ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌីជី និង PayGo រកឃើញ​ម្ចាស់​រង្វាន់ iPad និង​ម្ចាស់រង្វាន់​លើកទឹក​ចិត្តជា​ច្រើនរូប

9 ឆ្នាំ មុន

ការចាប់​ឆ្នោត និងពិ​ធី​ប្រគល់រង្វាន់​ដល់អ្នកឈ្នះ​ក្នុងការបង់​ថ្លៃសេវា​កម្មប្រើប្រាស់​អ៊ីនធើរណេតឌីជី តាមរយៈ Pay&GO បានរៀប​ចំធ្វើយ៉ាង​កក់ក្តៅ កាលពី​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ ដោយមាន​ការចូលរួម​ដោយផ្ទាល់​ពីអ្នក​តំណាង និងថ្នាក់ដឹក​នាំ​នៃក្រុម​ហ៊ុនទាំងពីរ។

ក្រោយពី​ការប្រកាស និងលើក​ទឹកចិត្តឲ្យ​អតិថិជន​ឌីជីទាំងអស់​ឲ្យបង់វិក័យ​បត្រ​តាមរយៈ​សេវា​កម្ម Pay&GO ដើម្បី​ឈ្នះរង្វាន់ ដែលបាន​ធ្វើឡើង​នៅ​

ការចាប់​ឆ្នោត និងពិ​ធី​ប្រគល់រង្វាន់​ដល់អ្នកឈ្នះ​ក្នុងការបង់​ថ្លៃសេវា​កម្មប្រើប្រាស់​អ៊ីនធើរណេតឌីជី តាមរយៈ Pay&GO បានរៀប​ចំធ្វើយ៉ាង​កក់ក្តៅ កាលពី​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ ដោយមាន​ការចូលរួម​ដោយផ្ទាល់​ពីអ្នក​តំណាង និងថ្នាក់ដឹក​នាំ​នៃក្រុម​ហ៊ុនទាំងពីរ។

