោះ។
នាវា​កាហ្គោឈ្មោះ VICTORIA បានបើក​ទៅ​កាន់​កំពង់ផែ​តួកគីមួយ​ ក៏ប៉ុន្តែ​កង​ទ័ព​អ៊ីស្រា​អែល​អះ​អាង​ថា តួកគី​ពុំបានចូលរួមក្នុង​ការ​បញ្ជូន​អាវុធ​​ទាំងនោះទេ ។​ នា​វានេះ​ជា​របស់​​ក្រុមហ៊ុន​អាល្លឺម៉ង់​មួយ ហើយគ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បារាំង​មួយ​ និងដោត​ទង់ជាតិ​លីបេរី​យ៉ា។  ក្រោយ​ចាកចេញពីតួកគី​នាវា​នោះត្រូវ​ចាប់​​នៅចម្ងាយ​ប្រមាណ​ជា​៣២០​គ.ម ក្នុង​ដែន​ទឹក​នៃឆ្នេរសមុទ្រ​អ៊ីស្រាអែល ។ នាវា​បើក​សំដៅ​ឆ្ពោះ​ទៅកំពង់ផែ​ ASHDOD ៕