ប៉ូលិសឥណ្ឌាបានប្រើឧស្ម័នបង្ហូរទឹកភ្នែកកាលពីថ្ងៃទី១០ មីនា នៅទីក្រុងហ៊ីដឺរ៉ាបាដ ប្រឆាំងនឹងពួកបាតុករជាច្រើនពាន់នាក់ដែលទាមទារបង្កើនរដ្ឋថ្មីមួយនៅភាគខាងត្បូងឥណ្ឌា ។
ក្នុងរដ្ឋធានីនៃរដ្ឋឥន្ត្រាប្រាដេសនេះដែល សំបូរដោយក្រុមហ៊ុនពហុជាតិមនុស្សច្រើនពាន់នាក់មានទាំងពួកមេធាវី និងនិស្សិតផងបាននាំគ្នាហែក្បួនបាតុកម្មនៅតាមដងវិថីនានា ។
ការទាមទារឱ្យបង្កើតរដ្ឋ TELENGANA មួយនៅភាគខាងកើតរដ្ឋឥន្ត្រាប្រាដេសជាតំបន់ពុំសូវមានកាអភិវឌ្ឍន៍កើតមានតាំងពី៤០ឆ្នាំ មកហើយ ក៏ប៉ុន្តែការទាមទារនោះ ទើបបង្កើនខ្លាំង កាលពីឆ្នាំទៅមិញពេលរដ្ឋាភិបាលសហព័ន្ធរបស់លោកនាយករដ្ឋមន្ត្រីម៉ាន់ម៉ូហាន់ស៊ិញប្រកាសទទួលយកជាគោលការណ៍ ៕
ចែករំលែកព័តមាននេះ