ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិច​ស៊ីសបុក​ម៉ូតូ​ស្លា.ប់​បុរ​សម្នាក់​អត់ស្គាល់​អត្តសញ្ញាណ​នៅ​ក្រុង​ប៉ោយ​ប៉ែត​

9 ឆ្នាំ មុន

ខេត្តបន្ទាយមាន​ជ័យ ៖ បុរស​​​ម្នាក់​​បាន​​​ស្លា.ប់​ ដោយ​សារឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​រថយន្ត​បុក​ ខណៈ​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា​លើកំណាត់​ផ្លូវ​ជាតិ​លេខ៥​ ក្នុង​ភូមិគីឡូ​ម៉ែត្រ​លេ​ខ៤​ សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយ​ប៉ែត ប៉ុ​ន្តែ​មិ​នស្គាល់អត្តស​ញ្ញាណ សមត្ថកិច្ច​​ប្រ​កាស​រកសាច់ញា​តិ។

ខេត្តបន្ទាយមាន​ជ័យ ៖ បុរស​​​ម្នាក់​​បាន​​​ស្លាប់​ ដោយ​សារឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​រថយន្ត​បុក​ ខណៈ​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា​លើកំណាត់​ផ្លូវ​ជាតិ​លេខ៥​ ក្នុង​ភូមិគីឡូ​ម៉ែត្រ​លេ​ខ៤​ សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយ​ប៉ែត ប៉ុ​ន្តែ​មិ​នស្គាល់អត្តស​ញ្ញាណ សមត្ថកិច្ច​​ប្រ​កាស​រកសាច់ញា​តិ។

គ្រោះថ្នាក់នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​១០និង​៣០​នាទី​យប់ថ្ងៃទី​២២ មិថុនា ។ ជន​រ​ង​គ្រោះ​អាយុ​ប្រ​ហែ​​ល​៣០​​ឆ្នាំ ​​ជិះ​ម៉ូតូ​ម៉ាក​​ឌ្រីម​សេ​១២៥ ព​ណ៌ខ្មៅ ស៊េរីឆ្នាំ​២០០​៦ ពាក់​ស្លាកលេខតា​កែវ១A​-៤៤​៣២​ ចំណែក​រថ​យន្ត​បង្ក​ម៉ាក​ឡិច​ស៊ីស​កូន​កាត់​​ ពណ៌ស្ករ​ ចង្កូត​ឆ្វេង​ពាក់​ស្លាក​លេខ​ភ្នំពេញ​២I-៥៦៥៨​ មិន​ស្គាល់​អត្ត​សញ្ញាណអ្នក​បើ​កបរ ព្រោះ​ក្រោយ​កើតហេ​តុបានគេចទៅ​​បាត់ ប៉ុន្តែ​នៅ​ក្នុ​ងរថយន្តនោះ​​​មាន​​សំលៀ​​កបំពា​ក់​យោ​​ធា​មា​​ន​​ឈ្មោះស​ សុជាតិ ពា​ក់ស័ក្ដិ​៣ ។ រថយន្តនេះ​ខូច​ខាត​ធ្ងន់​ធ្ងរដេ​កបះជើ​ង​ទ្រ​មេឃ​។

តា​មប្រ​ភពប្រាប់​ថា អ្នកបើ​កប​រនោះ​ជាមន្ត្រីយោ​ធាការិយា​ល័យទំនាក់​ទំនងព្រំដែន​កម្ពុជា​-ថៃ។សព​ត្រូវបា​នគេយក​ទៅតម្កល់​នៅវត្តរតនា​រាម​ ហៅ​វត្តផ្សារ​កណ្ដាល រង់ចាំ​សាច់​ញាតិម​ក​ទទួល​​យក​ទៅ​​ធ្វើ​បុណ្យ​​តាមប្រពៃណី ។រីឯរថយន្ត​បង្ក​និងម៉ូតូជន​រង​គ្រោះ​ត្រូវ​សមត្ថ​កិច្ច​នាំយក​ទៅរក្សា​ទុក្ខ​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​ប៉ោយ​ប៉ែត ដើ​ម្បី​រង់​ចាំធ្វើការ​ដោះ​ស្រាយ​៕