ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Samsung សម្ពោធ​ផលិតផល​ទូរទឹកកក Samsung Food Showcase និងម៉ាស៊ីន​បោក​សម្លៀក​បំពាក់ ww ៩០០០

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Samsung កាលពី​ល្ងាច​ថ្ងៃទី ២១ មិថុនា នេះបាន​រៀបចំ​កម្មវិធី​សម្ពោធ​ផលិតផល​ថ្មីរបស់ខ្លួន​ជាផ្លូវការ​ក្នុងគោល​បំណង ដើម្បី​ណែនាំផលិត​ផល​បច្ចេក​វិជ្ជាថ្មីនេះ ដល់គ្រួសារ​ទាន់សម័យ និងជប់​លៀងថ្លែង​អំណរគុណ​ដល់ដៃគូ​ចែកចាយ​របស់ខ្លួន ព្រមទាំង​មានការ​ចាប់រង្វាន់​ផ្តល់​ជួន​ដល់អតិថិ​ជនបាន​គាំទ្រ​ជាច្រើន ហើយម្យ៉ាង​ទៀត ដើម្បីពង្រឹង​ទំនាក់ទំនង​ឲ្យកាន់តែរឹង​មាំក្នុងការចាប់ដៃ​គ្នាដើរលើវិថី​នៃភាពជោគជ័យ​គ្មាន​ទី​

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Samsung កាលពី​ល្ងាច​ថ្ងៃទី ២១ មិថុនា នេះបាន​រៀបចំ​កម្មវិធី​សម្ពោធ​ផលិតផល​ថ្មីរបស់ខ្លួន​ជាផ្លូវការ​ក្នុងគោល​បំណង ដើម្បី​ណែនាំផលិត​ផល​បច្ចេក​វិជ្ជាថ្មីនេះ ដល់គ្រួសារ​ទាន់សម័យ និងជប់​លៀងថ្លែង​អំណរគុណ​ដល់ដៃគូ​ចែកចាយ​របស់ខ្លួន ព្រមទាំង​មានការ​ចាប់រង្វាន់​ផ្តល់​ជួន​ដល់អតិថិ​ជនបាន​គាំទ្រ​ជាច្រើន ហើយម្យ៉ាង​ទៀត ដើម្បីពង្រឹង​ទំនាក់ទំនង​ឲ្យកាន់តែរឹង​មាំក្នុងការចាប់ដៃ​គ្នាដើរលើវិថី​នៃភាពជោគជ័យ​គ្មាន​ទី​បញ្ចប់។ ពីធីសម្ពោធ​ផលិតផល​ទំាងពីរនេះ ធ្វើឡើងនៅ​មជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍​កោះពេជ្រ ដោយមានការ​អញ្ចើញ​ចូលរួមពី​លោក ហ្គីហាន់លី នាយក​គ្រប់គ្រង​ថៃសំាសុង អេឡិចត្រូនិក​ ប្រចំាកម្ពុជា និងឡាវ រួមទំាងតំណាង​ចែកចាយ​ផលិតផល​សំាសុងជាច្រើន​ផ្សេងទៀត។

លោក ហ្គីហាន់លី នាយកគ្រប់គ្រង​ថៃសំាសុង អេឡិចត្រូនិក ប្រចំាកម្ពុជា និងឡាវ មានប្រសាសន៍​ថា ព្រឹត្តិការណ៍​ថ្ងៃនេះ មានគោល​បំណង២ សំខាន់ៗ​៖ ទី១- គឺកម្មវិធី​ជប់លៀង​សម្រាប់ដៃគូ​ចែកចាយទំាងអស់ ដើម្បីបង្ហាញ​ពីការដឹង​គុណ ក៏ដូចជា សូមអរគុណ​អស់ពីចិត្ត​ ចំពោះ​ការខិតខំ​ប្រឹងប្រែង​ជាមួ​យ​ក្រុម​ហ៊ុន សំាសុង និងទី២- គឺការប​ង្ហាញផលិត​ផលបច្ចេក​វិជ្ជាច្នៃ​ប្រឌិតថ្មី២ របស់សំាសុង សម្រាប់គ្រួសារ​ទាន់សម័យ គឺទូរទឹកកក Samsung Food Showcase និងម៉ាស៊ីន​បោក​សម្លៀក​បំពាក់ Samsung ww ៩០០០។

ទូរទឹកកក Samsung Food Showcase បានរចនាឡើង ដើម្បីអនុញ្ញាត​ឲ្យប្រើប្រាស់​តាមកម្រិត​ដែលពូកគេ​ចង់ប្រើ ដោយមាន​ការចែក​ជាថ្នាក់ៗ​ដ៏ឆ្លាកវៃ​នៅក្នុង​ទូរទឹកកក។ ការបង្កើតថ្មីនេះ ផ្តោតយ៉ាង​សំខាន់​លើផ្នែក  Showcase និង InnerCase ។ ដោយផ្នែក Showcase សម្រាប់​ដាក់របស់​ដែលត្រូវ​ការ​ជាញឹក​ញាប់ ដូចជា ភេសជ្ជៈ​ជាដើម ចំណែក InnerCase វិញ គឺសម្រាប់ទុក​ដាក់គ្រឿង​ផ្សំផ្សេងៗ​ដែលទុក​បានយូរ។

លោកបន្ថែមថា ផ្នែក Showcase ត្រូវបាន​បង្កើតឡើង​សម្រាប់រៀបចំ និងការប្រើប្រាស់​លើផ្នែកម្ហូប​អាហារមានភាពងាយ​ស្រួលត្រូ​វបានបែង​ចែកជា​៣​ផ្នែក ថតលើដាក់​ម្ហូបអាហារ ថតកណ្តាល​ដាក់ទឹក​ជ្រលក់ ឬប័រ និងថតក្រោម​សម្រាប់ដាក់​ភេសជ្ជៈ រួមទំាង​ចំណីសម្រាប់​កុមារ ដើម្បីបង្ក​ភាពងាយ​ស្រួល​ក្នុង​ទាញ​របស់នៅ​ថតក្រោម​បាន ដោយមិនមាន​ការ​បារម្ភ ។ InnerCase បង្កើតឡើង ដើម្បីរក្សាទុ​កម្ហូបអាហារ ឬសាច់បន្លែ និងផ្លែឈើ ជាលទ្ធផល​វាអាច​រក្សា​ភាពស្រស់ល្អ​នៃផ្លែឈើ និងបន្លែ។

និយាយអំពី​ម៉ាស៊ីនបោក​សម្លៀកបំពាក់ Samsung ww ៩០០០ អ្នកប្រាកដ​ជាភ្ញាក់ផ្អើល​ជាមួយ​នឹងការរចនា​រូបរាងតូច​ច្រលឹង​យ៉ាង​ប្រណីត សម​ឥត​ខ្ចោះ​​ជាមួយ​នឹងគេហដ្ឋាន​ដ៏ទំនើបរបស់​លោកអ្នក ជាមួយនិង​ប្រព័ន្ធដំណើរ​ការដ៏ឆ្លាត​វៃ ។ ម៉ាស៊ីនបោក​សម្លៀក​បំពាក់ Samsung ww ៩០០០​ថ្មីនេះ នឹង​ផ្លាស់​ប្តូរបទ​ពិសោធន៍​ វិធីបោកសម្លៀកបំពាក់​មានភាពងាយ​ស្រួល ដោយធ្វើការ​បញ្ជានៅ​លើអេក្រង់ Touch Screen ដែល​អនុញ្ញាត​ឲ្យអ្នកជ្រើស​រើស និង​កំណត់​បាន។ លើសពីនេះ វាក៏មាន​បំពាក់​នូវបច្ចេក​វិជ្ជា ecobubble បោកត្រជាក់​អាចជួយ​សន្សំសំចៃ​ថាមពល​បានខ្ពស់ និងនៅ​មានលក្ខណៈ ពិសេស​ជាច្រើន​ដូចជា សម្លេងស្ងាត់ល្អ កម្រិតញ័រតិច ប្រព័ន្ធដំណើរការអស្ចារ្យ និងនូវមានចំណុច​ពិសេសៗ​ជាច្រើនទៀត។ ហើយ​អ្វីដែល​អស់ទាស់នោះ គឺ​អ្នកប្រើប្រាស់​អាចបញ្ញា​បោកសម្លៀក​បំពាក់​តាមរយៈ​ទូរស័ព្ទដៃ​ស្មាតហ្វូន​ផងដែរ។ Samsung Electronics co., Ltd គឺជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​ពិភព​លោក លើផលិតផល​បច្ចេកវិជ្ជា​ដ៏សម្បូរ​បែបតាមរយៈ​ការបង្កើតថ្មី និងរបកគំហើញ​ឥតឈ​ប់ឈរ។ យើង​មានបុគ្គលិក​ចំនួន​២៨៦.០០០​នាក់ នៅទូទាំង​៨០​ប្រទេស ដោយមាន​បរិមាណ​លក់ប្រចាំ​ឆ្នំាចំនួន​២១៦.៧​ពាន់លានដុល្លារអាមេរិក។ ព័ត៌មាន​បន្ថែមសូម​មើលគេហទំព័រ www.samsung.com