ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ការ​ការ​ងារ​បរិ​ស្ថាន​ និង​ធន​ធាន​ធម្ម​ជាតិ​ចូល​រួម​ទប់​​ស្កាត់​បទ​ល្មើស

13 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ លោក​ខ្វាន់ សារ៉ន ប្រធាន​អង្គ​ការ​ការ​ពារ​បរិ​ស្ថាន​ និង​ធន​ធាន​ធម្ម​ជាតិ​សាខា​ខេត្ត​បាន​ថ្លែង​​ឱ្យ​ដឹង​ថា ​អង្គ​​ការ​បាន​ធ្វើ​សកម្ម​ភាព​៣​ខែ​ចុង​ឆ្នាំ​នេះ បន្ទាប់​​ពី​បាន​ការ​ឯក​ភាព​ពី​អាជ្ញា​ធរ​ខេត្ត​​ឱ្យ​លើក​ស្លាក​ដែល​មាន​ទីតាំង​ស្នាក់​ការ​នៅ​ភូមិ​​ពង្រធំ ឃុំ​កាហែង ស្រុក​សំរោង​ទង កាល​ពី​ថ្ងៃ​ទី​១០ កុម្ភៈ ២០១០។ អង្គ​ការ​បាន​​ធ្វើ​សកម្ម​ភាព​ទប់​ស្កាត់​បទ​ល្មើស​​កា.ប់​បំផ្លាញ​ផល​-​អនុ​ផល​ព្រៃ​ឈើ​គ្រប់​ប្រភេទ​ ចរា​ចរ​ព្រៃ​ឈើ​ នេសាទ​ ជួញ​ដូរ​សត្វ​ព្រៃ ឈូស​ឆាយ​ដី​ព្រៃ

ខេត្ត​កំពង់​ស្ពឺ ៖ លោក​ខ្វាន់ សារ៉ន ប្រធាន​អង្គ​ការ​ការ​ពារ​បរិ​ស្ថាន​ និង​ធន​ធាន​ធម្ម​ជាតិ​សាខា​ខេត្ត​បាន​ថ្លែង​​ឱ្យ​ដឹង​ថា ​អង្គ​​ការ​បាន​ធ្វើ​សកម្ម​ភាព​៣​ខែ​ចុង​ឆ្នាំ​នេះ បន្ទាប់​​ពី​បាន​ការ​ឯក​ភាព​ពី​អាជ្ញា​ធរ​ខេត្ត​​ឱ្យ​លើក​ស្លាក​ដែល​មាន​ទីតាំង​ស្នាក់​ការ​នៅ​ភូមិ​​ពង្រធំ ឃុំ​កាហែង ស្រុក​សំរោង​ទង កាល​ពី​ថ្ងៃ​ទី​១០ កុម្ភៈ ២០១០។ អង្គ​ការ​បាន​​ធ្វើ​សកម្ម​ភាព​ទប់​ស្កាត់​បទ​ល្មើស​​កាប់​បំផ្លាញ​ផល​-​អនុ​ផល​ព្រៃ​ឈើ​គ្រប់​ប្រភេទ​ ចរា​ចរ​ព្រៃ​ឈើ​ នេសាទ​ ជួញ​ដូរ​សត្វ​ព្រៃ ឈូស​ឆាយ​ដី​ព្រៃ ការ​បូម​ខ្សាច់​តាម​ស្ទឹង​ ទន្លេ កាយ​ថ្ម​ភ្នំ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​បរិ​ស្ថាន​សង្គម​ដែល​គ្មាន​ច្បាប់។

