ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នោត​នាគ​នាំសំណាង​​បង្កើន​ឱកាស​ឈ្នះ​រង្វាន់​៣ដង​ក្នុងមួយសប្តាហ៍​តាម​រយៈ​ប្រព័ន្ធ​ទូរ​ស័ព្ទ ​Metfone

9 ឆ្នាំ មុន

នៅ​​​ថ្ងៃទី​០១ កក្កដា ក្រុម​ហ៊ុន​ឆ្នោត​នាគសំណាង​ បានប្រកាស​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ នៅ​សណ្ឋាគារសាន់​វ៉េ​ថា ដើម្បី​ឱ្យការ​លេង​​ឆ្នោត​ផ្សង​សំណាង​កាន់តែ​មាន​ភាព​រំជើប​រំជួល​បន្ថែម​ទៀត​នោះ​ ក្រុម​ហ៊ុន​កំពុង​បង្កើត​វិធី​ថ្មី​ៗ និង​គួរ​ឱ្យ​រំភើប​ជា​ច្រើន ។

នៅ​​​ថ្ងៃទី​០១ កក្កដា ក្រុម​ហ៊ុន​ឆ្នោត​នាគសំណាង​ បានប្រកាស​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ នៅ​សណ្ឋាគារសាន់​វ៉េ​ថា ដើម្បី​ឱ្យការ​លេង​​ឆ្នោត​ផ្សង​សំណាង​កាន់តែ​មាន​ភាព​រំជើប​រំជួល​បន្ថែម​ទៀត​នោះ​ ក្រុម​ហ៊ុន​កំពុង​បង្កើត​វិធី​ថ្មី​ៗ និង​គួរ​ឱ្យ​រំភើប​ជា​ច្រើន ។

ឆ្នោត​នាគ​នាំ​សំណាង​ បាន​បង្កើន​ការ​ចាប់​រង្វាន់​រហូត​ដល់​៣ដងក្នុង​មួយសប្តាហ៍​ ដោយមាន​អ្នក​ឈ្នះ​ដល់​ទៅ​៦នាក់​ក្នុង​មួយ​លើក​ ហើយ​ក្នុង​មួយ​​រង្វាន់​មានទឹក​ប្រាក់​ស្មើ​​នឹង​មួយ​ពាន់​ដុល្លារ​អាមេរិក ដែល​នេះគឺជា​ការ​​ផ្តល់ប្រាក់​រង្វាន់​ជាចម្បង​ និង​ជា​ប្រចាំ​ដល់​អតិ​ថិជនដែល​បាន​ឈ្នះ ។ នេះ​មាន​ន័យ​ថា អតិថិជន​ទាំង​អស់​នឹង​មានឱកាស​កាន់​តែ​ច្រើន​ក្នុងការ​​ឈ្នះ​ក្នុង​មួយ​សប្តាហ៍​ ។

ដើម្បី​ឱ្យកាន់​តែមាន​ភាព​រំភើប​រីករាយទៀត​​នោះ​ អតិថិជន​ទាំង​អស់​របស់​ឆ្នោត​នាគ​នាំ​សំណាង អាច​ទស្សនា​ការ​ចាប់​រង្វាន់​ដោយ​ផ្ទាល់​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ស្ថានីយ​ទូរ​ទស្សន៍​​ហង្សមាស នៅ​រៀង​រាល់​ថ្ងៃ​​អាទិត្យ ពុធ និង​ថ្ងៃសុក្រ វេលា​ម៉ោង​៥ ដល់​​ម៉ោង៥និង​១០​នាទី​ល្ងាច ។

លោក Cedric Martin អគ្គ​នាយក​ក្រុម​ហ៊ុន​ឆ្នោត​នាគ​នាំសំណាង​ បាន​ពន្យល់​ថា « យើង​ប្តេជ្ញា​រក្សានូវ​បទ​ពិសោធនៃការ​លេង កាន់​តែ​រីក​រាយ​ដល់​អតិថិជន​ទាំង​អស់​របស់​យើង​ ហើយ​ការ​​កើន​ឡើង​នៃចំនួន​ដង​ គឺ​ពិត​ជា​នាំ​មក​នូវ​ការកម្សាន្ត​ និង​ភាព​រំភើប​រីក​រាយ​កាន់​តែ​អស្ចារ្យ​ជាងមុន​ ដែលមាន​តែ​ឆ្នោត​នាគ​នាំ​សំណាង​ប៉ុណ្ណោះ​អាច​ធ្វើ​បាន​ » ។ លើស​ពី​នេះ​ទៅ​ទៀត​ អតិថិជ​ន​ទាំង​អស់​អាច​ធ្វើការ​​ចាក់​ ឫលេង​ឆ្នោត​នាគ​នាំសំណាង​បាន​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ និង​ប្រាំ​ពីរ​ថ្ងៃ​ក្នុង​មួយសប្តាហ៍​ ។ នេះ​គឺ​ដោយសារ​តែ​​ឆ្នោត​នាគ​នាំ​សំណាង​ ទើប​ចាប់​ដៃ​គូ​ជាមួយ​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​  ​Metfone ដែល​ជាដៃគូ​ទី២របស់​ខ្លួន បន្ទាប់​ពី​បាន​ចាប់​ដៃ​គូ​ជា​មួយ​ក្រុម​ហ៊ុនទូរ​ស័ព្ទ​ Smart រួចមក ៕