ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ស្រី​ពៅ​ម្ចាស់​សិប្ប​កម្ម​ផលិត​ទឹកកក​ស្រុក​ស្ទឹង​ហាវ​ត្រូវ​ចរន្ត​អគ្គិសនី​ឆក់​ស្លា.ប់​

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ​ ៖ នារី​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​កូន​ស្រី​ពៅម្ចាស់​សិប្ប​កម្ម​ផលិត​ទឹកកក​ក្នុង​ស្រុក​ស្ទឹង​ហាវ​ត្រូវ​ចរន្ត​អគ្គិសនី​ឆក់​ស្លា.ប់ ខណៈ​នាង​ឈោង​ដៃ​យក​ធុង​ចំរោះ​ទឹក​យក​មក​លាង​​ កាល​ពី​វេលា​ម៉ោង​១០ព្រឹក ថ្ងៃ​ទី​២៣ មិថុនា ២០១៤ នៅ​ចំណុច​រោង​សិប្ប​កម្ម​ផលិត​ទឹក​កក​មួយ​កន្លែង​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​៣ ឃុំ​ទំនប់​រលក​ ស្រុក​ស្ទឹង​ហាវ​ ។

ខេត្ត​ព្រះ​សីហនុ​ ៖ នារី​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​កូន​ស្រី​ពៅម្ចាស់​សិប្ប​កម្ម​ផលិត​ទឹកកក​ក្នុង​ស្រុក​ស្ទឹង​ហាវ​ត្រូវ​ចរន្ត​អគ្គិសនី​ឆក់​ស្លាប់ ខណៈ​នាង​ឈោង​ដៃ​យក​ធុង​ចំរោះ​ទឹក​យក​មក​លាង​​ កាល​ពី​វេលា​ម៉ោង​១០ព្រឹក ថ្ងៃ​ទី​២៣ មិថុនា ២០១៤ នៅ​ចំណុច​រោង​សិប្ប​កម្ម​ផលិត​ទឹក​កក​មួយ​កន្លែង​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​៣ ឃុំ​ទំនប់​រលក​ ស្រុក​ស្ទឹង​ហាវ​ ។

លោក​អនុ​សេនីយ៍​ទោ បូ ណាំ នាយ​នគរ​បាល​ប៉ុស្តិ៍រដ្ឋ​បាល​ឃុំ​ទំនប់​រលក​ស្រុក​ស្ទឹង​ហាវ​ខេត្ត​ព្រះ​សីហនុ​បាន​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ​ឡាក់ យូ​អ៊ី​ អាយុ​២០​ឆ្នាំ ជា​កូន​ស្រី​ម្ចាស់​សិប្ប​កម្ម​ផលិត​ទឹកកក​ឈ្មោះ​ឡាក់​ ស្រាយ​ មាន​ទី​លំនៅ​កន្លែង​កើត​ហេតុ​ខាង​លើ​។

តាម​ការ​លើក​ឡើង​ពី​មជ្ឈ​ដ្ឋាន​ខាង​ក្រៅ​ ហេតុ​ការណ៍​នេះ​បណ្តាល​មក​ពី​ឆ្លងចរន្ត​អគ្គិ​សនី​តាម​ទឹក​ដែល​មាន​នៅ​សល់​ក្នុង​បំពង់​ចំរោះ​ទឹក​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព