ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញត្រី​បាឡែនពណ៌​ស​1ក្បាល​នៅ​ស៊ីដនី​

9 ឆ្នាំ មុន

ត្រី​បាឡែន​ មាន​ស្បែក​ពណ៌​ស​ដូច​ព័រ​សឺឡែន​ ១ក្បាល​ត្រូវ​បាន​គេ​ប្រទះឃើញ​ក្នុង​ដែនទឹក​នៃ​ទី​ក្រុង​ស៊ីដនី​ ប្រទេស​អូស្រ្ដាលី​ ។ ត្រី​បាឡែន​ពណ៌​ស​នោះ​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​នាក់​ប្រទះ​ឃើញ​ កាល​ពី​ថ្ងៃ​ទី​១៩និង​២០​ មិថុនា​ នៅ​ឆ្នេរ​សមុទ្រ​ខាង​កើត​របស់​ប្រទេស​ ។ ត្រី​បាឡែន​នោះពិត​ជា​ត្រី​បាឡែន​ពូជ​ MIGALOO ជា​ពូជ​កម្រ​មាន​ពណ៌ស​ មិន​ងាយ​ប្រទះ​ឃើញ​ឡើយ​ ។ ត្រី​បាឡែន​ នោះពិត​ណាស់​ជា​ត្រី​ឈ្មោល​មាន​អាយុ​ប្រហែល​ជា​៣០​ឆ្នាំ ត្រូវ​បាន​ប្រទះ​

ត្រី​បាឡែន​ មាន​ស្បែក​ពណ៌​ស​ដូច​ព័រ​សឺឡែន​ ១ក្បាល​ត្រូវ​បាន​គេ​ប្រទះឃើញ​ក្នុង​ដែនទឹក​នៃ​ទី​ក្រុង​ស៊ីដនី​ ប្រទេស​អូស្រ្ដាលី​ ។ ត្រី​បាឡែន​ពណ៌​ស​នោះ​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​នាក់​ប្រទះ​ឃើញ​ កាល​ពី​ថ្ងៃ​ទី​១៩និង​២០​ មិថុនា​ នៅ​ឆ្នេរ​សមុទ្រ​ខាង​កើត​របស់​ប្រទេស​ ។ ត្រី​បាឡែន​នោះពិត​ជា​ត្រី​បាឡែន​ពូជ​ MIGALOO ជា​ពូជ​កម្រ​មាន​ពណ៌ស​ មិន​ងាយ​ប្រទះ​ឃើញ​ឡើយ​ ។ ត្រី​បាឡែន​ នោះពិត​ណាស់​ជា​ត្រី​ឈ្មោល​មាន​អាយុ​ប្រហែល​ជា​៣០​ឆ្នាំ ត្រូវ​បាន​ប្រទះ​ឃើញ​ជា​លើក​ដំបូង​ កាល​ពី​ឆ្នាំ​១៩៩១ រួច​ការ​លេច​មុខ​របស់​វា​ពេល​នោះ​ត្រូវ​បាន​មើល​ដោយ​មនុស្ស​ជា​ច្រើន​ពាន់​នាក់​ ។

លោក JONAS LIEBSEHNER នៃសមា​គម​តាម​ពិនិត្យ​ត្រី​បាឡែន​និយាយ​ថា​ នេះ​ជា​ឱកាស​តែ​មួយ​គត់​ដែល​បាន​ឃើញ​ត្រីបាឡែន​ MIGALOO ពណ៌​ស​ ហែលទឹក​ ។ វា​ហែល​ក្នុង​ចំណោមត្រីបាឡែនឈ្មោល​៥ក្បាល​ ដោយ​ហែល​ដេញ​គ្នា ហើយ​វាលោត​លើផ្ទៃ​ទឹក​ជា​ច្រើន​លើក​ ត្រី​បាឡែន​ឈ្មោល​ទាំង​នោះ​ប្រហែល​ជា​ប្រជែង​ដណ្ដើម​ញី​គ្នា​ ។

ចំណែក​លោក​ OSKAR PETERSON ដែលដឹក​នាំ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មួយ​លើ​ត្រី​បាឡែន​ពណ៌​ស​ មានមូលដ្ឋាន​នៅ​អូស្រ្ដាលី​ថ្លែង​ថា​ វា​ជា​ត្រី​បាឡែន​ពណ៌​ស​ នៃ​អឌ្ឍគោល​ខាង​ត្បូង​ដែល​យើង​ស្គាល់​ ។ យើង​ធ្លាប់​បានប្រទះ​ឃើញ​ត្រី​បាឡែន​ពណ៌​សក្នុង​ដែនទឹក​នៃ​ប្រទេស​ន័រវែស​ ក្នុង​តំបន់​អាក់​ទិក​ ហើយ​តាំង​ពី​នោះមក​បាត់​ពុំ​​ឃើញ​ទៀត​ ៕​