ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំសាន្ត

13 ឆ្នាំ មុន

* ម​ធ្យោបាយសាមញ្ញ

នៅ​រាជាណាចក្រ​មួយ​នោះ ព្រះរាជ​ធីតា ដែល​ជា​បុត្រី​ទោល​របេស់​ព្រះរាជា សុខ​ៗ ស្រាប់តែ​កើត​ជំងឺ​“​សោយ​ច្រើន​” មួយ​ថ្ងៃ​ៗ គិតតែ​ពី​សោយ សោយ​ហើយ​សោយ​ទៀត អស់ពី​មួយ​មុខ​ដល់​មួយ​មុខ ធ្វើ​ឱ្យ​ព្រះ​កាយ រីក​ប៉ោង​ដូច​គេ​សប់ ។ ព្រះរាជា​ប្រើ​គ្រប់ មធ្យោបាយ​ក្នុង​ការ​ព្យាបាល​បុត្រី​សំឡាញ់ តែ​គ្មាន​វេជ្ជបណ្ឌិត​ណា​ជួយ​បុត្រី​ព្រះ​អង្គ​បាន​។

  • ម​ធ្យោបាយសាមញ្ញ
  • នៅ​រាជាណាចក្រ​មួយ​នោះ ព្រះរាជ​ធីតា ដែល​ជា​បុត្រី​ទោល​របេស់​ព្រះរាជា សុខ​ៗ ស្រាប់តែ​កើត​ជំងឺ​“​សោយ​ច្រើន​” មួយ​ថ្ងៃ​ៗ គិតតែ​ពី​សោយ សោយ​ហើយ​សោយ​ទៀត អស់ពី​មួយ​មុខ​ដល់​មួយ​មុខ ធ្វើ​ឱ្យ​ព្រះ​កាយ រីក​ប៉ោង​ដូច​គេ​សប់ ។ ព្រះរាជា​ប្រើ​គ្រប់ មធ្យោបាយ​ក្នុង​ការ​ព្យាបាល​បុត្រី​សំឡាញ់ តែ​គ្មាន​វេជ្ជបណ្ឌិត​ណា​ជួយ​បុត្រី​ព្រះ​អង្គ​បាន​។  ទីបំផុត ព្រះរាជា​ប្រកាស ៖ “​អ្នក​ណា​អាច ព្យាបាល​បុត្រី​យើង​ឱ្យ​សះស្បើយ​ពី​ជំងឺ​ចម្លែក នេះ​បាន យើង​នឹង​ប្រទាន​រង្វាន់​ជា​មាសប្រាក់ ដ៏​មហាសាល​” ។ មាន​គ្រូពេទ្យ​ល្បីល្បាញ ជា​ច្រើន​រូប សុំ​ខ្លួន​ព្យាបាល​ថ្វាយ​ព្រះ​នាង តែ​ក៏​គ្មាន​គ្រូពេទ្យ​មួយ​ណា​សំរេច​ស្នាដៃ​អ្វី បាន ។ ព្រះរាជា​កាន់តែ​បារម្ភ​ខ្លាំង​មែនទែន​។
    ស្រាប់តែ​ថ្ងៃមួយ​មាន​បុរស​ម្នាក់​ទៅ​ពី ប្រទេស​ផ្សេង​ទូល​ថ្វាយ​ព្រះរាជា​ថា បើ​ឱ្យព្រះរាជ​ធីតា​យាង​ធ្វើ​ទេសចរណ៍​ក្នុង​ប្រទេស ខ្លួន​ត្រឹម​មួយ​ខែ ធានា​ថា​ព្រះ​នាង​នឹង​ជា​ជំងឺ ដោយ​ព្រះ​អង្គ​ឯង មិនបាច់​ប្រើ​ថ្នាំ​អ្វី​ទាំងអស់ ។ ឮ​ដូច្នេះ ព្រះរាជា​ត្រេកអរ​ណាស់ ឱ្យ​រាជបុត្រី​យាង​ទៅ​ធ្វើ​ទេសចរណ៍​កំសាន្ដ​នៅប្រទេស​បុរស​នោះ​ភ្លាម ។
    ពិត​ដូច​ការ​អះអាង​មែនមិន​ដល់​មួយ​ខែ ផង ព្រះរាជ​ធីតា​ត្រឡប់​ចូល​ប្រទេស​វិញ ក្នុង​សភាព​ជា​មនុស្ស​ធម្មតា​លែង​“​ស្រេកឃ្លាន  សោយ​ច្រើន​” ទៀត ។ ព្រះរាជា​ត្រេកអរ ហួសប្រមាណ​សួរ​បុរស​ចម្លែកៈ
    -​ប្រទេស​អ្នកឯង​មាន​របស់​អី​បានជា គ្រាន់តែ​ដើរ​កំសាន្ដ​មិន​ដល់​មួយ​ខែ​ផង​បុត្រី យើង​ជា​ជំងឺ​ដូច​គេ​បេះ​យ៉ាងនេះ ?
    បុរស​ចម្លែក​ទូល​តប ៖
    -​ក្រាបទូល​ព្រះ​អង្គ ខាង​ប្រទេស​ទូល​បង្គំ មាន​លក្ខណៈ​ចម្លែក​មួយ គឺ​មនុស្ស​ភាគច្រើន    ខំ​ដោះស្រាយ​តែ​“​រឿង​ចូល​” អត់​គិតដល់ “​រឿង​ចេញ​” ទេ ត្រូវ​វ​ការ​“​បញ្ចេញ​”​ម្ដង​ៗ រត់​តែ​ពាស ខ្លះ​អែប​ៗ​គល់ឈើ ខ្លះ​អង្គុយ បាំង​ៗ​គុម្ពោត​ស្មៅ​…​។ ក្នុង​ការ​យាង​កំសាន្ដ ទត​ទេសភាព​ផ្សេង​ៗ​របស់​ព្រះរាជ​ធីតា ទៅ ដល់​ណា​ក៏​មានការ​សោយ តែបើ​សោយ​ហើយ ត្រូវ​មានការ​ដោះស្រាយ​“​រឿង​ចេញ​” ទាស់់ តែ​នៅ​ប្រទេស​ទូល​បង្គំ​រក​បង្គន់​សាធារណៈ ពិបាក​ជាង​រក​កំណប់មាស​ទៅ​ទៀត ដល់ អ៊ីចឹង​ទៅ​ព្រះរាជ​ធីតា​លែង​ហ៊ាន​សោយ ទ្រាំ អត់​ទាល់តែ​ត្រឡប់​មក​ដល់​សណ្ឋាគារ​វិញ​។  ដោយហេតុ​ថ្ងៃ​ណា​ក៏​ទ្រាំ​អត់​ហ៊ាន​សោយ ទើប​ក្លាយជា​ទម្លាប់​លែង​នឹក​ចង់​សោយ  ទៀត​។
    ព្រះរាជា​ទ្រង់​ព្រះ​សម្រួល​យ៉ាង​ខ្លាំង ៖
    -​ពិតជា​ចម្លែក​មែន ដោយសារ​រក​កន្លែង ដោះស្រាយ “​បញ្ចេញ​” មិន​បាន​ទើ​ី​ប​បុត្រី យើង​ដើរ​លេង​អត់​ហ៊ាន​សោយ​អ្វី​ទាំងអស់ មិន​នឹក​ស្មានថា​ថ្ងៃ​ណា​ក៏​ប្រឹង​អត់ធ្មត់​អត់​ហ៊ាន “​បញ្ចូល​” បែរជា​ជួយ​ឱ្យ​បុត្រី​យើង​ជា​សះ ស្បើយ​ជំងឺ​ចម្លែក​ទៅ​វិញ ។ អ្នកឯង​ស័ក្ដិសម បាន​ទទួល​រង្វាន់​មហាសាល​មែន ។ សូម អរគុណ ! 


    • លោក​ខែរនោច

    ពេល​ផឹកស្រា​ស្ទើរ​បើកភ្នែក​លែង​រួច​ដូច គ្នា បុរស​ម្នាក់​និយាយ ៖
    -​គេ​ថា​ផ្ទៃ​ព្រះ​ចន្ទ​អាច​ផ្ទុក​មនុស្ស​បាន រាប់រយ​លាន​នាក់​ឯណោះ ពួក​យើង​ល្មមទៅ នៅ​លើ​ឋាន​ព្រះ​ចន្ទ​ម្ដង​ហើយ ទីនោះ​ត្រជាក់ ស្រួល​ណាស់ ។
    បុរស​ម្នាក់​ឆ្លើយ​វិញ ៖
    -​អ្នក​ណា​ចង់ទៅ ទៅ​ចុះ​… ខ្ញុំ​មិន​ហ៊ាន ទៅ​ទេ ។
    -​ម៉េច​អ៊ីចឹង ?
    -​គិត​មើល ឡើង​ទៅ​នៅ​រាប់រយ​លាន នាក់ ដល់​ពេល​ព្រះ​ចន្ទ​រនោច​សល់​តែ​បន្ដិច មិន​ធ្លាក់​ត្រឡប់​ក្បាល​មក​ផែនដី​វិញ​ទេ​ឬ ?
    -​អើ មែន !

    • កំពូល​ឃោសនា​ពាណិជ្ជកម្ម

    ស្ដ្រី​ចំណាស់​ម្នាក់​ត្រឡប់​ពី​ផ្សារ​វិញ ឃើញអាវ​ប្រឡាក់​ឈាម​មួយ​ព្យួរ​ត្រង់​មាត់ទ្វារ ។ គាត់​គិត​ថា ប្រហែល​អ្នក​ណា​ចង់​កំប្លែង​លេង ជាមួយ​គាត់ ក៏​យក​អាវ​នោះ​ទៅ​ចោល​ក្នុងធុងសម្រាម ។ លុះ​ថ្ងៃត្រង់ ទូរស័ព្ទ​លើ​តុ​រោទ៍ឡើង សម្លេង​គ្រលរ​ៗ​មួយ​និយាយ​គំរាម ៖
    -​មុន​ម៉ោង​៨​យប់ បើ​អាវ​ប្រឡាក់​ឈាមនោះ បោក​មិន​ស្អាត​ទេ​ប្រយ័ត្ន​…
    ស្ដ្រី​ចំណាស់​ភិតភ័យ​ប្រញាប់រ​ត់ទៅ​យក អាវ​ប្រឡាក់​ឈាម​ពី​ធុងសំរាម​មក​បោកគក់ តែ​ធ្វើ​យ៉ាងណា​ក៏​មិន​បាត់​ស្នាម​ឈាម។ លុះម៉ោង​៥​ល្ងាច សម្លេង​ដដែល​គំរាម​តាម​ទូរស័ព្ទ ទៀត តម្រូវ​ឱ្យ​ត្រូវ​តែ​បោក​ឱ្យ​ស្អាត​មុន​ម៉ោង ៨​យប់​ជា​ដាច់ខាត ។ ស្ដ្រី​ចំណាស់​កាន់តែ ភ័យ​ខ្លាំង​ឡើង ខំ​បោក​អាវ​ប្រឡាក់​ឈាម​ជា លើក​ទី​ពីរ ។ ដល់​ម៉ោង​៨​យប់​អ្នក​គំរាម ស្រែកសួរ​តាម​ទូរស័ព្ទ ៖
    -​ម៉េច​ដែរ បោក​ស្អាត​ហើយ​នៅ ? អី​ក៏ ល្ងង់​ម្ល៉េះ  ម៉េច​មិន​ប្រើ​សាប៊ូ​ម៉ាក​… ទៅ​មាន តែ​សាប៊ូ​ហ្នឹង​ទេ​ទើប​បោក​ស្អាត ឃើញ​ថ្មី  ចែស !

     

    •    ស្មាន​ខុស

    បុរស​ម្នាក់​ចូល​ធ្វើ​ការងារ​ក្នុង​ក្រុមហ៊ុន មួយ បាន​២​ថ្ងៃ​ក៏​សួរ​បុគ្គលិក​ដែល​ធ្វើការ​នៅ ទីនោះ​មុន​ខ្លួន​រាប់​ខែៈ
    -​ម្សិលមិញ ខ្ញុំ​ឃើញ​លោកនាយក​ជេរ បញ្ចោរ​បង​ម្នាក់​យ៉ាង​ចាស់ដៃ តែ​ជេរ​រួច​គាត់ លូក​ហោប៉ៅ​យក​លុយ​មួយ​កំ​ភ្លូ​ស​ហុច​ឱ្យ​ចាយ ម៉េច​អ៊ីចឹង ?
    -​ចរិត​លោកនាយក​យើង​អ៊ីចឹង​ហើយ ជេរ​ឆ្អែត​ឱ្យ​លុយ​ចាយ​ធម្មតា ។
    ឮ​ដូច្នេះ បុរស​ជា​បុគ្គលិក​ថ្មី​សប្បាយចិត្ដ ណាស់ ខំ​រក​មធ្យោបាយ​ធ្វើ​ឱ្យ​លោកនាយក ជេរ ដឹង​អី​ជេរ​ឆ្អែត​លោកនាយក​ដេញ​ឱ្យ ឈប់​ធ្វើការ​បណ្ដោយ ។ បុរស​បុគ្គលិក​ថ្មី​ឆ្ងល់  ពេក ស្កាត់​ទៅ​ជួប​អ្នក​ដែល​ខ្លួន​សួរ​ថ្ងៃមុន ៖
    -​បង​ឯង​និយាយ​ម្ដងទៀត​មើល ត្រូវ​ជេរ ដូច​គ្នា ហេតុ​ម៉េច​ម្នាក់​នោះ​បាន​លុយ​ចាយ ចំណែក​ខ្ញុំ​បែរជា​ត្រូវ​បណ្ដេញ​ឱ្យ​ឈប់​ធ្វើការ?
    -​មក​ពី​ម្នាក់​នោះ​ជា​កូនប្រុស​គាត់ ចំណែក បង​ឯង​អ្នក​ផ្សេង ប្រៀបធៀប​គ្នា​ម៉េច​កើត?

     