ក្រោយពី​ការប្រកាស និងលើក​ទឹកចិត្តឲ្យ​អតិថិជន​ឌីជីទាំងអស់​ឲ្យបង់វិក័យ​បត្រ​តាមរយៈ​សេវា​កម្ម Pay&GO ដើម្បី​ឈ្នះរង្វាន់ ដែលបាន​ធ្វើឡើង​នៅ​ចន្លោះ​ថ្ងៃទី២១ ខែមេសា ដល់ថ្ងៃ​ទី១០ ខែមិថុនា ឆ្នាំ​២០១៤ កន្លងមកនេះ នៅ​ទី​បំផុត​កម្មវិធី​ផ្តល់​រង្វាន់​លើក​នេះ បានរកឃើញ​អ្នកមាន​សំណាងទាំង​ដប់​រូប ដើម្បីចូល​រួមក្នុង​ការចាប់​ឆ្នោតចុង​ក្រោយនៅ​ក្រុមហ៊ុន​ឌីជីអ៊ីនធើរណេត។ ដើម្បី​ឲ្យកម្មវិធី​កាន់តែ​រំជួលចិត្ត​ទៀតនោះ ក្រុមហ៊ុន​ទាំងពីរ​បានអញ្ជើញ​អ្នក​មាន​សំណាង​ទាំងដប់រូប​មកចូលរួម​នៅក្នុង​កម្មវិធី​ចាប់ឆ្នោត​ដោយផ្ទាល់​រួមគ្នា នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៤ ដោយ​ម្នាក់​នៅ​ក្នុង​ចំណោម​ពួកគេ​នឹង​ទទួល​បាន iPad មួយ​គ្រឿង ឯប្រាំបួននាក់​ផ្សេងទៀត ក៏បាន​ទទួលរង្វាន់លើក​ទឹកចិត្តពីក្រុម​ហ៊ុនផងដែរ។ ម្ចាស់រង្វាន់ iPad ឈ្មោះ​លាង រ៉ាទី ដែល​ជា​អតិថិ​ជនឌីជី ក៏បានបង្ហាញ​ពីអារម្មណ៍​ដ៏រីករាយ​ដែលខ្លួន​មិនត្រឹមតែ​បានប្រើនូវ​សេវាកម្មអ៊ីនធើរណេត​ដែលមាន​ល្បឿន​លឿន ព្រមទាំង​ការផ្តល់​ជូននូវ​សេវាកម្ម​ផ្សេងៗរាប់មិន​អស់ប៉ុណ្ណោះទេ ថែមទាំងបាន​ទទួលនូវរង្វាន់​នៅពេលដែល​ខ្លួន គ្រាន់តែបង់​វិក័យបត្រតាមរយៈ​ម៉ាស៊ីន PayGo ថែមទៀត។ អ្នក​ទទួល​បាននូវរង្វាន់​លើកទឹក​ចិត្តដទៃទៀត ក៏បានប្រាប់​ផងដែរថា វាកាន់តែ​មានភាពងាយ​ស្រួលនៅពេល​ដែលពួកគេ​អាចប្រើអ៊ីនធើរណេត ហើយ​មិនចាំ​បាច់​ចំណាយ​ពេលយូរនៅ​ក្នុងការបង់វិក័យបត្រ ព្រោះថា ពួកគេម្នាក់ៗ​សុទ្ធសឹងតែជា​មនុស្សរវល់ ហើយ​ភាគច្រើន​ចំណាយ​ពេលធ្វើការ ដោយមិន​សូវ​មាន​ពេលទំនេរ ដូចនេះនៅ​ពេលដែលក្រុមហ៊ុន​ទាំងពីរមាន​ការសហការ​គ្នាបែបនេះ វាពិតជាបង្កើត​ភាពងាយ​ស្រួលសម្រាប់​ពួកគេពិ​ត​ប្រាកដមែន។ ហើយ​នេះ​ជា​កំណត់​សម្គាល់​មួយ ដែលបង្ហាញ​ពីការរីក​ចម្រើន​នៃការ​ផ្តល់ និងការ​ប្រើប្រាស់ សេវាកម្ម និងបច្ចេក​វិទ្យានៅ​ក្នុងសង្គម ដែល​សម្រួល​ដល់ការ​រស់នៅ​ប្រចាំ​ថ្ងៃរបស់ប្រជា​ជនខ្មែរ។ ហើយដើម្បី​យល់ច្បាស់​ពីការប្រើ​ប្រាស់សេវាកម្ម Pay&Go អ្នកអាចចូល​ទៅកាន់គេហទំព័រ www.paygo24.com នោះ​អ្នក​នឹង​ដឹងថា អ្វីជាភាព​ងាយ​ស្រួល។

ការចាប់ឆ្នោតនេះដែរ គឺជាលើកទី​ពីរហើយ ដោយគ្រាន់តែ​រាប់នៅត្រឹម​ពាក់កណ្តាលឆ្នាំ២០១៤ ហើយនេះ​ក៏បញ្ជាក់​ឲ្យឃើញពី​ការ​យក​ចិត្ត​ទុកដាក់​របស់​ក្រុម​ហ៊ុន​ក្នុង​ការលើក​ទឹកចិត្ត​អតិថិជន ដោយមិន​ត្រឹមតែពង្រឹង​នូវសេវា​កម្មដ៏ល្អ ប៉ុន្តែក្រុមហ៊ុន​បានសម្រួល និង​បង្កើត​កម្មវិធី​ជាច្រើន​សម្រាប់​អតិថិជន​របស់​ខ្លួន។ ដោយឡែក​ចំពោះអ្នក​ដែលមាន​ចំណាប់អារម្មណ៍​នឹងកម្មវិធី ព្រមទាំងការ​ប្រើប្រាស់​អ៊ីនធើរណេតទាំង​អស់​ ឲ្យចូលទៅកា​ន់​គេហទំព័រ www.digi.com.kh ឬទំព័រ​ហ្វេសប៊ុក www.facebook.com/digiclub ដើម្បីតាម​ដាន និងទទួលបាន​ដំណឹងអំពី​ឱកាសឈ្នះក្រោយៗ ព្រមទាំង​អំពី​ការ​បន្ថែម​ជូនពិសេសៗពីក្រុមហ៊ុន បានកាន់តែច្រើន​បន្ថែមទៀត។