ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្និ​សីទ និង​ពិធី​ប្រគល់​ពាន​រង្វាន់​ស្តី​អំពី​ធនា​គារ និង​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ​លើក​ទី​៦​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​សណ្ឋា​គារ​អាំង​ទែរ​កុង​ទី​ណង់​តាល់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា ២០១៤ មាន​រៀបចំ​សន្និ​សីទ និង​ពិធី​ប្រគល់​ពាន​រង្វាន់​ស្តី​អំពី​ធនា​គារ​ និង​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ​លើក​ទី​៦​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ក្រោម​អធិបតី​ភាព​លោក​ជំទាវ​ នាវ ច័ន្ទ​ថា​ណា ទេសា​ភិ​បាល​រង​នៃ​ធនា​គារ​ជាតិ​នៃ​កម្ពុជា លោក Dang Thanh Binh ទេសា​ភិ​បាល​រង​នៃ​ធនា​គារ​ជាតិ​នៃ​ប្រទេស​វៀត​ណាម​ និង​​លោកTam Le ប្រធាន និង CEO នៃ​ក្រុម​ហ៊ុន​ IDG ASEAN ដែល​ជា​អ្នក​រៀប​ចំ​កម្ម​វិធី

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​សណ្ឋា​គារ​អាំង​ទែរ​កុង​ទី​ណង់​តាល់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា ២០១៤ មាន​រៀបចំ​សន្និ​សីទ និង​ពិធី​ប្រគល់​ពាន​រង្វាន់​ស្តី​អំពី​ធនា​គារ​ និង​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ​លើក​ទី​៦​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ក្រោម​អធិបតី​ភាព​លោក​ជំទាវ​ នាវ ច័ន្ទ​ថា​ណា ទេសា​ភិ​បាល​រង​នៃ​ធនា​គារ​ជាតិ​នៃ​កម្ពុជា លោក Dang Thanh Binh ទេសា​ភិ​បាល​រង​នៃ​ធនា​គារ​ជាតិ​នៃ​ប្រទេស​វៀត​ណាម​ និង​​លោកTam Le ប្រធាន និង CEO នៃ​ក្រុម​ហ៊ុន​ IDG ASEAN ដែល​ជា​អ្នក​រៀប​ចំ​កម្ម​វិធី​ ព្រម​ទាំង​មានការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ដែល​អញ្ជើញ​មក​ពី​ភ្នាក់​ងារ​ដ្ឋ ធនា​គារ ស្ថាប័ន​មី​ក្រូ​ហិរញ្ញ​វត្ថុ ក្រុម​ហ៊ុន​ដែល​ផ្តល់​នូវ​ Solution និង​អ្នក​តំណាង​ជា​ច្រើន​មក​ពី​សារព័ត៌​មាន​។

សន្និ​សីទ និង​ពិធី​ប្រគល់​ពាន​រង្វាន់​នេះ​រៀប​ចំ​ឡើង​ដោយ​ក្រុម​ហ៊ុន​ IDG ASEAN ដែល​ត្រូវ​បាន​គាំ​ទ្រ​ដោយ​ធនា​គារ​ជាតិ​កម្ពុជា ក្រសួង​ពាណិជ្ជ​កម្ម​ សមា​គម​មី​ក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា និង​ធនា​គារ​ជាតិ​នៃ​ប្រទេស​វៀត​ណាម​។

សន្និ​សីទ​ស្តី​ពី​ធនា​គារ និង​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ​លើក​ទី​៦​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជាធ្វើ​ឡើង​ដើម្បី​ធ្វើ​ការ​ណែ​នាំ​ និង​បំពេញ​នូវ​រាល់​តម្រូវ​ការ​នៃ​ឧស្សាហ​កម្ម​នៃ​វិស័យ​ធនាគារ​នៃ​ប្រទេស​កម្ពុជា​​ជាមួយ​នឹង​បរិ​បទ​នៃ​អានុ​ភាព​នៃ​ប្រព័ន្ធ​តិច​ណូ​ឡូ​ជី​ដើម្បី​បង្កើត​នូវ​ការ​គ្រប់​គ្រង​នូវ​សមត្ថ​​ភាព​ ការ​ប្រតិ​បត្តិ​ការ​យ៉ាង​ល្អ​ឥត​ខ្ចោះជាមួយ​និង​ការ​រួម​បញ្ចូល​ថ្មី​នៃ​សេវា​កម្ម​។