    • ស្លាប់​ព្រោះស្នេហា

    យមបាល​នាំ​ព្រលឹង​យុវជន​៣​នាក់​ចូល គាល់​យមរាជ ។ បើក​បញ្ជី​មរណៈ​មើល​រួច  យមរាជ​សួរ​ព្រលឹង​ទាំង​បី​ដោយ​ងឿងឆ្ងល់ៈ
    -​អ្នក​រាល់គ្នា​មិន​ទាន់​អស់​អាយុសង្ខារ​ទេ  ហេតុ​ម៉េច​នាំ​គ្នា​ចុះ​មក​ទី​នេះ ?
    ព្រលឹង​យុវជន​ទី​មួយ​តប ៖
    -​ក្រាបទូល​, ម្សិលមិញ​ទូល​បង្គំ​និង សង្សារ​ណាត់ជួប​គ្នា​ត្រង់​កន្លែង​មួយ ។ ទូល បង្គំ​ទៅ​ដល់​កន្លែង​ណាត់​តាម​ម៉ោង​កំណត់ តែ រូប​នាង​មិនដឹង​មានការ​អី​អត់​ឃើញ​មក  សោះ ។ អន្ទះសា​ពេក ទូល​បង្គំ​ដើរទៅ​ដើរ មក​លើ​ចិញ្ចើមថ្នល់​ស្រាប់តែ​គ្រឹប​! សន្លប់​ស្ដូក លុះ​ដឹងខ្លួន​វិញ ឃើញ​ជាប់​ឈ្មោះ​នៅ​ទី​នេះ ព្រោះ​ស្លាប់​ដោយសារ​ធ្លាក់​ចូល​លូ​អត់​គំរប ។
    យមរាជ​សួរ​ព្រលឹង​យុវជន​ទី​ពី​រៈ
    -​ចុះ​អ្នកឯង ?
    -​ក្រាបទូល​, ម្សិលមិញ​ទូល​បង្គំ​ណាត់ជួប  សង្សារ​ដែរ ទៅ​ដល់​កន្លែង​ណាត់​មិនឃើញ នាង​មក​ក៏​ឈរ​ផ្អែក​បង្គោល​ភ្លើង​សម្រាក កំលាំង​ត្រូវ​អគ្គិសនី​ឆក់​ស្លាប់ ។ តាម​ពិត បង្គោល​ភ្លើង​នោះ​ច្រែះ​ចាប់ ឯ​ខ្សែភ្លើង​រលាត់ ស្រោម​លៀន​ចេញ​ក្រៅ​គួរ​ឱ្យ​ខ្លាច តែ​ទូល បង្គំ​មិន​បាន​ពិនិត្យ​មើល​ទើប​រង​គ្រោះ​ដូច្នេះ​។
    យមរាជ​សួរ​ព្រលឹង​យុវជន​ទី​បី ៖
    -​ចុះ​អ្នកឯង ?
    ក្រាបទូល​, ម្សិលមិញ​ទូល​បង្គំ​ណាត់ជួប សង្សារ​នៅ​សួនច្បារ​មួយ ពេល​កំពុង​ឈរ​ចាំ សង្សារ​ស្រាប់តែ​មេឃ​ចាប់ផ្ដើម​ធ្លាក់​ភ្លៀង និង​មាន​ខ្យល់កួច ។ ទូល​បង្គំ​មិន​ទាន់​រក កន្លែង​ជ្រក​ភ្លៀង​បាន​ផង ក៏​ត្រូវ​មែកឈើ​ប៉ុន ភ្លៅ​បាក់​ធ្លាក់​ចំ​ក្បាល​បណ្ដាល​ឱ្យ​ធ្លាយ​ខួរ​… មក​ដល់​កន្លែង​ព្រះ​អង្គ​តែ​ម្ដង ។
    យមរាជ​ដកដង្ហើម​វែង ៖
    -​អ្នក​ទាំង​បី​ស្លាប់​ក្រឡុញឆឹក​ព្រោះ​រឿង ស្នេហា​ដូច​គ្នា ។ យើង​អាណិត​ណាស់​ដែល ចង់​សប្បាយ​មិន​បាន​សប្បាយ ។ ដូច្នេះ​យើង អនុញាត​ឱ្យ​ត្រឡប់​ទៅ​ឋានកណ្ដាល​ម្ដង ទៀត​ចុះ​តែ​កុំឱ្យ​មាន​ករណី​បែប​នេះ​ជា​លើក​ទី​ពីរ​ឱ្យ​សោះ ។ ចេះ​ប្រ​យ័​ត្ន្ន​ខ្លួន​ផង ។ យើង គ្មាន​សិទ្ធិ​ហៅ​លោក​សាធារណការ​និង​លោក​អគ្គិសនី​នៅ​ឋានកណ្ដាល​មក​សួរ​ដេញដោល រក​យុត្ដិធម៌​ឱ្យ​ទេ .

    •   ជំងឺ​មុខរបរ

    ស្ដ្រី​មាន​ប្ដី​បី​នាក់​និយាយ​ប្រាប់​គ្នា ៖
    -​ប្ដី​គ្នា​ធ្វើការ​ខាង​កុំព្យូទ័រ ពេល​ថ្ងៃ​គោះ ច្រើន​ពេក​យប់​ឡើង​មមើ​គោះ​ហើយ​គោះ ទៀត រកតែ​ដេក​លក់​ស្រួល​មិន​បាន ។
    -​ប្ដី​គ្នា​ក៏​អ៊ីចឹង គាត់​ធ្វើការ​នៅ​រោងចក្រ ខាង​ផ្នែក​មួល​ខ្ចៅ យប់​ឡើង​ងាក​មួល​ៗ ជួនកាល​គ្នា​ទើប​រលីវ​ៗ​ត្រូវ​មួល​ភ្ញាក់​ព្រើត​។
    -​ដូច​គ្នា​ម្ល៉េះ ? ប្ដី​គាត់​ក៏​អ៊ីចឹង​ដែរ ។ ប្ដី​គ្នាជា​កីឡាករ​បាញ់កាំភ្លើង ហេតុនេះ​យប់​ឡើង ងាក​បាញ់​មួយ​ៗ ធ្វើ​ឱ្យ​គ្នា​ដេក​មិន​ដែល​ពេញ ភ្នែក​ស្រួលបួល​ទេ ៕