ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាតំណាង​ម៉ាកផលិត Samsung កញ្ញា សុគន្ធ នីសា និយាយថា «គ្រប់បច្ចេក​វិជ្ជា Samsung បង្កើតឡើង​ជាមួយក្តី​ស្រលាញ់»

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពីពេល​ថ្មីៗនេះ កញ្ញាសុគន្ធ នីសា ត្រូវបាន​អញ្ជើញជា​តារាកិត្តិយស​ក្នុងកម្មវិធី​រាត្រីកម្សាន្តរបស់​ស្ថានីយ៏ទូរទស្សន៏ CTN ដើម្បីសាកសួរ​ទាក់ទងពី​ការងារ និងជីវិត​ប្រចាំថ្ងៃ​របស់​កញ្ញា ប៉ុន្តែអ្វីដែល​គួរកត់​សម្គាល់ពី​សម្តីរបស់​កញ្ញា គឺការរៀប​រាប់​ ក៏ដូចជាផ្តល់ជូន​នូវបទពិសោធន៍​អំពីលក្ខណៈ​ពិសេសនៃ​បច្ចេកវិជ្ជា​សម្រាប់ធ្វើ​ឱ្យជីវិតរស់នៅ​ប្រចាំថ្ងៃ​មានលក្ខណៈ​ប្រសើរ​ពោរ​ពេញជាមួយក្តី​ស្រលាញ់។

រាជធានីភ្នំពេញ ៖ កាលពីពេល​ថ្មីៗនេះ កញ្ញាសុគន្ធ នីសា ត្រូវបាន​អញ្ជើញជា​តារាកិត្តិយស​ក្នុងកម្មវិធី​រាត្រីកម្សាន្តរបស់​ស្ថានីយ៏ទូរទស្សន៏ CTN ដើម្បីសាកសួរ​ទាក់ទងពី​ការងារ និងជីវិត​ប្រចាំថ្ងៃ​របស់​កញ្ញា ប៉ុន្តែអ្វីដែល​គួរកត់​សម្គាល់ពី​សម្តីរបស់​កញ្ញា គឺការរៀប​រាប់​ ក៏ដូចជាផ្តល់ជូន​នូវបទពិសោធន៍​អំពីលក្ខណៈ​ពិសេសនៃ​បច្ចេកវិជ្ជា​សម្រាប់ធ្វើ​ឱ្យជីវិតរស់នៅ​ប្រចាំថ្ងៃ​មានលក្ខណៈ​ប្រសើរ​ពោរ​ពេញជាមួយក្តី​ស្រលាញ់។

កញ្ញា សុគន្ធ នីសា បានមាន​ចំណាប់​អារម្មណ៍ថា អ្វីដែល​កញ្ញាពេញ​ចិត្ត និងស្រលាញ់​អំពីអាជីព​របស់ខ្លួន គឺអាចនាំ​មកជូនដល់​ប្រិយមិត្ត​ទំាងអស់នូ​វភាពសប្បាយ​រីករាយ ក៏ដូចជា​អាចបំពេ​អារម្មណ៍​ដល់ពួក​គាត់ផងដែរ។ ហើយអ្វីដែល​កញ្ញាមាន​មោទនភាព​ខ្លំាងបំផុត ចំពោះរូប​កញ្ញាផ្ទាល់ គឺការជ្រើស​តំាងជាតារា​តំណាងម៉ាក​ផលិតផលបច្ចេក​វិជ្ជាឈាន​មុខគេក្នុង​ពិភពលោក គឺ Samsung។

កញ្ញាបន្តទៀតថា គ្រប់គ្នា​តែងតែ​ចង់បាននូវក្តី​ស្រលាញ់ ហេតុដូចនេះ​បច្ចេកវិជ្ជា Samsung បង្កើត​ឡើងជាមួយក្តី​ស្រលាញ់សម្រាប់​លោកអ្នកគ្រប់គ្នា។ បច្ចេកវិជ្ជា Samsung បានបង្កើត គឺ​លើស​ពីអ្វី​ដែលអ្នក​គិត។ ហើយអ្វីដែល​អស្ចារ្យបំផុត គឺក្រុមហ៊ុន Samsung គឺជា  ក្រុមហ៊ុនលេខ១ ផ្នែកទូរទស្សន៍នៅ​លើសាកល​លោក​៨​ឆ្នាំជាប់ៗគ្នា​ទៅហើយ រួមទាំងជា​ក្រុមហ៊ុន​នាំមុខ​គេផ្នែក​បច្ចេក​វិទ្យានៅក្នុង​ប្រទេសកម្ពុជា​ផងដែរ ។ ហើយថ្មីៗនេះ Samsung បានសម្ពោធ​ជាផ្លូវការនូវ​ទូរទស្សន៍កោង​ដំបូងបំផុត​នៅលើពិភព​លោក Curved UHD TV ដែលផលិត​ដោយបច្ចេកវិជ្ជា Ultra-high បង្ហាញនូវ​បច្ចេកវិជ្ជានិង ជួយសម្រួល​ការរចនា​អេក្រង់​កោង និងផ្តល់នូវ​លក្ខណៈសម​ស្របទៅ​ភាពប្រាកដនិយម​នៃរាងកោង​គួរឲ្យស្រឡាញ់ និងផ្តល់រូប​ភាពភ្លឺច្បាស់​ល្អឥត​ខ្ចោះផ្តល់​ជូនអ្នកទ​ស្សនារីករាយ​ទស្សនារូបភាព និងវិដេអូយ៉ាង​ត្រជាក់ភ្នែក​ល្អឥតខ្ចោះ។