បន្ទាប់​ពី​ការ​សម្រេច​ដោយ​មាន​ភាព​ប្រុង​ប្រយ័ត្ន​ពី​សំណាក់​ក្រុម​ប្រឹក្សា​វិនិច្ឆ័យ​បាន​ជ្រើស​រើស​បាន​ធនាគារ​ដែល​មាន​ភាព​នាំ​មុខ​គេ​ចំនួន​៣ គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ​ចំនួន​៣ និង​ក្រុម​ហ៊ុន ICT ដែល​មាន​ភាព​នាំ​មុខ​គេ​ចំនួន​៣។

ក្នុង​ឆ្នាំ​នេះ​ធនា​គារ​កាណា​ឌី​យ៉ា​បាន​ទទួល​លទ្ធ​ផល​ច្រើន​ជាង​ធនា​គារ​ទាំង​៣០​ផ្សេង​ទៀត គឺ​ទទួល​ពាន​រង្វាន់​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ដែល​ការ​ប្រតិ​បត្តិ​ការ​ល្អ​ដាច់​គេ​, ធនាគារ​ ANZ Roval បាន​ទទួល​នូវ​ភាព​នាំ​មុខ​គេ​ក្នុង​ចំណោម​ធនាគារ​ទាំង​១០​ គឺ​បាន​ទទួល​ពាន​រង្វាន់​ធនាគារ​បរទេស​ដែល​ល្អ​ដាច់​គេ​, ធនាគារ FTB ទទួល​បាន​ពាន​រង្វាន់​ ផលិត និង​សេវា​កម្ម​ដែល​មាន​ភាព​រួម​បញ្ចូល​ថ្មី​ដ៏​ល្អ​ដាច់​គេ​, ហត្ថា​កសិករ​(HKL) ទទួល​ពាន​រង្វាន់​ជា​ស្ថាប័ន​មី​ក្រូ​ហិរញ្ញ​វត្ថុ​ដែល​មានការ​រួម​បញ្ចូល​ថ្មី​ទៅ​លើ​ផលិត​ផល និង​សេវា​កម្ម​ដែល​ល្អ​ដាច់​គេ​ប្រចាំ​ឆ្នាំ​២០១៤, ស្ថាប័ន​មី​ក្រូ​ហិរញ្ញ​វត្ថុ​ អង្គរ​មី​ក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ខូ​អិល​ធី​ឌី​(AMK)ទទួល​បាន​ពាន​រង្វាន់​ ស្ថាប័ន​មី​ក្រូ​ហិរញ្ញ​វត្ថុ​ដែល​ផ្តល់​នូវ​ការ​ប្រឹក្សា​ជូន​អតិ​ថិ​ជន​ដែល​ល្អ​ដាច់​គេ​ប្រចាំ​ឆ្នាំ​២០១៤, ស្ថាបនា​លី​មី​ធីត ក៏​ទទួល​បាន​នូវពាន​រង្វាន់​​កិត្តិ​យស​ជា​ស្ថាប័ន​មី​ក្រូ​ហិរញ្ញវត្ថុ​ដែល​មាន Retail លក្ខណៈ​លើស​គេ​។

ដោយ​ឡែកពាន​រង្វាន់​ក្រុម​ហ៊ុន​តំណាង​ចែក​ចាយ​ផលិត​ផល​​ ICT ដែលល្អ​ដាច់​គេ ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​ហ៊ុន Anna Computer, ក្រុម​ហ៊ុន NEE​KA ទទួល​បាន​ពាន​រង្វាន់​ ជា​ក្រុម​ហ៊ុន​ដែល​ផ្តល់​នូវ​ប្រព័ន្ធ Intergration ដែល​ល្អ​ដាច់​គេ​ រី​ឯ​ពាន​រង្វាន់​ក្រុម​ហ៊ុន​ដែល​មានការ​បម្រើ​សេវា​កម្ម​បម្រើ​អតិថិ​ជន​ដែល​ល្អ​ដាច់​គេ​ ត្រូវ​បាន​ប្រគល់​ជូន​ដល់ MekongNet ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​ក្រុម​ហ៊ុន​ផ្តល់​សេវា​កម្ម​អ៊ីន​ធើរ​ណេត​ដែល​មាន​ល្បឿន​លឿន និង​សុវត្ថិភាព​ខ្ពស់​ដើម្បី​បង្កើន​គុណ​ភាព​នៃ​ជីវិត​ ព្រម​ទាំង​មាន​ជំនាញ​ច្បាស់​លាស់​ក្នុង​ការ​បែក​ចែក​នូវ​ប្រព័ន្ធ ISP ដើម្បី​យក​ចិត្ត​ទុក​ដាក់​ជូន​ដល់​អតិថិ​ជន៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព