ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​អា​មេ​រិ​ក​ប្រកាស​ច្រឡំ​ពី​ការ​រៀប​ចំ​​ចាក​​ចេញពី​អី​ុ​រ៉ា​ក់

4 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉ា​ក់ ៖ ក្រុមចម្រុះ​ក្រោម​បញ្ជា​អា​មេ​រិ​ក ដែល​បង្កើត​ឡើង​ដើម្បី​ប្រយុទ្ធ​ជាមួយ​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ប្រកាស​នា​ថ្ងៃ​ទី​៦​មក​រា​ក្នុង​សារលិខិត​មួយ​ច្បាប់​ថា ខ្លួន​នឹង​ចាក​ចេញពី​អ៊ីរ៉ា​ក់​នា​ពេល​ខាង​មុខ​នេះ យោង​តាម​សេចក្ដីសម្រេច​របស់​សភា​ប្រទេស​នេះ​។ គេ​ពុំ​បានដឹង​ថា​តើ​វិធានការ​នេះ​ទាក់ទិន​ដល់​ទាហាន​អា​មេ​រិ​ក​ទាំងអស់​នៅ​អ៊ី​រ៉ា​ក់ ដែល​មាន​ប្រមាណ​ជា​៥០០០​នាក់​ដែរ​ឬ​យ៉ាងណា​ឡើយ​។ ​ក៏​ប៉ុន្តែ​បន្ទាប់​មក…

ប្រទេស​អ៊ី​រ៉ា​ក់ ៖ ក្រុមចម្រុះ​ក្រោម​បញ្ជា​អា​មេ​រិ​ក ដែល​បង្កើត​ឡើង​ដើម្បី​ប្រយុទ្ធ​ជាមួយ​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ប្រកាស​នា​ថ្ងៃ​ទី​៦​មក​រា​ក្នុង​សារលិខិត​មួយ​ច្បាប់​ថា ខ្លួន​នឹង​ចាក​ចេញពី​អ៊ីរ៉ា​ក់​នា​ពេល​ខាង​មុខ​នេះ យោង​តាម​សេចក្ដីសម្រេច​របស់​សភា​ប្រទេស​នេះ​។

គេ​ពុំ​បានដឹង​ថា​តើ​វិធានការ​នេះ​ទាក់ទិន​ដល់​ទាហាន​អា​មេ​រិ​ក​ទាំងអស់​នៅ​អ៊ី​រ៉ា​ក់ ដែល​មាន​ប្រមាណ​ជា​៥០០០​នាក់​ដែរ​ឬ​យ៉ាងណា​ឡើយ​។ ​ក៏​ប៉ុន្តែ​បន្ទាប់​មក សហរដ្ឋអាមេរិក​អះអាង​នា​ថ្ងៃ​នោះ​ដែរ​ថា ខ្លួន​បាន​ធ្វើការ​ប្រកាស​ច្រឡំ​ថា រៀបចំ​ដកថយ​ចេញពី​អ៊ីរ៉ា​ក់ បន្ទាប់​ពី​សភា​ប្រទេស​នេះ​ទាមទារ​បណ្ដាញ​កង​ទាហាន​បរទេស​ចេញ ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ធ្វើឃាត​នៅ​ក្រុង​បា​ដាដ ឧត្ដមសេនីយ​អ៊ី​រ៉​ង់​ដ៏​មាន​ឥទ្ធិពល​លោក​កា​សេ​ម​សូឡី​ម៉ា​នី ដែល​យំ់​កាន់ទុក្ខ​ដោយ​ពលរដ្ឋ​អ៊ីរ៉ង់​​ច្រើន​លាន​នាក់​។

យោង​តាម​អ្នក​ទទួលខុស​ត្រួ​វ​យោធា​អា​មេ​រិ​កមួយ​រូប​នៅ​ក្រុង​បា​ដា​ដ​ថា មេបញ្ជាការ​កងទ័ព​អា​មេ​រិ​ក​នៅ​អ៊ី​រ៉ា​ក់ បាន​ប្រគល់​ដោយ​ដៃ​ខ្លូ​ន​ផ្ទាល់​លិខិត​១​ច្បាប់​ដល់​ជន​លេខ​២ នៃ​កងទ័ព​អ៊ី​រ៉ា​ក់ដោយ​និយាយ​ប្រាប់​ថា​គោរព​សេចក្ដីសម្រេច​អធិបតេយ្យ​របស់​សភា​អ៊ីរ៉ា​ក់ ដែល​បញ្ជា​ឲ្យ​ចាកចេញ​។ ប៉ុន្តែ​បន្តិច​ក្រោយមក​នាយសេនាធិការ​កងទ័ព​អា​មេ​រិ​ក​នៅ​ក្រុង​វ៉ា​ស៊ិ​ន​តោន ប្រកាស​ថា នោះ​ជា​ការ​ច្រឡំ​មួយ​ទេ​។ សារលិខិត​នេះ​មិន​សម​ស្រប​នឹង​គំនិត​នា​ពេល​បច្ចុប្បន្ន​របស់​យើង​ឡើយ​។ នេះ​ជា​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក លោក​MARK ESPER​។

ប៉ុន្តែ​នៅ​ក្រុង​បា​ដា​ដ​ស្នូរ​ម៉ា​ស៊ី​ន​របស់​បណ្ដា​ឧទ្ធម្ភាគចក្រ លាន់់ឮ​មិន​ឈប់​ឈរ​ខណៈ​មាន​ពាក្យ​លេចឮ​ថា ចលនា​របស់​ឧទ្ធម្ភាគចក្រ​បែប​នេះ​ហាក់ជា​សញ្ញា​សម្រាប់​ឈាន​ទៅ​ដកថយ​។ បន្ទាប់​ពី​ការ​អុ​ម័ត​របស់​សភា​អ៊ីរ៉ា​ក់​កាលពី​ថ្ងៃ​ទី​៥​មក​រា ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​គំរាម​ដាក់​ទណ្ឌកម្ម​អ៊ីរ៉ាក់​យ៉ាង​ខ្លាំងក្លា​បំផុត​។

លើ​រណសិរ្ស​ការទូត មានការ​អំពាវនាវ​កាន់តែ​ច្រើន ឲ្យ​មានការ​អត់ធ្មត់​និង​កាត់​បន្ថយ​ភាព​តាន​តឹង ខណៈ​មានការ​ដំឡើង​វោហា​សាសន៍​ដាក់​គ្នា​រវាង​ក្រុង​វ៉ា​ស៊ិន​តោន​និង​ក្រុង​តេ​ហេ​រ៉​ង់​។ អា​មេ​រិ​ក​អះអាង​នា​ថ្ងៃ​ទី​៦​មក​រា បដិសេធ​មិន​ផ្ដល់​ទិដ្ឋាការ​ឲ្យ​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ី​រ៉​ង់ ដែល​គ្រោង​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