ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​ក្លាយជា​អ្នកដឹកនាំ​ល្អ​គប្បី​មាន​លក្ខណៈ​១០​យ៉ាង

4 ឆ្នាំ មុន

ព្រះសម្មាសម្ពុទ្ធ​ត្រាស់​សម្ដែង​ថា ដើម្បី​ក្លាយ​ខ្លួន​ជា​មេដឹកនាំ​ល្អ និង​មាន​សមត្ថភាព​ខ្ពស់ អ្នក​ត្រូវ​បំពេញ​នូវ​លក្ខណៈ​១០​យ៉ាងនេះ​ឱ្យ​បាន​ប្រាកដ ។ ១- ជា​មនុស្ស​បួស​រៀន​បាន​យូរ ដឹង​កិច្ចការ​ចាំ​រឿងរ៉ាវ​បាន​ច្រើន​។ ជាង​នេះ​ទៅ​ទៀត ជា​មនុស្ស​មានការ​ពិ…

ព្រះសម្មាសម្ពុទ្ធ​ត្រាស់​សម្ដែង​ថា ដើម្បី​ក្លាយ​ខ្លួន​ជា​មេដឹកនាំ​ល្អ និង​មាន​សមត្ថភាព​ខ្ពស់ អ្នក​ត្រូវ​បំពេញ​នូវ​លក្ខណៈ​១០​យ៉ាងនេះ​ឱ្យ​បាន​ប្រាកដ ។

១- ជា​មនុស្ស​បួស​រៀន​បាន​យូរ ដឹង​កិច្ចការ​ចាំ​រឿងរ៉ាវ​បាន​ច្រើន​។ ជាង​នេះ​ទៅ​ទៀត ជា​មនុស្ស​មានការ​ពិ សោធ​ក្នុង​កិច្ចការ​យូរ ចេះ​ចាំ​រឿងរ៉ាវ​ផ្សេង​ៗ​ច្រើន ដឹង​ការ​រាក់​ជ្រៅ ធ្លាប់​ឆ្លងកាត់​បទ​ពិសោធន៍​នៃ​ជីវិត និង​ការងារ​ជា​យូរ​មក​ហើយ ចេះ​អត់ធ្មត់​មិន​ឈាមរាវ​ដូច​ក្មេង​។

២- ជា​មនុស្ស​មានការ​ទទួលខុសត្រូវ​ខ្ពស់ មានការ​គោរព​ច្បាប់ តាម​វិន័យ បទ​ប្បញ្ញត្តិ​ផ្សេង​ៗ មានច្បាប់​រដ្ឋធម្មនុញ្ញ​ជាដើម មិន​ប្រព្រឹត្ត​ល្មើសច្បាប់ និង​មាន​កាយវាចា​ល្អ​ប្រពៃ មិន​មាន​ស្លាកស្នាម​ខាង​អំពើ​ទុច្ចរិត ។

៣- ជា​អ្នកចេះ​ច្រើន មានចំណេះ​វិជ្ជា​ខ្ពស់ និង​ទូលំទូលាយ ស្គាល់​បញ្ហា ស្គាល់​សេចក្តី​ត្រូវការ​របស់​សង្គម និង​ឆ្លៀវឆ្លាត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សព្វសារពើ ។

៤- ជា​អ្នក​ដែល​ដឹង​ពី​គោល​ច្បាប់ គោល​វិន័យ ទាំង​ច្បាប់​គ្រប់គ្រង​ប្រទេស គឺ​ច្បាប់រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជាតិ អន្តរជាតិ​ទាំងឡាយ រួម​ទាំង​ពួក​សន្ធិសញ្ញា កតិកា​ផ្សេង​ៗ ដែល​ទាក់ទង​នឹង​រឿង នយោបាយ សង្គ្រាម សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ។

៥- ជា​អ្នក​វៃឆ្លាត​ពូកែ​ក្នុង​ការ​រម្ងាប់​អធិករណ៍ ជម្លោះ ការ​ទាស់ទែង​គ្នា​ក្នុង​សង្គម ដូច​ជា​ទំនាស់​រវាង​នាយទុន និង​កម្មករ រដ្ឋ និង​រាស្ត្រ ទំនាស់​បក្ស​ផ្សេង​ៗ ទំនាស់​ផ្នែក​សេដ្ឋកិច្ច ខាង​សង្គ្រាម ជាដើម ដែល​កើតឡើង ឲ្យ​រសាត់​បាត់​ទៅ​វិញ​បាន និង​បាន​សេចក្តី​សប្បាយ​រីករាយ ទាំង​សងខាង ទាំង​ប្រកបដោយ​គតិយុត្តិ​ធម៌ ។

៦- ជា​អ្នក​ស្រឡាញ់​ការ​ចេះ​ដឹង ស្រឡាញ់​ការ​ពិត ចេះ​ស្តាប់ ចេះ​និយាយ ចេះ​ពិភាក្សា ធ្វើខ្លួន​ឲ្យ​គេ​សរសើរ ចង់​ចូល​ជិត​ដើម្បី​ប្រឹក្សា សន្ទនា និង​ចូល​ចិត្ត​សិក្សា រៀនសូត្រ​នូវ​គោលការណ៍​ច្បាប់ទម្លាប់​ដែល​ជ្រៅ​ៗ ថែម​ទៀត ។

៧- ជា​អ្នក​ដែល​មិន​លោភលន់ មិន​ខ្ជះខ្ជាយ មិន​ចង់បាន​ឲ្យ​ហួស​ឋានៈ​ខ្លួន រស់នៅ​តាម​បែប​ធម្មតា​ៗ មិន​ហ៊ឺហា ស៊ី​វី​ល័យ​ហួស​ពី​អ្វី​ដែល​ខ្លួន ដែល​ប្រទេស​ខ្លួន​កំពុង​មាន ។

៨- ជា​អ្នក​ដែល​មាន​សុខភាព​បរិបូរ​ណ៌ មិន​ងាយ​ខឹង ងាយ​ក្រោធ សប្បាយចិត្ត សុខ​ចិត្តជា​និច្ច មិន​មួហ្មង តក់ស្លុត ទោះបីជា​មាន​ហេតុការណ៍​អ្វី​ៗ​កើតឡើង​ក៏​ដោយ ចិត្ត​រឹងប៉ឹង ក្លាហាន នឹងធឹង ប្រកបដោយ​សតិសម្បជញ្ញៈ ។

៩- មាន​កិរិយាមារយាទ​គួរ​ឲ្យ​ជ្រះថ្លា ដឹង​ពិធីការ ដឹង​សុជីវធម៌​ក្នុង​សង្គម មិន​ឆ្គង មិន​ឈ្លើយ​ច្រឡើសបើស ។

១០- ជា​អ្នក​ដែល​មាន​បញ្ញា ឃើញ​នូវ​សភាព​ពិត​របស់​ធម្មជាតិ និង​មានការ​គ្រប់គ្រង​ខ្លួន មិន​ជាប់ជំពាក់​ដោយ​លោកធម៌​៨​គឺ​មិន​ញាប់​ញ័រ​ពេល​គេ​សរសើរ និ​ទ្ទា បាន​លាភ បាត់​លាភ មានយស អត់​យស តែង​ដាក់​ចិត្តជា​កណ្តាល ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