លោក​ឱ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​២៥ តុលា ឆ្នាំ​២០១០ លោក​បាន​ចាត់​តាំង​កម្លាំង​មន្ត្រី​៤​​​​រូប​ចុះ​ទៅ​ពិនិត្យ​ និង​ទប់​ស្កាត់​អ្នក​ធ្វើ​ធ្យូង​នៅ​ភូមិ​សាស្ត្រ​ឃុំ​រស្មី​សាមគ្គី ស្រុក​ឱរ៉ាល់។ ដោយ​មាន​ការ​ឆ្លង​យោ​បល់​ពី​អាជ្ញា​ធរ​មូល​ដ្ឋាន​ អង្គ​ការ​​របស់​លោក​បាន​ហាម​ឃាត់​អ្នក​កាប់​ឈើ​ដាក់​ឡ​ធ្យូង​នៅ​ចំណុច​អូរ​ដំណាក់​ស្លែង អូរ​ព្រះ​ម្លូ ទំនប់​ដាំទូ ជ្រលង​ត្រពាំងកី ជ្រលង​ដំណាក់​ខ្លុង ​ដែល​មាន​ឡធ្យូង​ពី​២០​ទៅ​៣០​ឡ និង​ប្រជា​ពល​រដ្ឋ​ពី​២០​ទៅ​៥០​នាក់ ត្រូវ​បាន​ហៅ​​​សាក​សួរ។ តាម​ការ​ត្រួត​ពិនិត្យ​បង្ហាញ​ថា ពួក​គាត់​មិន​មែន​ជា​អ្នក​ស្រុក​នេះ​ទេ គឺ​មក​ពី​តាំង​ស្យា ភ្នំ​ស្រួច ឃុំ​ដី​ឆ្នាំង ស្រុក​ឱរ៉ាល់ ឃុំ​សុព័រ​មាស ​និង​ឃុំ​សំបូរ ស្រុក​សំរោង​ទង។ ប្រជា​ពល​រដ្ឋ​អះ​អាង​​ថា ពេល​ធ្វើ​ស្រែ​ចំការ​រួច​រាល់​ពួក​គាត់​តែង​នាំ​ទាំង​គ្រួសារ​​ទៅ​បោះ​​ជំរំ​កាប់​ឈើ​​ដាក់​ឡ​ដុត​កែ​ច្នៃ​ឱ្យ​ទៅ​ជា​ធ្យូង ដើម្បី​លក់​យក​កំរៃ​ដោះ​ស្រាយ​​ជីវ​ភាព ប៉ុន្តែ​ការ​អះ​អាង​​នេះ​ពិត​ជា​មិន​ត្រឹម​ត្រូវ​ឡើយ ព្រោះ​វា​ពាក់​ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ឱ្យ​វិនាស​ហិន​ហោច។

មន្ត្រី​អង្គ​ការ​បាន​​ហាម​ឃាត់​ទប់​ស្កាត់ និង​ផ្សព្វ​ផ្សាយ​អប់រំ​ឱ្យ​​ប្រជា​ពល​រដ្ឋ​ផ្អាក​ធ្វើ​សកម្ម​ភាព​ ហើយ​បើ​​នៅ​តែ​ប្រព្រឹត្ត​លោក​បាន​ព្រមាន​ថា នឹង​ចាត់​ការ​តាម​ផ្លូវ​ច្បាប់។ ​បើ​អស់​ព្រៃ​ឈើ​អាច​ប៉ះ​ពាល់​ផ្តាច់​ពូជ​សត្វ​ព្រៃ ហើយ​គ្រោះ​ធម្ម​ជាតិ​កើត​ឡើង​​ ទាំង​ការ​​រាំង​ស្ងួត​ របាយ​ទឹក​ភ្លៀង​មិន​ទៀង​ទាត់ ទឹក​ជំនន់ ខ្យល់​ព្យុះ ក្តៅ​ហួត​ហែងខុស​ពី​ធម្មតា​។ បើ​យើង​ទាំង​អស់​គ្នា​ការ​ពារ​ព្រៃ​ឈើ​បាន​គង់​វង្ស​វា​នាំ​ប្រយោជន៍​ជា​ច្រើន​ដល់​យើង​គ្រប់​រូប។ តាម​របាយ​ការណ៍​ដដែល​ឱ្យ​ដឹង​​ថា នៅ​ថ្ងៃ​ទី​៤ វិច្ឆិកា ២០១០ អង្គ​ការ​បាន​​បង្ក្រាប​ជន​រក​ស៊ី​ជួញ​ដូរ​សត្វ​ព្រៃ​នៅ​​ដង​ផ្លូវ​ចេញ​ពី​ឃុំ​រស្មី​សាមគ្គី ស្រុក​ឱរ៉ាល់ ឆ្ពោះ​ទៅ​ឃុំ​ក្រាំង​ដី​​វ៉ាយ ស្រុក​ភ្នំ​ស្រួច ត្រង់​​ភូមិ​ពាម​រស់ ហៅ​ព្រៃ​ធំ ឃុំ​រស្មី​សាមគ្គី ស្រុក​ឱរ៉ាល់ បុ៉ន្តែ​ជន​ល្មើស​រត់​គេច​ខ្លួន​បន្សល់​ទុក​សត្វ​ពង្រូល​១ក្បាល ទំងន់​៣,៩​គីឡូ​ក្រាម និង​​កូន​ពង្រូល​​១ក្បាល ទំងន់​១,៤​គីឡូ​ក្រាម។ ករណី​នេះ​មន្ត្រី​អង្គ​ការ​ការ​ពារ​បរិ​ស្ថាន និង​ធន​ធាន​ធម្ម​ជាតិ​សាខា​ខេត្ត​​ បាន​ទាក់​ទង​ទៅ​អង្គ​ការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ (CI) ប្រចាំ​ស្នាក់​ការ​គិរី​រម្យ ឃុំ​ចំបក់ ស្រុក​ភ្នំ​ស្រួច។

នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា ឆ្នាំ​២០១០ បាន​ឃាត់​ខ្លួន​ជន​ល្មើស និង​សត្វ​​ឈ្លូស​១​ក្បាល ទំងន់​១៨​គីឡូ​ក្រាម គោ​យន្ត​​សណ្តោង​រទេះ​១​គ្រឿង មនុស្ស​៣​នាក់ ១-​ឈ្មោះ​នួន ថេន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់​នៅ​ភូមិ​ក្រាំង​ពោធិ៍ ឃុំ​អូរ​ ស្រុក​ភ្នំ​ស្រួច, ២-​ឈ្មោះ​នួន សុផាត ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​៣-​ឈ្មោះ​នួន ណាត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ អ្នក​ទាំង​៣​នាក់​រស់​ភូមិ​​ជា​មួយ​គ្នា។ ការ​ចាប់​ខ្លួន​នោះ​នៅ​​ត្រង់​ចំណុច​​​ដដែល។ អង្គ​ការ​បាន​ប្រគល់​ជូន​​វត្ថុ​តាង​ដល់​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ ​ដើម្បី​ចាត់​ការ​តាម​ច្បាប់។ រាល់​ការ​បង្ក្រាប​សកម្ម​ភាព​ដឹក​ជញ្ជូន​​ត្រី​ទឹក​ប្រៃ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៤ ចេញ​ពី​ខេត្ត​ព្រះ​សីហនុ កោះ​កុង ឆ្ពោះ​ទៅ​រាជ​ធានី​​ភ្នំ​ពេញ ពិសេស​ឆ្លង​កាត់​ស្នាក់​ការ​ភាគ​ច្រើន​ដឹក​តាម​រថយន្ត​​នីស្សាន់ ​ជះ​ក្លិន​មក​ក្រៅ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​បរិ​ស្ថាន។ នៅ​ថ្ងៃ​ទី​៥ ធ្នូ ២០១០ អង្គ​ការ​បាន​​ឃាត់​រថយន្ត​ដឹក​ផល​នេសាទ​​ដើម្បី​ពិនិត្យ​​លិខិត​អនុ​ញ្ញាត​ធ្វើ​អាជីវ​កម្ម​ និង​ផ្ទុក​លើស​ចំណុះ។ រថយន្ត​មាន​ច្បាប់​៨០% ​និង​អត់​ច្បាប់​២០%។ លោក​ប្រធាន​​អង្គ​ការ​បញ្ជាក់​​ថា ​អង្គ​ការ​ការ​ពារ​បរិ​ស្ថាន​ និង​ធន​ធាន​ធម្ម​ជាតិ នឹង​សហ​ការយ៉ាង​ជិត​ស្និទ​ជា​មួយ​អាជ្ញា​ធរ​គ្រប់​លំដាប់​ថ្នាក់ មន្ត្រី​ជំនាញ សមត្ថ​កិច្ច​ដែន​ដី​ពាក់​ព័ន្ធ ​ដើម្បី​បង្ក្រាប​បទ​ល្មើស៕