ជាពិសេសជាង​នេះទៅទៀត ផលិតផល​សម្ភារៈផ្ទះបាយ​ម៉ូដែលចុង​ក្រោយបំផុត ដែលធ្វើឲ្យ​លោកអ្នកអ្នក​ភ្ញាក់ផ្អើល គឺទូទឹកកក Samsung Food Showcase និងម៉ាស៊ីន​បោកសម្លៀក​បំពាក់  WW9000។ ទូទឹកកក Samsung Food ShowCase ជាផលិតផល​ដែលបានរចនា​នូវគំនិតថ្មី ដែលផ្តល់ឲ្យ​អ្នកប្រើប្រាស់​ងាយស្រួល​ប្រើប្រាស់ និងរចនាថត​ខាងក្នុងយ៉ាង​ឆ្លាតវៃ និងបែង​ចែក​បាន​ល្អ ងាយស្រួល​យកទុកដាក់​មុខម្ហូប ឬ អាហារ​ដែលទុក​ក្លាស្សេនៅ​ថតនីមួយៗ។

និយាយពីម៉ាស៊ីន​បោកសម្លៀក​បំពាក់  WW9000 វិញ គឺពិតជា​ល្អបំផុត ជាមួយរចនារាង​ដ៏ស្អាតតូច​ច្រឡឹង សាកសមជា​មួយគេហដ្ឋាន​ទាន់សម័យ និងការបោក​សម្អាតដ៏ឆ្លាត​វៃជាមួយ​នឹងការ​បញ្ជា​នៅលើផ្ទៃ​កញ្ចក់ Touch screen ងាយស្រួល​ប្រើ និងអាចជួយ​សន្សំសំចៃ​ថាមពលខ្ពស់​ជាមួយប្រព័ន្ធ Ecobubble។ អ្វីដែល​អស្ចារ្យ​បំផុតនោះ វាអាចបញ្ជា​បោកសម្លៀក​បំពាក់តាម​ទូរស័ព្ទ​ដៃ​ស្មាតហ្វូនបាន​ថែមទៀតផង។

ជាចុងបញ្ចប់ ក្នុងនាមជា​តារាតំណាង​ផលិតផល Samsung កញ្ញាសូមថ្លែង​អំណរគុណដ៏​ជ្រាលជ្រៅដល់​អតិថិជនទំាងអស់​ដែលតែងតែ​ផ្តល់នូវការគាំទ្រ​អស់ពីចិត្ត​លើគ្រប់​ផលិតផល Samsung ដើម្បី​បង្កើន ក៏ដូចជា​បំពេញកម្រិត​ពេញចិត្តរបស់​លោកអ្នក។ ចុងក្រោយ​កញ្ញា ជឿជាក់យ៉ាង​មុតមាំថា ក្រុមហ៊ុន Samsung នឹងបន្តភាព​ច្នៃប្រឌិត​សម្រាប់​ផលិតផល​ថ្មីដ៏អស្ចារ្យ​ដរាបណា​លោកអ្នក​នៅតែ​ជឿលើ Samsung ។ តាមរយៈ​សម្តីរបស់​កញ្ញា យើងឃើញ​ច្បាស់ហើយថា គ្រប់បច្ចេកវិជ្ជា Samsung ពិតជាបង្កើត​ឡើងជាមួយក្តី​ស្រលាញ់។ ដូច្នេះ​សូមបន្ត​ប្រើប្រាស់​ផលិត​ផល Samsung ដើម្បីបន្ត​ទទួល​យក និងចែកក្តីស្រលាញ់​ទៅគ្រប់គ្នា។

Samsung Electronics co., Ltd គឺជាក្រុមហ៊ុន​នាំមុខគេក្នុងពិភពលោក​លើផលិតផល បច្ចេកវិជ្ជាដ៏​សម្បូរបែបតាម​រយៈការបង្កើត​ថ្មី និងរបកគំហើញ​ឥតឈប់ឈរ។ យើងមាន​បុគ្គលិក​ចំនូន ២៨៦.០០០​នាក់ នៅទូទាំង​៨​ ប្រទេស ដោយមានបរិមាណ​លក់ប្រចាំឆ្នាំចំនួន​២១៦.៧​ពាន់លានដុល្លារ​អាមេរិក។ ព័ត៌មានបន្ថែមសូម​មើលគេហទំព័រ www.samsung.com។